📖 0/604 ទំព័រដែលបានអាន
📄 443
وَءَايَةٌ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ  ۝٤١ وَخَلَقۡنَا لَهُم مِّن مِّثۡلِهِۦ مَا يَرۡكَبُونَ  ۝٤٢ وَإِن نَّشَأۡ نُغۡرِقۡهُمۡ فَلَا صَرِيخَ لَهُمۡ وَلَا هُمۡ يُنقَذُونَ  ۝٤٣ إِلَّا رَحۡمَةً مِّنَّا وَمَتَٰعًا إِلَىٰ حِينٍ  ۝٤٤ وَإِذَا قِيلَ لَهُمُ ٱتَّقُواْ مَا بَيۡنَ أَيۡدِيكُمۡ وَمَا خَلۡفَكُمۡ لَعَلَّكُمۡ تُرۡحَمُونَ  ۝٤٥ وَمَا تَأۡتِيهِم مِّنۡ ءَايَةٍ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ  ۝٤٦ وَإِذَا قِيلَ لَهُمۡ أَنفِقُواْ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَنُطۡعِمُ مَن لَّوۡ يَشَآءُ ٱللَّهُ أَطۡعَمَهُۥٓ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٍ مُّبِينٍ  ۝٤٧ وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ  ۝٤٨ مَا يَنظُرُونَ إِلَّا صَيۡحَةً وَٰحِدَةً تَأۡخُذُهُمۡ وَهُمۡ يَخِصِّمُونَ  ۝٤٩ فَلَا يَسۡتَطِيعُونَ تَوۡصِيَةً وَلَآ إِلَىٰٓ أَهۡلِهِمۡ يَرۡجِعُونَ  ۝٥٠ وَنُفِخَ فِي ٱلصُّورِ فَإِذَا هُم مِّنَ ٱلۡأَجۡدَاثِ إِلَىٰ رَبِّهِمۡ يَنسِلُونَ  ۝٥١ قَالُواْ يَٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜۗ هَٰذَا مَا وَعَدَ ٱلرَّحۡمَٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ  ۝٥٢ إِن كَانَتۡ إِلَّا صَيۡحَةً وَٰحِدَةً فَإِذَا هُمۡ جَمِيعٌ لَّدَيۡنَا مُحۡضَرُونَ  ۝٥٣ فَٱلۡيَوۡمَ لَا تُظۡلَمُ نَفۡسٌ شَيۡـًٔا وَلَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ  ۝٥٤
36:41
وَءَايَةٌ لَّهُمۡ أَنَّا حَمَلۡنَا ذُرِّيَّتَهُمۡ فِي ٱلۡفُلۡكِ ٱلۡمَشۡحُونِ  ۝٤١
ហើយពិតប្រាកណាស់ យើងបានដឹកជញ្ជូនកូនចៅរបស់ ពួកគេនៅក្នុងសំពៅដែលពេញដោយបន្ទុកនោះគឺជាភស្ដុតាង សម្រាប់ពួកគេ។
36:42
وَخَلَقۡنَا لَهُم مِّن مِّثۡلِهِۦ مَا يَرۡكَبُونَ  ۝٤٢
ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេ អាចជិះដូចគ្នានឹងវា(សំពៅ)ដែរ។
36:43
وَإِن نَّشَأۡ نُغۡرِقۡهُمۡ فَلَا صَرِيخَ لَهُمۡ وَلَا هُمۡ يُنقَذُونَ  ۝٤٣
ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេ។ ដូចេ្នះ ពួកគេគ្មានអ្នកជួយឡើយ ហើយពួកគេក៏មិនត្រូវគេជួយ សង្គ្រោះដែរ។
36:44
إِلَّا رَحۡمَةً مِّنَّا وَمَتَٰعًا إِلَىٰ حِينٍ  ۝٤٤
លុះត្រាតែមានក្ដីមេត្ដាករុណា និងមានសេចក្ដីសុខពីយើង រហូតដល់ពេលកំណត់។
36:45
وَإِذَا قِيلَ لَهُمُ ٱتَّقُواْ مَا بَيۡنَ أَيۡدِيكُمۡ وَمَا خَلۡفَكُمۡ لَعَلَّكُمۡ تُرۡحَمُونَ  ۝٤٥
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវអ្វីដែលមាននៅពីមុខពួកគេ(ថ្ងៃ បរលោក)និងអ្វីដែលមាននៅខាងក្រោយពួកគេ(លោកិយ)ចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់។
36:46
وَمَا تَأۡتِيهِم مِّنۡ ءَايَةٍ مِّنۡ ءَايَٰتِ رَبِّهِمۡ إِلَّا كَانُواْ عَنۡهَا مُعۡرِضِينَ  ۝٤٦
ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំង ឡាយនៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពី ពួកគេជាអ្នកបែរចេញពីវាឡើយ។
36:47
وَإِذَا قِيلَ لَهُمۡ أَنفِقُواْ مِمَّا رَزَقَكُمُ ٱللَّهُ قَالَ ٱلَّذِينَ كَفَرُواْ لِلَّذِينَ ءَامَنُوٓاْ أَنُطۡعِمُ مَن لَّوۡ يَشَآءُ ٱللَّهُ أَطۡعَمَهُۥٓ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٍ مُّبِينٍ  ۝٤٧
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិច្ចាគនូវអ្វីដែលអល់ឡោះបានផ្ដល់លាភសក្ការៈដល់ ពួកអ្នក។ ពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែលមាន ជំនឿថាៈ តើឱ្យយើងផ្ដល់ចំណីអាហារឱ្យអ្នកណា? ប្រសិនបើ អល់ឡោះមានចេតនាទ្រង់នឹងផ្ដល់ចំណីអាហារដល់អ្នកនោះជាមិន ខាន។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ នោះឡើយ។
36:48
وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ  ۝٤٨
ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ
36:49
مَا يَنظُرُونَ إِلَّا صَيۡحَةً وَٰحِدَةً تَأۡخُذُهُمۡ وَهُمۡ يَخِصِّمُونَ  ۝٤٩
ពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកមួយដ៏ខ្លាំងនឹងឆក់យក ជីវិតពួកគេ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះឡើយ។
36:50
فَلَا يَسۡتَطِيعُونَ تَوۡصِيَةً وَلَآ إِلَىٰٓ أَهۡلِهِمۡ يَرۡجِعُونَ  ۝٥٠
ពេលនោះពួកគេមិនអាចផ្ដាំផ្ញើ(អ្នកណាម្នាក់)បានឡើយ ហើយពួកគេក៏មិនអាចវិលត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេ បានដែរ។
36:51
وَنُفِخَ فِي ٱلصُّورِ فَإِذَا هُم مِّنَ ٱلۡأَجۡدَاثِ إِلَىٰ رَبِّهِمۡ يَنسِلُونَ  ۝٥١
ហើយគេបានផ្លុំត្រែ ពេលនោះពួកគេស្រាប់តែផុសចេញ ពីផ្នូរឆ្ពោះទៅកាន់ម្ចាស់របស់ពួកគេយ៉ាងប្រញាប់ប្រញាល់។
36:52
قَالُواْ يَٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜۗ هَٰذَا مَا وَعَدَ ٱلرَّحۡمَٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ  ۝٥٢
ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង. តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។
36:53
إِن كَانَتۡ إِلَّا صَيۡحَةً وَٰحِدَةً فَإِذَا هُمۡ جَمِيعٌ لَّدَيۡنَا مُحۡضَرُونَ  ۝٥٣
ការវិនាសរបស់ពួកគេគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះឡើយ ស្រាប់តែនៅពេលនោះ ពួកគេទាំងអស់នឹងត្រូវគេ ប្រមូលមកកាន់យើង។
36:54
فَٱلۡيَوۡمَ لَا تُظۡلَمُ نَفۡسٌ شَيۡـًٔا وَلَا تُجۡزَوۡنَ إِلَّا مَا كُنتُمۡ تَعۡمَلُونَ  ۝٥٤
ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។


📚Juz 23 📄443 / 604



Mishary Rashid Alafasy
Mahmoud Khalil Al-Husary
Abdurrahman As-Sudais
Mohamed Siddiq Al-Minshawi
Abdul Basit Abdul Samad
Ali Al-Hudhaify
Ahmed ibn Ali al-Ajamy
Abu Bakr Ash-Shaatree
Muhammad Ayyoub
Abdullah Basfar
Abdullah Al-Juhani
Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Friday, August 28, 2026

Don't forget us in your sincere prayers