📖 0/604 ទំព័រដែលបានអាន
📄 274
وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَسۡمَعُونَ  ۝٦٥ وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةًۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهِۦ مِنۢ بَيۡنِ فَرۡثٍ وَدَمٍ لَّبَنًا خَالِصًا سَآئِغًا لِّلشَّٰرِبِينَ  ۝٦٦ وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلۡأَعۡنَٰبِ تَتَّخِذُونَ مِنۡهُ سَكَرًا وَرِزۡقًا حَسَنًاۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَعۡقِلُونَ  ۝٦٧ وَأَوۡحَىٰ رَبُّكَ إِلَى ٱلنَّحۡلِ أَنِ ٱتَّخِذِي مِنَ ٱلۡجِبَالِ بُيُوتًا وَمِنَ ٱلشَّجَرِ وَمِمَّا يَعۡرِشُونَ  ۝٦٨ ثُمَّ كُلِي مِن كُلِّ ٱلثَّمَرَٰتِ فَٱسۡلُكِي سُبُلَ رَبِّكِ ذُلُلًاۚ يَخۡرُجُ مِنۢ بُطُونِهَا شَرَابٌ مُّخۡتَلِفٌ أَلۡوَٰنُهُۥ فِيهِ شِفَآءٌ لِّلنَّاسِۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَتَفَكَّرُونَ  ۝٦٩ وَٱللَّهُ خَلَقَكُمۡ ثُمَّ يَتَوَفَّىٰكُمۡۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡ لَا يَعۡلَمَ بَعۡدَ عِلۡمٍ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمٌ قَدِيرٌ  ۝٧٠ وَٱللَّهُ فَضَّلَ بَعۡضَكُمۡ عَلَىٰ بَعۡضٍ فِي ٱلرِّزۡقِۚ فَمَا ٱلَّذِينَ فُضِّلُواْ بِرَآدِّي رِزۡقِهِمۡ عَلَىٰ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَهُمۡ فِيهِ سَوَآءٌۚ أَفَبِنِعۡمَةِ ٱللَّهِ يَجۡحَدُونَ  ۝٧١ وَٱللَّهُ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجًا وَجَعَلَ لَكُم مِّنۡ أَزۡوَٰجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَتِ ٱللَّهِ هُمۡ يَكۡفُرُونَ  ۝٧٢
16:65
وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءً فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَسۡمَعُونَ  ۝٦٥
ហើយអល់ឡោះបានបបញ្ចុះទឹកភ្លៀងពីលើមេឃ បន្ទាប់ មកដោយសារទឹកភ្លៀងនោះទ្រង់ក៏ធ្វើឱ្យដីរស់(មានជីជាតិ)ឡើង វិញក្រោយពីការស្លាប់(គ្មានជីជាតិ)របស់វា។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់ក្រុមដែលស្ដាប់(បញ្ជា របស់អល់ឡោះ)។
16:66
وَإِنَّ لَكُمۡ فِي ٱلۡأَنۡعَٰمِ لَعِبۡرَةًۖ نُّسۡقِيكُم مِّمَّا فِي بُطُونِهِۦ مِنۢ بَيۡنِ فَرۡثٍ وَدَمٍ لَّبَنًا خَالِصًا سَآئِغًا لِّلشَّٰرِبِينَ  ۝٦٦
ហើយពិតប្រាកដណាស់ នៅក្នុងរឿងសត្វពាហនៈ គឺជា មេរៀនមួយសម្រាប់ពួកអ្នក។ យើងផ្ដល់ឱ្យពួកអ្នកទទួលទាននូវអ្វី ដែលនៅក្នុងពោះរបស់វារវាងលាមក និងឈាមនូវទឹកដោះដ៏ បរិសុទ្ធដែលមានរសជាតិសម្រាប់បណ្ដាអ្នកដែលទទួលទាន។
16:67
وَمِن ثَمَرَٰتِ ٱلنَّخِيلِ وَٱلۡأَعۡنَٰبِ تَتَّخِذُونَ مِنۡهُ سَكَرًا وَرِزۡقًا حَسَنًاۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَعۡقِلُونَ  ۝٦٧
ហើយអំពីផ្លែល្មើ និងទំពាំងបាយជូរ ពួកអ្នកអាចយកវា ធ្វើជាគ្រឿងស្រវឹង និងជាចំណីដ៏ល្អប្រសើរ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់់ក្រុមដែលចេះគិត ពិចារណា។
16:68
وَأَوۡحَىٰ رَبُّكَ إِلَى ٱلنَّحۡلِ أَنِ ٱتَّخِذِي مِنَ ٱلۡجِبَالِ بُيُوتًا وَمِنَ ٱلشَّجَرِ وَمِمَّا يَعۡرِشُونَ  ۝٦٨
ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានបញ្ជាទៅសត្វឃ្មុំ ថាៈ ចូរឯងតាំងសំបុកនានានៅតាមភ្នំ និងដើមឈើទាំងឡាយ ហើយនិងនៅតាមអ្វីដែលពួកគេ(មនុស្សលោក)សាងសង់។
16:69
ثُمَّ كُلِي مِن كُلِّ ٱلثَّمَرَٰتِ فَٱسۡلُكِي سُبُلَ رَبِّكِ ذُلُلًاۚ يَخۡرُجُ مِنۢ بُطُونِهَا شَرَابٌ مُّخۡتَلِفٌ أَلۡوَٰنُهُۥ فِيهِ شِفَآءٌ لِّلنَّاسِۚ إِنَّ فِي ذَٰلِكَ لَأٓيَةً لِّقَوۡمٍ يَتَفَكَّرُونَ  ۝٦٩
ក្រោយមកចូរឯង(ឃ្មុំ)ស៊ីនូវរាល់ភោគផលទាំងឡាយរួច ហើយ ចូរឯងហោះហើរតាមផ្លូវនៃម្ចាស់របស់ឯងដោយងាយស្រួល ចុះ។ ទឹកដែលចេញពីពោះរបស់វាមានពណ៌ផេ្សងៗគ្នាដែលនៅក្នុង នោះ គឺជាឱសថព្យាបាលសម្រាប់មនុស្សលោក។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងមួយសម្រាប់មនុស្សលោកដែលចេះ គិតពិចារណា។
16:70
وَٱللَّهُ خَلَقَكُمۡ ثُمَّ يَتَوَفَّىٰكُمۡۚ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡ لَا يَعۡلَمَ بَعۡدَ عِلۡمٍ شَيۡـًٔاۚ إِنَّ ٱللَّهَ عَلِيمٌ قَدِيرٌ  ۝٧٠
ហើយអល់ឡោះបានបង្កើតពួកអ្នក ក្រោយមកទ្រង់នឹង យកជីវិតពួកអ្នកវិញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកដែល ត្រូវគេធ្វើឱ្យវិលត្រឡប់ទៅរកភាពចាស់ជរា ដើម្បីកុំឱ្យគេដឹងអី្វ ទាំងអស់បន្ទាប់ពីគេដឹងរួចហើយនោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាមានអានុភាព។
16:71
وَٱللَّهُ فَضَّلَ بَعۡضَكُمۡ عَلَىٰ بَعۡضٍ فِي ٱلرِّزۡقِۚ فَمَا ٱلَّذِينَ فُضِّلُواْ بِرَآدِّي رِزۡقِهِمۡ عَلَىٰ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَهُمۡ فِيهِ سَوَآءٌۚ أَفَبِنِعۡمَةِ ٱللَّهِ يَجۡحَدُونَ  ۝٧١
ហើយអល់ឡោះបានលើកតម្កើងពួកអ្នកមួយចំនួនឱ្យ ប្រសើរជាងគ្នាក្នុងការផ្ដល់លាភសក្ការៈ។ ប៉ុន្ដែពួកដែលត្រូវបាន គេលើកតម្កើងនោះមិនចង់ផ្ដល់លាភសក្ការៈរបស់ពួកគេទៅឱ្យខ្ញុំ បម្រើដាច់ថ្លៃរបស់ពួកគេ ដើម្បីឱ្យពួកគេទាំងអស់គ្នាមានភាពស្មើ គ្នាក្នុងការទទួលលាភសក្ការៈនោះឡើយ។ ដូចេ្នះ តើពួកគេបដិសេធ នឹងនៀកម៉ាត់របស់អល់ឡោះឬ
16:72
وَٱللَّهُ جَعَلَ لَكُم مِّنۡ أَنفُسِكُمۡ أَزۡوَٰجًا وَجَعَلَ لَكُم مِّنۡ أَزۡوَٰجِكُم بَنِينَ وَحَفَدَةً وَرَزَقَكُم مِّنَ ٱلطَّيِّبَٰتِۚ أَفَبِٱلۡبَٰطِلِ يُؤۡمِنُونَ وَبِنِعۡمَتِ ٱللَّهِ هُمۡ يَكۡفُرُونَ  ۝٧٢
ហើយអល់ឡោះបានបង្កើតភរិយាចេញពីរាងកាយរបស់ ពួកអ្នកផ្ទាល់សម្រាប់ពួកអ្នក និងបានបង្កើតពីភរិយារបស់ពួកអ្នក នូវកូនចៅជាច្រើនសម្រាប់ពួកអ្នក ហើយទ្រង់បានផ្ដល់ឱ្យពួកអ្នក នូវលាភសក្ការៈដ៏ល្អប្រសើរ។ ដូចេ្នះ តើពួកគេបែរជាមានជំនឿលើ ប្រការមិនត្រឹមត្រូវ និងប្រឆាំងនឹងនៀកម៉ាត់របស់អល់ឡោះឬ


📚Juz 14 📄274 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 25, 2026

Don't forget us in your sincere prayers