ជំពូក អាល់-វ៉ាគីយ៉ា ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាល់-វ៉ាគីយ៉ា ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (96 អាយ៉ាត់ — مكية). អាល់-វ៉ាគីយ៉ា ស្តាប់, អាល់-វ៉ាគីយ៉ា ការបកប្រែ, អាល់-វ៉ាគីយ៉ា mp3, អាល់-វ៉ាគីយ៉ា pdf.

អាន និងស្តាប់ជំពូក អាល់-វ៉ាគីយ៉ា

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
إِذَا وَقَعَتِ الْوَاقِعَةُ ۝١
📖 ការបកប្រែ អាយ៉ាត់ 1
នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។
لَيْسَ لِوَقْعَتِهَا كَاذِبَةٌ ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។
خَافِضَةٌ رَّافِعَةٌ ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។
إِذَا رُجَّتِ الْأَرْضُ رَجًّا ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។
وَبُسَّتِ الْجِبَالُ بَسًّا ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។
فَكَانَتْ هَبَاءً مُّنبَثًّا ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។
وَكُنتُمْ أَزْوَاجًا ثَلَاثَةً ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។
فَأَصْحَابُ الْمَيْمَنَةِ مَا أَصْحَابُ الْمَيْمَنَةِ ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។
وَأَصْحَابُ الْمَشْأَمَةِ مَا أَصْحَابُ الْمَشْأَمَةِ ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។
وَالسَّابِقُونَ السَّابِقُونَ ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។
أُولَٰئِكَ الْمُقَرَّبُونَ ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។
فِي جَنَّاتِ النَّعِيمِ ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
គឺនៅក្នុងឋានសួគ៌ណាអ៊ីម។
ثُلَّةٌ مِّنَ الْأَوَّلِينَ ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
ពួកគេភាគច្រើនជាអ្នកជំនាន់មុន។
وَقَلِيلٌ مِّنَ الْآخِرِينَ ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។
عَلَىٰ سُرُرٍ مَّوْضُونَةٍ ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
(ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។
مُّتَّكِئِينَ عَلَيْهَا مُتَقَابِلِينَ ۝١٦
📖 ការបកប្រែ អាយ៉ាត់ 16
ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។
يَطُوفُ عَلَيْهِمْ وِلْدَانٌ مُّخَلَّدُونَ ۝١٧
📖 ការបកប្រែ អាយ៉ាត់ 17
ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។
بِأَكْوَابٍ وَأَبَارِيقَ وَكَأْسٍ مِّن مَّعِينٍ ۝١٨
📖 ការបកប្រែ អាយ៉ាត់ 18
ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។
لَّا يُصَدَّعُونَ عَنْهَا وَلَا يُنزِفُونَ ۝١٩
📖 ការបកប្រែ អាយ៉ាត់ 19
ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។
وَفَاكِهَةٍ مِّمَّا يَتَخَيَّرُونَ ۝٢٠
📖 ការបកប្រែ អាយ៉ាត់ 20
និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។
وَلَحْمِ طَيْرٍ مِّمَّا يَشْتَهُونَ ۝٢١
📖 ការបកប្រែ អាយ៉ាត់ 21
និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។
وَحُورٌ عِينٌ ۝٢٢
📖 ការបកប្រែ អាយ៉ាត់ 22
ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។
كَأَمْثَالِ اللُّؤْلُؤِ الْمَكْنُونِ ۝٢٣
📖 ការបកប្រែ អាយ៉ាត់ 23
ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។
جَزَاءً بِمَا كَانُوا يَعْمَلُونَ ۝٢٤
📖 ការបកប្រែ អាយ៉ាត់ 24
ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។
لَا يَسْمَعُونَ فِيهَا لَغْوًا وَلَا تَأْثِيمًا ۝٢٥
📖 ការបកប្រែ អាយ៉ាត់ 25
នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។
إِلَّا قِيلًا سَلَامًا سَلَامًا ۝٢٦
📖 ការបកប្រែ អាយ៉ាត់ 26
មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។
وَأَصْحَابُ الْيَمِينِ مَا أَصْحَابُ الْيَمِينِ ۝٢٧
📖 ការបកប្រែ អាយ៉ាត់ 27
ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។
فِي سِدْرٍ مَّخْضُودٍ ۝٢٨
📖 ការបកប្រែ អាយ៉ាត់ 28
ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។
وَطَلْحٍ مَّنضُودٍ ۝٢٩
📖 ការបកប្រែ អាយ៉ាត់ 29
និងដើមចេកដែលមានផ្លែត្រួតលើគ្នា។
وَظِلٍّ مَّمْدُودٍ ۝٣٠
📖 ការបកប្រែ អាយ៉ាត់ 30
និងក្រោមម្លប់ដែលអមតៈ។
وَمَاءٍ مَّسْكُوبٍ ۝٣١
📖 ការបកប្រែ អាយ៉ាត់ 31
និងទឹកដែលហូរឥតឈប់ឈរ។
وَفَاكِهَةٍ كَثِيرَةٍ ۝٣٢
📖 ការបកប្រែ អាយ៉ាត់ 32
និងផ្លែឈើយ៉ាងច្រើន។
لَّا مَقْطُوعَةٍ وَلَا مَمْنُوعَةٍ ۝٣٣
📖 ការបកប្រែ អាយ៉ាត់ 33
ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។
وَفُرُشٍ مَّرْفُوعَةٍ ۝٣٤
📖 ការបកប្រែ អាយ៉ាត់ 34
និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។
إِنَّا أَنشَأْنَاهُنَّ إِنشَاءً ۝٣٥
📖 ការបកប្រែ អាយ៉ាត់ 35
ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។
فَجَعَلْنَاهُنَّ أَبْكَارًا ۝٣٦
📖 ការបកប្រែ អាយ៉ាត់ 36
ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។
عُرُبًا أَتْرَابًا ۝٣٧
📖 ការបកប្រែ អាយ៉ាត់ 37
ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។
لِّأَصْحَابِ الْيَمِينِ ۝٣٨
📖 ការបកប្រែ អាយ៉ាត់ 38
(យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។
ثُلَّةٌ مِّنَ الْأَوَّلِينَ ۝٣٩
📖 ការបកប្រែ អាយ៉ាត់ 39
ពួកគេភាគច្រើនជាអ្នកជំនាន់មុន។
وَثُلَّةٌ مِّنَ الْآخِرِينَ ۝٤٠
📖 ការបកប្រែ អាយ៉ាត់ 40
ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។
وَأَصْحَابُ الشِّمَالِ مَا أَصْحَابُ الشِّمَالِ ۝٤١
📖 ការបកប្រែ អាយ៉ាត់ 41
ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។
فِي سَمُومٍ وَحَمِيمٍ ۝٤٢
📖 ការបកប្រែ អាយ៉ាត់ 42
គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។
وَظِلٍّ مِّن يَحْمُومٍ ۝٤٣
📖 ការបកប្រែ អាយ៉ាត់ 43
និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។
لَّا بَارِدٍ وَلَا كَرِيمٍ ۝٤٤
📖 ការបកប្រែ អាយ៉ាត់ 44
ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។
إِنَّهُمْ كَانُوا قَبْلَ ذَٰلِكَ مُتْرَفِينَ ۝٤٥
📖 ការបកប្រែ អាយ៉ាត់ 45
ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។
وَكَانُوا يُصِرُّونَ عَلَى الْحِنثِ الْعَظِيمِ ۝٤٦
📖 ការបកប្រែ អាយ៉ាត់ 46
ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។
وَكَانُوا يَقُولُونَ أَئِذَا مِتْنَا وَكُنَّا تُرَابًا وَعِظَامًا أَإِنَّا لَمَبْعُوثُونَ ۝٤٧
📖 ការបកប្រែ អាយ៉ាត់ 47
ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ
أَوَآبَاؤُنَا الْأَوَّلُونَ ۝٤٨
📖 ការបកប្រែ អាយ៉ាត់ 48
តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ
قُلْ إِنَّ الْأَوَّلِينَ وَالْآخِرِينَ ۝٤٩
📖 ការបកប្រែ អាយ៉ាត់ 49
ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។
لَمَجْمُوعُونَ إِلَىٰ مِيقَاتِ يَوْمٍ مَّعْلُومٍ ۝٥٠
📖 ការបកប្រែ អាយ៉ាត់ 50
នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។
ثُمَّ إِنَّكُمْ أَيُّهَا الضَّالُّونَ الْمُكَذِّبُونَ ۝٥١
📖 ការបកប្រែ អាយ៉ាត់ 51
ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។
لَآكِلُونَ مِن شَجَرٍ مِّن زَقُّومٍ ۝٥٢
📖 ការបកប្រែ អាយ៉ាត់ 52
ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។
فَمَالِئُونَ مِنْهَا الْبُطُونَ ۝٥٣
📖 ការបកប្រែ អាយ៉ាត់ 53
រហូតទាល់តែពេញពោះអំពីវា។
فَشَارِبُونَ عَلَيْهِ مِنَ الْحَمِيمِ ۝٥٤
📖 ការបកប្រែ អាយ៉ាត់ 54
រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។
فَشَارِبُونَ شُرْبَ الْهِيمِ ۝٥٥
📖 ការបកប្រែ អាយ៉ាត់ 55
ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។
هَٰذَا نُزُلُهُمْ يَوْمَ الدِّينِ ۝٥٦
📖 ការបកប្រែ អាយ៉ាត់ 56
នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។
نَحْنُ خَلَقْنَاكُمْ فَلَوْلَا تُصَدِّقُونَ ۝٥٧
📖 ការបកប្រែ អាយ៉ាត់ 57
យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)
أَفَرَأَيْتُم مَّا تُمْنُونَ ۝٥٨
📖 ការបកប្រែ អាយ៉ាត់ 58
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល
أَأَنتُمْ تَخْلُقُونَهُ أَمْ نَحْنُ الْخَالِقُونَ ۝٥٩
📖 ការបកប្រែ អាយ៉ាត់ 59
តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត
نَحْنُ قَدَّرْنَا بَيْنَكُمُ الْمَوْتَ وَمَا نَحْنُ بِمَسْبُوقِينَ ۝٦٠
📖 ការបកប្រែ អាយ៉ាត់ 60
យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។
عَلَىٰ أَن نُّبَدِّلَ أَمْثَالَكُمْ وَنُنشِئَكُمْ فِي مَا لَا تَعْلَمُونَ ۝٦١
📖 ការបកប្រែ អាយ៉ាត់ 61
ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។
وَلَقَدْ عَلِمْتُمُ النَّشْأَةَ الْأُولَىٰ فَلَوْلَا تَذَكَّرُونَ ۝٦٢
📖 ការបកប្រែ អាយ៉ាត់ 62
ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ
أَفَرَأَيْتُم مَّا تَحْرُثُونَ ۝٦٣
📖 ការបកប្រែ អាយ៉ាត់ 63
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ
أَأَنتُمْ تَزْرَعُونَهُ أَمْ نَحْنُ الزَّارِعُونَ ۝٦٤
📖 ការបកប្រែ អាយ៉ាត់ 64
តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ
لَوْ نَشَاءُ لَجَعَلْنَاهُ حُطَامًا فَظَلْتُمْ تَفَكَّهُونَ ۝٦٥
📖 ការបកប្រែ អាយ៉ាត់ 65
ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។
إِنَّا لَمُغْرَمُونَ ۝٦٦
📖 ការបកប្រែ អាយ៉ាត់ 66
(ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។
بَلْ نَحْنُ مَحْرُومُونَ ۝٦٧
📖 ការបកប្រែ អាយ៉ាត់ 67
ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។
أَفَرَأَيْتُمُ الْمَاءَ الَّذِي تَشْرَبُونَ ۝٦٨
📖 ការបកប្រែ អាយ៉ាត់ 68
ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក
أَأَنتُمْ أَنزَلْتُمُوهُ مِنَ الْمُزْنِ أَمْ نَحْنُ الْمُنزِلُونَ ۝٦٩
📖 ការបកប្រែ អាយ៉ាត់ 69
តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ
لَوْ نَشَاءُ جَعَلْنَاهُ أُجَاجًا فَلَوْلَا تَشْكُرُونَ ۝٧٠
📖 ការបកប្រែ អាយ៉ាត់ 70
ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ
أَفَرَأَيْتُمُ النَّارَ الَّتِي تُورُونَ ۝٧١
📖 ការបកប្រែ អាយ៉ាត់ 71
តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ
أَأَنتُمْ أَنشَأْتُمْ شَجَرَتَهَا أَمْ نَحْنُ الْمُنشِئُونَ ۝٧٢
📖 ការបកប្រែ អាយ៉ាត់ 72
តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត
نَحْنُ جَعَلْنَاهَا تَذْكِرَةً وَمَتَاعًا لِّلْمُقْوِينَ ۝٧٣
📖 ការបកប្រែ អាយ៉ាត់ 73
យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។
فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ۝٧٤
📖 ការបកប្រែ អាយ៉ាត់ 74
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។
۞ فَلَا أُقْسِمُ بِمَوَاقِعِ النُّجُومِ ۝٧٥
📖 ការបកប្រែ អាយ៉ាត់ 75
ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។
وَإِنَّهُ لَقَسَمٌ لَّوْ تَعْلَمُونَ عَظِيمٌ ۝٧٦
📖 ការបកប្រែ អាយ៉ាត់ 76
ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។
إِنَّهُ لَقُرْآنٌ كَرِيمٌ ۝٧٧
📖 ការបកប្រែ អាយ៉ាត់ 77
ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។
فِي كِتَابٍ مَّكْنُونٍ ۝٧٨
📖 ការបកប្រែ អាយ៉ាត់ 78
ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។
لَّا يَمَسُّهُ إِلَّا الْمُطَهَّرُونَ ۝٧٩
📖 ការបកប្រែ អាយ៉ាត់ 79
គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។
تَنزِيلٌ مِّن رَّبِّ الْعَالَمِينَ ۝٨٠
📖 ការបកប្រែ អាយ៉ាត់ 80
ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។
أَفَبِهَٰذَا الْحَدِيثِ أَنتُم مُّدْهِنُونَ ۝٨١
📖 ការបកប្រែ អាយ៉ាត់ 81
ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ
وَتَجْعَلُونَ رِزْقَكُمْ أَنَّكُمْ تُكَذِّبُونَ ۝٨٢
📖 ការបកប្រែ អាយ៉ាត់ 82
ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ
فَلَوْلَا إِذَا بَلَغَتِ الْحُلْقُومَ ۝٨٣
📖 ការបកប្រែ អាយ៉ាត់ 83
ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក
وَأَنتُمْ حِينَئِذٍ تَنظُرُونَ ۝٨٤
📖 ការបកប្រែ អាយ៉ាត់ 84
ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ
وَنَحْنُ أَقْرَبُ إِلَيْهِ مِنكُمْ وَلَٰكِن لَّا تُبْصِرُونَ ۝٨٥
📖 ការបកប្រែ អាយ៉ាត់ 85
ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។
فَلَوْلَا إِن كُنتُمْ غَيْرَ مَدِينِينَ ۝٨٦
📖 ការបកប្រែ អាយ៉ាត់ 86
ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា
تَرْجِعُونَهَا إِن كُنتُمْ صَادِقِينَ ۝٨٧
📖 ការបកប្រែ អាយ៉ាត់ 87
ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ
فَأَمَّا إِن كَانَ مِنَ الْمُقَرَّبِينَ ۝٨٨
📖 ការបកប្រែ អាយ៉ាត់ 88
ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ
فَرَوْحٌ وَرَيْحَانٌ وَجَنَّتُ نَعِيمٍ ۝٨٩
📖 ការបកប្រែ អាយ៉ាត់ 89
ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។
وَأَمَّا إِن كَانَ مِنْ أَصْحَابِ الْيَمِينِ ۝٩٠
📖 ការបកប្រែ អាយ៉ាត់ 90
ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។
فَسَلَامٌ لَّكَ مِنْ أَصْحَابِ الْيَمِينِ ۝٩١
📖 ការបកប្រែ អាយ៉ាត់ 91
(មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។
وَأَمَّا إِن كَانَ مِنَ الْمُكَذِّبِينَ الضَّالِّينَ ۝٩٢
📖 ការបកប្រែ អាយ៉ាត់ 92
តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ
فَنُزُلٌ مِّنْ حَمِيمٍ ۝٩٣
📖 ការបកប្រែ អាយ៉ាត់ 93
ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។
وَتَصْلِيَةُ جَحِيمٍ ۝٩٤
📖 ការបកប្រែ អាយ៉ាត់ 94
ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។
إِنَّ هَٰذَا لَهُوَ حَقُّ الْيَقِينِ ۝٩٥
📖 ការបកប្រែ អាយ៉ាត់ 95
ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។
فَسَبِّحْ بِاسْمِ رَبِّكَ الْعَظِيمِ ۝٩٦
📖 ការបកប្រែ អាយ៉ាត់ 96
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។
← 55 អាល់-វ៉ាគីយ៉ា (56/114) 57 →
អាន ជំពូក អាល់-វ៉ាគីយ៉ា ភាសាខ្មែរ – ការបកប្រែ និងសំឡេង

56الواقعة Al-Waqi'ah 📚 96 អាយ៉ាត់ مكية

ខ្នីនីមួយៗ – ជំពូក អាល់-វ៉ាគីយ៉ា — 96 អាយ៉ាត់




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers