📖 0/604 ទំព័រដែលបានអាន
📄 309
وَنَٰدَيۡنَٰهُ مِن جَانِبِ ٱلطُّورِ ٱلۡأَيۡمَنِ وَقَرَّبۡنَٰهُ نَجِيًّا  ۝٥٢ وَوَهَبۡنَا لَهُۥ مِن رَّحۡمَتِنَآ أَخَاهُ هَٰرُونَ نَبِيًّا  ۝٥٣ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِسۡمَٰعِيلَۚ إِنَّهُۥ كَانَ صَادِقَ ٱلۡوَعۡدِ وَكَانَ رَسُولًا نَّبِيًّا  ۝٥٤ وَكَانَ يَأۡمُرُ أَهۡلَهُۥ بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ وَكَانَ عِندَ رَبِّهِۦ مَرۡضِيًّا  ۝٥٥ وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِدۡرِيسَۚ إِنَّهُۥ كَانَ صِدِّيقًا نَّبِيًّا  ۝٥٦ وَرَفَعۡنَٰهُ مَكَانًا عَلِيًّا  ۝٥٧ أُوْلَٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٍ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدًاۤ وَبُكِيًّا۩  ۝٥٨ ۞ فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٌ أَضَاعُواْ ٱلصَّلَوٰةَ وَٱتَّبَعُواْ ٱلشَّهَوَٰتِۖ فَسَوۡفَ يَلۡقَوۡنَ غَيًّا  ۝٥٩ إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ شَيۡـًٔا  ۝٦٠ جَنَّٰتِ عَدۡنٍ ٱلَّتِي وَعَدَ ٱلرَّحۡمَٰنُ عِبَادَهُۥ بِٱلۡغَيۡبِۚ إِنَّهُۥ كَانَ وَعۡدُهُۥ مَأۡتِيًّا  ۝٦١ لَّا يَسۡمَعُونَ فِيهَا لَغۡوًا إِلَّا سَلَٰمًاۖ وَلَهُمۡ رِزۡقُهُمۡ فِيهَا بُكۡرَةً وَعَشِيًّا  ۝٦٢ تِلۡكَ ٱلۡجَنَّةُ ٱلَّتِي نُورِثُ مِنۡ عِبَادِنَا مَن كَانَ تَقِيًّا  ۝٦٣ وَمَا نَتَنَزَّلُ إِلَّا بِأَمۡرِ رَبِّكَۖ لَهُۥ مَا بَيۡنَ أَيۡدِينَا وَمَا خَلۡفَنَا وَمَا بَيۡنَ ذَٰلِكَۚ وَمَا كَانَ رَبُّكَ نَسِيًّا  ۝٦٤
19:52
وَنَٰدَيۡنَٰهُ مِن جَانِبِ ٱلطُّورِ ٱلۡأَيۡمَنِ وَقَرَّبۡنَٰهُ نَجِيًّا  ۝٥٢
ហើយយើងបានហៅគេនៅក្បែរភ្នំតូរប៉ែកខាងស្ដាំ ហើយ យើងធ្វើឱ្យគេមកជិតយើង ដើម្បីនិយាយជាមួយគេ។
19:53
وَوَهَبۡنَا لَهُۥ مِن رَّحۡمَتِنَآ أَخَاهُ هَٰرُونَ نَبِيًّا  ۝٥٣
ហើយយើងបានប្រទានដល់គេនូវបងប្រុសរបស់គេហារូន ដែលជាណាពីម្នាក់ដោយក្ដីមេត្ដាករុណារបស់យើង។
19:54
وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِسۡمَٰعِيلَۚ إِنَّهُۥ كَانَ صَادِقَ ٱلۡوَعۡدِ وَكَانَ رَسُولًا نَّبِيًّا  ۝٥٤
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីស្មាអ៊ីលនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាអ្នកសច្ចៈ គោរពកិច្ច សន្យា ហើយគេជាអ្នកនាំសារ និងជាណាពីម្នាក់។
19:55
وَكَانَ يَأۡمُرُ أَهۡلَهُۥ بِٱلصَّلَوٰةِ وَٱلزَّكَوٰةِ وَكَانَ عِندَ رَبِّهِۦ مَرۡضِيًّا  ۝٥٥
ហើយគេ(អ៊ីស្មាអ៊ីល)បានបង្គាប់គ្រួសាររបស់គេឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយគេជាអ្នកត្រូវបានពេញ ចិត្ដពីម្ចាស់របស់គេ។
19:56
وَٱذۡكُرۡ فِي ٱلۡكِتَٰبِ إِدۡرِيسَۚ إِنَّهُۥ كَانَ صِدِّيقًا نَّبِيًّا  ۝٥٦
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ិតទ្រីសនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈជាណាពី ម្នាក់។
19:57
وَرَفَعۡنَٰهُ مَكَانًا عَلِيًّا  ۝٥٧
ហើយយើងបានលើកតម្កើងគេ(អ៊ិតទ្រីស)ឱ្យមានឋានៈ ខ្ពង់ខ្ពស់។
19:58
أُوْلَٰٓئِكَ ٱلَّذِينَ أَنۡعَمَ ٱللَّهُ عَلَيۡهِم مِّنَ ٱلنَّبِيِّـۧنَ مِن ذُرِّيَّةِ ءَادَمَ وَمِمَّنۡ حَمَلۡنَا مَعَ نُوحٍ وَمِن ذُرِّيَّةِ إِبۡرَٰهِيمَ وَإِسۡرَٰٓءِيلَ وَمِمَّنۡ هَدَيۡنَا وَٱجۡتَبَيۡنَآۚ إِذَا تُتۡلَىٰ عَلَيۡهِمۡ ءَايَٰتُ ٱلرَّحۡمَٰنِ خَرُّواْۤ سُجَّدًاۤ وَبُكِيًّا۩  ۝٥٨
អ្នកទាំងនោះហើយដែលអល់ឡោះបានប្រទាននៀកម៉ាត់ ដល់ពួកគេឱ្យកើតជាណាពីក្នុងចំណោមកូនចៅអាដាំ និងអំពីបណ្ដា អ្នកដែលយើងបានសង្គ្រោះជាមួយនឹងនួហ និងកូនចៅអ៊ីព្រហ៊ីម និងអ៊ីស្រាអែល ហើយនិងអំពីបណ្ដាអ្នកដែលយើងបានចង្អុល បង្ហាញ និងបានជ្រើសរើស។ នៅពេលដែលមានគេសូត្រអាយ៉ាត់ៗ របស់ម្ចាស់មហាសប្បុរសឱ្យពួកគេស្ដាប់ ពួកគេបានក្រាបស៊ូជូត និងយំ(ដោយសារកោតខ្លាចអល់ឡោះ)។
19:59
۞ فَخَلَفَ مِنۢ بَعۡدِهِمۡ خَلۡفٌ أَضَاعُواْ ٱلصَّلَوٰةَ وَٱتَّبَعُواْ ٱلشَّهَوَٰتِۖ فَسَوۡفَ يَلۡقَوۡنَ غَيًّا  ۝٥٩
ហើយក្រោយមក មានមនុស្សមួយចំនួនបានបោះបង់ការ ប្រតិបត្ដិសឡាត និងបានធ្វើតាមតណ្ហាបន្ទាប់ពីពួកគេ(ណាពី)។ ដូចេ្នះ ពួកគេគង់តែជួបនឹងភាពវិនាសអន្ដរាយជាមិនខាន។
19:60
إِلَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَأُوْلَٰٓئِكَ يَدۡخُلُونَ ٱلۡجَنَّةَ وَلَا يُظۡلَمُونَ شَيۡـًٔا  ۝٦٠
លើកលែងតែអ្នកដែលបានសារភាពកំហុស និងមានជំនឿ ហើយនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះពួកទាំងនោះ នឹងចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំបាត់អ្វី(អំពើល្អ)ឡើយ។
19:61
جَنَّٰتِ عَدۡنٍ ٱلَّتِي وَعَدَ ٱلرَّحۡمَٰنُ عِبَادَهُۥ بِٱلۡغَيۡبِۚ إِنَّهُۥ كَانَ وَعۡدُهُۥ مَأۡتِيًّا  ۝٦١
(ពួកគេនឹងចូល)ឋានសួគ៌អាត់និន ដែលម្ចាស់មហាសប្បុរសបានសន្យាចំពោះខ្ញុំទាំងអស់របស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ ការសន្យារបស់ទ្រង់គឺត្រូវតែមកដល់។
19:62
لَّا يَسۡمَعُونَ فِيهَا لَغۡوًا إِلَّا سَلَٰمًاۖ وَلَهُمۡ رِزۡقُهُمۡ فِيهَا بُكۡرَةً وَعَشِيًّا  ۝٦٢
ដោយពួកគេមិនឮអ្វីដែលឥតប្រយោជន៍នៅក្នុងនោះ ឡើយគឺមានតែពាក្យគោរពជូនពរឪសិរីសួស្ដីឱប៉ុណ្ណោះ។ ហើយ នៅក្នុងនោះពួកគេមានចំណីអាហាររបស់ពួកគេ(តាមសេចក្ដី ប្រាថ្នា)ទាំងព្រឹកទាំងល្ងាច។
19:63
تِلۡكَ ٱلۡجَنَّةُ ٱلَّتِي نُورِثُ مِنۡ عِبَادِنَا مَن كَانَ تَقِيًّا  ۝٦٣
ឋានសួគ៌នោះហើយ ដែលយើងនឹងប្រទានជាមរតកឱ្យ អ្នកណាដែលកោតខ្លាចយើងក្នុងចំណោមខ្ញុំទាំងអស់របស់យើង។
19:64
وَمَا نَتَنَزَّلُ إِلَّا بِأَمۡرِ رَبِّكَۖ لَهُۥ مَا بَيۡنَ أَيۡدِينَا وَمَا خَلۡفَنَا وَمَا بَيۡنَ ذَٰلِكَۚ وَمَا كَانَ رَبُّكَ نَسِيًّا  ۝٦٤
ហើយយើង(ជីព្រីល)មិនអាចចុះ(ពីលើមេឃដោយពាំនាំ មកឱ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ទេ លើកលែងតែតាមការបញ្ជានៃ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីៗដែលនៅខាងមុខយើង (នាថ្ងៃបរលោក)និងអ្វីៗដែលនៅខាងក្រោយយើង(នៅក្នុង លោកិយ) ហើយនិងអ្វីៗដែលនៅចន្លោះទាំងពីរនោះគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយម្ចាស់របស់អ្នកគឺមិនដែលភេ្លចឡើយ។


📚Juz 16 📄309 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 25, 2026

Don't forget us in your sincere prayers