📖 0/604 ទំព័រដែលបានអាន
📄 480
إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ ٣٠ نَحۡنُ أَوۡلِيَآؤُكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَلَكُمۡ فِيهَا مَا تَشۡتَهِيٓ أَنفُسُكُمۡ وَلَكُمۡ فِيهَا مَا تَدَّعُونَ ٣١ نُزُلًا مِّنۡ غَفُورٍ رَّحِيمٍ ٣٢ وَمَنۡ أَحۡسَنُ قَوۡلًا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَٰلِحًا وَقَالَ إِنَّنِي مِنَ ٱلۡمُسۡلِمِينَ ٣٣ وَلَا تَسۡتَوِي ٱلۡحَسَنَةُ وَلَا ٱلسَّيِّئَةُۚ ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ فَإِذَا ٱلَّذِي بَيۡنَكَ وَبَيۡنَهُۥ عَدَٰوَةٌ كَأَنَّهُۥ وَلِيٌّ حَمِيمٌ ٣٤ وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُواْ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٍ ٣٥ وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٌ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٣٦ وَمِنۡ ءَايَٰتِهِ ٱلَّيۡلُ وَٱلنَّهَارُ وَٱلشَّمۡسُ وَٱلۡقَمَرُۚ لَا تَسۡجُدُواْ لِلشَّمۡسِ وَلَا لِلۡقَمَرِ وَٱسۡجُدُواْۤ لِلَّهِۤ ٱلَّذِي خَلَقَهُنَّ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ٣٧ فَإِنِ ٱسۡتَكۡبَرُواْ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيۡلِ وَٱلنَّهَارِ وَهُمۡ لَا يَسۡـَٔمُونَ۩ ٣٨
41:30
إِنَّ ٱلَّذِينَ قَالُواْ رَبُّنَا ٱللَّهُ ثُمَّ ٱسۡتَقَٰمُواْ تَتَنَزَّلُ عَلَيۡهِمُ ٱلۡمَلَٰٓئِكَةُ أَلَّا تَخَافُواْ وَلَا تَحۡزَنُواْ وَأَبۡشِرُواْ بِٱلۡجَنَّةِ ٱلَّتِي كُنتُمۡ تُوعَدُونَ ٣٠
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រតិបត្ដិយ៉ាងខ្ជាប់ ខ្ជួន(តាមបទបញ្ជារបស់ទ្រង់)នោះ ម៉ាឡាអ៊ីកាត់នឹងចុះមកកាន់ពួក គេ (នៅពេលដែលពួកគេហៀបនឹងស្លាប់)ដោយពោលថាៈ សូមពួក អ្នកកុំខ្លាច ហើយកុំកើតទុក្ខឱ្យសោះ។ ហើយសូមពួកអ្នករីករាយ ជាមួយនឹងឋានសួគ៌ដែលគេធ្លាប់បានសន្យាចំពោះពួកអ្នកចុះ។
41:31
نَحۡنُ أَوۡلِيَآؤُكُمۡ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَا وَفِي ٱلۡأٓخِرَةِۖ وَلَكُمۡ فِيهَا مَا تَشۡتَهِيٓ أَنفُسُكُمۡ وَلَكُمۡ فِيهَا مَا تَدَّعُونَ ٣١
ពួកយើង(ម៉ាឡាអ៊ីកាត់)គឺជាអ្នកថែរក្សាពួកអ្នកក្នុង ការរស់នៅលើលោកិយ និងនៅថ្ងៃបរលោក(តាមបទបញ្ជារបស់ អល់ឡោះ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងទទួលបាន នូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរពួកអ្នកនឹង ទទួលបាននូវអ្វីដែលពួកអ្នកសុំ។
41:32
نُزُلًا مِّنۡ غَفُورٍ رَّحِيمٍ ٣٢
វាគឺជាអំណោយស្វាគមន៍ពីម្ចាស់ដែលមហាអភ័យទោស មហាអាណិតស្រឡាញ់។
41:33
وَمَنۡ أَحۡسَنُ قَوۡلًا مِّمَّن دَعَآ إِلَى ٱللَّهِ وَعَمِلَ صَٰلِحًا وَقَالَ إِنَّنِي مِنَ ٱلۡمُسۡلِمِينَ ٣٣
ហើយគ្មានអ្នកណាម្នាក់ដែលមានពាក្យសំដីល្អប្រសើរ ជាងអ្នកដែលបានអំពាវនាវទៅចំពោះអល់ឡោះ និងបានសាងអំពើ ល្អត្រឹមត្រូវ ព្រមទាំងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាមនុស្ស ម្នាក់ក្នុងចំណោមអ្នកមូស្លីមទាំងឡាយនោះឡើយ។
41:34
وَلَا تَسۡتَوِي ٱلۡحَسَنَةُ وَلَا ٱلسَّيِّئَةُۚ ٱدۡفَعۡ بِٱلَّتِي هِيَ أَحۡسَنُ فَإِذَا ٱلَّذِي بَيۡنَكَ وَبَيۡنَهُۥ عَدَٰوَةٌ كَأَنَّهُۥ وَلِيٌّ حَمِيمٌ ٣٤
ប្រការល្អនិងប្រការអាក្រក់មិនអាចស្មើគ្នាបានឡើយ។ ចូរអ្នក(មូហាំម៉ាត់)តបតវិញចុះនូវអ្វីដែលល្អបំផុត(ពេលគេធ្វើ អំពើមិនគួរគប្បីចំពោះអ្នក) ពេលនោះអ្នកដែលជាសត្រូវរបស់ អ្នកនឹងក្លាយជាមិត្ដជិតស្និទ្ធរបស់អ្នកជាមិនខានឡើយ។
41:35
وَمَا يُلَقَّىٰهَآ إِلَّا ٱلَّذِينَ صَبَرُواْ وَمَا يُلَقَّىٰهَآ إِلَّا ذُو حَظٍّ عَظِيمٍ ٣٥
ហើយគ្មានអ្នកណាម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះ ឡើយ លើកលែងតែបណ្ដាអ្នកដែលអត់ធ្មត់ ហើយក៏គ្មានអ្នកណា ម្នាក់ត្រូវបានគេផ្ដល់នូវប្រការល្អនេះដែរ លើកលែងតែអ្នកដែល មានសំណាងដ៏ធំប៉ុណ្ណោះ។
41:36
وَإِمَّا يَنزَغَنَّكَ مِنَ ٱلشَّيۡطَٰنِ نَزۡغٌ فَٱسۡتَعِذۡ بِٱللَّهِۖ إِنَّهُۥ هُوَ ٱلسَّمِيعُ ٱلۡعَلِيمُ ٣٦
តែប្រសិនបើមានការញុះញង់អ្នក(មូហាំម៉ាត់)ពីសំណាក់ ស្ហៃតននោះ ចូរអ្នកសុំពីអល់ឡោះឱ្យកំបាំងពីវាចុះ។ ពិតប្រាកដ ណាស់ ទ្រង់មហាឮ មហាដឹង។
41:37
وَمِنۡ ءَايَٰتِهِ ٱلَّيۡلُ وَٱلنَّهَارُ وَٱلشَّمۡسُ وَٱلۡقَمَرُۚ لَا تَسۡجُدُواْ لِلشَّمۡسِ وَلَا لِلۡقَمَرِ وَٱسۡجُدُواْۤ لِلَّهِۤ ٱلَّذِي خَلَقَهُنَّ إِن كُنتُمۡ إِيَّاهُ تَعۡبُدُونَ ٣٧
ហើយក្នុងចំណោមភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពី អានុភាព)របស់ទ្រង់នោះ គឺពេលយប់និងពេលថ្ងៃ ព្រះអាទិត្យ និង ព្រះច័ន្ទ។ ចូរពួកអ្នកកុំស៊ូជូតចំពោះព្រះអាទិត្យ និងព្រះច័ន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជូតចំពោះអល់ឡោះដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយ មែននោះ។
41:38
فَإِنِ ٱسۡتَكۡبَرُواْ فَٱلَّذِينَ عِندَ رَبِّكَ يُسَبِّحُونَ لَهُۥ بِٱلَّيۡلِ وَٱلنَّهَارِ وَهُمۡ لَا يَسۡـَٔمُونَ۩ ٣٨
តែទោះបីពួកគេ(ពួកមូស្ហរីគីន)ក្រអឺតក្រទម(មិនគោរព សក្ការៈចំពោះអល់ឡោះ)ក៏ដោយ ក៏បណ្ដាអ្នក(ម៉ាឡាអ៊ីកាត់)ដែល នៅក្បែរម្ចាស់របស់អ្នកនៅតែលើកតម្កើងដោយសរសើរចំពោះទ្រង់ ទាំងយប់ទាំងថ្ងៃដែរ ដោយពួកគេមិនដែលធុញទ្រាន់ឡើយ។
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Saturday, August 29, 2026
Don't forget us in your sincere prayers







