📖 0/604 ទំព័រដែលបានអាន
📄 507
ជំពូក មូហាំម៉ាដ
bismillah
ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعۡمَٰلَهُمۡ  ۝١ وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَءَامَنُواْ بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ ٱلۡحَقُّ مِن رَّبِّهِمۡ كَفَّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَأَصۡلَحَ بَالَهُمۡ  ۝٢ ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُواْ ٱتَّبَعُواْ ٱلۡبَٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُواْ ٱتَّبَعُواْ ٱلۡحَقَّ مِن رَّبِّهِمۡۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ لِلنَّاسِ أَمۡثَٰلَهُمۡ  ۝٣ فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ فَضَرۡبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثۡخَنتُمُوهُمۡ فَشُدُّواْ ٱلۡوَثَاقَ فَإِمَّا مَنَّۢا بَعۡدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلۡحَرۡبُ أَوۡزَارَهَاۚ ذَٰلِكَۖ وَلَوۡ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنۡهُمۡ وَلَٰكِن لِّيَبۡلُوَاْ بَعۡضَكُم بِبَعۡضٍۗ وَٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعۡمَٰلَهُمۡ  ۝٤ سَيَهۡدِيهِمۡ وَيُصۡلِحُ بَالَهُمۡ  ۝٥ وَيُدۡخِلُهُمُ ٱلۡجَنَّةَ عَرَّفَهَا لَهُمۡ  ۝٦ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَنصُرُواْ ٱللَّهَ يَنصُرۡكُمۡ وَيُثَبِّتۡ أَقۡدَامَكُمۡ  ۝٧ وَٱلَّذِينَ كَفَرُواْ فَتَعۡسًا لَّهُمۡ وَأَضَلَّ أَعۡمَٰلَهُمۡ  ۝٨ ذَٰلِكَ بِأَنَّهُمۡ كَرِهُواْ مَآ أَنزَلَ ٱللَّهُ فَأَحۡبَطَ أَعۡمَٰلَهُمۡ  ۝٩ ۞ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۖ دَمَّرَ ٱللَّهُ عَلَيۡهِمۡۖ وَلِلۡكَٰفِرِينَ أَمۡثَٰلُهَا  ۝١٠ ذَٰلِكَ بِأَنَّ ٱللَّهَ مَوۡلَى ٱلَّذِينَ ءَامَنُواْ وَأَنَّ ٱلۡكَٰفِرِينَ لَا مَوۡلَىٰ لَهُمۡ  ۝١١
ជំពូក មូហាំម៉ាដ
bismillah
47:1
ٱلَّذِينَ كَفَرُواْ وَصَدُّواْ عَن سَبِيلِ ٱللَّهِ أَضَلَّ أَعۡمَٰلَهُمۡ  ۝١
ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃអំពីមាគ៌ារបស់ អល់ឡោះ គឺទ្រង់លុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។
47:2
وَٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ وَءَامَنُواْ بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ ٱلۡحَقُّ مِن رَّبِّهِمۡ كَفَّرَ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَأَصۡلَحَ بَالَهُمۡ  ۝٢
រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ហើយនិងបានជឿនូវអ្វីដែលគេបានបញ្ចុះទៅឱ្យមូហាំម៉ាត់(គម្ពីរ គួរអាន) ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេ គឺទ្រង់លុប បំបាត់នូវអំពើបាបទាំងឡាយរបស់ពួកគេ ហើយទ្រង់កែលំអនូវ ស្ថានភាពរបស់ពួកគេ។
47:3
ذَٰلِكَ بِأَنَّ ٱلَّذِينَ كَفَرُواْ ٱتَّبَعُواْ ٱلۡبَٰطِلَ وَأَنَّ ٱلَّذِينَ ءَامَنُواْ ٱتَّبَعُواْ ٱلۡحَقَّ مِن رَّبِّهِمۡۚ كَذَٰلِكَ يَضۡرِبُ ٱللَّهُ لِلنَّاسِ أَمۡثَٰلَهُمۡ  ۝٣
នោះគឺដោយសារតែពួកដែលប្រឆាំងបានធ្វើតាមប្រការ ដែលមិនត្រឹមត្រូវ។ តែពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ បានធ្វើតាមប្រការដែលត្រឹមត្រូវដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នោះដែរ អល់ឡោះលើកយកពួកគេមកធ្វើជាឧទាហរណ៍សម្រាប់ មនុស្សលោក។
47:4
فَإِذَا لَقِيتُمُ ٱلَّذِينَ كَفَرُواْ فَضَرۡبَ ٱلرِّقَابِ حَتَّىٰٓ إِذَآ أَثۡخَنتُمُوهُمۡ فَشُدُّواْ ٱلۡوَثَاقَ فَإِمَّا مَنَّۢا بَعۡدُ وَإِمَّا فِدَآءً حَتَّىٰ تَضَعَ ٱلۡحَرۡبُ أَوۡزَارَهَاۚ ذَٰلِكَۖ وَلَوۡ يَشَآءُ ٱللَّهُ لَٱنتَصَرَ مِنۡهُمۡ وَلَٰكِن لِّيَبۡلُوَاْ بَعۡضَكُم بِبَعۡضٍۗ وَٱلَّذِينَ قُتِلُواْ فِي سَبِيلِ ٱللَّهِ فَلَن يُضِلَّ أَعۡمَٰلَهُمۡ  ۝٤
ហើយនៅពេលដែលពួកអ្នកជួបប្រទះនឹងពួកដែលប្រឆាំង (នៅក្នុងសមរភូមិ) ចូរពួកអ្នកកាប់កញ្ចឹងក(របស់ពួកគេ)ចុះ រហូតទាល់តែពួកអ្នកមានជ័យជំនះលើពួកគេ។ ដូចេ្នះ ចូរពួកអ្នក ចាប់ពួកគេជាឈ្លើយសឹក បន្ទាប់មកពួកអ្នកអាចដោះលែងពួកគេ ឬទទួលយកទ្រព្យលោះពីពួកគេរហូតដល់សង្គ្រាមត្រូវបានបពា្ចប់។ រឿងនោះប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យ(ពួកអ្នក) មានជ័យជំនះលើពួកគេ ក៏ប៉ុន្ដែ(ធ្វើដូចេ្នះ)ដើម្បីទ្រង់នឹងសាកល្បង ពួកអ្នកទៅវិញទៅមក។ ហើយបណ្ដាអ្នកដែលត្រូវគេសម្លាប់នៅ ក្នុងមាគ៌ារបស់អល់ឡោះ(សមរភូមិ)នោះ ទ្រង់នឹងមិនលុបបំបាត់ នូវអំពើល្អទាំងឡាយរបស់ពួកគេជាដាច់ខាត។
47:5
سَيَهۡدِيهِمۡ وَيُصۡلِحُ بَالَهُمۡ  ۝٥
ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលំអស្ថានភាពរបស់ ពួកគេ។
47:6
وَيُدۡخِلُهُمُ ٱلۡجَنَّةَ عَرَّفَهَا لَهُمۡ  ۝٦
ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បាន ណែនាំវាឱ្យពួកគេស្គាល់។
47:7
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِن تَنصُرُواْ ٱللَّهَ يَنصُرۡكُمۡ وَيُثَبِّتۡ أَقۡدَامَكُمۡ  ۝٧
ឱបណ្ដាអ្នកមានជំនឿ. ប្រសិនបើពួកអ្នកជួយ(សាសនា) អល់ឡោះ គឺទ្រង់នឹងជួយពួកអ្នកវិញ ហើយទ្រង់នឹងពង្រឹងនូវ គោលជំហររបស់ពួកអ្នក។
47:8
وَٱلَّذِينَ كَفَرُواْ فَتَعۡسًا لَّهُمۡ وَأَضَلَّ أَعۡمَٰلَهُمۡ  ۝٨
រីឯពួកដែលប្រឆាំងវិញ ការវិនាសនឹងធ្លាក់ទៅលើពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។
47:9
ذَٰلِكَ بِأَنَّهُمۡ كَرِهُواْ مَآ أَنزَلَ ٱللَّهُ فَأَحۡبَطَ أَعۡمَٰلَهُمۡ  ۝٩
នោះគឺដោយសារតែពួកគេបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះ បានបញ្ចុះ(គម្ពីរគួរអាន)។ ដូចេ្នះ ទ្រង់នឹងរំលាយអំពើល្អទាំងឡាយ របស់ពួកគេ។
47:10
۞ أَفَلَمۡ يَسِيرُواْ فِي ٱلۡأَرۡضِ فَيَنظُرُواْ كَيۡفَ كَانَ عَٰقِبَةُ ٱلَّذِينَ مِن قَبۡلِهِمۡۖ دَمَّرَ ٱللَّهُ عَلَيۡهِمۡۖ وَلِلۡكَٰفِرِينَ أَمۡثَٰلُهَا  ۝١٠
ដូចេ្នះ តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅ លើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? អល់ឡោះបានបំផ្លាញពួកគេឱ្យខេ្ទចខ្ទី។ ហើយសម្រាប់ពួកដែល ប្រឆាំងវិញនឹងទទួលលទ្ធផលដូចគ្នាដែរ។
47:11
ذَٰلِكَ بِأَنَّ ٱللَّهَ مَوۡلَى ٱلَّذِينَ ءَامَنُواْ وَأَنَّ ٱلۡكَٰفِرِينَ لَا مَوۡلَىٰ لَهُمۡ  ۝١١
នោះគឺដោយសារតែអល់ឡោះជាអ្នកគាំពារបណ្ដាអ្នក ដែលមានជំនឿ។ ហើយពិតប្រាកដណាស់ ពួកដែលប្រឆាំង ពួកគេ គ្មានអ្នកគាំពារឡើយ។


📚 26 📄507 / 604



M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
0:00
0:00
-

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Thursday, October 15, 2026

Don't forget us in your sincere prayers