ជំពូក អាបាសា ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាបាសា ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (42 អាយ៉ាត់ — مكية). អាបាសា ស្តាប់, អាបាសា ការបកប្រែ, អាបាសា mp3, អាបាសា pdf.

អាន និងស្តាប់ជំពូក អាបាសា

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
عَبَسَ وَتَوَلَّىٰ ۝١
📖 ការបកប្រែ អាយ៉ាត់ 1
គាត់(មូហាំម៉ាត់)បានធ្វើមុខក្រញូវ ហើយងាកមុខចេញ
أَن جَاءَهُ الْأَعْمَىٰ ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
ពីព្រោះមានជនពិការភ្នែកម្នាក់បានចូលមកជួបគាត់។
وَمَا يُدْرِيكَ لَعَلَّهُ يَزَّكَّىٰ ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
តើអ្នក(មូហាំម៉ាត់)អាចដឹងយ៉ាងដូមេ្ដចបាន? ជួនកាល គេអាចមកសំអាតខ្លួន។
أَوْ يَذَّكَّرُ فَتَنفَعَهُ الذِّكْرَىٰ ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
ឬក៏គេចង់បានការក្រើនរំលឹកហើយការក្រើនរំលឹកនោះ អាចផ្ដល់ផលប្រយោជន៍ដល់គេ ។
أَمَّا مَنِ اسْتَغْنَىٰ ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
រីឯអ្នកដែលមានទ្រព្យសម្បត្ដិគ្រប់គ្រាន់ (មិនត្រូវការ ការចង្អុលបង្ហាញពីអ្នក)
فَأَنتَ لَهُ تَصَدَّىٰ ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
អ្នកបែរជាយកចិត្ដទុកដាក់ចំពោះគេទៅវិញ។
وَمَا عَلَيْكَ أَلَّا يَزَّكَّىٰ ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
ហើយមានបញ្ហាអ្វីចំពោះអ្នក(មូហាំម៉ាត់) ប្រសិនបើគេ សំអាតខ្លួន (ពីភាពគ្មានជំនឿ)នោះ
وَأَمَّا مَن جَاءَكَ يَسْعَىٰ ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
ចំណែកឯអ្នកដែលបានមកជួបអ្នកដើម្បីសុំការចង្អុល បង្ហាញផ្លូវល្អ
وَهُوَ يَخْشَىٰ ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
ហើយគេកោតខ្លាចអល់ឡោះនោះ
فَأَنتَ عَنْهُ تَلَهَّىٰ ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
អ្នកបែរជាព្រងើយកន្ដើយចំពោះគេទៅវិញ។
كَلَّا إِنَّهَا تَذْكِرَةٌ ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
ចូរអ្នកកុំធ្វើបែបនេះ។ ពិតប្រាកដណាស់ វា(អាយ៉ាត់ ទាំងនេះ)គឺជាការក្រើនរំលឹក។
فَمَن شَاءَ ذَكَرَهُ ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
ដូចេ្នះអ្នកណាហើយមានបំណង គេពិតជានឹងយកវា (គម្ពីរគួរអាន)ធ្វើជាមេរៀន។
فِي صُحُفٍ مُّكَرَّمَةٍ ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
ដែលមាននៅក្នុងគម្ពីរដែលត្រូវបានគេលើកតម្កើង។
مَّرْفُوعَةٍ مُّطَهَّرَةٍ ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
ប្រកបដោយភាពខ្ពង់ខ្ពស់ ព្រមទាំងជ្រះស្អាត។
بِأَيْدِي سَفَرَةٍ ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
ដែលនៅនឹងដៃអ្នកដែលសរសេរសារ(ម៉ាឡាអ៊ីកាត់)
كِرَامٍ بَرَرَةٍ ۝١٦
📖 ការបកប្រែ អាយ៉ាត់ 16
ដ៏ល្អប្រពៃ និងជាអ្នកប្រតិបត្ដិតាមអល់ឡោះយ៉ាង ខ្ជាប់ខ្ជួន។
قُتِلَ الْإِنسَانُ مَا أَكْفَرَهُ ۝١٧
📖 ការបកប្រែ អាយ៉ាត់ 17
មនុស្សលោកត្រូវបានគេដាក់បណ្ដាសានូវអ្វីដែលគេបាន ប្រឆាំងនឹងម្ចាស់របស់គេ ។
مِنْ أَيِّ شَيْءٍ خَلَقَهُ ۝١٨
📖 ការបកប្រែ អាយ៉ាត់ 18
តើទ្រង់បានបង្កើតគេ(អ្នកប្រឆាំង)អំពីអ្វី
مِن نُّطْفَةٍ خَلَقَهُ فَقَدَّرَهُ ۝١٩
📖 ការបកប្រែ អាយ៉ាត់ 19
ទ្រង់បានបង្កីតគេអំពីទឹកកាម រួចទ្រង់បានកំណត់ឱ្យគេ រួចជាសេ្រច (ថ្ងៃស្លាប់ លាភសក្ការៈ វាសនា...)។
ثُمَّ السَّبِيلَ يَسَّرَهُ ۝٢٠
📖 ការបកប្រែ អាយ៉ាត់ 20
បន្ទាប់មក ទ្រង់បានសម្រួលផ្លូវដល់គេ។
ثُمَّ أَمَاتَهُ فَأَقْبَرَهُ ۝٢١
📖 ការបកប្រែ អាយ៉ាត់ 21
ក្រោយមក ទ្រង់ធ្វើឱ្យគេស្លាប់ រួចដាក់គេនៅក្នុងផ្នូរ។
ثُمَّ إِذَا شَاءَ أَنشَرَهُ ۝٢٢
📖 ការបកប្រែ អាយ៉ាត់ 22
ក្រោយមកទៀត នៅពេលដែលទ្រង់មានចេតនា ទ្រង់ នឹងធ្វើឱ្យគេរស់ឡើងវិញ។
كَلَّا لَمَّا يَقْضِ مَا أَمَرَهُ ۝٢٣
📖 ការបកប្រែ អាយ៉ាត់ 23
ទេ. គេមិនអនុវត្ដតាមអ្វីដែលទ្រង់បានបញ្ជាគេឡើយ។
فَلْيَنظُرِ الْإِنسَانُ إِلَىٰ طَعَامِهِ ۝٢٤
📖 ការបកប្រែ អាយ៉ាត់ 24
ដូចេ្នះ ចូរឱ្យមនុស្សលោកមើលទៅកាន់ចំណីអាហារ របស់គេចុះ។
أَنَّا صَبَبْنَا الْمَاءَ صَبًّا ۝٢٥
📖 ការបកប្រែ អាយ៉ាត់ 25
ពិតប្រាកដណាស់ យើងបានបញ្ចុះទឹកភ្លៀងមកយ៉ាង ច្រើន។
ثُمَّ شَقَقْنَا الْأَرْضَ شَقًّا ۝٢٦
📖 ការបកប្រែ អាយ៉ាត់ 26
បន្ទាប់មកយើងបានបំបែកដីជាបំណែកៗ។
فَأَنبَتْنَا فِيهَا حَبًّا ۝٢٧
📖 ការបកប្រែ អាយ៉ាត់ 27
រួចយើងបានបណុ្ដះធញ្ញជាតិគ្រប់ប្រភេទនៅលើវា។
وَعِنَبًا وَقَضْبًا ۝٢٨
📖 ការបកប្រែ អាយ៉ាត់ 28
និងដើមទំពាំងបាយជូរ និងបន្លែ។
وَزَيْتُونًا وَنَخْلًا ۝٢٩
📖 ការបកប្រែ អាយ៉ាត់ 29
និងដើមអូលីវ និងដើមលើ្ម។
وَحَدَائِقَ غُلْبًا ۝٣٠
📖 ការបកប្រែ អាយ៉ាត់ 30
និងសួនឧទ្យានដែលមានដើមឈើធំៗជាច្រើន។
وَفَاكِهَةً وَأَبًّا ۝٣١
📖 ការបកប្រែ អាយ៉ាត់ 31
និងផលានុផល ហើយនិងរុក្ខជាតិសម្រាប់សត្វពាហនៈ
مَّتَاعًا لَّكُمْ وَلِأَنْعَامِكُمْ ۝٣٢
📖 ការបកប្រែ អាយ៉ាត់ 32
ជាផលប្រយោជន៍សម្រាប់ពួកអ្នកនិងសត្វពាហនៈរបស់ ពួកអ្នក។
فَإِذَا جَاءَتِ الصَّاخَّةُ ۝٣٣
📖 ការបកប្រែ អាយ៉ាត់ 33
ហើយនៅពេលដែលសម្រែក(ការផ្លុំត្រែលើកទីពីរ) យ៉ាងខ្លាំងបានមកដល់។
يَوْمَ يَفِرُّ الْمَرْءُ مِنْ أَخِيهِ ۝٣٤
📖 ការបកប្រែ អាយ៉ាត់ 34
នៅថ្ងៃដែលមនុស្សរត់គេចចេញពីបងប្អូនរបស់គេ។
وَأُمِّهِ وَأَبِيهِ ۝٣٥
📖 ការបកប្រែ អាយ៉ាត់ 35
និងម្ដាយរបស់គេ និងឪពុករបស់គេ។
وَصَاحِبَتِهِ وَبَنِيهِ ۝٣٦
📖 ការបកប្រែ អាយ៉ាត់ 36
និងប្រពន្ធរបស់គេ និងកូនចៅរបស់គេ។
لِكُلِّ امْرِئٍ مِّنْهُمْ يَوْمَئِذٍ شَأْنٌ يُغْنِيهِ ۝٣٧
📖 ការបកប្រែ អាយ៉ាត់ 37
ចំពោះបុគ្គលម្នាក់ៗក្នុងចំណោមពួកគេនៅថ្ងៃនោះ គឺគិតតែពីខ្លួនឯងប៉ុណ្ណោះ។
وُجُوهٌ يَوْمَئِذٍ مُّسْفِرَةٌ ۝٣٨
📖 ការបកប្រែ អាយ៉ាត់ 38
ទឹកមុខ(របស់អ្នកមានជំនឿ)នៅថ្ងៃនោះគឺមានភាព រីករាយ។
ضَاحِكَةٌ مُّسْتَبْشِرَةٌ ۝٣٩
📖 ការបកប្រែ អាយ៉ាត់ 39
សើចសប្បាយរីករាយ(ចំពោះដំណឹងល្អស្ដីពីឋានសួគ៌)។
وَوُجُوهٌ يَوْمَئِذٍ عَلَيْهَا غَبَرَةٌ ۝٤٠
📖 ការបកប្រែ អាយ៉ាត់ 40
ហើយទឹកមុខ(របស់អ្នកគ្មានជំនឿ)នៅថ្ងៃនោះ គឺប្រឡាក់ធូលី។
تَرْهَقُهَا قَتَرَةٌ ۝٤١
📖 ការបកប្រែ អាយ៉ាត់ 41
ភាពខ្មៅងងឹតគ្របដណ្ដប់ផ្ទៃមុខ(របស់ពួកគេ)។
أُولَٰئِكَ هُمُ الْكَفَرَةُ الْفَجَرَةُ ۝٤٢
📖 ការបកប្រែ អាយ៉ាត់ 42
ពួកទាំងនោះហើយ គឺជាពួកគ្មានជំនឿដែលប្រព្រឹត្ដ អំពើអាក្រក់បំផុត។
← 79 អាបាសា (80/114) 81 →
អាន ជំពូក អាបាសា ភាសាខ្មែរ – ការបកប្រែ និងសំឡេង

80عبس 'Abasa 📚 42 អាយ៉ាត់ مكية



គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers