ជំពូក អាត់-តាក់វីរ ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាត់-តាក់វីរ ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (29 អាយ៉ាត់ — مكية). អាត់-តាក់វីរ ស្តាប់, អាត់-តាក់វីរ ការបកប្រែ, អាត់-តាក់វីរ mp3, អាត់-តាក់វីរ pdf.

អាន និងស្តាប់ជំពូក អាត់-តាក់វីរ

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
إِذَا الشَّمْسُ كُوِّرَتْ ۝١
📖 ការបកប្រែ អាយ៉ាត់ 1
នៅពេលដែលព្រះអាទិត្យត្រូវបានគេធ្វើឱ្យបាត់រស្មី។
وَإِذَا النُّجُومُ انكَدَرَتْ ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
និងនៅពេលដែលហ្វូងផ្កាយបានធ្លាក់បាក់បែក។
وَإِذَا الْجِبَالُ سُيِّرَتْ ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
និងនៅពេលដែលភ្នំត្រូវបានគេធ្វើឱ្យរសាត់ដូចធូលី។
وَإِذَا الْعِشَارُ عُطِّلَتْ ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
និងនៅពេលដែលសត្វអូដ្ឋមានផ្ទៃពោះត្រូវបានគេបោះបង់ ចោល។
وَإِذَا الْوُحُوشُ حُشِرَتْ ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
និងនៅពេលដែលសត្វសាហាវត្រូវបានគេប្រមូលផ្ដុំ។
وَإِذَا الْبِحَارُ سُجِّرَتْ ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
និងនៅពេលដែលទឹកសមុទ្រត្រូវបានគេធ្វើឱ្យឆេះជា អណ្ដាតភ្លើង។
وَإِذَا النُّفُوسُ زُوِّجَتْ ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
និងនៅពេលដែលព្រលឹងត្រូវបានគេបញ្ចូលទៅក្នុងខ្លួន របស់គេវិញ។
وَإِذَا الْمَوْءُودَةُ سُئِلَتْ ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
និងនៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេ សួរថាៈ
بِأَيِّ ذَنبٍ قُتِلَتْ ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់
وَإِذَا الصُّحُفُ نُشِرَتْ ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
និងនៅពេលដែលសៀវភៅកំណត់ហេតុ(អំពើល្អ និង អំពើអាក្រក់)ត្រូវបានគេលាតត្រដាង។
وَإِذَا السَّمَاءُ كُشِطَتْ ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
និងនៅពេលដែលមេឃត្រូវបានគេយកចេញពីកន្លែង របស់វា។
وَإِذَا الْجَحِيمُ سُعِّرَتْ ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
និងនៅពេលដែលភ្លើងនរកជើហ៊ីមត្រូវបានគេធ្វើឱ្យឆេះ យ៉ាងសន្ធោសន្ធៅ។
وَإِذَا الْجَنَّةُ أُزْلِفَتْ ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
និងនៅពេលដែលឋានសួគ៌ត្រូវបានគេដាក់ឱ្យនៅជិត (អ្នកដែលកោតខ្លាចអល់ឡោះ) ។
عَلِمَتْ نَفْسٌ مَّا أَحْضَرَتْ ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
(ពេលនោះ)បុគ្គលគ្រប់រូបនឹងដឹងអំពីអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក។
فَلَا أُقْسِمُ بِالْخُنَّسِ ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
ជាការពិតណាស់ យើងស្បថនឹងហ្វូងផ្កាយដែលលិចបាត់។
الْجَوَارِ الْكُنَّسِ ۝١٦
📖 ការបកប្រែ អាយ៉ាត់ 16
និងហូ្វងផ្កាយដែលដើរតាមគន្លងរបស់វាយ៉ាងលឿន រួច ក៏លិចបាត់។
وَاللَّيْلِ إِذَا عَسْعَسَ ۝١٧
📖 ការបកប្រែ អាយ៉ាត់ 17
និងពេលយប់ នៅពេលដែលវាមកដល់ទីបពា្ចប់។
وَالصُّبْحِ إِذَا تَنَفَّسَ ۝١٨
📖 ការបកប្រែ អាយ៉ាត់ 18
និងពេលព្រលឹម នៅពេលដែលវាបពោ្ចញពន្លឺ។
إِنَّهُ لَقَوْلُ رَسُولٍ كَرِيمٍ ۝١٩
📖 ការបកប្រែ អាយ៉ាត់ 19
ពិតប្រាកដណាស់ គម្ពីរគួរអានគឺនាំមកតាមរយៈពាក្យ សំដីរបស់អ្នកនាំសារ(ជីព្រីល)ដ៏ថ្កុំថ្កើង
ذِي قُوَّةٍ عِندَ ذِي الْعَرْشِ مَكِينٍ ۝٢٠
📖 ការបកប្រែ អាយ៉ាត់ 20
ដែលមានអានុភាពខ្លាំងក្លា(ក្នុងការទទួលខុសត្រូវលើ ការងារ) និងមានឋានៈខ្ពង់ខ្ពស់ចំពោះម្ចាស់នៃអារ៉ស្ហ
مُّطَاعٍ ثَمَّ أَمِينٍ ۝٢١
📖 ការបកប្រែ អាយ៉ាត់ 21
ដែលជាអ្នកត្រូវគេគោរពនៅទីនោះ និងជាអ្នកស្មោះត្រង់។
وَمَا صَاحِبُكُم بِمَجْنُونٍ ۝٢٢
📖 ការបកប្រែ អាយ៉ាត់ 22
ហើយមិត្ដរបស់ពួកអ្នក(មូហាំម៉ាត់)មិនមែនជា មនុស្សវិកលចរិតឡើយ។
وَلَقَدْ رَآهُ بِالْأُفُقِ الْمُبِينِ ۝٢٣
📖 ការបកប្រែ អាយ៉ាត់ 23
ហើយជាការពិតណាស់ គាត់(មូហាំម៉ាត់)បានឃើញគេ (ជីព្រីល)យ៉ាងច្បាស់នៅឯជើងមេឃ។
وَمَا هُوَ عَلَى الْغَيْبِ بِضَنِينٍ ۝٢٤
📖 ការបកប្រែ អាយ៉ាត់ 24
ហើយគេ(មូហាំម៉ាត់)មិនកំណាញ់លើការផ្សព្វផ្សាយ ប្រការអាថ៌កំបាំង(សាររបស់អល់ឡោះ)ឡើយ។
وَمَا هُوَ بِقَوْلِ شَيْطَانٍ رَّجِيمٍ ۝٢٥
📖 ការបកប្រែ អាយ៉ាត់ 25
ហើយគម្ពីរគួរអានក៏មិនមែនជាពាក្យសំដីរបស់ស្ហៃតន ដែលត្រូវគេដាក់បណ្ដាសាដែរ។
فَأَيْنَ تَذْهَبُونَ ۝٢٦
📖 ការបកប្រែ អាយ៉ាត់ 26
ហេតុនេះ តើសតិរបស់ពួកដែលបដិសេធនឹងគម្ពីរគួរអាន ទៅណាអស់ហើយ
إِنْ هُوَ إِلَّا ذِكْرٌ لِّلْعَالَمِينَ ۝٢٧
📖 ការបកប្រែ អាយ៉ាត់ 27
វា(គម្ពីរគួរអាន) គ្មានអ្វីក្រៅពីការរំលឹកដល់ពិភពទាំង អស់នោះឡើយ។
لِمَن شَاءَ مِنكُمْ أَن يَسْتَقِيمَ ۝٢٨
📖 ការបកប្រែ អាយ៉ាត់ 28
សម្រាប់អ្នកណាដែលមានបំណងចង់ដើរលើមាគ៌ាដ៏ត្រឹម ត្រូវក្នុងចំណោមពួកអ្នក។
وَمَا تَشَاءُونَ إِلَّا أَن يَشَاءَ اللَّهُ رَبُّ الْعَالَمِينَ ۝٢٩
📖 ការបកប្រែ អាយ៉ាត់ 29
ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់ មានចេតនាប៉ុណ្ណោះ។
← 80 អាត់-តាក់វីរ (81/114) 82 →
អាន ជំពូក អាត់-តាក់វីរ ភាសាខ្មែរ – ការបកប្រែ និងសំឡេង

81التكوير At-Takwir 📚 29 អាយ៉ាត់ مكية

ខ្នីនីមួយៗ – ជំពូក អាត់-តាក់វីរ — 29 អាយ៉ាត់




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers