📖 0/604 ទំព័រដែលបានអាន
📄 574
ជំពូក អាល់-មូហ្សាមីល

ជំពូក អាល់-មូហ្សាមីល

73:2
قُمِ ٱلَّيۡلَ إِلَّا قَلِيلًا ٢
ចូរអ្នកក្រោកនៅពេលយប់(ដើម្បីសឡាត) លើកលែងតែ បន្ដិចបន្ដួចប៉ុណ្ណោះ(ដើម្បីសម្រាក)។
73:4
أَوۡ زِدۡ عَلَيۡهِ وَرَتِّلِ ٱلۡقُرۡءَانَ تَرۡتِيلًا ٤
ឬច្រើនជាងពាក់កណ្ដាលយប់បន្ដិច។ ហើយចូរអ្នកសូត្រគម្ពីរ គួរអានតាមបែបបទយឺតៗ និងឱ្យច្បាស់លាស់។
73:5
إِنَّا سَنُلۡقِي عَلَيۡكَ قَوۡلًا ثَقِيلًا ٥
ពិតប្រាកដណាស់ យើងនឹងបញ្ចុះឱ្យអ្នកនូវគម្ពីរគួរអានដ៏ ឧត្ដុង្គឧត្ដម(ដែលមានច្បាប់គ្រប់បែបយ៉ាង)។
73:6
إِنَّ نَاشِئَةَ ٱلَّيۡلِ هِيَ أَشَدُّ وَطۡـًٔا وَأَقۡوَمُ قِيلًا ٦
ពិតប្រាកដណាស់ ការក្រោកនៅពេលយប់(ដើម្បីថ្វាយបង្គំ) នោះ គឺវាធ្វើឱ្យចិត្ដមានភាពនឹងនរ និងធ្វើឱ្យការសូត្រគម្ពីរគួរអាន មានភាពត្រឹមត្រូវជាងពេលថ្ងៃ។
73:7
إِنَّ لَكَ فِي ٱلنَّهَارِ سَبۡحًا طَوِيلًا ٧
ពិតប្រាកដណាស់ សម្រាប់អ្នក(មូហាំម៉ាត់)នៅពេលថ្ងៃ គឺមានការងារជាច្រើន។
73:8
وَٱذۡكُرِ ٱسۡمَ رَبِّكَ وَتَبَتَّلۡ إِلَيۡهِ تَبۡتِيلًا ٨
ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នក និងត្រូវគោរព សក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះស។
73:9
رَّبُّ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ لَآ إِلَٰهَ إِلَّا هُوَ فَٱتَّخِذۡهُ وَكِيلًا ٩
អល់ឡោះជាម្ចាស់នៃទិសខាងកើតនិងទិសខាងលិចដែល គ្មានម្ចាស់ណាផេ្សងត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ ឡើយ។ ដូចេ្នះ ចូរអ្នកយកទ្រង់ធ្វើជាអ្នកគាំពារចុះ។
73:10
وَٱصۡبِرۡ عَلَىٰ مَا يَقُولُونَ وَٱهۡجُرۡهُمۡ هَجۡرًا جَمِيلًا ١٠
ហើយចូរអ្នកអត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយអាក្រក់ (ចំពោះអ្នក) និងត្រូវចាកចេញឱ្យឆ្ងាយពីពួកគេក្នុងលក្ខណៈមួយ ដ៏ល្អប្រពៃ។
73:11
وَذَرۡنِي وَٱلۡمُكَذِّبِينَ أُوْلِي ٱلنَّعۡمَةِ وَمَهِّلۡهُمۡ قَلِيلًا ١١
ហើយចូរអ្នក(មូហាំម៉ាត់)ទុកឱ្យយើងចាត់ចែងជាមួយ ពួកដែលប្រឆាំងដែលមានកិត្ដិយស និងទុកពេលឱ្យពួកគេបន្ដិច សិនចុះ។
73:12
إِنَّ لَدَيۡنَآ أَنكَالًا وَجَحِيمًا ١٢
ពិតប្រាកដណាស់ (នៅថ្ងៃបរលោក)យើងមានខ្សែច្រវ៉ាក់ ដ៏ធ្ងន់ និងនរកជើហ៊ីម(សម្រាប់ពួកគេ)។
73:13
وَطَعَامًا ذَا غُصَّةٍ وَعَذَابًا أَلِيمًا ١٣
និងចំណីអាហារដ៏អាក្រក់ដែលធ្វើឱ្យគេស្លាក់ ហើយនិង ទារុណកម្មដ៏សែនឈឺចាប់ថែមទៀតផង។
73:14
يَوۡمَ تَرۡجُفُ ٱلۡأَرۡضُ وَٱلۡجِبَالُ وَكَانَتِ ٱلۡجِبَالُ كَثِيبًا مَّهِيلًا ١٤
នៅថ្ងៃដែលផែនដី និងភ្នំនឹងរញ្ជួយ ហើយភ្នំនឹងក្លាយទៅ ជាពំនូកខ្សាច់ដែលប៉ើងខ្ចាត់ខ្ចាយ។
73:15
إِنَّآ أَرۡسَلۡنَآ إِلَيۡكُمۡ رَسُولًا شَٰهِدًا عَلَيۡكُمۡ كَمَآ أَرۡسَلۡنَآ إِلَىٰ فِرۡعَوۡنَ رَسُولًا ١٥
ពិតប្រាកដណាស់ យើងបានបញ្ជូនអ្នកនាំសារម្នាក់(មូហាំ-ម៉ាត់)ទៅកាន់ពួកអ្នក(អ្នកស្រុកម៉ាក្កះ)ដែលធ្វើជាសាក្សីលើពួក អ្នកបីដូចជាយើងបានបញ្ជូនអ្នកនាំសារម្នាក់(មូសា)ទៅកាន់ ហ្វៀរអោននោះដែរ។
73:16
فَعَصَىٰ فِرۡعَوۡنُ ٱلرَّسُولَ فَأَخَذۡنَٰهُ أَخۡذًا وَبِيلًا ١٦
ហើយហ្វៀរអោនបានប្រឆាំងនឹងអ្នកនាំសារនោះ។ ដូចេ្នះ យើងបានដាក់ទារុណកម្មគេដ៏ធ្ងន់ធ្ងរ។
73:17
فَكَيۡفَ تَتَّقُونَ إِن كَفَرۡتُمۡ يَوۡمًا يَجۡعَلُ ٱلۡوِلۡدَٰنَ شِيبًا ١٧
ដូចេ្នះ តើពួកអ្នកអាចការពារខ្លួនពីថ្ងៃដែលទ្រង់នឹងធ្វើឱ្យ កេ្មងក្លាយជាសក់សបានយ៉ាងដូចមេ្ដច បើពួកអ្នកបានប្រឆាំងហើយនោះ
73:18
ٱلسَّمَآءُ مُنفَطِرُۢ بِهِۦۚ كَانَ وَعۡدُهُۥ مَفۡعُولًا ١٨
មេឃនឹងបែកខេ្ទចខ្ទីដោយសារតែភាពជ្រួលច្របល់នៅ ថ្ងៃនោះ។ ការសន្យារបស់ទ្រង់គឺត្រូវបានអនុវត្ដចំពោះពួកគេ។
73:19
إِنَّ هَٰذِهِۦ تَذۡكِرَةٌۖ فَمَن شَآءَ ٱتَّخَذَ إِلَىٰ رَبِّهِۦ سَبِيلًا ١٩
ពិតប្រាកដណាស់ រឿងទាំងនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយចង់រួចផុតពីទារុណកម្ម គេពិតជាជ្រើសរើសយកមាគ៌ា ទៅកាន់ម្ចាស់របស់គេជាមិនខាន។
العربيةEnglishBahasa IndonesiaTürkçeРусскийفارسیFrançaisاردوবাংলাDeutschEspañol中文हिन्दीPortuguêsItalianoภาษาไทยPolskiNederlandsShqipKiswahiliO'zbekதமிழ்MelayuBosanskiSoomaaliAzərbaycanکوردی한국어日本語SvenskaDanskNorskپښتوമലയാളംසිංහලTamazightHausaአማርኛБългарскиТоҷикӣҚазақшаFilipinoسنڌيYorùbáFulfuldeТатарчаئۇيغۇرچەКыргызчаਪੰਜਾਬੀJawaతెలుగుမြန်မာગુજરાતીOromoमराठीTiếng ViệtMalagasyНохчийнWolofދިވެހިಕನ್ನಡУкраїнськаΕλληνικάქართულიខ្មែរدریQafar afMaranaoनेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, September 1, 2026
Don't forget us in your sincere prayers







