PDF —
78 អាយ៉ាត់ Medinan PDF
Built right in your browser — download starts automatically

ជំពូក អារ់-រ៉ាហ៊្មាន់ pdf — ទាញយក (ខ្មែរ)

ជំពូក អារ់-រ៉ាហ៊្មាន់ pdf ខ្មែរ — ទាញយក ជំពូក អារ់-រ៉ាហ៊្មាន់ ការបកប្រែ. ជំពូក អារ់-រ៉ាហ៊្មាន់ (Medinan) 78 អាយ៉ាត់.

← អាល់-កាម៉ារជំពូក អារ់-រ៉ាហ៊្មាន់ អាល់-វ៉ាគីយ៉ា →


78 អាយ៉ាត់ · Medinan · ខ្មែរ
bismillah
ﭷﭸ
55:1 អល់ឡោះមហាសប្បុរស។
ﭹﭺﭻ
55:2 ទ្រង់បានបង្រៀនគម្ពីរគួរអាន(ដល់មនុស្សលោក)។
ﭼﭽﭾ
55:3 ទ្រង់បានបង្កើតមនុស្សលោក។
ﭿﮀﮁ
55:4 ទ្រង់បានបង្រៀនគេឱ្យចេះបរិយាយសព្វបែបយ៉ាង។
ﮂﮃﮄﮅ
55:5 ព្រះអាទិត្យ និងព្រះច័ន្ទធ្វើដំណើរតាមការកំណត់ដ៏ជាក់ លាក់។
ﮆﮇﮈﮉ
55:6 ហើយរុក្ខជាតិនិងដើមឈើនានាស៊ូជូត(ចំពោះអល់ឡោះ)។
ﮊﮋﮌﮍﮎ
55:7 ហើយមេឃ ទ្រង់បានលើកវាឱ្យខ្ពស់ ហើយទ្រង់បានបង្កើត ឱ្យមានភាពយុត្ដិធម៌(នៅលើផែនដី)
ﮏﮐﮑﮒﮓ
55:8 ដើម្បីកុំឱ្យពួកអ្នកបំពានលើភាពយុត្ដិធម៌នោះ។
ﮔﮕﮖﮗﮘﮙﮚ
55:9 ហើយចូរពួកអ្នកប្រតិបត្ដិក្នុងការថ្លឹងឱ្យបានត្រឹមត្រូវ ហើយ កុំធ្វើឱ្យខ្វះភ្នែកជញ្ជីងឱ្យសោះ។
ﮛﮜﮝﮞ
55:10 ហើយផែនដី ទ្រង់បានបង្កើតវា(រាបស្មើ)សម្រាប់សត្វ លោក។
ﮟﮠﮡﮢﮣﮤ
55:11 ដោយនៅលើវា មានផ្លែឈើ និងដើមល្មើដែលមានចង្កោម ផ្លែជាច្រើន។
ﮥﮦﮧﮨﮩ
55:12 និងគ្រាប់ធញ្ញជាតិដែលមានសំបក ព្រមទាំងរុក្ខជាតិដែល មានក្លិនក្រអូប។
ﮪﮫﮬﮭﮮ
55:13 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮯﮰﮱﯓﯔﯕ
55:14 ទ្រង់បានបង្កើតមនុស្សលោក(អាដាំ)ពីដីឥដ្ឋស្ងួត ដូចជា ដីដែលគេសូនជាសំភារៈ។
ﯖﯗﯘﯙﯚﯛﯜ
55:15 ហើយទ្រង់បានបង្កើតជិនអំពីអណ្ដាតភ្លើង។
ﯝﯞﯟﯠﯡ
55:16 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯢﯣﯤﯥﯦ
55:17 (អល់ឡោះ)ជាម្ចាស់កន្លែងទាំងពីរនៃព្រះអាទិត្យរះ (ពេលរដូវក្ដៅ និងរដូវរងា) និងជាម្ចាស់កន្លែងទាំងពីរនៃព្រះ អាទិត្យលិច(ពេលរដូវក្ដៅ និងរដូវរងា)។
ﯧﯨﯩﯪﯫ
55:18 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭑﭒﭓﭔ
55:19 ទ្រង់បានធ្វើឱ្យសមុទ្រពីរ(ទឹកសាបនិងទឹកប្រៃ)ជួបគ្នា។
ﭕﭖﭗﭘﭙ
55:20 នៅរវាងវាទាំងពីរមានរនាំងខណ្ឌមិនឱ្យជ្រាបចូលគ្នា។
ﭚﭛﭜﭝﭞ
55:21 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭟﭠﭡﭢﭣ
55:22 គជ់ខ្យង និងផ្កាថ្មចេញពីវាទាំងពីរ(សមុទ្រទឹកសាបនិងទឹកប្រៃ)។
ﭤﭥﭦﭧﭨ
55:23 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭩﭪﭫﭬﭭﭮﭯ
55:24 ហើយនាវាធំៗដែលធ្វើដំណើរនៅលើផ្ទៃសមុទ្រហាក់ ដូចជាភ្នំនោះ គឺជាកម្មសិទ្ធិរបស់ទ្រង់។
ﭰﭱﭲﭳﭴ
55:25 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭵﭶﭷﭸﭹ
55:26 វីៗទាំងអស់នៅលើផែនដីនឹងវិនាសអន្ដរាយ។
ﭺﭻﭼﭽﭾﭿﮀ
55:27 ហើយវង់ភក្ដ្រនៃម្ចាស់របស់អ្នក(មូហាំម៉ាត់)ដែលមហា ខ្ពង់ខ្ពស់និងមហាថ្កុំថ្កើងតែមួយគត់ដែលនៅគង់វង្សជាអមតៈ។
ﮁﮂﮃﮄﮅ
55:28 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
55:29 អ្នកដែលនៅលើមេឃជាច្រើនជាន់ នឹងផែនដីតែងតែ បួងសួងសុំពីទ្រង់។ ទ្រង់រៀបចំកិច្ចការរបស់ទ្រង់ជារៀងរាល់ថ្ងៃ។
ﮒﮓﮔﮕﮖ
55:30 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮗﮘﮙﮚﮛ
55:31 យើងនឹងធ្វើការទូទាត់ពួកអ្នកទាំងអស់ ឱមនុស្សលោក និងជិន
ﮜﮝﮞﮟﮠ
55:32 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓ
55:33 ឱបណ្ដាជិននិងមនុស្សលោក. ប្រសិនបើពួកអ្នកមាន សមត្ថភាពអាចធ្វើដំណើរឆ្លងកាត់គ្រប់ទិសទីនៃមេឃជាច្រើនជាន់ និងផែនដី ចូរពួកអ្នកឆ្លងកាត់ចុះ។ ពួកអ្នកមិនអាចធ្វើដំណើរឆ្លង កាត់បានឡើយ លើកលែងតែមានការអនុញ្ញាត(ពីយើង)។
ﯔﯕﯖﯗﯘ
55:34 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯙﯚﯛﯜﯝﯞﯟﯠﯡ
55:35 មានគេបញ្ជូនអណ្ដាតភ្លើង និងលោហធាតុរំលាយទៅដុត គេទាំងពីរ(មនុស្សលោក និងជិន) ហើយគេទាំងពីរមិនអាចរារាំង បានឡើយ។
ﯢﯣﯤﯥﯦ
55:36 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯧﯨﯩﯪﯫﯬﯭ
55:37 នៅពេលដែលមេឃបេ្រះបែក(នៅថ្ងៃបរលោក)គឺវា មានពណ៌ក្រហមផ្កាកូលាបដូចជាបេ្រងដែលកំពុងពុះ។
ﯮﯯﯰﯱﯲ
55:38 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯳﯴﯵﯶﯷﯸﯹﯺﯻ
55:39 ហើយនៅថ្ងៃនោះ មនុស្សលោក និងជិនមិនត្រូវគេសួរ អំពីបាបកម្មរបស់គេឡើយ។
ﯼﯽﯾﯿﰀ
55:40 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﰁﰂﰃﰄﰅﰆﰇ
55:41 ពួកដែលសាងបាបកម្មនឹងត្រូវគេស្គាល់តាមរយៈសញ្ញា សំគាល់របស់ពួកគេ(មានពណ៌ខ្មៅនៅលើផ្ទៃមុខ) ហើយពួកគេ ត្រូវគេចាប់សក់បង្ហើយ និងជើង(បោះគ្រវែងចូលទៅក្នុងនរក)។
ﭑﭒﭓﭔﭕ
55:42 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭖﭗﭘﭙﭚﭛﭜ
55:43 នេះគឺជានរកជើហាន់ណាំដែលពួកប្រព្រឹត្ដបាបកម្ម បដិសេធនឹងវា។
ﭝﭞﭟﭠﭡﭢ
55:44 ពួកគេវិលវល់រវាងនរកជើហាន់ណាំ និងទឹកក្ដៅដែលពុះ យ៉ាងខ្លាំង។
ﭣﭤﭥﭦﭧ
55:45 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭨﭩﭪﭫﭬﭭ
55:46 ហើយសម្រាប់អ្នកណាដែលបានកោតខ្លាច នៅពេល ប្រឈមមុខចំពោះម្ចាស់របស់គេ(ដើម្បីកាត់សេចក្ដី)គឺទទួលបាន ឋានសួគ៌ពីរ។
ﭮﭯﭰﭱﭲ
55:47 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭳﭴﭵ
55:48 (ឋានសួគ៌ទាំងពីរនោះ)មានមែកឈើដែលមានផ្លែគ្រប់ ប្រភេទ។
ﭶﭷﭸﭹﭺ
55:49 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭻﭼﭽﭾ
55:50 នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានប្រភពទឹកពីរហូរ។
ﭿﮀﮁﮂﮃ
55:51 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮄﮅﮆﮇﮈﮉ
55:52 នៅក្នុងនោះទៀតដែរ មានផ្លែឈើគ្រប់ប្រភេទជាគូៗ។
ﮊﮋﮌﮍﮎ
55:53 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
55:54 ពួកគេអង្គុយផ្អែកខ្លួននៅលើពូកដែលក្រាលព្រំំធ្វើពីសូត្រ ក្រាស់។ ហើយផ្លែឈើនៃឋានសួគ៌ទាំងពីរនោះគឺនៅក្បែរពួកគេ។
ﮚﮛﮜﮝﮞ
55:55 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
55:56 នៅលើពូកនោះមានស្រីទេពអប្សរជាច្រើនដែលមិនសម្លឹង មើលអ្នកណាផេ្សងក្រៅពីស្វាមីរបស់ពួកនាងឡើយដែលគ្មានមនុស្ស លោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាងពីមុនពួកគេ(ស្វាមី)ឡើយ។
ﮩﮪﮫﮬﮭ
55:57 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﮮﮯﮰﮱ
55:58 សម្រស់របស់ពួកនាង ហាក់ដូចជាត្បូងទទឹម និងផ្កាថ្ម។
ﯓﯔﯕﯖﯗ
55:59 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯘﯙﯚﯛﯜﯝ
55:60 គ្មានការតបស្នងចំពោះអំពើល្អក្រៅពីអំពើល្អនោះឡើយ។
ﯞﯟﯠﯡﯢ
55:61 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯣﯤﯥﯦ
55:62 ហើយក្រៅពីឋានសួគ៌ទាំងពីរនេះ មានឋានសួគ៌ពីរផេ្សង ទៀត។
ﯧﯨﯩﯪﯫ
55:63 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯬﯭ
55:64 ឋានសួគ៌ទាំងពីរនោះមានពណ៌បៃតងចាស់។
ﯮﯯﯰﯱﯲ
55:65 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯳﯴﯵﯶ
55:66 នៅក្នុងឋានសួគ៌ទាំងពីរនោះ មានប្រភពទឹកពីរបាញ់ទឹក ចេញ(គ្មានឈប់ឈរ)។
ﯷﯸﯹﯺﯻ
55:67 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﯼﯽﯾﯿﰀ
55:68 នៅក្នុងឋានសួគ៌ទាំងពីរនោះទៀត មានផ្លែឈើគ្រប់ ប្រភេទ និងផ្លែល្មើ ហើយនិងផ្លែទទឹម។
ﰁﰂﰃﰄﰅ
55:69 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭑﭒﭓﭔ
55:70 នៅក្នុងឋានសួគ៌ទាំងនោះ មានស្រីទេពអប្សរគ្រប់លក្ខណ៍ ស្អាតៗជាច្រើន ។
ﭕﭖﭗﭘﭙ
55:71 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭚﭛﭜﭝﭞ
55:72 គឺបណ្ដាស្រីទេពអប្សរដែលត្រូវបានគេថែរក្សាដោយគង់ វង្សនៅក្នុងពន្លា។
ﭟﭠﭡﭢﭣ
55:73 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭤﭥﭦﭧﭨﭩﭪ
55:74 ដែលគ្មានមនុស្សលោក និងជិនណាធ្លាប់ប៉ះពាល់ពួកនាង ពីមុនពួកគេ(ស្វាមី)ឡើយ។
ﭫﭬﭭﭮﭯ
55:75 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭰﭱﭲﭳﭴﭵﭶ
55:76 ដោយពួកគេអង្គុយផ្អែកនៅលើខ្នើយដែលមានស្រោម ពណ៌បៃតង ព្រមទាំងកំរាលព្រំដ៏ល្អប្រណីត។
ﭷﭸﭹﭺﭻ
55:77 ដូចេ្នះ តើនៀកម៉ាត់ណាមួយនៃម្ចាស់របស់អ្នកទាំងពីរ (មនុស្សលោកនិងជិន)ដែលអ្នកទាំងពីរបដិសេធនោះ
ﭼﭽﭾﭿﮀﮁﮂ
55:78 មហាមានពរជ័យនាមនៃម្ចាស់របស់អ្នកដែលមានភាព ខ្ពង់ខ្ពស់និងថ្កុំថ្កើង។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers