📖 0/604 ទំព័រដែលបានអាន
📄 346
وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ  ۝٦٠ أُوْلَٰٓئِكَ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَهُمۡ لَهَا سَٰبِقُونَ  ۝٦١ وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٌ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ  ۝٦٢ بَلۡ قُلُوبُهُمۡ فِي غَمۡرَةٍ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٌ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ  ۝٦٣ حَتَّىٰٓ إِذَآ أَخَذۡنَا مُتۡرَفِيهِم بِٱلۡعَذَابِ إِذَا هُمۡ يَجۡـَٔرُونَ  ۝٦٤ لَا تَجۡـَٔرُواْ ٱلۡيَوۡمَۖ إِنَّكُم مِّنَّا لَا تُنصَرُونَ  ۝٦٥ قَدۡ كَانَتۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ تَنكِصُونَ  ۝٦٦ مُسۡتَكۡبِرِينَ بِهِۦ سَٰمِرًا تَهۡجُرُونَ  ۝٦٧ أَفَلَمۡ يَدَّبَّرُواْ ٱلۡقَوۡلَ أَمۡ جَآءَهُم مَّا لَمۡ يَأۡتِ ءَابَآءَهُمُ ٱلۡأَوَّلِينَ  ۝٦٨ أَمۡ لَمۡ يَعۡرِفُواْ رَسُولَهُمۡ فَهُمۡ لَهُۥ مُنكِرُونَ  ۝٦٩ أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ  ۝٧٠ وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ  ۝٧١ أَمۡ تَسۡـَٔلُهُمۡ خَرۡجًا فَخَرَاجُ رَبِّكَ خَيۡرٌۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ  ۝٧٢ وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٧٣ وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ  ۝٧٤
23:60
وَٱلَّذِينَ يُؤۡتُونَ مَآ ءَاتَواْ وَّقُلُوبُهُمۡ وَجِلَةٌ أَنَّهُمۡ إِلَىٰ رَبِّهِمۡ رَٰجِعُونَ  ۝٦٠
ហើយនិងបណ្ដាអ្នកដែលបរិច្ចាគនូវអ្វីដែលពួកគេមាន ដោយចិត្ដរបស់ពួកគេភ័យខ្លាចថា (អល់ឡោះមិនទទួលយក ព្រោះ ពួកគេគិតថា) ពិតប្រាកដណាស់ ពួកគេនឹងវិលត្រឡប់ទៅរកម្ចាស់ របស់ពួកគេវិញ។
23:61
أُوْلَٰٓئِكَ يُسَٰرِعُونَ فِي ٱلۡخَيۡرَٰتِ وَهُمۡ لَهَا سَٰبِقُونَ  ۝٦١
អ្នកទាំងនោះគឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដំបូងគេបង្អស់ចំពោះការសាងអំពើល្អនោះ។
23:62
وَلَا نُكَلِّفُ نَفۡسًا إِلَّا وُسۡعَهَاۚ وَلَدَيۡنَا كِتَٰبٌ يَنطِقُ بِٱلۡحَقِّ وَهُمۡ لَا يُظۡلَمُونَ  ۝٦٢
ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពី សមត្ថភាពរបស់គេឡើយ។ ហើយយើងមានសៀវភៅកំណត់ហេតុ មួយដែលបញ្ជាក់យ៉ាងពិតប្រាកដ។ ហើយពួកគេមិនត្រូវគេបំពាន ឡើយ។
23:63
بَلۡ قُلُوبُهُمۡ فِي غَمۡرَةٍ مِّنۡ هَٰذَا وَلَهُمۡ أَعۡمَٰلٌ مِّن دُونِ ذَٰلِكَ هُمۡ لَهَا عَٰمِلُونَ  ۝٦٣
ផ្ទុយទៅវិញចិត្ដរបស់ពួកគេស្ថិតក្នុងភាពវងេ្វងអំពី (គម្ពីរ គួរអាន)នេះ ហើយពួកគេមានអំពើ(អាក្រក់)ជាច្រើនផេ្សងពីនោះ ដែលពួកគេកំពុងតែប្រព្រឹត្ដវា។
23:64
حَتَّىٰٓ إِذَآ أَخَذۡنَا مُتۡرَفِيهِم بِٱلۡعَذَابِ إِذَا هُمۡ يَجۡـَٔرُونَ  ۝٦٤
រហូតទាល់តែនៅពេលដែលយើងបានឆក់យកជីវិតពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភក្នុងចំណោមពួកគេដោយទារុណកម្ម ស្រាប់តែពួកគេស្រែកសុំជំនួយ។
23:65
لَا تَجۡـَٔرُواْ ٱلۡيَوۡمَۖ إِنَّكُم مِّنَّا لَا تُنصَرُونَ  ۝٦٥
ពួកអ្នកមិនត្រូវស្រែកសុំជំនួយនៅថ្ងៃនេះទេ។ ពិតប្រាកដណាស់ ពួកអ្នកមិនត្រូវគេជួយឱ្យរួចផុតពី(ទារុណកម្ម)យើងឡើយ។
23:66
قَدۡ كَانَتۡ ءَايَٰتِي تُتۡلَىٰ عَلَيۡكُمۡ فَكُنتُمۡ عَلَىٰٓ أَعۡقَٰبِكُمۡ تَنكِصُونَ  ۝٦٦
ជាការពិតណាស់ អាយ៉ាត់ៗរបស់យើងត្រូវបានគេសូត្រឱ្យ ពួកអ្នកស្ដាប់ តែពួកអ្នកបែរជាបានបែរត្រឡប់ក្រោយ(មិនយកចិត្ដ ទុកដាក់ស្ដាប់)ទៅវិញ។
23:67
مُسۡتَكۡبِرِينَ بِهِۦ سَٰمِرًا تَهۡجُرُونَ  ۝٦٧
ដោយពួកអ្នកក្រអឺតក្រទមព្រោះតែ(ពួកអ្នកគិតថាជា ម្ចាស់)ម៉ាស្ជីទិលហារ៉ម ថែមទាំងពួកអ្នកនិយាយអាក្រក់(អំពី គម្ពីរគួរអាន)នៅពេលយប់ទៀតផង។
23:68
أَفَلَمۡ يَدَّبَّرُواْ ٱلۡقَوۡلَ أَمۡ جَآءَهُم مَّا لَمۡ يَأۡتِ ءَابَآءَهُمُ ٱلۡأَوَّلِينَ  ۝٦٨
ដូចេ្នះ តើពួកគេមិនបានពិចារណាចំពោះពាក្យសំដី(នៅ ក្នុងគម្ពីរគួរអាន)ឬអ្វីដែលបានមកដល់ពួកគេ(គម្ពីរគួរអាន)ដែល ជីដូនជីតារបស់ពួកគេជំនាន់មុនមិនបានទទួលទេឬ
23:69
أَمۡ لَمۡ يَعۡرِفُواْ رَسُولَهُمۡ فَهُمۡ لَهُۥ مُنكِرُونَ  ۝٦٩
ឬមួយពួកគេមិនបានស្គាល់អ្នកនាំសារ(មូហាំម៉ាត់)របស់ ពួកគេ ទើបពួកគេបដិសេធនឹងគេឬ
23:70
أَمۡ يَقُولُونَ بِهِۦ جِنَّةُۢۚ بَلۡ جَآءَهُم بِٱلۡحَقِّ وَأَكۡثَرُهُمۡ لِلۡحَقِّ كَٰرِهُونَ  ۝٧٠
ឬមួយពួកគេចោទគេថាជាមនុស្សវិកលចរិត? ផ្ទុយទៅ វិញ គេបានពាំនាំឱ្យពួកគេនូវការពិត(ការគោរពសក្ការៈចំពោះ អល់ឡោះ គម្ពីរគួរអាន និងសាសនាអ៊ីស្លាម) តែពួកគេភាគច្រើន មិនពេញចិត្ដនឹងការពិតនោះទៅវិញ។
23:71
وَلَوِ ٱتَّبَعَ ٱلۡحَقُّ أَهۡوَآءَهُمۡ لَفَسَدَتِ ٱلسَّمَٰوَٰتُ وَٱلۡأَرۡضُ وَمَن فِيهِنَّۚ بَلۡ أَتَيۡنَٰهُم بِذِكۡرِهِمۡ فَهُمۡ عَن ذِكۡرِهِم مُّعۡرِضُونَ  ۝٧١
ហើយប្រសិនបើ(អល់ឡោះបណ្ដោយឱ្យ)ការពិតទៅតាម ចំណង់របស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅក្នុងនោះ ពិតជាត្រូវវិនាសអន្ដរាយជាមិនខាន។ ផ្ទុយ ទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវកិត្ដិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្ដិយសដ៏ថ្លៃថ្នូរនោះទៅវិញ។
23:72
أَمۡ تَسۡـَٔلُهُمۡ خَرۡجًا فَخَرَاجُ رَبِّكَ خَيۡرٌۖ وَهُوَ خَيۡرُ ٱلرَّٰزِقِينَ  ۝٧٢
ឬមួយក៏អ្នក(មូហាំម៉ាត់)សុំពួកគេឱ្យផ្ដល់ថ្លៃឈ្នួលដល់ អ្នក? ដូចេ្នះ ការតបស្នងនៃម្ចាស់របស់អ្នកគឺល្អប្រសើរជាង។ ហើយ ទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អប្រសើរបំផុត។
23:73
وَإِنَّكَ لَتَدۡعُوهُمۡ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٧٣
ហើយពិតប្រាកដណាស់ អ្នកគឺជាអ្នកអំពាវនាវពួកគេឱ្យ ទៅរកមាគ៌ាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។
23:74
وَإِنَّ ٱلَّذِينَ لَا يُؤۡمِنُونَ بِٱلۡأٓخِرَةِ عَنِ ٱلصِّرَٰطِ لَنَٰكِبُونَ  ۝٧٤
ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេនឹងងាកចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។


📚Juz 18 📄346 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, August 26, 2026

Don't forget us in your sincere prayers