📖 0/604 ទំព័រដែលបានអាន
📄 33
سَلۡ بَنِيٓ إِسۡرَٰٓءِيلَ كَمۡ ءَاتَيۡنَٰهُم مِّنۡ ءَايَةِۭ بَيِّنَةٍۗ وَمَن يُبَدِّلۡ نِعۡمَةَ ٱللَّهِ مِنۢ بَعۡدِ مَا جَآءَتۡهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ  ۝٢١١ زُيِّنَ لِلَّذِينَ كَفَرُواْ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَيَسۡخَرُونَ مِنَ ٱلَّذِينَ ءَامَنُواْۘ وَٱلَّذِينَ ٱتَّقَوۡاْ فَوۡقَهُمۡ يَوۡمَ ٱلۡقِيَٰمَةِۗ وَٱللَّهُ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ  ۝٢١٢ كَانَ ٱلنَّاسُ أُمَّةً وَٰحِدَةً فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلۡكِتَٰبَ بِٱلۡحَقِّ لِيَحۡكُمَ بَيۡنَ ٱلنَّاسِ فِيمَا ٱخۡتَلَفُواْ فِيهِۚ وَمَا ٱخۡتَلَفَ فِيهِ إِلَّا ٱلَّذِينَ أُوتُوهُ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ بَغۡيَۢا بَيۡنَهُمۡۖ فَهَدَى ٱللَّهُ ٱلَّذِينَ ءَامَنُواْ لِمَا ٱخۡتَلَفُواْ فِيهِ مِنَ ٱلۡحَقِّ بِإِذۡنِهِۦۗ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٢١٣ أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَأۡتِكُم مَّثَلُ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِكُمۖ مَّسَّتۡهُمُ ٱلۡبَأۡسَآءُ وَٱلضَّرَّآءُ وَزُلۡزِلُواْ حَتَّىٰ يَقُولَ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ مَتَىٰ نَصۡرُ ٱللَّهِۗ أَلَآ إِنَّ نَصۡرَ ٱللَّهِ قَرِيبٌ  ۝٢١٤ يَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلۡ مَآ أَنفَقۡتُم مِّنۡ خَيۡرٍ فَلِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٍ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ  ۝٢١٥
2:211
سَلۡ بَنِيٓ إِسۡرَٰٓءِيلَ كَمۡ ءَاتَيۡنَٰهُم مِّنۡ ءَايَةِۭ بَيِّنَةٍۗ وَمَن يُبَدِّلۡ نِعۡمَةَ ٱللَّهِ مِنۢ بَعۡدِ مَا جَآءَتۡهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ  ۝٢١١
ចូរអ្នក(មូហាំម៉ាត់)សួរអំបូរអ៊ីស្រាអែលថាៈ តើមាន ភសុ្ដតាងបញ្ជាក់ច្បាស់ប៉ុន្មានហើយដែលយើងបានផ្ដល់ឱ្យពួកគេ នោះ? ហើយអ្នកណាប្ដូរនៀកម៉ាត់(សាសនា)របស់អល់ឡោះ បន្ទាប់ពីវាបានមកដល់គេហើយនោះ ពិតប្រាកដណាស់ អល់ឡោះ គឺជាអ្នកធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរបំផុត។
2:212
زُيِّنَ لِلَّذِينَ كَفَرُواْ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَيَسۡخَرُونَ مِنَ ٱلَّذِينَ ءَامَنُواْۘ وَٱلَّذِينَ ٱتَّقَوۡاْ فَوۡقَهُمۡ يَوۡمَ ٱلۡقِيَٰمَةِۗ وَٱللَّهُ يَرۡزُقُ مَن يَشَآءُ بِغَيۡرِ حِسَابٍ  ۝٢١٢
គេបានលំអជីវិតលោកិយនេះសម្រាប់ពួកដែលប្រឆាំង។ ហើយពួកគេតែងតែចំអកឱ្យបណ្ដាអ្នកមានជំនឿ។ តែបណ្ដាអ្នក កោតខ្លាចអល់ឡោះខ្ពង់ខ្ពស់ជាងពួកគេនៅថ្ងៃបរលោក។ ហើយ អល់ឡោះនឹងផ្ដល់លាភសក្ការៈដល់អ្នកណាដែលទ្រង់មានចេតនា ដោយឥតគណនាឡើយ។
2:213
كَانَ ٱلنَّاسُ أُمَّةً وَٰحِدَةً فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلۡكِتَٰبَ بِٱلۡحَقِّ لِيَحۡكُمَ بَيۡنَ ٱلنَّاسِ فِيمَا ٱخۡتَلَفُواْ فِيهِۚ وَمَا ٱخۡتَلَفَ فِيهِ إِلَّا ٱلَّذِينَ أُوتُوهُ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَٰتُ بَغۡيَۢا بَيۡنَهُمۡۖ فَهَدَى ٱللَّهُ ٱلَّذِينَ ءَامَنُواْ لِمَا ٱخۡتَلَفُواْ فِيهِ مِنَ ٱلۡحَقِّ بِإِذۡنِهِۦۗ وَٱللَّهُ يَهۡدِي مَن يَشَآءُ إِلَىٰ صِرَٰطٍ مُّسۡتَقِيمٍ  ۝٢١٣
កាលដើមឡើយមនុស្សលោកជាប្រជាជាតិតែមួយ។ ហេតុនេះអល់ឡោះបានចាត់តាំងណាពីជាច្រើន ជាអ្នកផ្ដល់ដំណឹង រីករាយ និងដាស់តឿនព្រមាន។ ហើយទ្រង់បានបញ្ចុះ គម្ពីរយ៉ាង ពិតប្រាកដជាមួយនឹងពួកគេ ដើម្បីឱ្យពួកគេកាត់សេចក្ដី់រវាងមនុស្ស លោកនូវអ្វីដែលពួកគេខ្វែងគំនិតគ្នា។ ហើយគ្មានអ្នកខ្វែងគំនិតគ្នា នៅក្នុងគម្ពីរនោះទេ គឺមានតែពួកដែលអល់ឡោះបានផ្ដល់គមី្ពរ (តាវរ៉ត)ឱ្យពួកគេបន្ទាប់ពីភស្ដុតាងជាច្រើនបានមកដល់ពួកគេ ដោយសារតែការឈ្នានីសរវាងពួកគេប៉ុណ្ណោះ។ តែអល់ឡោះបាន ចង្អុលបង្ហាញដល់បណ្ដាអ្នកដែលមានជំនឿនូវការពិតក្នុងរឿងដែល ពួកគេបានខ្វែងគំនិតគ្នាដោយការអនុញ្ញាតរបស់ទ្រង់។ ហើយ អល់ឡោះនឹងចង្អុលបង្ហាញមាគ៌ា ដ៏ត្រឹមត្រូវចំពោះអ្នកណាដែល ទ្រង់មានចេតនា។
2:214
أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَأۡتِكُم مَّثَلُ ٱلَّذِينَ خَلَوۡاْ مِن قَبۡلِكُمۖ مَّسَّتۡهُمُ ٱلۡبَأۡسَآءُ وَٱلضَّرَّآءُ وَزُلۡزِلُواْ حَتَّىٰ يَقُولَ ٱلرَّسُولُ وَٱلَّذِينَ ءَامَنُواْ مَعَهُۥ مَتَىٰ نَصۡرُ ٱللَّهِۗ أَلَآ إِنَّ نَصۡرَ ٱللَّهِ قَرِيبٌ  ۝٢١٤
តើពួកអ្នក(អ្នកមានជំនឿ)គិតថានឹងចូលឋានសួគ៌ ដោយមិនទាន់(មានការសាកល្បង)មកដល់ពួកអ្នក ដូចបណ្ដាអ្នក ដែលបានកន្លងផុតទៅមុនពួកអ្នកនោះឬ? ពួកគេបានជួបប្រទះ គ្រោះអត់ឃ្លាន និងជំងឺព្រមទាំងរំជួលចិត្ដ ដោយការភ័យខ្លាច សូម្បីតែអ្នកនាំសារនិងអ្នកដែលរួមជំនឿជាមួយគាត់ក៏លាន់មាត់ ថាៈ ពេលណាទើបជំនួយរបស់អល់ឡោះនឹងមកដល់? ចូរជ្រាប ថាៈ ពិតប្រាកដណាស់ ជំនួយរបស់អល់ឡោះនៅជិតបង្កើយ។
2:215
يَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلۡ مَآ أَنفَقۡتُم مِّنۡ خَيۡرٍ فَلِلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَ وَٱلۡيَتَٰمَىٰ وَٱلۡمَسَٰكِينِ وَٱبۡنِ ٱلسَّبِيلِۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٍ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ  ۝٢١٥
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)ថាៈ តើអ្វីខ្លះដែលពួកគេ ត្រូវបរិច្ចាគ? ចូរអ្នកឆ្លើយថាៈ អ្វីដែលពួកអ្នកបានបរិច្ចាគតាមផ្លូវ ល្អនោះ គឺសម្រាប់ឪពុកម្ដាយនិងញាតិសន្ដាន និងកូនកំព្រា និងអ្នក ក្រីក្រព្រមទាំងអ្នកដំណើរដែលដាច់ស្បៀង។ ហើយអ្វីដែលពួកអ្នក សាងអំពីប្រការល្អនោះ អល់ឡោះពិតជាដឹងបំផុតចំពោះវា។


📚 2 📄33 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Thursday, October 1, 2026

Don't forget us in your sincere prayers