📖 0/604 ទំព័រដែលបានអាន
📄 350
ជំពូក អាន់-នូរ

ជំពូក អាន់-នូរ

24:1
سُورَةٌ أَنزَلۡنَٰهَا وَفَرَضۡنَٰهَا وَأَنزَلۡنَا فِيهَآ ءَايَٰتِۭ بَيِّنَٰتٍ لَّعَلَّكُمۡ تَذَكَّرُونَ ١
នេះគឺជាជំពូកមួយដែលយើងបានបញ្ចុះវា ហើយយើងបាន ដាក់កាតព្វកិច្ចវា ព្រមទាំងយើងបានបញ្ចុះអាយ៉ាត់ៗយ៉ាងជាក់ ច្បាស់នៅក្នុងវាដើម្បីឱ្យពួកអ្នកចងចាំ។
24:2
ٱلزَّانِيَةُ وَٱلزَّانِي فَٱجۡلِدُواْ كُلَّ وَٰحِدٍ مِّنۡهُمَا مِاْئَةَ جَلۡدَةٍۖ وَلَا تَأۡخُذۡكُم بِهِمَا رَأۡفَةٌ فِي دِينِ ٱللَّهِ إِن كُنتُمۡ تُؤۡمِنُونَ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۖ وَلۡيَشۡهَدۡ عَذَابَهُمَا طَآئِفَةٌ مِّنَ ٱلۡمُؤۡمِنِينَ ٢
ស្ដ្រីនិងបុរសដែលហ្ស៊ីណានោះ ចូរពួកអ្នកពិន័យគេក្នុងម្នាក់ៗ មួយរយរំពាត់។ ហើយពួកអ្នកមិនត្រូវអាណិតអាសូរដល់គេទាំងពីរ ក្នុង(ការអនុវត្ដន៍ច្បាប់)សាសនារបស់អល់ឡោះឡើយ ប្រសិនបើ ពួកអ្នកមានជំនឿលើអល់ឡោះ និងថ្ងៃបរលោកមែននោះ។ ហើយ ចូរឱ្យមួយក្រុមនៃបណ្ដាអ្នកដែលមានជំនឿធ្វើជាសាក្សីលើការដាក់ ទណ្ឌកម្មចំពោះគេទាំងពីរ។
24:3
ٱلزَّانِي لَا يَنكِحُ إِلَّا زَانِيَةً أَوۡ مُشۡرِكَةً وَٱلزَّانِيَةُ لَا يَنكِحُهَآ إِلَّا زَانٍ أَوۡ مُشۡرِكٌۚ وَحُرِّمَ ذَٰلِكَ عَلَى ٱلۡمُؤۡمِنِينَ ٣
បុរសដែលហ្ស៊ីណាគេមិនត្រូវរៀបអាពាហ៍ពិពាហ៍ជាមួយស្ដ្រី ណាក្រៅពីស្ដ្រីហ្ស៊ីណាដូចគ្នា ឬស្ដ្រីមូស្ហរីគីននោះឡើយ។ ហើយស្ដ្រី ហ្ស៊ីណាគឺគ្មានបុរសណារៀបអាពាហ៍ពិពាហ៍ជាមួយនាងក្រៅពីបុរស ហ្ស៊ីណា ឬបុរសមូស្ហរីគីននោះឡើយ។ ហើយការរៀបអាពាហ៍ពិ-ពាហ៍នោះត្រូវបានគេហាមឃាត់ទៅលើបណ្ដាអ្នកដែលមានជំនឿ។
24:4
وَٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ثُمَّ لَمۡ يَأۡتُواْ بِأَرۡبَعَةِ شُهَدَآءَ فَٱجۡلِدُوهُمۡ ثَمَٰنِينَ جَلۡدَةً وَلَا تَقۡبَلُواْ لَهُمۡ شَهَٰدَةً أَبَدًاۚ وَأُوْلَٰٓئِكَ هُمُ ٱلۡفَٰسِقُونَ ٤
ហើយពួកដែលចោទប្រកាន់ស្ដ្រីដែលល្អបរិសុទ្ធ(ថាបាន ហ្ស៊ីណា) បន្ទាប់មកពួកគេមិនបាននាំមកនូវសាក្សីបុរសចំនួនបួន នាក់ទេនោះ ចូរពួកអ្នកពិន័យពួកគេចំនួនប៉ែតសិបរំពាត់ ហើយពួក អ្នកមិនត្រូវទទួលពួកគេ(ពួកចោទប្រកាន់គេ)ធ្វើជាសាក្សីជាដាច់ ខាត។ ហើយពួកទាំងនោះគឺជាពួកដែលល្មើសនឹងច្បាប់អល់ឡោះ។
24:5
إِلَّا ٱلَّذِينَ تَابُواْ مِنۢ بَعۡدِ ذَٰلِكَ وَأَصۡلَحُواْ فَإِنَّ ٱللَّهَ غَفُورٌ رَّحِيمٌ ٥
លើកលែងតែពួកដែលបានសារភាពកំហុសបន្ទាប់ពីនោះ ហើយបានកែខ្លួនវិញ ពិតប្រាកដណាស់អល់ឡោះ មហាអភ័យ ទោស មហាអាណិតស្រឡាញ់ ។
24:6
وَٱلَّذِينَ يَرۡمُونَ أَزۡوَٰجَهُمۡ وَلَمۡ يَكُن لَّهُمۡ شُهَدَآءُ إِلَّآ أَنفُسُهُمۡ فَشَهَٰدَةُ أَحَدِهِمۡ أَرۡبَعُ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلصَّٰدِقِينَ ٦
ហើយពួកដែលចោទប្រកាន់ភរិយារបស់ពួកគេ(ថាបាន ហ្ស៊ីណា) តែពួកគេគ្មានសាក្សីណាក្រៅពីខ្លួនឯងនោះ ចូរឱ្យពួកគេ ម្នាក់ៗស្បថនឹងអល់ឡោះចំនួនបួនដងថាៈ ប្រាកដណាស់ គេពិតជា ស្ថិតក្នុងចំណោមអ្នកដែលនិយាយត្រឹមត្រូវ។
24:7
وَٱلۡخَٰمِسَةُ أَنَّ لَعۡنَتَ ٱللَّهِ عَلَيۡهِ إِن كَانَ مِنَ ٱلۡكَٰذِبِينَ ٧
ហើយត្រូវឱ្យគេស្បថជាលើកទីប្រាំថាៈ សូមឱ្យបណ្ដាសា របស់អល់ឡោះធ្លាក់មកលើខ្លួនគេ ប្រសិនបើគេស្ថិតក្នុងចំណោម អ្នកដែលភូតកុហកមែននោះ។
24:8
وَيَدۡرَؤُاْ عَنۡهَا ٱلۡعَذَابَ أَن تَشۡهَدَ أَرۡبَعَ شَهَٰدَٰتِۭ بِٱللَّهِ إِنَّهُۥ لَمِنَ ٱلۡكَٰذِبِينَ ٨
ហើយត្រូវឱ្យគេការពារនាងពីទណ្ឌកម្ម(គប់នឹងដុំថ្មរហូត ស្លាប់)ដោយឱ្យនាងធ្វើជាសាក្សីស្បថនឹងអល់ឡោះចំនួនបួនដង ថាៈ ពិតណាស់គេ(ប្ដី)ពិតជាស្ថិតក្នុងចំណោមអ្នកដែលភូតកុហក។
24:9
وَٱلۡخَٰمِسَةَ أَنَّ غَضَبَ ٱللَّهِ عَلَيۡهَآ إِن كَانَ مِنَ ٱلصَّٰدِقِينَ ٩
ហើយត្រូវឱ្យនាងស្បថជាលើកទីប្រាំថាៈ សូមឱ្យការខឹងរបស់ អល់ឡោះធ្លាក់ទៅលើនាង ប្រសិនបើគេ(ប្ដី)ស្ថិតក្នុងចំណោមអ្នក ដែលនិយាយត្រឹមត្រូវ។
24:10
وَلَوۡلَا فَضۡلُ ٱللَّهِ عَلَيۡكُمۡ وَرَحۡمَتُهُۥ وَأَنَّ ٱللَّهَ تَوَّابٌ حَكِيمٌ ١٠
ហើយប្រសិនបើគ្មានការប្រោសប្រទានរបស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះពួកអ្នកទេនោះ(ទ្រង់នឹងដាក់ ទណ្ឌកម្មភ្លាម)។ ហើយពិតប្រាកដណាស់ អល់ឡោះជាអ្នកដែល ទទួលយកការសារភាពកំហុស មហាគតិបណ្ឌិត។
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, August 26, 2026
Don't forget us in your sincere prayers







