ជំពូក អាល់-មូណាហ្វិគូន ជាភាសាអារ៉ាប់ និងខ្មែរ
អានជំពូក អាល់-មូណាហ្វិគូន ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (11 អាយ៉ាត់ — مدنية). អាល់-មូណាហ្វិគូន ស្តាប់, អាល់-មូណាហ្វិគូន ការបកប្រែ, អាល់-មូណាហ្វិគូន mp3, អាល់-មូណាហ្វិគូន pdf.អាន និងស្តាប់ជំពូក អាល់-មូណាហ្វិគូន
🎧 អាយ៉ាត់
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
إِذَا جَاءَكَ الْمُنَافِقُونَ قَالُوا نَشْهَدُ إِنَّكَ لَرَسُولُ اللَّهِ ۗ وَاللَّهُ يَعْلَمُ إِنَّكَ لَرَسُولُهُ وَاللَّهُ يَشْهَدُ إِنَّ الْمُنَافِقِينَ لَكَاذِبُونَ ١
📖 ការបកប្រែ
អាយ៉ាត់ 1
នៅពេលដែលពួកពុតត្បុតបានមកជួបអ្នក(មូហាំម៉ាត់) ពួកគេបាននិយាយថាៈ ពួកយើងធ្វើជាសាក្សីថា ពិតប្រាកដណាស់ អ្នកគឺជាអ្នកនាំសាររបស់អល់ឡោះ។ តែអល់ឡោះដឹងថា អ្នកពិត ជាអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះក៏ដឹងដែរថា ពិតប្រាកដ ណាស់ ពួកពុតត្បុតគឺជាពួកភូតកុហក។
اتَّخَذُوا أَيْمَانَهُمْ جُنَّةً فَصَدُّوا عَن سَبِيلِ اللَّهِ ۚ إِنَّهُمْ سَاءَ مَا كَانُوا يَعْمَلُونَ ٢
📖 ការបកប្រែ
អាយ៉ាត់ 2
ពួកគេ(ពួកពុតត្បុត)បានយកការស្បថបំពានរបស់ពួកគេ ធ្វើជាខែល(ដើម្បីការពារខ្លួន ទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ) ហើយពួកគេបានរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដ ណាស់ អ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដគឺវាអាក្រក់បំផុត។
ذَٰلِكَ بِأَنَّهُمْ آمَنُوا ثُمَّ كَفَرُوا فَطُبِعَ عَلَىٰ قُلُوبِهِمْ فَهُمْ لَا يَفْقَهُونَ ٣
📖 ការបកប្រែ
អាយ៉ាត់ 3
នោះគឺដោយសារតែពួកគេមានជំនឿ បន្ទាប់មកពួកគេបាន ប្រឆាំងវិញ។ ដូចេ្នះហើយ គេបានបោះត្រាភ្ជិតលើដួងចិត្ដរបស់ពួក គេ ហើយពួកគេមិនអាចស្វែងយល់បានឡើយ។
۞ وَإِذَا رَأَيْتَهُمْ تُعْجِبُكَ أَجْسَامُهُمْ ۖ وَإِن يَقُولُوا تَسْمَعْ لِقَوْلِهِمْ ۖ كَأَنَّهُمْ خُشُبٌ مُّسَنَّدَةٌ ۖ يَحْسَبُونَ كُلَّ صَيْحَةٍ عَلَيْهِمْ ۚ هُمُ الْعَدُوُّ فَاحْذَرْهُمْ ۚ قَاتَلَهُمُ اللَّهُ ۖ أَنَّىٰ يُؤْفَكُونَ ٤
📖 ការបកប្រែ
អាយ៉ាត់ 4
ហើយនៅពេលដែលអ្នកឃើញពួកគេ គឺទិដ្ឋភាពរបស់ពួកគេ ធ្វើឱ្យអ្នកពេញចិត្ដ ហើយនៅពេលពួកគេនិយាយ អ្នកនឹងស្ដាប់សំដី ពួកគេ។ ពួកគេប្រៀបដូចជាដុំឈើដែលគេផ្អែកចោលប៉ុណ្ណោះ(មិន យល់អ្វីឡើយ)។ ពួកគេគិតថា គ្រប់សំឡេងស្រែកទាំងឡាយគឺ សំដៅទៅលើពួកគេ។ ពួកគេជាសត្រូវ(នឹងអ្នក) ដូចេ្នះចូរអ្នកប្រុង ប្រយ័ត្នចំពោះពួកគេ។ អល់ឡោះនឹងដាក់បណ្ដាសាពួកគេ។ តើ ពួកគេអាចគេចចេញពីការពិតបានដូចមេ្ដចទៅ
وَإِذَا قِيلَ لَهُمْ تَعَالَوْا يَسْتَغْفِرْ لَكُمْ رَسُولُ اللَّهِ لَوَّوْا رُءُوسَهُمْ وَرَأَيْتَهُمْ يَصُدُّونَ وَهُم مُّسْتَكْبِرُونَ ٥
📖 ការបកប្រែ
អាយ៉ាត់ 5
ហើយនៅពេលមានគេនិយាយទៅកាន់ពួកគេ(ពួកពុតត្បុត) ថាៈ ចូរពួកអ្នកនាំគ្នាមក អ្នកនាំសាររបស់អល់ឡោះ(មូហាំម៉ាត់) នឹងសុំអភ័យទោសឱ្យពួកអ្នក ពួកគេបែរជាគ្រវីក្បាលរបស់ពួកគេ ទៅវិញ។ ហើយអ្នក(មូហាំម៉ាត់)នឹងបានឃើញពួកគេងាកចេញពី អ្នក ដោយពួកគេក្រអឺតក្រទមបំផុត។
سَوَاءٌ عَلَيْهِمْ أَسْتَغْفَرْتَ لَهُمْ أَمْ لَمْ تَسْتَغْفِرْ لَهُمْ لَن يَغْفِرَ اللَّهُ لَهُمْ ۚ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْفَاسِقِينَ ٦
📖 ការបកប្រែ
អាយ៉ាត់ 6
វាដូចតែគ្នាទេចំពោះពួកគេទោះបីជាអ្នកបានសុំអភ័យទោស ឱ្យពួកគេឬមិនបានសុំអភ័យទោសឱ្យពួកគេក៏ដោយ ក៏អល់ឡោះមិន អភ័យទោសឱ្យពួកគេដែរ។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុល បង្ហាញចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។
هُمُ الَّذِينَ يَقُولُونَ لَا تُنفِقُوا عَلَىٰ مَنْ عِندَ رَسُولِ اللَّهِ حَتَّىٰ يَنفَضُّوا ۗ وَلِلَّهِ خَزَائِنُ السَّمَاوَاتِ وَالْأَرْضِ وَلَٰكِنَّ الْمُنَافِقِينَ لَا يَفْقَهُونَ ٧
📖 ការបកប្រែ
អាយ៉ាត់ 7
ពួកគេ(ពួកពុតត្បុត)គឺជាពួកដែលនិយាយ(ទៅកាន់អ្នក ដែលរស់នៅម៉ាឌីណះ)ថាៈ ចូរពួកអ្នកកុំចំណាយទ្រព្យសម្បត្ដិទៅ លើអ្នកណាដែលនៅជាមួយអ្នកនាំសាររបស់អល់ឡោះឱ្យសោះ លុះត្រាតែពួកគេចាកចេញពីគេសិន។ ហើយឃ្លាំងទ្រព្យសម្បត្ដិនៅ លើមេឃជាច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ប៉ុន្ដែ ពួកពុតត្បុតមិនស្វែងយល់ឡើយ។
يَقُولُونَ لَئِن رَّجَعْنَا إِلَى الْمَدِينَةِ لَيُخْرِجَنَّ الْأَعَزُّ مِنْهَا الْأَذَلَّ ۚ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ وَلَٰكِنَّ الْمُنَافِقِينَ لَا يَعْلَمُونَ ٨
📖 ការបកប្រែ
អាយ៉ាត់ 8
ពួកគេ(ពុតត្បុត)និយាយថាៈ ប្រសិនបើពួកយើងបានវិល ទៅកាន់ម៉ាឌីណះវិញ អ្នកខ្លាំងពិតជានឹងបណេ្ដញអ្នកទន់ខ្សោយ ចេញពីទីនោះ ខណៈដែលភាពខ្លាំងពូកែជាកម្មសិទិ្ធរបស់អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ ព្រមទាំងជាកម្មសិទ្ធិរបស់បណ្ដាអ្នកដែល មានជំនឿប៉ុណ្ណោះ។ ប៉ុន្ដែពួកពុតត្បុតមិនដឹងឡើយ។
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهِكُمْ أَمْوَالُكُمْ وَلَا أَوْلَادُكُمْ عَن ذِكْرِ اللَّهِ ۚ وَمَن يَفْعَلْ ذَٰلِكَ فَأُولَٰئِكَ هُمُ الْخَاسِرُونَ ٩
📖 ការបកប្រែ
អាយ៉ាត់ 9
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរកុំឱ្យទ្រព្យសម្បត្ដិរបស់ ពួកអ្នក និងកូនចៅរបស់ពួកអ្នកធ្វើឱ្យពួកអ្នកងប់ងុលឃ្លាតឆ្ងាយ ពីការរំលឹកទៅចំពោះអល់ឡោះឱ្យសោះ។ ហើយអ្នកណាដែលធ្វើ ដូច្នោះ អ្នកទាំងនោះគឺជាអ្នកដែលខាតបង់។
وَأَنفِقُوا مِن مَّا رَزَقْنَاكُم مِّن قَبْلِ أَن يَأْتِيَ أَحَدَكُمُ الْمَوْتُ فَيَقُولَ رَبِّ لَوْلَا أَخَّرْتَنِي إِلَىٰ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُن مِّنَ الصَّالِحِينَ ١٠
📖 ការបកប្រែ
អាយ៉ាត់ 10
ហើយចូរពួកអ្នកបរិច្ចាគមួយចំនួនអំពីលាភសក្ការៈដែល យើងបានផ្ដល់ឱ្យពួកអ្នកមុននឹងសេចក្ដីស្លាប់មកដល់អ្នកណាម្នាក់ ក្នុងចំណោមពួកអ្នក ដែលជាហេតុធ្វើឱ្យគេនឹងនិយាយថាៈ ឱម្ចាស់ របស់ខ្ញុំ. ប្រសិនបើទ្រង់ពន្យារពេលឱ្យខ្ញុំបន្ដិចទៀតនោះ ខ្ញុំពិតជា បរិច្ចាគទាន ហើយខ្ញុំនឹងស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹម ត្រូវជាមិនខាន។
وَلَن يُؤَخِّرَ اللَّهُ نَفْسًا إِذَا جَاءَ أَجَلُهَا ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ ١١
📖 ការបកប្រែ
អាយ៉ាត់ 11
ហើយអល់ឡោះនឹងមិនពន្យារពេលឱ្យបុគ្គលណាម្នាក់ ឡើយនៅពេលដែលសេចក្ដីស្លាប់បានមកដល់គេហើយនោះ។ ហើយអល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
អាន ជំពូក អាល់-មូណាហ្វិគូន ភាសាខ្មែរ – ការបកប្រែ និងសំឡេង
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers

