📖 0/604 ទំព័រដែលបានអាន
📄 342
ជំពូក អាល់-មូមីនូន
bismillah
قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ  ۝١ ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ  ۝٢ وَٱلَّذِينَ هُمۡ عَنِ ٱللَّغۡوِ مُعۡرِضُونَ  ۝٣ وَٱلَّذِينَ هُمۡ لِلزَّكَوٰةِ فَٰعِلُونَ  ۝٤ وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ  ۝٥ إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ  ۝٦ فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ  ۝٧ وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ  ۝٨ وَٱلَّذِينَ هُمۡ عَلَىٰ صَلَوَٰتِهِمۡ يُحَافِظُونَ  ۝٩ أُوْلَٰٓئِكَ هُمُ ٱلۡوَٰرِثُونَ  ۝١٠ ٱلَّذِينَ يَرِثُونَ ٱلۡفِرۡدَوۡسَ هُمۡ فِيهَا خَٰلِدُونَ  ۝١١ وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن سُلَٰلَةٍ مِّن طِينٍ  ۝١٢ ثُمَّ جَعَلۡنَٰهُ نُطۡفَةً فِي قَرَارٍ مَّكِينٍ  ۝١٣ ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةً فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةً فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمًا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمًا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ  ۝١٤ ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ  ۝١٥ ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ  ۝١٦ وَلَقَدۡ خَلَقۡنَا فَوۡقَكُمۡ سَبۡعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلۡخَلۡقِ غَٰفِلِينَ  ۝١٧
ជំពូក អាល់-មូមីនូន
bismillah
23:1
قَدۡ أَفۡلَحَ ٱلۡمُؤۡمِنُونَ  ۝١
បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ។
23:2
ٱلَّذِينَ هُمۡ فِي صَلَاتِهِمۡ خَٰشِعُونَ  ۝٢
គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរក្នុងការប្រតិបត្ដិសឡាតរបស់ ពួកគេ។
23:3
وَٱلَّذِينَ هُمۡ عَنِ ٱللَّغۡوِ مُعۡرِضُونَ  ۝٣
និងបណ្ដាអ្នកដែលបោះបង់ចោលនូវរាល់ទង្វើដែលគ្មាន ប្រយោជន៍។
23:4
وَٱلَّذِينَ هُمۡ لِلزَّكَوٰةِ فَٰعِلُونَ  ۝٤
និងបណ្ដាអ្នកដែលបានបរិច្ចាគហ្សាកាត់។
23:5
وَٱلَّذِينَ هُمۡ لِفُرُوجِهِمۡ حَٰفِظُونَ  ۝٥
និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ។
23:6
إِلَّا عَلَىٰٓ أَزۡوَٰجِهِمۡ أَوۡ مَا مَلَكَتۡ أَيۡمَٰنُهُمۡ فَإِنَّهُمۡ غَيۡرُ مَلُومِينَ  ۝٦
លើកលែងតែចំពោះភរិយារបស់ពួកគេ និងពួកខ្ញុំបម្រើស្រី ដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។
23:7
فَمَنِ ٱبۡتَغَىٰ وَرَآءَ ذَٰلِكَ فَأُوْلَٰٓئِكَ هُمُ ٱلۡعَادُونَ  ۝٧
អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នេះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់ទ្រង់)។
23:8
وَٱلَّذِينَ هُمۡ لِأَمَٰنَٰتِهِمۡ وَعَهۡدِهِمۡ رَٰعُونَ  ۝٨
ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការ សន្យារបស់ពួកគេ។
23:9
وَٱلَّذِينَ هُمۡ عَلَىٰ صَلَوَٰتِهِمۡ يُحَافِظُونَ  ۝٩
ព្រមទាំងបណ្ដាអ្នកដែលថែរក្សាការប្រតិបត្ដិសឡាតរបស់ ពួកគេ។
23:10
أُوْلَٰٓئِكَ هُمُ ٱلۡوَٰرِثُونَ  ۝١٠
អ្នកទាំងនោះហើយគឺជាអ្នកដែលត្រូវទទួលមរតក(ឋាន សួគ៌)។
23:11
ٱلَّذِينَ يَرِثُونَ ٱلۡفِرۡدَوۡسَ هُمۡ فِيهَا خَٰلِدُونَ  ۝١١
ដែលពួកគេនឹងត្រូវទទួលមរកតឋានសួគ៌ហ្វៀរដោស(ឋាន សួគ៌ដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ) ដោយពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។
23:12
وَلَقَدۡ خَلَقۡنَا ٱلۡإِنسَٰنَ مِن سُلَٰلَةٍ مِّن طِينٍ  ۝١٢
ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក (អាដាំ)ពីដីឥដ្ឋ(ផ្សំពីទឹកនិងដី)។
23:13
ثُمَّ جَعَلۡنَٰهُ نُطۡفَةً فِي قَرَارٍ مَّكِينٍ  ۝١٣
ក្រោយមកយើងបានបង្កើតគេពីទឹកកាមនៅក្នុងកន្លែង ដែលមានសុវត្ថិភាព(នៅក្នុងស្បូន)។
23:14
ثُمَّ خَلَقۡنَا ٱلنُّطۡفَةَ عَلَقَةً فَخَلَقۡنَا ٱلۡعَلَقَةَ مُضۡغَةً فَخَلَقۡنَا ٱلۡمُضۡغَةَ عِظَٰمًا فَكَسَوۡنَا ٱلۡعِظَٰمَ لَحۡمًا ثُمَّ أَنشَأۡنَٰهُ خَلۡقًا ءَاخَرَۚ فَتَبَارَكَ ٱللَّهُ أَحۡسَنُ ٱلۡخَٰلِقِينَ  ۝١٤
បន្ទាប់មកយើងបានបង្កើតទឹកកាមនោះឱ្យទៅជាឈាម មួយដុំ ហើយយើងបានបង្កើតដុំឈាមនោះទៅជាសាច់មួយដុំ រួច យើងបានបង្កើតដុំសាច់នោះឱ្យមានជាឆ្អឹង ហើយយើងបានគ្រប ដណ្ដប់ឆ្អឹងនោះដោយសាច់ ក្រោយមកទៀតយើងបានបង្កើតវាទៅ ជារូបរាងមួយផេ្សងទៀត(ដោយផ្លុំជីវិតទៅក្នុងរូបនោះ)។ ហើយ អល់ឡោះ មហាឧត្ដុង្គឧត្ដម ដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។
23:15
ثُمَّ إِنَّكُم بَعۡدَ ذَٰلِكَ لَمَيِّتُونَ  ۝١٥
បន្ទាប់មកពួកអ្នកពិតជាស្លាប់ក្រោយពីនោះ(ពេលកំណត់ អាយុកាល)។
23:16
ثُمَّ إِنَّكُمۡ يَوۡمَ ٱلۡقِيَٰمَةِ تُبۡعَثُونَ  ۝١٦
បន្ទាប់មក ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនៅ ថ្ងៃបរលោក។
23:17
وَلَقَدۡ خَلَقۡنَا فَوۡقَكُمۡ سَبۡعَ طَرَآئِقَ وَمَا كُنَّا عَنِ ٱلۡخَلۡقِ غَٰفِلِينَ  ۝١٧
ហើយជាការពិតណាស់ យើងបានបង្កើតមេឃប្រាំពីរជាន់ នៅខាងលើពួកអ្នក ហើយយើងមិនបានព្រងើយកន្ដើយចំពោះសត្វ លោកឡើយ។


📚Juz 18 📄342 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, August 26, 2026

Don't forget us in your sincere prayers