📖 0/604 ទំព័រដែលបានអាន
📄 344
فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ  ۝٢٨ وَقُل رَّبِّ أَنزِلۡنِي مُنزَلًا مُّبَارَكًا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ  ۝٢٩ إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ وَإِن كُنَّا لَمُبۡتَلِينَ  ۝٣٠ ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ  ۝٣١ فَأَرۡسَلۡنَا فِيهِمۡ رَسُولًا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ  ۝٣٢ وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٌ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ  ۝٣٣ وَلَئِنۡ أَطَعۡتُم بَشَرًا مِّثۡلَكُمۡ إِنَّكُمۡ إِذًا لَّخَٰسِرُونَ  ۝٣٤ أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابًا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ  ۝٣٥ ۞ هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ  ۝٣٦ إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ  ۝٣٧ إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ  ۝٣٨ قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ  ۝٣٩ قَالَ عَمَّا قَلِيلٍ لَّيُصۡبِحُنَّ نَٰدِمِينَ  ۝٤٠ فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءًۚ فَبُعۡدًا لِّلۡقَوۡمِ ٱلظَّٰلِمِينَ  ۝٤١ ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ  ۝٤٢
23:28
فَإِذَا ٱسۡتَوَيۡتَ أَنتَ وَمَن مَّعَكَ عَلَى ٱلۡفُلۡكِ فَقُلِ ٱلۡحَمۡدُ لِلَّهِ ٱلَّذِي نَجَّىٰنَا مِنَ ٱلۡقَوۡمِ ٱلظَّٰلِمِينَ  ۝٢٨
ហើយនៅពេលដែលអ្នកនិងអ្នករួមជំនឿជាមួយអ្នកបាន ឡើងទៅលើសំពៅហើយនោះ ចូរអ្នកពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះតែមួយគត់ ដែលទ្រង់បានសង្គ្រោះពួកយើងឱ្យ រួចផុតពីក្រុមដែលបំពាន។
23:29
وَقُل رَّبِّ أَنزِلۡنِي مُنزَلًا مُّبَارَكًا وَأَنتَ خَيۡرُ ٱلۡمُنزِلِينَ  ۝٢٩
ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាឱ្យ ខ្ញុំចុះចតនៅកន្លែងមួយដ៏មានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នក ប្រទានកន្លែងដ៏ល្អប្រសើរបំផុត។
23:30
إِنَّ فِي ذَٰلِكَ لَأٓيَٰتٍ وَإِن كُنَّا لَمُبۡتَلِينَ  ۝٣٠
ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ (បញ្ជាក់ពីភាពខ្លាំងក្លារបស់អល់ឡោះ)។ ហើយយើងពិតជាបាន សាកល្បងពួកគេ។
23:31
ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قَرۡنًا ءَاخَرِينَ  ۝٣١
ក្រោយមក យើងបានបង្កើតមនុស្សជំនាន់ផេ្សងៗទៀត បន្ទាប់ពីពួកគេ។
23:32
فَأَرۡسَلۡنَا فِيهِمۡ رَسُولًا مِّنۡهُمۡ أَنِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۚ أَفَلَا تَتَّقُونَ  ۝٣٢
ហើយយើងបានចាត់តាំងឱ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុង ចំណោមពួកគេ (ដោយឱ្យគេអំពាវនាវថា) ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ព្រោះពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅពីទ្រង់ ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ
23:33
وَقَالَ ٱلۡمَلَأُ مِن قَوۡمِهِ ٱلَّذِينَ كَفَرُواْ وَكَذَّبُواْ بِلِقَآءِ ٱلۡأٓخِرَةِ وَأَتۡرَفۡنَٰهُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا مَا هَٰذَآ إِلَّا بَشَرٌ مِّثۡلُكُمۡ يَأۡكُلُ مِمَّا تَأۡكُلُونَ مِنۡهُ وَيَشۡرَبُ مِمَّا تَشۡرَبُونَ  ۝٣٣
ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿ និង បានបដិសេធនឹងការជួបនៃថ្ងៃបរលោក ហើយនិងពួកដែលយើង បានផ្ដល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយបាននិយាយថាៈ គេ(ហ៊ូទ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចពួកអ្នកដែល គេបរិភោគនូវអ្វីដែលពួកអ្នកបរិភោគ និងផឹកនូវអ្វីដែលពួកអ្នកផឹក នោះឡើយ។
23:34
وَلَئِنۡ أَطَعۡتُم بَشَرًا مِّثۡلَكُمۡ إِنَّكُمۡ إِذًا لَّخَٰسِرُونَ  ۝٣٤
ហើយប្រសិនបើពួកអ្នកប្រតិបត្ដិតាមមនុស្សធម្មតាដូច ពួកអ្នកដែរនោះ ដូចេ្នះពួកអ្នកពិតជាខាតបង់ជាមិនខាន។
23:35
أَيَعِدُكُمۡ أَنَّكُمۡ إِذَا مِتُّمۡ وَكُنتُمۡ تُرَابًا وَعِظَٰمًا أَنَّكُم مُّخۡرَجُونَ  ۝٣٥
តើគេសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ នៅពេល ដែលពួកអ្នកស្លាប់ ហើយបានក្លាយជាធូលី និងឆ្អឹង ពួកអ្នកពិតជា នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញម្ដងទៀតឬ
23:36
۞ هَيۡهَاتَ هَيۡهَاتَ لِمَا تُوعَدُونَ  ۝٣٦
អ្វីដែលពួកអ្នកត្រូវគេសន្យានោះគឺឆ្ងាយជាទីបំផុត។
23:37
إِنۡ هِيَ إِلَّا حَيَاتُنَا ٱلدُّنۡيَا نَمُوتُ وَنَحۡيَا وَمَا نَحۡنُ بِمَبۡعُوثِينَ  ۝٣٧
គ្មានការរស់នៅណាក្រៅពីការរស់នៅរបស់ពួកយើងក្នុង លោកិយឡើយ ដោយពួកយើងស្លាប់និងពួកយើងរស់ ហើយពួក យើងក៏មិនត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
23:38
إِنۡ هُوَ إِلَّا رَجُلٌ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًا وَمَا نَحۡنُ لَهُۥ بِمُؤۡمِنِينَ  ۝٣٨
គេ(ហ៊ូទ)មិនមែនជាអ្វីក្រៅពីជាបុរសដែលបានប្រឌិត រឿងភូតកុហកទៅលើអល់ឡោះនោះឡើយ។ ហើយពួកយើងក៏ មិនមានជំនឿនឹងគេដែរ។
23:39
قَالَ رَبِّ ٱنصُرۡنِي بِمَا كَذَّبُونِ  ۝٣٩
គេ(ហ៊ូទ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំអំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។
23:40
قَالَ عَمَّا قَلِيلٍ لَّيُصۡبِحُنَّ نَٰدِمِينَ  ۝٤٠
អល់ឡោះបានមានបន្ទូលថាៈ ក្នុងរយៈពេលបន្ដិចទៀត ពួកគេពិតជានឹងក្លាយទៅជាពួកដែលមានវិប្បដិសារីជាមិនខាន ។
23:41
فَأَخَذَتۡهُمُ ٱلصَّيۡحَةُ بِٱلۡحَقِّ فَجَعَلۡنَٰهُمۡ غُثَآءًۚ فَبُعۡدًا لِّلۡقَوۡمِ ٱلظَّٰلِمِينَ  ۝٤١
ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតរបស់ពួកគេយ៉ាង ពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេដូចសំរាម(ដែលអណ្ដែត លើទឹក)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលបំពាន។
23:42
ثُمَّ أَنشَأۡنَا مِنۢ بَعۡدِهِمۡ قُرُونًا ءَاخَرِينَ  ۝٤٢
ក្រោយមក យើងបានបង្កើតមនុស្សជាច្រើនជំនាន់ផេ្សង ទៀតបន្ទាប់ពីពួកគេ។


📚Juz 18 📄344 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, August 26, 2026

Don't forget us in your sincere prayers