ជំពូក អាល់-បាយីណា ជាភាសាអារ៉ាប់ និងខ្មែរ
អានជំពូក អាល់-បាយីណា ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (8 អាយ៉ាត់ — مدنية). អាល់-បាយីណា ស្តាប់, អាល់-បាយីណា ការបកប្រែ, អាល់-បាយីណា mp3, អាល់-បាយីណា pdf.អាន និងស្តាប់ជំពូក អាល់-បាយីណា
🎧 អាយ៉ាត់
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
—
x1
لَمْ يَكُنِ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ مُنفَكِّينَ حَتَّىٰ تَأْتِيَهُمُ الْبَيِّنَةُ ١
📖 ការបកប្រែ
អាយ៉ាត់ 1
ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និងពួកមូស្ហរីគីន មិនបោះបង់(ភាពគ្មានជំនឿ និងប្រការស្ហ៊ីរិក)ជាដាច់ខាត រហូត ទាល់តែភស្ដុតាងយ៉ាងច្បាស់លាស់បានមកដល់ពួកគេ។
رَسُولٌ مِّنَ اللَّهِ يَتْلُو صُحُفًا مُّطَهَّرَةً ٢
📖 ការបកប្រែ
អាយ៉ាត់ 2
(ភស្ដុតាងនោះ)គឺអ្នកនាំសារម្នាក់(មូហាំម៉ាត់)មកពី អល់ឡោះ ដែលគេនឹងសូត្រគម្ពីរដ៏ស្អាតស្អំ(គម្ពីរគួរអាន)
فِيهَا كُتُبٌ قَيِّمَةٌ ٣
📖 ការបកប្រែ
អាយ៉ាត់ 3
ដែលនៅក្នុងគម្ពីរនោះគឺមានច្បាប់ និងមាគ៌ាដ៏ត្រឹមត្រូវ។
وَمَا تَفَرَّقَ الَّذِينَ أُوتُوا الْكِتَابَ إِلَّا مِن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَةُ ٤
📖 ការបកប្រែ
អាយ៉ាត់ 4
ហើយពួកដែលត្រូវបានគេផ្ដល់គម្ពីរឱ្យមិនដែលបែកបាក់គ្នាឡើយ លើកលែងតែក្រោយពេលដែលភស្ដុតាងដ៏ច្បាស់លាស់បាន មកដល់ពួកគេប៉ុណ្ណោះ។
وَمَا أُمِرُوا إِلَّا لِيَعْبُدُوا اللَّهَ مُخْلِصِينَ لَهُ الدِّينَ حُنَفَاءَ وَيُقِيمُوا الصَّلَاةَ وَيُؤْتُوا الزَّكَاةَ ۚ وَذَٰلِكَ دِينُ الْقَيِّمَةِ ٥
📖 ការបកប្រែ
អាយ៉ាត់ 5
ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះ ដោយចិត្ដស្មោះស និងត្រឹមត្រូវ ចំពោះទ្រង់ និងប្រតិបត្ដិសឡាត ព្រមទាំងបរិច្ចាគហ្សាកាត់នោះឡើយ។ ហើយនោះគឺជាសាសនាដ៏ត្រឹមត្រូវ។
إِنَّ الَّذِينَ كَفَرُوا مِنْ أَهْلِ الْكِتَابِ وَالْمُشْرِكِينَ فِي نَارِ جَهَنَّمَ خَالِدِينَ فِيهَا ۚ أُولَٰئِكَ هُمْ شَرُّ الْبَرِيَّةِ ٦
📖 ការបកប្រែ
អាយ៉ាត់ 6
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនៃពួកអះលីគីតាប និង ពួកមូស្ហរីគីន គឺសិ្ថតនៅក្នុងឋាននរកជើហាន់ណាំ ដែលពួកគេនៅក្នុង នោះជាអមតៈ។ ពួកទាំងនោះ គឺជាពួកដែលអាក្រក់បំផុតនៃសត្វ លោក។
إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ هُمْ خَيْرُ الْبَرِيَّةِ ٧
📖 ការបកប្រែ
អាយ៉ាត់ 7
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវ។ អ្នកទាំងនោះគឺជាអ្នកដែលល្អបំផុតនៃសត្វលោក។
جَزَاؤُهُمْ عِندَ رَبِّهِمْ جَنَّاتُ عَدْنٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ رَّضِيَ اللَّهُ عَنْهُمْ وَرَضُوا عَنْهُ ۚ ذَٰلِكَ لِمَنْ خَشِيَ رَبَّهُ ٨
📖 ការបកប្រែ
អាយ៉ាត់ 8
ការតបស្នងរបស់ពួកគេនៅឯម្ចាស់របស់ពួកគេ គឺឋានសួគ៌អាត់និនដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។ អល់ឡោះបានយល់ព្រមជាមួយពួកគេ។ ហើយ ពួកគេក៏បានយល់ព្រមជាមួយទ្រង់វិញដែរ។ ការតបស្នងនេះគឺ សម្រាប់អ្នកដែលកោតខ្លាចម្ចាស់របស់គេ។
អាន ជំពូក អាល់-បាយីណា ភាសាខ្មែរ – ការបកប្រែ និងសំឡេង
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers

