PDF —
62 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាន់-ណាចម pdf — ទាញយក (ខ្មែរ)

ជំពូក អាន់-ណាចម pdf ខ្មែរ — ទាញយក ជំពូក អាន់-ណាចម ការបកប្រែ. ជំពូក អាន់-ណាចម (Meccan) 62 អាយ៉ាត់.

← អាត់-ទូរជំពូក អាន់-ណាចម អាល់-កាម៉ារ →


62 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭑﭒﭓﭔ
53:1 អល់ឡោះស្បថនឹងផ្កាយនៅពេលវាលិចបាត់។
ﭕﭖﭗﭘﭙﭚ
53:2 (មូហាំម៉ាត់)មិត្ដភក្ដិរបស់ពួកអ្នកមិនបានវងេ្វង និងមិនបាន ភាន់ច្រឡំឡើយ។
ﭛﭜﭝﭞﭟ
53:3 ហើយគេក៏មិននិយាយតាមទំនើងចិត្ដដែរ។
ﭠﭡﭢﭣﭤﭥ
53:4 វា(ពាក្យសំដីដែលគេនិយាយ)គ្មានអ្វីក្រៅពីវ៉ាហ៊ីដែលត្រូវ គេវ៉ាហ៊ីមកនោះឡើយ។
ﭦﭧﭨﭩ
53:5 អ្នកដែលមានកម្លាំងខ្លាំងក្លា(ជីព្រីល)បានបង្រៀនគេ។
ﭪﭫﭬﭭ
53:6 ដែលមានលក្ខណៈល្អឥតខ្ចោះ និងបានបង្ហាញរូបរាងពិត។
ﭮﭯﭰﭱ
53:7 ដោយគេ(ជីព្រីល)ស្ថិតនៅឯជើងមេឃដ៏ខ្ពស់បំផុត។
ﭲﭳﭴﭵ
53:8 បន្ទាប់មកគេបានមកជិត(មូហាំម៉ាត់) និងកាន់តែជិតថែម ទៀត។
ﭶﭷﭸﭹﭺﭻ
53:9 ហើយ(ការជិតនេះ)គឺមានប្រវែងរវាងចុងទាំងពីរនៃធ្នូ ឬក៏ ជិតជាងនេះទៅទៀត។
ﭼﭽﭾﭿﮀﮁ
53:10 រួចទ្រង់បានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំរបស់ទ្រង់(មូហាំម៉ាត់)នូវអ្វី ដែលទ្រង់បានវ៉ាហ៊ី។
ﮂﮃﮄﮅﮆﮇ
53:11 ចិត្ដរបស់គេ(មូហាំម៉ាត់)មិនបានភូតកុហកនូវអ្វីដែលគេ បានឃើញឡើយ។
ﮈﮉﮊﮋﮌ
53:12 ដូចេ្នះ តើពួកអ្នកបដិសេធនឹងគេចំពោះអ្វីដែលគេឃើញ ឬ
ﮍﮎﮏﮐﮑ
53:13 ហើយជាការពិតណាស់ គេបានឃើញជីព្រីលជាថ្មីម្ដងទៀត។
ﮒﮓﮔﮕ
53:14 នៅឯសិតរ៉តុលមុនតាហា(នៅចុងបពា្ចប់នៃមេឃជាន់ ទីប្រាំពីរ)។
ﮖﮗﮘﮙ
53:15 នៅកន្លែងនោះមានឋានសួគ៌ម៉ាកវ៉ា។
ﮚﮛﮜﮝﮞﮟ
53:16 នៅពេលដែល(ពន្លឺរបស់អល់ឡោះ និងបណ្ដាម៉ាឡាអ៊ី-កាត់)គ្របដណ្ដប់លើសិតរ៉តុលមុនតាហានូវអ្វីដែលគ្របដណ្ដប់។
ﮠﮡﮢﮣﮤﮥ
53:17 ខណៈនោះគេ(មូហាំម៉ាត់)មិនបានងាកមើល(ឆេ្វងស្ដាំ) និងមិនបានបំពានឡើយ។
ﮦﮧﮨﮩﮪﮫﮬ
53:18 ជាការពិតណាស់ គេបានឃើញភស្ដុតាងដ៏ធំមួយចំនួននៃ ម្ចាស់របស់គេ។
ﮭﮮﮯﮰ
53:19 តើពួកអ្នក(ពួកមូស្ហរីគីន)យល់យ៉ាងណាចំពោះរូប សំណាកឈ្មោះឡាត និងអ៊ុសហ្សា
ﮱﯓﯔﯕ
53:20 ហើយនិងម៉ាណាត ដែលជារូបសំណាកទីបីផេ្សងទៀត នោះ (តើវាផ្ដល់ផលប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់ពួកអ្នកឬទេ)
ﯖﯗﯘﯙﯚ
53:21 តើពួកអ្នកមានកូនប្រុស ហើយទ្រង់មានកូនស្រីឬ
ﯛﯜﯝﯞﯟ
53:22 បើដូច្នោះមែន នោះគឺជាការបែងចែកមួយដ៏អយុត្ដិធម៌ បំផុត។
ﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻ
53:23 វាទាំងនោះគ្មានអី្វក្រៅពីឈ្មោះដែលពួកអ្នកនិងជីដូន ជីតារបស់ពួកអ្នកបានដាក់ឈ្មោះឱ្យពួកវានោះឡើយ។ អល់ឡោះ មិនបានបញ្ចុះភស្ដុតាងណាមួយសម្រាប់(ឱ្យពួកអ្នកគោរពសក្ការៈ) វាឡើយ។ ពួកគេមិនធ្វើតាមអ្វីក្រៅពីការស្មាន និងតាមទំនើងចិត្ដ ឡើយ។ ហើយជាពិតណាស់ ការចង្អុលបង្ហាញពីម្ចាស់របស់ពួកគេ ពិតជាបានមកដល់ពួកគេ។
ﯼﯽﯾﯿﰀ
53:24 តើមនុស្សលោកទទួលបានអ្វីដែលគេប៉ងប្រាថ្នាឬ
ﰁﰂﰃﰄ
53:25 (មិនដូចេ្នះឡើយ) ព្រោះកិច្ចការថ្ងៃបរលោក និង លោកិយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។
ﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗﰘ
53:26 ហើយមានម៉ាឡាអ៊ីកាត់ជាច្រើននៅលើមេឃជាច្រើនជាន់ ដែលការអន្ដរាគមន៍របស់ពួកគេមិនអាចផ្ដល់ប្រយោជន៍អ្វីឡើយ លើកលែងតែបន្ទាប់ពីអល់ឡោះអនុញ្ញាតឱ្យអ្នកណាដែលទ្រង់មាន ចេតនានិងយល់ព្រមប៉ុណ្ណោះ ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
53:27 ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួក គេនឹងដាក់ឈ្មោះឱ្យម៉ាឡាអ៊ីកាត់ជាឈ្មោះស្រី។
ﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
53:28 ដោយពួកគេពុំមានចំណេះដឹងពីវាឡើយ។ ពួកគេមិនធ្វើ តាមអ្វីក្រៅពីការស្មាននោះឡើយ។ ហើយពិតប្រាកដណាស់ ការ ស្មានមិនអាចផ្ដល់ផលប្រយោជន៍អ្វីដល់ការពិតឡើយ។
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹ
53:29 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសឱ្យឆ្ងាយពីអ្នកដែលបែរ ចេញពីការរំលឹក(គម្ពីរគួរអាន)របស់យើង ហើយគេមិនចង់បានអ្វី ក្រៅពីការរស់នៅក្នុងលោកិយនេះឡើយ។
ﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋ
53:30 នោះហើយគឺជាកំរិតយល់ដឹងរបស់ពួកគេ។ ពិតប្រាកដ ណាស់ ម្ចាស់របស់អ្នក(មូហាំម៉ាត់) ទ្រង់ដឹងបំផុតចំពោះអ្នកណា ដែលបានវងេ្វងពីមាគ៌ារបស់ទ្រង់។ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះអ្នកណាដែលទទួលបានការចង្អុលបង្ហាញ។
ﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
53:31 ហើយអ្វីៗដែលនៅលើមេឃជាច្រើនជាន់និងអ្វីៗដែលនៅ លើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ ដែលទ្រង់នឹងតបស្នងចំពោះ ពួកដែលបានប្រព្រឹត្ដបាបកម្មឱ្យសមទៅនឹងអ្វីដែលពួកគេបាន ប្រព្រឹត្ដ។ ហើយទ្រង់នឹងតបស្នងចំពោះបណ្ដាអ្នកដែលបានសាង អំពើល្អនូវផលបុណ្យដ៏ល្អប្រពៃ(ឋានសួគ៌)។
ﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
53:32 បណ្ដាអ្នកដែលចៀសវាងពីបាបកម្មធំៗ និងអំពើអសីល-ធម៌ផេ្សងៗ ក្រៅពីបាបកម្មតូចតាចនោះ ពិតប្រាកដណាស់ ម្ចាស់ របស់អ្នកគឺជាអ្នកទូលំទូលាយក្នុងការអភ័យទោស។ ទ្រង់ដឹងបំផុត ពីលក្ខណៈរបស់ពួកអ្នក ខណៈដែលទ្រង់បានបង្កើតពួកអ្នកពីដី និង នៅពេលពួកអ្នកជាទារកនៅក្នុងពោះម្ដាយរបស់ពួកអ្នក។ ដូចេ្នះ ចូរ ពួកអ្នកកុំមានមោទនភាពចំពោះខ្លួនឯងថាជាអ្នកស្អាតស្អំឱ្យសោះ ព្រោះទ្រង់ដឹងបំផុតចំពោះអ្នកដែលកោតខ្លាចទ្រង់។
ﯢﯣﯤﯥ
53:33 ដូចេ្នះ តើអ្នក(មូហាំម៉ាត់)មិនបានឃើញអ្នកដែលបាន បែរចេញ(ពីគម្ពីរគួរអាន)
ﯦﯧﯨﯩ
53:34 និងបានបរិច្ចាគទ្រព្យសម្បត្ដិខ្លះៗ រួចមកក៏បានផ្ដាច់វិញ ទេឬ
ﯪﯫﯬﯭﯮﯯ
53:35 តើគេមានចំណេះដឹងនៃប្រការអាថ៌កំបាំង ហើយគេអាច មើលឃើញផ្ទាល់នឹងភ្នែកឬ
ﯰﯱﯲﯳﯴﯵﯶﯷ
53:36 ឬមួយគេមិនត្រូវបានគេប្រាប់នូវអ្វីដែលមាននៅក្នុងគម្ពីរ របស់មូសា
ﯸﯹﯺﯻ
53:37 និងគម្ពីររបស់អ៊ីព្រហ៊ីមដែលបានបំពេញករណីយកិច្ចទេ ឬ
ﯼﯽﯾﯿﰀﰁ
53:38 ដើម្បីកុំឱ្យអ្នកដែលសាងបាបកម្មទទួលបន្ទុកចំពោះ បាបកម្មរបស់អ្នកដទៃ។
ﰂﰃﰄﰅﰆﰇﰈ
53:39 ហើយសម្រាប់មនុស្សលោកមិនទទួលបានក្រៅពីអ្វីដែល ខ្លួនគេបានប្រឹងប្រែងធ្វើនោះឡើយ។
ﰉﰊﰋﰌﰍ
53:40 ហើយពិតប្រាកដណាស់ ការប្រឹងប្រែងរបស់គេនឹងត្រូវ គេបង្ហាញឱ្យឃើញ(នៅថ្ងៃបរលោក)។
ﰎﰏﰐﰑﰒ
53:41 បន្ទាប់មកទ្រង់នឹងតបស្នងឱ្យគេវិញនូវការតបស្នងមួយ យ៉ាងពេញលេញ។
ﰓﰔﰕﰖﰗ
53:42 ហើយពិតប្រាកដណាស់ ទីបពា្ចប់នៃអ្វីៗទាំងអស់គឺវិល ត្រឡប់ទៅរកម្ចាស់របស់អ្នក(មូហាំម៉ាត់)វិញ។
ﰘﰙﰚﰛﰜ
53:43 ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យ(គ្រប់គ្នា) សើច និងធ្វើឱ្យយំ។
ﰝﰞﰟﰠﰡ
53:44 ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលធ្វើឱ្យស្លាប់ និង ធ្វើឱ្យរស់។
ﭑﭒﭓﭔﭕﭖ
53:45 ហើយពិតប្រាកដណាស់ ទ្រង់បានបង្កើតឱ្យមានគូ មាន ប្រុសនិងស្រី ញីនិងឈ្មោល។
ﭗﭘﭙﭚﭛ
53:46 អំពីទឹកកាមនៅពេលដែលត្រូវគេបាញ់ចូលទៅក្នុងស្បូន។
ﭜﭝﭞﭟﭠ
53:47 ហើយពិតប្រាកដណាស់ ការបង្កើតសាជាថ្មីម្ដងទៀត គឺជា កាតព្វកិច្ចរបស់ទ្រង់។
ﭡﭢﭣﭤﭥ
53:48 ហើយពិតប្រាកដណាស់ ទ្រង់ជាអ្នកធ្វើឱ្យមាន និងធ្វើឱ្យ គ្រប់គ្រាន់។
ﭦﭧﭨﭩﭪ
53:49 ហើយពិតប្រាកដណាស់ ទ្រង់ជាម្ចាស់គ្រប់គ្រងផ្កាយ ស្ហៀករ៉។
ﭫﭬﭭﭮﭯ
53:50 ហើយពិតប្រាកដណាស់ ទ្រង់បានបំផ្លាញក្រុមអាដមុនគេ។
ﭰﭱﭲﭳ
53:51 និងក្រុមសាមូដ។ ហើយទ្រង់មិនបានបន្សល់ទុកអ្នកណា ម្នាក់ឡើយ។
ﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾ
53:52 ហើយ(ទ្រង់បានបំផ្លាញ)ក្រុមនួហកាលពីមុន។ ពិតប្រាកដ ណាស់ ពួកគេគឺជាពួកដែលធ្លាប់បានបំពាន និងរឹងរូសបំផុត។
ﭿﮀﮁ
53:53 និងភូមិមុតាហ្វីកាស(ភូមិរបស់ក្រុមរបស់លូត)ដែលទ្រង់ បានបំផ្លាញ(ធ្វើឱ្យក្រឡាប់ពីលើចុះក្រោម)។
ﮂﮃﮄﮅ
53:54 ហើយទ្រង់បានគ្របដណ្ដប់ភូមិនោះនូវអ្វី(ទារុណកម្មអំពី ថ្មភ្លើង)ដែលបានគ្របដណ្ដប់។
ﮆﮇﮈﮉﮊ
53:55 ដូចេ្នះ តើនៀកម៉ាត់នៃម្ចាស់់របស់អ្នកណាមួយដែលអ្នក នៅសង្ស័យនោះ
ﮋﮌﮍﮎﮏﮐ
53:56 នេះ(មូហាំម៉ាត់)គឺជាអ្នកដាស់តឿនព្រមានម្នាក់ក្នុង ចំណោមអ្នកដាស់តឿនព្រមានមុនៗ។
ﮑﮒﮓ
53:57 ថ្ងៃបរលោកខិតកាន់តែជិតហើយ។
ﮔﮕﮖﮗﮘﮙﮚ
53:58 គ្មានអ្នកណាដឹងពីវាក្រៅពីអល់ឡោះឡើយ។
ﮛﮜﮝﮞﮟ
53:59 ដូចេ្នះ តើពួកអ្នកងឿងឆ្ងល់ចំពោះពាក្យសំដី(គម្ពីរគួរអាន) នេះឬ
ﮠﮡﮢﮣ
53:60 ហើយពួកអ្នកនាំគ្នាសើចចំអក(ចំពោះគម្ពីរគួរអាន) ហើយ ពួកអ្នកមិនយំ(ដោយការភ័យខ្លាចទារុណកម្មដែលបានរៀបរាប់នៅ ក្នុងវា)ទេឬ
ﮤﮥﮦ
53:61 ខណៈដែលពួកអ្នកព្រងើយកន្ដើយងាកចេញ(ពីគម្ពីរ គួរអាន)នោះ
ﮧﮨﮩﮪﮫ
53:62 ដូចេ្នះ ចូរពួកអ្នកស៊ូជូត និងគោរពសក្ការៈចំពោះ អល់ឡោះចុះ។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers