PDF —
19 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-អាឡា pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-អាឡា pdf ខ្មែរ — ទាញយក ជំពូក អាល់-អាឡា ការបកប្រែ. ជំពូក អាល់-អាឡា (Meccan) 19 អាយ៉ាត់.



19 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﮟﮠﮡﮢﮣ
87:1 ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងនាមនៃម្ចាស់របស់ អ្នកដ៏ឧត្ដុង្គឧត្ដមចុះ។
ﮤﮥﮦﮧ
87:2 ទ្រង់ជាអ្នកដែលបានបង្កើត(អ្វីៗទាំងអស់) រួចទ្រង់បាន រៀបចំឱ្យមានលក្ខណៈសមរម្យ។
ﮨﮩﮪﮫ
87:3 និងជាអ្នកដែលបានកំណត់វាសនា និងផ្ដល់ការចង្អុលបង្ហាញ។
ﮬﮭﮮﮯ
87:4 និងជាអ្នកដែលបណ្ដុះរុក្ខជាតិបៃតងគ្រប់បែបយ៉ាង។
ﮰﮱﯓﯔ
87:5 ក្រោយមកទ្រង់បានធ្វើឱ្យវាក្លាយជាចំបើងស្ងួតពណ៌ខ្មៅ។
ﯕﯖﯗﯘ
87:6 យើងនឹងសូត្រ(គម្ពីរគួរអាន)ឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់ ហើយអ្នកនឹងមិនភេ្លចវាឡើយ។
ﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣ
87:7 លើកលែងតែអ្វីដែលអល់ឡោះមានចេតនា(ឱ្យអ្នកភេ្លច) ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ទ្រង់ដឹងនូវអ្វីដែលលាតត្រដាង និង លាក់កំបាំង។
ﯤﯥﯦ
87:8 ហើយយើងនឹងសម្រួលឱ្យអ្នកនូវមាគ៌ាដ៏ងាយស្រួល(គ្រប់ កិច្ចការ)។
ﯧﯨﯩﯪﯫ
87:9 ដូចេ្នះ ចូរអ្នកក្រើនរំលឹកចុះ ប្រសិនបើការក្រើនរំលឹកនោះ មានផលប្រយោជន៍
ﯬﯭﯮﯯ
87:10 អ្នកដែលកោតខ្លាចអល់ឡោះ នឹងទទួលយកការក្រើន រំលឹក។
ﭑﭒﭓ
87:11 ប៉ុន្ដែអ្នកដែលមិនកោតខ្លាចអល់ឡោះនឹងគេចចេញពីវា
ﭔﭕﭖﭗﭘ
87:12 គឺជាអ្នកដែលនឹងត្រូវចូលទៅក្នុងភើ្លងនរកយ៉ាងធំធេង។
ﭙﭚﭛﭜﭝﭞﭟ
87:13 បន្ទាប់មកគេមិនអាចស្លាប់ ហើយក៏មិនអាចរស់ដោយ ងាយស្រួលដែរនៅក្នុងនរកនោះ។
ﭠﭡﭢﭣﭤ
87:14 អ្នកដែលសំអាតខ្លួន(ពីប្រការស្ហ៊ីរិក) ពិតជាទទួលបាន ជោគជ័យ។
ﭥﭦﭧﭨﭩ
87:15 និងអ្នកដែលបានរំលឹកនាមនៃម្ចាស់របស់គេ ហើយនិង ប្រតិបត្ដិសឡាត។
ﭪﭫﭬﭭﭮ
87:16 ផ្ទុយទៅវិញ ពួកអ្នកបែរជាស្រឡាញ់ការរស់នៅក្នុង លោកិយទៅវិញ
ﭯﭰﭱﭲ
87:17 ថ្វីត្បិតតែថ្ងៃបរលោកវាប្រសើរជាងនិងអមតៈក៏ដោយ។
ﭳﭴﭵﭶﭷﭸ
87:18 ពិតប្រាកដណាស់ រឿងនេះគឺមានចែងនៅក្នុងគម្ពីរមុនៗ។
ﭹﭺﭻﭼ
87:19 ដូចជាគម្ពីររបស់អ៊ីព្រហ៊ីម និងមូសាជាដើម។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers