📖 0/604 ទំព័រដែលបានអាន
📄 347
۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرٍّ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ  ۝٧٥ وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ  ۝٧٦ حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ  ۝٧٧ وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلًا مَّا تَشۡكُرُونَ  ۝٧٨ وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ  ۝٧٩ وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ  ۝٨٠ بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ  ۝٨١ قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ  ۝٨٢ لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ  ۝٨٣ قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ  ۝٨٤ سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ  ۝٨٥ قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ  ۝٨٦ سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ  ۝٨٧ قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ  ۝٨٨ سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ  ۝٨٩
23:75
۞ وَلَوۡ رَحِمۡنَٰهُمۡ وَكَشَفۡنَا مَا بِهِم مِّن ضُرٍّ لَّلَجُّواْ فِي طُغۡيَٰنِهِمۡ يَعۡمَهُونَ  ۝٧٥
ហើយប្រសិនបើយើងអាណិតអាសូរដល់ពួកគេ និងលុប បំបាត់អ្វីដែលកើតឡើងចំពោះពួកគេអំពីគ្រោះថ្នាក់(គ្រោះរាំងស្ងួត និងភាពអត់ឃ្លាន)នោះ ច្បាស់ជាពួកគេនៅតែស្ថិតក្នុងភាពវងេ្វង របស់ពួកគេ ដោយស្រពេចស្រពិលដដែល។
23:76
وَلَقَدۡ أَخَذۡنَٰهُم بِٱلۡعَذَابِ فَمَا ٱسۡتَكَانُواْ لِرَبِّهِمۡ وَمَا يَتَضَرَّعُونَ  ۝٧٦
ហើយជាការពិតណាស់ យើងបានសាកល្បងពួកគេដោយ ការដាក់ទណ្ឌកម្ម(នៅក្នុងលោកិយ) តែពួកគេនៅតែមិនព្រម បន្ទាបខ្លួន និងមិនទទូចបួងសួងសុំដោយឱនលំទោនចំពោះម្ចាស់ របស់ពួកគេឡើយ។
23:77
حَتَّىٰٓ إِذَا فَتَحۡنَا عَلَيۡهِم بَابًا ذَا عَذَابٍ شَدِيدٍ إِذَا هُمۡ فِيهِ مُبۡلِسُونَ  ۝٧٧
លុះនៅពេលដែលយើងបើកទ្វារទារុណកម្មដ៏ធ្ងន់ធ្ងរឱ្យពួក គេ(នៅថ្ងៃបរលោក) ស្រាប់តែពួកគេអស់សង្ឃឹម សោកស្ដាយ ចំពោះវាយ៉ាងខ្លាំង។
23:78
وَهُوَ ٱلَّذِيٓ أَنشَأَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلًا مَّا تَشۡكُرُونَ  ۝٧٨
ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យពួកអ្នកមានត្រចៀក និងភ្នែក ហើយនិងបេះដូង។ បន្ដិចបន្ដួចបំផុតដែលពួកអ្នកដឹងគុណ។
23:79
وَهُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ  ۝٧٩
ហើយទ្រង់ជាអ្នកដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើ ផែនដី ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃ បរលោក)។
23:80
وَهُوَ ٱلَّذِي يُحۡيِۦ وَيُمِيتُ وَلَهُ ٱخۡتِلَٰفُ ٱلَّيۡلِ وَٱلنَّهَارِۚ أَفَلَا تَعۡقِلُونَ  ۝٨٠
ហើយទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពួកអ្នកមិនគិតពិចារណាទេឬ
23:81
بَلۡ قَالُواْ مِثۡلَ مَا قَالَ ٱلۡأَوَّلُونَ  ۝٨١
ផ្ទុយទៅវិញ ពួកគេបែរជាបាននិយាយដូចអ្វី(សំដី)ដែល ពួកជំនាន់មុនបាននិយាយដែរ។
23:82
قَالُوٓاْ أَءِذَا مِتۡنَا وَكُنَّا تُرَابًا وَعِظَٰمًا أَءِنَّا لَمَبۡعُوثُونَ  ۝٨٢
ពួកគេបាននិយាយថាៈ តើនៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹងទៅហើយនោះ តើពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ
23:83
لَقَدۡ وُعِدۡنَا نَحۡنُ وَءَابَآؤُنَا هَٰذَا مِن قَبۡلُ إِنۡ هَٰذَآ إِلَّآ أَسَٰطِيرُ ٱلۡأَوَّلِينَ  ۝٨٣
ហើយជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួក យើងត្រូវបានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ) តាំងពីមុនមកម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទាន របស់អ្នកជំនាន់មុននោះឡើយ។
23:84
قُل لِّمَنِ ٱلۡأَرۡضُ وَمَن فِيهَآ إِن كُنتُمۡ تَعۡلَمُونَ  ۝٨٤
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើផែនដី និងអ្វីៗដែល មាននៅលើវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបាន ដឹងមែននោះ
23:85
سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَذَكَّرُونَ  ۝٨٥
ពួកគេនឹងឆ្លើយថា វាជាកម្មសិទិ្ធរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូចេ្នះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ
23:86
قُلۡ مَن رَّبُّ ٱلسَّمَٰوَٰتِ ٱلسَّبۡعِ وَرَبُّ ٱلۡعَرۡشِ ٱلۡعَظِيمِ  ۝٨٦
ចូរអ្នកពោលទៀតថាៈ តើអ្នកណាជាម្ចាស់គ្រប់គ្រងនៃ មេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ
23:87
سَيَقُولُونَ لِلَّهِۚ قُلۡ أَفَلَا تَتَّقُونَ  ۝٨٧
ពួកគេនឹងឆ្លើយថា ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច អល់ឡោះទេឬ
23:88
قُلۡ مَنۢ بِيَدِهِۦ مَلَكُوتُ كُلِّ شَيۡءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيۡهِ إِن كُنتُمۡ تَعۡلَمُونَ  ۝٨٨
ចូរអ្នកពោលទៀតថាៈ តើអ្នកណាគឺជាអ្នកគ្រប់គ្រងអ្វីៗ ទាំងអស់ដោយដៃរបស់គេ ហើយគេជាអ្នកការពារ(អ្វីៗទាំងអស់) និងគ្មាននរណាអាចការពារ(ពីទារុណកម្មរបស់គេ)បាន ប្រសិនបើ ពួកអ្នកបានដឹងមែននោះ
23:89
سَيَقُولُونَ لِلَّهِۚ قُلۡ فَأَنَّىٰ تُسۡحَرُونَ  ۝٨٩
ពួកគេនឹងឆ្លើយថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ ចូរអ្នកតបថាៈ ដូចេ្នះតើពួកអ្នកត្រូវគេបោកបញ្ឆោត(ឱ្យ ងាកចេញពីការពិត)បានយ៉ាងដូចមេ្ដច


📚Juz 18 📄347 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, August 26, 2026

Don't forget us in your sincere prayers