PDF —
22 អាយ៉ាត់ Medinan PDF
Built right in your browser — download starts automatically

ជំពូក អាល់-មូចាឌីឡា pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-មូចាឌីឡា pdf ខ្មែរ — ទាញយក ជំពូក អាល់-មូចាឌីឡា ការបកប្រែ. ជំពូក អាល់-មូចាឌីឡា (Medinan) 22 អាយ៉ាត់.

← អាល់-ហាឌីដជំពូក អាល់-មូចាឌីឡា អាល់-ហាសរ →


22 អាយ៉ាត់ · Medinan · ខ្មែរ
bismillah
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤ
58:1 ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីដែលនាង ជជែកដេញដោលជាមួយអ្នក(មូហាំម៉ាត់)ក្នុងរឿងស្វាមីរបស់នាង និងបានត្អួញត្អែរទៅចំពោះអល់ឡោះ។ ហើយអល់ឡោះ ឮនូវការ ជជែកគ្នារវាងអ្នកទាំងពីរ។ ពិតប្រាកដណាស់ អល់ឡោះមហាឮ មហាឃើញ។
ﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿ
58:2 ពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរ ចំពោះភរិយារបស់ពួកគេ ក្នុងចំណោមពួកអ្នកនោះ គឺពួកនាងមិនមែនជាម្ដាយរបស់ពួកគេ ទេ។ ម្ដាយរបស់ពួកគេគឺជាអ្នកដែលបានបង្កើតពួកគេ។ ហើយពិត ប្រាកដណាស់ ពួកគេនិយាយនូវពាក្យសំដីដ៏អាក្រក់ និងភូតកុហក។ ហើយពិតប្រាកដណាស់ អល់ឡោះមហាអធ្យាស្រ័យ មហាអភ័យ ទោស។
ﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗ
58:3 ហើយពួកដែលនិយាយពាក្យហ្ស៊ីហ៊ើរពោះភរិយារបស់ ពួកគេនោះ បន្ទាប់មកពួកគេចង់វិលត្រឡប់(ដោយស្របច្បាប់) វិញនូវអ្វីដែលពួកគេបាននិយាយ គឺពួកគេ(ស្វាមី)ត្រូវពិន័យដោយ ដោះលែងខ្ញុំបម្រើម្នាក់មុនពេលពួកគេទាំងពីរប៉ះពាល់គ្នា(រួមរ័ក) វិញ។ នោះគឺជាច្បាប់ដែលគេទូន្មានពួកអ្នកនឹងវា។ ហើយអល់ឡោះ ដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
ﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗ
58:4 រីឯអ្នកណាដែលគ្មានខ្ញុំបម្រើសម្រាប់ដោះលែងទេនោះ គឺ ត្រូវឱ្យគេបួសចំនួនពីរខែជាប់ៗគ្នា មុននឹងប៉ះពាល់(រួមរ័ក)គ្នាវិញ។ ហើយបើអ្នកណាគ្មានលទ្ធភាពបួសទេនោះ គឺត្រូវឱ្យគេផ្ដល់ចំណី អាហារដល់អ្នកក្រីក្រចំនួនហុកសិបនាក់។ ធ្វើដូច្នោះ ដើម្បីឱ្យពួក អ្នកជឿលើអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ នោះហើយគឺជា ការកំណត់របស់អល់ឡោះ។ ហើយសម្រាប់ពួកដែលគ្មានជំនឿគឺ ទារុណកម្មដ៏ឈឺចាប់។
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬ
58:5 ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់នឹងត្រូវបានគេធ្វើឱ្យពួកគេអាម៉ាស់ ដូចពួកជំនាន់មុន ពួកគេដែលត្រូវបានគេធ្វើឱ្យអាម៉ាស់ដែរ។ ហើយជាការពិតណាស់ យើងបានបញ្ចុះនូវភស្ដុតាងៗយ៉ាងច្បាស់លាស់។ ហើយសម្រាប់ ពួកដែលគ្មានជំនឿគឺទារុណកម្មយ៉ាងអាម៉ាស់។
ﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾ
58:6 (ចូរចងចាំ)នៅថ្ងៃដែលអល់ឡោះធ្វើឱ្យពួកគេរស់ឡើង វិញទាំងអស់គ្នា ហើយទ្រង់នឹងប្រាប់ពួកគេនូវអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ អល់ឡោះបានរក្សាវា(ទង្វើរបស់ពួកគេ)ទុក ខណៈដែល ពួកគេបានភេ្លចវាទៅហើយនោះ។ ហើយអល់ឡោះគឺជាសាក្សីលើ អ្វីៗទាំងអស់។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃ
58:7 តើអ្នក(មូហាំម៉ាត់)មិនបានដឹងទេឬ ពិតប្រាកដណាស់ អល់ឡោះដឹងនូវអ្វីៗដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីៗ ដែលមាននៅលើផែនដីនោះ? គ្មានការពិភាក្សាគ្នាដោយស្ងាត់ៗតែ បីនាក់ក្រៅពីទ្រង់ជាអ្នកទីបួននោះឡើយ។ ហើយទោះជាប្រាំនាក់ ក៏មានទ្រង់ជាអ្នកទីប្រាំមួយដែរ។ ហើយទោះបីជាចំនួនតិចជាងនេះ ឬច្រើនជាងនេះក្ដី ក៏ទ្រង់នៅជាមួយពួកគេដែរ ទោះបីជាពួកគេនៅ ទីណាក៏ដោយ។ បន្ទាប់មកនៅថ្ងៃបរលោក ទ្រង់នឹងប្រាប់ពួកគេឱ្យ ដឹងនូវអ្វីដែលពួកគេបានប្រព្រឹត្ដ។ ពិតប្រាកដណាស់ អល់ឡោះ មហាដឹងនូវអ្វីៗទាំងអស់។
ﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
58:8 តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(យ៉ាហ៊ូទី)ដែលត្រូវ បានគេហាមឃាត់អំពីការពិភាក្សាគ្នាដោយស្ងាត់ៗ បន្ទាប់មកពួកគេ ត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលពួកគេត្រូវបានគេហាមឃាត់វាទៀត ថែមទាំងពួកគេពិភាក្សាគ្នាដោយស្ងាត់ៗនូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង នឹងអ្នកនាំសារ(មូហាំម៉ាត់)ទេឬ? ហើយនៅពេលដែលពួកគេបាន មកជួបអ្នក ពួកគេបានស្វាគមន៍(ឱ្យសាឡាម)អ្នកនូវអ្វីដែល អល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេនិយាយ ខ្លួនឯងថាៈ ហេតុអ្វីបានជាអល់ឡោះមិនដាក់ទណ្ឌកម្មពួកយើងនូវ អ្វីដែលពួកយើងនិយាយ(ចំពោះមូហាំម៉ាត់)នោះ? គ្រប់គ្រាន់ សម្រាប់ពួកគេគឺនរកជើហាន់ណាំដែលពួកគេត្រូវដុតនៅក្នុងវា ហើយជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
ﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣ
58:9 ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកពិភាក្សាគ្នា ដោយស្ងាត់ៗ ចូរពួកអ្នកកុំពិភាក្សាគ្នានូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង ចំពោះអ្នកនាំសារ(មូហាំម៉ាត់)ឱ្យសោះ។ ហើយចូរពួកអ្នកពិភាក្សា គ្នាដោយស្ងាត់ៗចុះនូវប្រការណាដែលល្អ និងជាប្រការដែលនាំឱ្យ កោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែល ជាអ្នកប្រមូលផ្ដុំពួកអ្នកទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
ﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶ
58:10 ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។
ﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗ
58:11 ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលមានគេនិយាយ ទៅកាន់ពួកអ្នកថាៈ សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ នោះ ចូរពួកអ្នកសម្រួលឱ្យទូលាយចុះ អល់ឡោះនឹងធ្វើឱ្យពួកអ្នក ទូលាយវិញ(ទាំងនៅក្នុងលោកិយនិងថ្ងៃបរលោក)។ ហើយនៅ ពេលដែលមានគេនិយាយថាៈ សូមពួកអ្នកងើបចេញពីកន្លែងអង្គុយ (ដើម្បីធ្វើប្រការល្អអ្វីមួយ) ចូរពួកអ្នកងើបចេញចុះ អល់ឡោះនឹង លើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩ
58:12 ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
ﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄ
58:13 តើពួកអ្នកខ្លាចក្រឬ នៅពេលដែលពួកអ្នកបរិច្ចាគមុននឹង ពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារនោះ? ហើយប្រសិន បើពួកអ្នកធ្វើមិនបានទេ ហើយអល់ឡោះលើកលែងទោសឱ្យពួក អ្នកនោះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
ﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
58:14 តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(ពួកពុតត្បុត)ដែល បានយកក្រុមដែលអល់ឡោះបានខឹងសម្បាចំពោះពួកគេ(យ៉ាហ៊ូទី) ធ្វើជាមិត្ដភក្ដិទេឬ? ពួកគេមិនមែនជាក្រុមរបស់ពួកអ្នក(មូស្លីម) ហើយពួកគេក៏មិនមែនជាក្រុមរបស់ពួកគេ(យ៉ាហ៊ូទី)ដែរ។ ហើយ ពួកគេស្បថដោយភូតកុហក ខណៈដែលពួកគេដឹងយ៉ាងច្បាស់។
ﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
58:15 អល់ឡោះបានរៀបចំឱ្យពួកគេ(ពួកពុតត្បុត)នូវទារុណ-កម្មដ៏ធ្ងន់ធ្ងរបំផុត។ ពិតប្រាកដណាស់ អ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដគឺអាក្រក់បំផុត។
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰ
58:16 ពួកគេបានយកការស្បថកុហករបស់ពួកគេធ្វើជាខែល (ដើម្បីការពារទ្រព្យសម្បត្ដិ និងកូនចៅរបស់ពួកគេ)។ ហើយ ពួកគេរារាំងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ។ ដូចេ្នះ ពួកគេនឹង ទទួលទារុណកម្មដ៏សែនអាម៉ាស់។
ﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣ
58:17 ទ្រព្យសម្បត្ដិនិងកូនចៅរបស់ពួកគេនឹងមិនអាចការពារ ពួកគេពី(ទារុណកម្ម)អល់ឡោះបានជាដាច់ខាត។ ពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
ﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷ
58:18 នៅថ្ងៃដែលអល់ឡោះនឹងធ្វើឱ្យពួកគេទាំងអស់គ្នារស់ ឡើងវិញ ពួកគេ(ពួកពុតត្បុត)នឹងស្បថចំពោះទ្រង់ដូចពួកគេ ស្បថចំពោះពួកអ្នក(មានជំនឿ)ដែរ។ ហើយពួកគេនឹកស្មានថា ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលប្រយោជន៍ខ្លះ។ ចូរ ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។
ﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
58:19 ស្ហៃតនបានគ្របដណ្ដប់ទៅលើពួកគេ និងធ្វើឱ្យពួកគេ ភេ្លចភ្លាំងអំពីការរំលឹកអល់ឡោះ។ ពួកទាំងនោះជាក្រុមរបស់ ស្ហៃតន។ ចូរដឹងថាៈ ពិតប្រាកដណាស់់ ក្រុមរបស់ស្ហៃតនគឺជាពួក ដែលខាតបង់។
ﰊﰋﰌﰍﰎﰏﰐﰑﰒ
58:20 ពិតប្រាកដណាស់ ពួកដែលប្រឆាំងនឹងអល់ឡោះ និងអ្នក នាំសាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពួកទាំងនោះស្ថិតក្នុងចំណោម ពួកដែលថោកទាបជាទីបំផុត។
ﰓﰔﰕﰖﰗﰘﰙﰚﰛﰜﰝ
58:21 អល់ឡោះបានកត់ត្រារួចហើយ(នៅក្នុងឡាវហុលម៉ះ-ហ្វ៊ូស)ថាៈ យើងនិងអ្នកនាំសាររបស់យើងពិតជាឈ្នះ។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉ
58:22 អ្នក(មូហាំម៉ាត់)នឹងមិនជួបប្រទះក្រុមដែលមានជំនឿលើ អល់ឡោះនិងថ្ងៃបរលោក អាណិតស្រឡាញ់ពួកដែលប្រឆាំងនឹង អល់ឡោះ និងអ្នកនាំសាររបស់ទ្រង់ឡើយ ទោះបីជាពួកគេជាឪពុក របស់ពួកគេ ឬកូនចៅរបស់ពួកគេ ឬបងប្អូនរបស់ពួកគេ ឬក៏ពូជពង្ស របស់ពួកគេក៏ដោយ។ ពួកទាំងនោះហើយដែលទ្រង់បានចារទុកនូវ ភាពមានជំនឿនៅក្នុងដួងចិត្ដរបស់ពួកគេ ហើយទ្រង់បានធ្វើឱ្យពួក គេមានភាពរឹងមាំកាន់តែខ្លាំងដោយមានជំនួយពីទ្រង់។ ហើយទ្រង់ នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោម វា ដោយពួកគេនៅក្នុងនោះជាអមតៈ។ អល់ឡោះបានយល់ព្រម ចំពោះពួកគេ។ ហើយពួកគេក៏បានយល់ព្រមចំពោះទ្រង់វិញដែរ។ អ្នកទាំងនោះគឺជាក្រុមរបស់អល់ឡោះ។ ចូរដឹងថាៈ ពិតប្រាកដ ណាស់ ក្រុមរបស់អល់ឡោះគឺជាអ្នកដែលទទួលបានជ័យជំនះ។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers