📖 0/604 ទំព័រដែលបានអាន
📄 208
ជំពូក យូនុស

ជំពូក យូនុស

10:1
الٓرۚ تِلۡكَ ءَايَٰتُ ٱلۡكِتَٰبِ ٱلۡحَكِيمِ ١
អាលីហ្វ ឡាម រ៉។ ទាំងនេះគឺជាបណ្តាអាយ៉ាត់ៗនៃគម្ពីរ គួរអានដែលប្រកបដោយគតិបណ្ឌិត។
10:2
أَكَانَ لِلنَّاسِ عَجَبًا أَنۡ أَوۡحَيۡنَآ إِلَىٰ رَجُلٍ مِّنۡهُمۡ أَنۡ أَنذِرِ ٱلنَّاسَ وَبَشِّرِ ٱلَّذِينَ ءَامَنُوٓاْ أَنَّ لَهُمۡ قَدَمَ صِدۡقٍ عِندَ رَبِّهِمۡۗ قَالَ ٱلۡكَٰفِرُونَ إِنَّ هَٰذَا لَسَٰحِرٌ مُّبِينٌ ٢
តើវាជាការភ្ញាក់ផ្អើលសម្រាប់មនុស្សលោកឬ ដែលយើង បានផ្ដល់វាហ៊ីទៅឱ្យបុរសម្នាក់(មូហាំម៉ាត់)ក្នុងចំណោមពួកគេ (ដោយយើងមានបន្ទូលថា) ចូរអ្នកដាស់តឿនព្រមានមនុស្សលោក និងផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកដែលមានជំនឿថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យពីម្ចាស់របស់ពួកគេនោះ? ពួក ដែលគ្មានជំនឿបាននិយាយថាៈ ពិតប្រាកដណាស់ នេះ(មូហាំម៉ាត់) គឺជាអ្នកមន្ដអាគមយ៉ាងច្បាស់លាស់។
10:3
إِنَّ رَبَّكُمُ ٱللَّهُ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٍ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ يُدَبِّرُ ٱلۡأَمۡرَۖ مَا مِن شَفِيعٍ إِلَّا مِنۢ بَعۡدِ إِذۡنِهِۦۚ ذَٰلِكُمُ ٱللَّهُ رَبُّكُمۡ فَٱعۡبُدُوهُۚ أَفَلَا تَذَكَّرُونَ ٣
ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នក គឺអល់ឡោះដែលបាន បង្កើតមេឃជាច្រើនជាន់ និងផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ បន្ទាប់ មកទ្រង់បាននៅលើអារ៉ស្ហ។ ទ្រង់ជាអ្នកចាត់ចែងគ្រប់កិច្ចការទាំង អស់។ គ្មានការអន្តរាគមន៍ណាមួយឡើយ លើកលែងតែបន្ទាប់ពី មានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ នោះហើយគឺអល់ឡោះដែលជា ម្ចាស់របស់ពួកអ្នក ហេតុនេះចូរពួកអ្នកគោរពសក្ការៈចំពោះទ្រង់។ ដូចេ្នះ តើពួកអ្នកមិនសញ្ជឹងគិតទេឬ
10:4
إِلَيۡهِ مَرۡجِعُكُمۡ جَمِيعًاۖ وَعۡدَ ٱللَّهِ حَقًّاۚ إِنَّهُۥ يَبۡدَؤُاْ ٱلۡخَلۡقَ ثُمَّ يُعِيدُهُۥ لِيَجۡزِيَ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ بِٱلۡقِسۡطِۚ وَٱلَّذِينَ كَفَرُواْ لَهُمۡ شَرَابٌ مِّنۡ حَمِيمٍ وَعَذَابٌ أَلِيمُۢ بِمَا كَانُواْ يَكۡفُرُونَ ٤
ចំពោះទ្រង់តែមួយគត់ដែលជាកន្លែងវិលត្រឡប់របស់ពួក អ្នកទាំងអស់គ្នា។ ការសន្យារបស់អល់ឡោះ គឺជាការពិត។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកផ្តើមបង្កើតអ្វីៗទាំងអស់ ក្រោយមកទ្រង់ នឹងធ្វើឱ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)ដើម្បីទ្រង់នឹងតបស្នងដល់ បណ្ដាអ្នកដែលបានជឿ និងបណ្ដាអ្នកដែលបានធ្វើល្អដោយយុត្តិធម៌។ ចំណែកពួកដែលគ្មានជំនឿ ពួកគេនឹងផឹកទឹកដែលកំពុងពុះ និងទទួលទារុណកម្មយ៉ាងឈឺចាប់ដោយសារតែពួកគេធ្លាប់ប្រឆាំង។
10:5
هُوَ ٱلَّذِي جَعَلَ ٱلشَّمۡسَ ضِيَآءً وَٱلۡقَمَرَ نُورًا وَقَدَّرَهُۥ مَنَازِلَ لِتَعۡلَمُواْ عَدَدَ ٱلسِّنِينَ وَٱلۡحِسَابَۚ مَا خَلَقَ ٱللَّهُ ذَٰلِكَ إِلَّا بِٱلۡحَقِّۚ يُفَصِّلُ ٱلۡأٓيَٰتِ لِقَوۡمٍ يَعۡلَمُونَ ٥
ទ្រង់គឺជាអ្នកដែលបានបង្កើតព្រះអាទិត្យឱ្យមានពន្លឺបង្កើត ព្រះច័ន្ទឱ្យមានរស្មី និងបានកំណត់ឱ្យព្រះច័ន្ទនូវទីតាំងជាច្រើន ដើម្បី ឱ្យពួកអ្នកដឹងពីចំនួនឆ្នាំ និងការគណនា(ពេលវេលា)។ អល់ឡោះ ពិតជាបានបង្កើតអ្វីៗទាំងអស់នោះដោយពិតប្រាកដ។ ទ្រង់បញ្ជាក់ នូវភស្ដុតាងជាច្រើនសម្រាប់ក្រុមដែលចេះដឹង។
10:6
إِنَّ فِي ٱخۡتِلَٰفِ ٱلَّيۡلِ وَٱلنَّهَارِ وَمَا خَلَقَ ٱللَّهُ فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ لَأٓيَٰتٍ لِّقَوۡمٍ يَتَّقُونَ ٦
ពិតប្រាកដណាស់ ភាពខុសគ្នារវាងយប់ និងថ្ងៃ និងអ្វីៗ ដែលអល់ឡោះបានបង្កើតនៅលើមេឃជាច្រើនជាន់ និងផែនដី គឺជាភស្ដុតាងសម្រាប់ក្រុមដែលកោតខ្លាចអល់ឡោះ។
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Sunday, August 23, 2026
Don't forget us in your sincere prayers







