📖 0/604 ទំព័រដែលបានអាន
📄 393
وَمَآ أُوتِيتُم مِّن شَيۡءٍ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَزِينَتُهَاۚ وَمَا عِندَ ٱللَّهِ خَيۡرٌ وَأَبۡقَىٰٓۚ أَفَلَا تَعۡقِلُونَ ٦٠ أَفَمَن وَعَدۡنَٰهُ وَعۡدًا حَسَنًا فَهُوَ لَٰقِيهِ كَمَن مَّتَّعۡنَٰهُ مَتَٰعَ ٱلۡحَيَوٰةِ ٱلدُّنۡيَا ثُمَّ هُوَ يَوۡمَ ٱلۡقِيَٰمَةِ مِنَ ٱلۡمُحۡضَرِينَ ٦١ وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ٦٢ قَالَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ رَبَّنَا هَٰٓؤُلَآءِ ٱلَّذِينَ أَغۡوَيۡنَآ أَغۡوَيۡنَٰهُمۡ كَمَا غَوَيۡنَاۖ تَبَرَّأۡنَآ إِلَيۡكَۖ مَا كَانُوٓاْ إِيَّانَا يَعۡبُدُونَ ٦٣ وَقِيلَ ٱدۡعُواْ شُرَكَآءَكُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَرَأَوُاْ ٱلۡعَذَابَۚ لَوۡ أَنَّهُمۡ كَانُواْ يَهۡتَدُونَ ٦٤ وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ مَاذَآ أَجَبۡتُمُ ٱلۡمُرۡسَلِينَ ٦٥ فَعَمِيَتۡ عَلَيۡهِمُ ٱلۡأَنۢبَآءُ يَوۡمَئِذٍ فَهُمۡ لَا يَتَسَآءَلُونَ ٦٦ فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلۡمُفۡلِحِينَ ٦٧ وَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُۚ سُبۡحَٰنَ ٱللَّهِ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ٦٨ وَرَبُّكَ يَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ ٦٩ وَهُوَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡحَمۡدُ فِي ٱلۡأُولَىٰ وَٱلۡأٓخِرَةِۖ وَلَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ ٧٠
28:60
وَمَآ أُوتِيتُم مِّن شَيۡءٍ فَمَتَٰعُ ٱلۡحَيَوٰةِ ٱلدُّنۡيَا وَزِينَتُهَاۚ وَمَا عِندَ ٱللَّهِ خَيۡرٌ وَأَبۡقَىٰٓۚ أَفَلَا تَعۡقِلُونَ ٦٠
ហើយអ្វីក៏ដោយដែលគេបានប្រទានឱ្យពួកអ្នកគ្រាន់តែជា ការសប្បាយនៃជីវិតលោកិយនិងជាការលំអរបស់វាប៉ុណ្ណោះ។ តែ អ្វីដែលនៅជាមួយអល់ឡោះគឺវាល្អប្រសើរជាង ហើយគង់វង្សជា អមតៈទៀតផង។ ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ
28:61
أَفَمَن وَعَدۡنَٰهُ وَعۡدًا حَسَنًا فَهُوَ لَٰقِيهِ كَمَن مَّتَّعۡنَٰهُ مَتَٰعَ ٱلۡحَيَوٰةِ ٱلدُّنۡيَا ثُمَّ هُوَ يَوۡمَ ٱلۡقِيَٰمَةِ مِنَ ٱلۡمُحۡضَرِينَ ٦١
តើអ្នកដែលយើងបានសន្យាឱ្យគេនូវការសន្យាមួយដ៏ប្រពៃ (ឋានសួគ៌) រួចគេពិតជាទទួលបានវាមែននោះ(នៅថ្ងៃបរលោក) ដូចអ្នកដែលយើងបានផ្ដល់ឱ្យគេនូវភាពសប្បាយរីករាយនៃការរស់ នៅក្នុងលោកិយ ក្រោយមកនៅថ្ងៃបរលោកគេស្ថិតក្នុងចំណោមពួក ដែលត្រូវគេនាំទៅកាន់នរកដែរឬទេ
28:62
وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ أَيۡنَ شُرَكَآءِيَ ٱلَّذِينَ كُنتُمۡ تَزۡعُمُونَ ٦٢
ហើយនៅថ្ងៃនោះអល់ឡោះនឹងហៅពួកគេ រួចទ្រង់មាន បន្ទូលថាៈ តើគូកនរបស់យើង(ព្រះនានា)ដែលពួកអ្នកធ្លាប់បាន អះអាងនោះនៅឯណា
28:63
قَالَ ٱلَّذِينَ حَقَّ عَلَيۡهِمُ ٱلۡقَوۡلُ رَبَّنَا هَٰٓؤُلَآءِ ٱلَّذِينَ أَغۡوَيۡنَآ أَغۡوَيۡنَٰهُمۡ كَمَا غَوَيۡنَاۖ تَبَرَّأۡنَآ إِلَيۡكَۖ مَا كَانُوٓاْ إِيَّانَا يَعۡبُدُونَ ٦٣
ពួកដែលទារុណកម្មត្រូវធ្លាក់លើពួកគេ(ពួកមេដឹកនាំរបស់ ពួកដែលវងេ្វង)បាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. ពួកទាំង នេះហើយដែលពួកយើងបានធ្វើឱ្យវងេ្វង(ពីមាគ៌ារបស់ទ្រង់)។ ពួក យើងក៏បានធ្វើឱ្យពួកគេវងេ្វងដូចដែលពួកយើងបានវងេ្វងនោះដែរ។ ពួកយើងសូមដកខ្លួន(ចេញពីពួកគេ)ទៅរកទ្រង់វិញ។ ពួកគេមិន បានគោរពសក្ការៈចំពោះពួកយើងឡើយ (តាមពិតពួកគេគោរព សក្ការៈតាមចំណង់ចិត្ដរបស់ពួកគេ)។
28:64
وَقِيلَ ٱدۡعُواْ شُرَكَآءَكُمۡ فَدَعَوۡهُمۡ فَلَمۡ يَسۡتَجِيبُواْ لَهُمۡ وَرَأَوُاْ ٱلۡعَذَابَۚ لَوۡ أَنَّهُمۡ كَانُواْ يَهۡتَدُونَ ٦٤
ហើយមានគេពោល(ទៅកាន់ពួកគេថា) ចូរពួកអ្នកបួង សួងសុំពីព្រះនានារបស់ពួកអ្នកមើល. ពួកគេក៏បានបួងសួងសុំព្រះ ទាំងនោះ តែពួកវាមិនបានឆ្លើយតបចំពោះពួកគេឡើយ។ ហើយ ពួកគេក៏បានឃើញទារុណកម្ម (រួចបានគិតថា) ពិតប្រាកដណាស់ ប្រសិនបើពួកគេព្រមទទួលយកការចង្អុលបង្ហាញនោះ (ពួកគេពិត ជាពុំត្រូវបានទទួលនូវទារុណកម្មឡើយ)។
28:65
وَيَوۡمَ يُنَادِيهِمۡ فَيَقُولُ مَاذَآ أَجَبۡتُمُ ٱلۡمُرۡسَلِينَ ٦٥
ហើយនៅថ្ងៃដែលអល់ឡោះហៅពួកគេ រួចទ្រង់មានបន្ទូល ថាៈ តើពួកអ្នកបានឆ្លើយតបអ្វីខ្លះចំពោះបណ្ដាអ្នកនាំសារ
28:66
فَعَمِيَتۡ عَلَيۡهِمُ ٱلۡأَنۢبَآءُ يَوۡمَئِذٍ فَهُمۡ لَا يَتَسَآءَلُونَ ٦٦
ហើយអំណះអំណាងទាំងឡាយនៅថ្ងៃនោះបានធ្វើឱ្យពួក គេងងឹត(មិនដឹងអ្វីឡើយ) ហើយពួកគេក៏មិនអាចសួរគ្នាទៅវិញ ទៅមកបានដែរ។
28:67
فَأَمَّا مَن تَابَ وَءَامَنَ وَعَمِلَ صَٰلِحًا فَعَسَىٰٓ أَن يَكُونَ مِنَ ٱلۡمُفۡلِحِينَ ٦٧
រីឯអ្នកណាហើយដែលបានសារភាពទោសកំហុស និងមានជំនឿ ហើយនិងបានធ្វើអំពើល្អត្រឹមត្រូវនោះ សង្ឃឹមថាគេនឹងក្លាយ ជាអ្នកដែលស្ថិតកុ្នងចំណោមអ្នកដែលទទួលបានជោគជ័យ។
28:68
وَرَبُّكَ يَخۡلُقُ مَا يَشَآءُ وَيَخۡتَارُۗ مَا كَانَ لَهُمُ ٱلۡخِيَرَةُۚ سُبۡحَٰنَ ٱللَّهِ وَتَعَٰلَىٰ عَمَّا يُشۡرِكُونَ ٦٨
ហើយម្ចាស់របស់អ្នកទ្រង់បង្កើត និងជ្រើសរើសនូវអ្វីដែល ទ្រង់មានចេតនា។ ពួកគេគ្មានជម្រើសឡើយ។ អល់ឡោះមហា ស្អាតស្អំ និងខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេកំពុងតែធ្វើស្ហ៊ីរិក។
28:69
وَرَبُّكَ يَعۡلَمُ مَا تُكِنُّ صُدُورُهُمۡ وَمَا يُعۡلِنُونَ ٦٩
ហើយម្ចាស់របស់អ្នកដឹងនូវអ្វីដែលទ្រូងរបស់ពួកគេលាក់ បាំង និងអ្វីដែលពួកគេលាតត្រដាង។
28:70
وَهُوَ ٱللَّهُ لَآ إِلَٰهَ إِلَّا هُوَۖ لَهُ ٱلۡحَمۡدُ فِي ٱلۡأُولَىٰ وَٱلۡأٓخِرَةِۖ وَلَهُ ٱلۡحُكۡمُ وَإِلَيۡهِ تُرۡجَعُونَ ٧٠
ហើយទ្រង់គឺអល់ឡោះជាម្ចាស់ដែលគ្មានម្ចាស់ណាផេ្សង ត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ រាល់ការសរសើរនៅក្នុងលោកិយ និងថ្ងៃបរលោកគឺចំពោះទ្រង់តែមួយគត់។ ហើយការកាត់សេចក្ដីគឺជាកម្មសិទ្ធិរបស់ទ្រង់។ ហើយពួកអ្នកនឹង ត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, August 26, 2026
Don't forget us in your sincere prayers







