ជំពូក អាល់-មុលក pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-មុលក pdf ខ្មែរ — ទាញយក ជំពូក អាល់-មុលក ការបកប្រែ. ជំពូក អាល់-មុលក (Meccan) 30 អាយ៉ាត់.
Related
- ជំពូក អាល់-មុលក ការបកប្រែខ្មែរ
- ជំពូក អាល់-មុលក mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-មុលក

ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
67:1
ម្ចាស់ដែលមានអំណាចនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់មហា ឧត្ដុង្គឧត្ដម ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
ﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧ
67:2
គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ដើម្បីសាក ល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ? ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។
ﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
67:3
គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តំរៀបពីលើគ្នា។ អ្នក(មូហាំម៉ាត់)មិនឃើញមានភាពឆ្គាំឆ្គងក្នុងការបង្កើតរបស់ម្ចាស់ មហាសប្បុរសឡើយ។ ដូចេ្នះចូរអ្នកក្រឡេកមើលម្ដងទៀត តើអ្នក ឃើញមានកន្លែងបេ្រះស្រាំដែរឬទេ
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
67:4
បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការមើលឃើញនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ (ដោយមិនមើលឃើញមានភាពខ្វះខាតអ្វីឡើយ) ហើយវាមាន ភាពនឿយហត់បំផុត។
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕ
67:5
ហើយជាការពិតណាស់ យើងបានតុបតែងលំអមេឃជាន់ ក្រោមដោយហ្វូងតារា។ ហើយយើងបានបង្កើតវា(ហ្វូងតារា)ដើម្បី បណេ្ដញពួកស្ហៃតន។ ហើយយើងបានរៀបចំសម្រាប់ពួកវានូវ ទារុណកម្មនៃភ្លើងនរកដែលឆេះសន្ធោសន្ធៅ។
ﮖﮗﮘﮙﮚﮛﮜﮝﮞ
67:6
ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ គឺ ទារុណកម្មនៃនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់ បំផុត។
ﮟﮠﮡﮢﮣﮤﮥﮦﮧ
67:7
នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងវា(នរក) ពួកគេបានឮសម្រែកយ៉ាងខ្លាំង ខណៈដែលវាកំពុងតែពុះកញ្ជ្រោល។
ﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗ
67:8
វាស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹង(ចំពោះពួក ដែលប្រឆាំង)។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅ ក្នុងវា អ្នកយាមរបស់វាបានសួរទៅពួកគេថាៈ តើអ្នកដាស់តឿន ព្រមាន(អ្នកនាំសារ)មិនបានមកដល់ពួកអ្នកទេឬ
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪ
67:9
ពួកគេបានឆ្លើយថាៈ មានពិតប្រាកដមែន។ អ្នកដាស់តឿន ព្រមានពិតជាបានមកដល់ពួកយើងមែន ប៉ុន្ដែពួកយើងបានបដិ-សេធ។ ហើយពួកយើងបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះ អ្វីបន្ដិចមកឡើយ។ ពួកអ្នក(អ្នកនាំសារ និងអ្នករួមជំនឿជាមួយ គាត់)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះឡើយ។
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶ
67:10
ពួកគេបាននិយាយ(ទៅកាន់អ្នកយាមនរក)ទៀតថាៈ ប្រសិនបើពួកយើងធ្លាប់បានស្ដាប់(អ្នកនាំសារ) ឬពួកយើងបាន ស្វែងយល់នោះ ពួកយើងពិតជាមិនស្ថិតក្នុងពួកនរកឡើយ។
ﯷﯸﯹﯺﯻﯼ
67:11
ពេលនោះ ពួកគេបានទទួលស្គាល់នូវបាបកម្មរបស់ ពួកគេ។ ដូចេ្នះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ នោះ)គឺសម្រាប់ពួកឋាននរក។
ﯽﯾﯿﰀﰁﰂﰃﰄﰅﰆ
67:12
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេដោយអាថ៌កំបាំង ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
67:13
ហើយចូរពួកអ្នកលាក់បាំងនូវពាក្យសំដីរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាចុះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វី ដែលមាននៅក្នុងចិត្ដ។
ﭜﭝﭞﭟﭠﭡﭢﭣ
67:14
តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រួតជ្រាបបំផុត។
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳ
67:15
ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួល សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការ រស់ឡើងវិញ(ដើម្បីជំនុំជំរះ)គឺឆ្ពោះទៅរកទ្រង់តែមួយគត់។
ﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿ
67:16
តើពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើមេឃ ក្នុងករណីដែលទ្រង់នឹងធ្វើឱ្យផែនដីស្រូបយកពួកអ្នកខណៈដែលវា កំពុងរញ្ជួយឬ
ﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍ
67:17
ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើ មេឃក្នុងករណីដែលទ្រង់នឹងបញ្ជូនព្យុះថ្មទៅលើពួកអ្នកឬ? ដូចេ្នះ ពួកអ្នកនឹងដឹងថា តើការព្រមានរបស់យើងយ៉ាងដូចមេ្ដច
ﮎﮏﮐﮑﮒﮓﮔﮕﮖ
67:18
ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានបដិសេធ (នឹងបណ្ដាអ្នកនាំសារ)ដែរ។ ដូចេ្នះតើទារុណកម្មរបស់យើង(ចំពោះ ពួកគេ)យ៉ាងដូចមេ្ដច
ﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
67:19
តើពួកគេមិនបានសម្លឹងមើលសត្វដែលហើរត្រដាងស្លាប និងក្ដោបស្លាបរបស់ពួកវានៅពីលើពួកគេទេឬ? គ្មានអ្នកណាអាច ទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់។
ﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚ
67:20
តើមានអ្នកណាដែលជាបក្សពួករបស់ពួកអ្នកអាចជួយពួក អ្នកក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះ? ពួកដែលគ្មានជំនឿគ្មានអ្វី ក្រៅពីស្ថិតនៅក្នុងការបោកប្រាស់(របស់ស្ហៃតន)នោះឡើយ។
ﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨ
67:21
តើមានអ្នកណាដែលជាអ្នកផ្ដល់លាភសក្ការៈដល់ពួកអ្នក ប្រសិនបើទ្រង់ផ្ដាច់លាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួក គេនៅតែស្ថិតនៅក្នុងភាពចចេសរឹងរូស និងគេចចេញពីការពិត ដដែល។
ﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵ
67:22
ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេ(មិនដឹងទិសដៅ) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់(ដឹងទិស ដៅច្បាស់លាស់)នៅលើមាគ៌ាដ៏ត្រឹមត្រូវ
ﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃ
67:23
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកដែលបាន បង្កើតពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានបេះដូង(ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកថ្លែងអំណរ-គុណគឺតិចតួចបំផុត។
ﰄﰅﰆﰇﰈﰉﰊﰋﰌ
67:24
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់តែមួយគត់គឺជាអ្នក ដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើផែនដី ហើយពួកអ្នកនឹងត្រូវ ប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
ﰍﰎﰏﰐﰑﰒﰓﰔ
67:25
ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (បរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។
ﰕﰖﰗﰘﰙﰚﰛﰜﰝﰞ
67:26
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ការដឹង (ពីថ្ងៃបរលោក)គឺមានតែអល់ឡោះ។ ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞ
67:27
ដូចេ្នះ នៅពេលពួកគេ(ពួកប្រឆាំង)បានឃើញទារុណកម្ម នៅជិតពួកគេ ទឹកមុខរបស់ពួកដែលប្រឆាំងនោះប្រែជាខ្មៅ(ដោយ ក្ដីព្រួយបារម្ភ)។ ហើយមានគេនិយាយថាៈ នេះជាអ្វីដែលពួកអ្នក ធ្លាប់បានទាមទារវា។
ﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮ
67:28
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើអល់ឡោះបានធ្វើឱ្យខ្ញុំ និងអ្នកដែលរួមជំនឿជាមួយខ្ញុំ ស្លាប់ ឬទ្រង់អាណិតស្រឡាញ់ពួកយើង តើមានអ្នកណាដែលអាច ការពារពួកដែលប្រឆាំងអំពីទារុណកម្មដ៏សែនឈឺចាប់បាននោះ
ﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽ
67:29
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាម្ចាស់មហាសប្បុរស ដែលពួកយើងមានជំនឿលើទ្រង់។ ហើយចំពោះទ្រង់តែមួយគត់ ដែលពួកយើងប្រគល់ការទុកចិត្ដ។ ហើយពួកអ្នកនឹងដឹងថា តើអ្នក ណាដែលស្ថិតក្នុងភាពវងេ្វងដ៏ច្បាស់លាស់នោះ
ﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
67:30
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទឹកផឹករបស់ពួកអ្នកបានរីងស្ងួត តើមានអ្នកណាអាច នាំប្រភពទឹកមកឱ្យពួកអ្នកវិញ
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







