PDF —
96 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-វ៉ាគីយ៉ា pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-វ៉ាគីយ៉ា pdf ខ្មែរ — ទាញយក ជំពូក អាល់-វ៉ាគីយ៉ា ការបកប្រែ. ជំពូក អាល់-វ៉ាគីយ៉ា (Meccan) 96 អាយ៉ាត់.

← អារ់-រ៉ាហ៊្មាន់ជំពូក អាល់-វ៉ាគីយ៉ា អាល់-ហាឌីដ →


96 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﮃﮄﮅﮆ
56:1 នៅពេលដែលព្រឹត្ដិការណ៍ថ្ងៃបរលោកបានកើតឡើង។
ﮇﮈﮉﮊ
56:2 គ្មានអ្នកណាម្នាក់អាចបដិសេធនឹងព្រឹត្ដិការណ៍របស់វាបានឡើយ។
ﮋﮌﮍ
56:3 ព្រឹត្ដិការណ៍នោះនឹងទម្លាក់អ្នកខ្លះ(ទៅក្នុងនរក) និងលើក កំពស់អ្នកខ្លះ(នៅក្នុងឋានសួគ៌)។
ﮎﮏﮐﮑﮒ
56:4 នៅពេលដែលផែនដីត្រូវគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។
ﮓﮔﮕﮖ
56:5 ហើយបណ្ដាភ្នំត្រូវបានគេបំបែកខេ្ទចខ្ទី។
ﮗﮘﮙﮚ
56:6 ហើយវាបានក្លាយជាធូលីដែលរសាត់តាមខ្យល់។
ﮛﮜﮝﮞ
56:7 ហើយពួកអ្នកនឹងក្លាយទៅជាបីក្រុម។
ﮟﮠﮡﮢﮣﮤ
56:8 គឺក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះ ចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។
ﮥﮦﮧﮨﮩﮪ
56:9 និងក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ព្វអ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។
ﮫﮬﮭ
56:10 ហើយនិងក្រុមដែលនាំមុខគេ(ក្នុងការសាងអំពើល្អនៅ ក្នុងលោកិយ) ក្រុមនោះហើយនឹងនាំមុខគេ(ចូលឋានសួគ៌នៅ ថ្ងៃបរលោក)។
ﮮﮯﮰ
56:11 អ្នកទាំងនោះហើយជាអ្នកដែលនៅជិតនឹងអល់ឡោះ បំផុត។
ﮱﯓﯔﯕ
56:12 គឺនៅក្នុងឋានសួគ៌ណាអ៊ីម។
ﯖﯗﯘﯙ
56:13 ពួកគេភាគច្រើនជាអ្នកជំនាន់មុន។
ﯚﯛﯜﯝ
56:14 ហើយពួកគេភាគតិចជាអ្នកជំនាន់ក្រោយ។
ﯞﯟﯠﯡ
56:15 (ពួកគេ)នៅលើគ្រែ ដែលធ្វើអំពីមាស និងត្បូងពេជ្រ ដ៏មានតម្លៃ។
ﯢﯣﯤﯥ
56:16 ដោយពួកគេអង្គុយផ្អែកបែរមុខទល់គ្នានៅលើគ្រែនោះ។
ﭑﭒﭓﭔﭕ
56:17 ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈដើរជុំវិញ (សម្រាប់បម្រើ)ពួកគេ។
ﭖﭗﭘﭙﭚﭛ
56:18 ជាមួយនឹងពែង និងកំសៀវ ហើយនិងកែវស្រាមកពីទនេ្ល ស្រាដែលហូរ(នៅក្នុងឋានសួគ៌)។
ﭜﭝﭞﭟﭠﭡ
56:19 ដោយពួកគេគ្មានអាការឈឺក្បាល ហើយក៏មិនបាត់បង់ ស្មារតីដោយសារស្រានោះដែរ។
ﭢﭣﭤﭥ
56:20 និងផ្លែឈើជាច្រើនតាមដែលពួកគេអាចជ្រើសរើស។
ﭦﭧﭨﭩﭪ
56:21 និងសាច់បក្សីជាច្រើនតាមតែអ្វីដែលពួកគេត្រូវការ ។
ﭫﭬﭭ
56:22 ហើយនិងស្រីទេពអប្សរដោយមានភ្នែកស្រស់ស្អាត។
ﭮﭯﭰﭱ
56:23 ប្រៀបបានដូចជាគជ់ខ្យងដែលគេថែរក្សាទុកយ៉ាងល្អ។
ﭲﭳﭴﭵﭶ
56:24 ទាំងនេះគឺជាការតបស្នងចំពោះអ្វីដែលពួកគេធ្លាប់បាន សាង។
ﭷﭸﭹﭺﭻﭼﭽ
56:25 នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យសំដីដែលនាំឱ្យមានបាបកម្ម ដែរ។
ﭾﭿﮀﮁﮂ
56:26 មានតែពាក្យជូនពរគ្នា ឪសិរីសួស្ដី សិរីសួស្ដី ឱ តែប៉ុណ្ណោះ។
ﮃﮄﮅﮆﮇﮈ
56:27 ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។ សំណាងអ្វីម្លេះចំពោះក្រុមដៃស្ដាំនោះ.(ពួកគេនឹងចូលឋានសួគ៌)។
ﮉﮊﮋﮌ
56:28 ពួកគេនៅរវាងដើមពុទ្រាដែលគ្មានបន្លា។
ﮍﮎﮏ
56:29 និងដើមចេកដែលមានផ្លែត្រួតលើគ្នា។
ﮐﮑﮒ
56:30 និងក្រោមម្លប់ដែលអមតៈ។
ﮓﮔﮕ
56:31 និងទឹកដែលហូរឥតឈប់ឈរ។
ﮖﮗﮘ
56:32 និងផ្លែឈើយ៉ាងច្រើន។
ﮙﮚﮛﮜﮝ
56:33 ដែលមិនចេះអស់ ហើយក៏គ្មានការហាមឃាត់(ពីការ ទទួលទានផ្លែឈើនោះ)ដែរ។
ﮞﮟﮠ
56:34 និងពូកជាច្រើនដែលខ្ពស់នៅលើគ្រែ។
ﮡﮢﮣﮤ
56:35 ពិតប្រាកដណាស់ យើងបានបង្កើតពួកនាង(ស្រីក្នុងឋានសួគ៌)នូវការបង្កើតមួយ(ខុសពីការបង្កើតនៅក្នុងលោកិយ)។
ﮥﮦﮧ
56:36 ហើយយើងបានធ្វើឱ្យពួកនាងនៅក្រមុំព្រហ្មចារីរហូត។
ﮨﮩﮪ
56:37 ដែលស្រឡាញ់តែស្វាមីរបស់ពួកនាងប៉ុណ្ណោះ និងមាន អាយុស្មើៗគ្នា។
ﮫﮬﮭ
56:38 (យើងបានបង្កើតពួកនាង) គឺសម្រាប់តែក្រុម(ដែល ទទួលបញ្ជីដោយ)ដៃស្ដាំ។
ﮮﮯﮰﮱ
56:39 ពួកគេភាគច្រើនជាអ្នកជំនាន់មុន។
ﯓﯔﯕﯖ
56:40 ហើយពួកគេភាគច្រើនជាអ្នកជំនាន់ក្រោយ។
ﯗﯘﯙﯚﯛﯜ
56:41 ហើយក្រុម(ដែលទទួលបញ្ជីដោយ)ដៃឆេ្វង។ អភ័ឰ អ្វីម្លេះចំពោះក្រុមដៃឆេ្វងនោះ.(ពួកគេនឹងចូលឋាននរក)។
ﯝﯞﯟﯠ
56:42 គឺស្ថិតនៅក្នុងចំហាយនៃភ្លើងនរកនិងទឹកពុះដ៏សែនក្ដៅ។
ﯡﯢﯣﯤ
56:43 និងម្លប់អំពីផ្សែងភ្លើងនរកដ៏ខ្មៅងងឹត។
ﯥﯦﯧﯨﯩ
56:44 ដែលមិនត្រជាក់ ហើយក៏មិនសុខស្រួលដែរ។
ﯪﯫﯬﯭﯮﯯ
56:45 ពិតប្រាកដណាស់ ពួកគេកាលពីមុននោះធ្លាប់ជាអ្នកដែល មានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ។
ﯰﯱﯲﯳﯴﯵ
56:46 ហើយពួកគេធ្លាប់បានប្រព្រឹត្ដអំពើបាបដ៏ធំធេង(អំពើ ស្ហ៊ីរិក)ជានិច្ច។
ﯶﯷﯸﯹﯺﯻﯼﯽﯾﯿ
56:47 ហើយពួកគេធ្លាប់និយាយថាៈ តើនៅពេលដែលពួកយើង ស្លាប់ ហើយពួកយើងបានក្លាយទៅជាដី និងឆ្អឹងហើយនោះ ពួក យើងពិតជាត្រូវគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញមែនឬ
ﰀﰁﰂ
56:48 តើថែមទាំងជីដូនជីតារបស់យើងកាលពីមុនដែរឬ
ﰃﰄﰅﰆﰇ
56:49 ចូរអ្នក(មូហាំម៉ាត់)តបថាៈ ពិតប្រាកដណាស់ គឺទាំងអ្នក ជំនាន់មុន និងអ្នកជំនាន់ក្រោយ។
ﰈﰉﰊﰋﰌﰍ
56:50 នឹងត្រូវគេប្រមូលផ្ដុំទាំងអស់នៅពេលមួយនៃថ្ងៃដែលគេ បានកំណត់យ៉ាងច្បាស់(ថ្ងៃបរលោក)។
ﭑﭒﭓﭔﭕﭖ
56:51 ក្រោយមក ពិតប្រាកដណាស់ពួកអ្នក ឱពួកវងេ្វង. ពួក ដែលបដិសេធ(នឹងថ្ងៃបរលោក)។
ﭗﭘﭙﭚﭛﭜ
56:52 ពួកអ្នកនឹងស៊ីនូវដើមហ្សឹកគូម។
ﭝﭞﭟﭠ
56:53 រហូតទាល់តែពេញពោះអំពីវា។
ﭡﭢﭣﭤﭥ
56:54 រួចមកពួកអ្នកនឹងផឹកទឹកពុះដ៏សែនក្ដៅ។
ﭦﭧﭨﭩ
56:55 ហើយពួកអ្នកផឹកដូចសត្វអូដ្ឋដែលសេ្រកឃ្លានបំផុត។
ﭪﭫﭬﭭﭮ
56:56 នេះជាការស្វាគមន៍របស់ពួកគេនៅថ្ងៃជំនុំជំរះ។
ﭯﭰﭱﭲﭳ
56:57 យើងជាអ្នកដែលបានបង្កើតពួកអ្នក ហេតុអ្វីបានជាពួក អ្នកមិនជឿ(ពីការរស់ឡើងវិញ)
ﭴﭵﭶﭷ
56:58 ដូចេ្នះ ចូរពួកអ្នកប្រាប់យើងអំពីទឹកកាមដែលពួកអ្នក បាញ់ចូលទៅក្នុងស្បូនស្ដ្រីនោះមើល
ﭸﭹﭺﭻﭼﭽ
56:59 តើពួកអ្នកជាអ្នកបង្កើតវា(ឱ្យទៅជាមនុស្ស)ឬមួយយើង ជាអ្នកបង្កើត
ﭾﭿﮀﮁﮂﮃﮄﮅ
56:60 យើងបានកំណត់សេចកី្ដស្លាប់រវាងពួកអ្នក ហើយយើងមិន មែនជាអ្នកដែលគ្មានសមត្ថភាពនោះឡើយ។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏ
56:61 ចំពោះការជំនួស(អ្នកផេ្សង)ដូចពួកអ្នក និងបង្កើតពួកអ្នក (សាជាថ្មី)ក្នុងលក្ខណៈមួយផេ្សងទៀតដែលពួកអ្នកមិនដឹង។
ﮐﮑﮒﮓﮔﮕﮖ
56:62 ហើយជាការពិតណាស់ ពួកអ្នកបានដឹងនូវការបង្កើត ដំបូង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិននឹកឃើញ
ﮗﮘﮙﮚ
56:63 ដូចេ្នះ ចូរពួកអ្នកប្រាប់យើងមកនូវអ្វី(គ្រាប់ពូជ)ដែល ពួកអ្នកដាំនោះ
ﮛﮜﮝﮞﮟﮠ
56:64 តើពួកអ្នកជាអ្នកបណ្ដុះវា ឬមួយយើងជាអ្នកបណ្ដុះ
ﮡﮢﮣﮤﮥﮦﮧ
56:65 ប្រសិនបើយើងមានចេតនា យើងពិតជានឹងធ្វើវាឱ្យក្លាយ ជាស្ងួតខេ្ទចខ្ទី។ ពេលនោះពួកអ្នកបានក្លាយជាងឿងឆ្ងល់។
ﮨﮩﮪ
56:66 (ដោយនិយាយថា) ពិតប្រាកដណាស់ ពួកយើងគឺនឹងត្រូវ ខាតបង់។
ﮫﮬﮭﮮ
56:67 ផ្ទុយទៅវិញ ពួកយើងមិនត្រូវបានគេផ្ដល់(លាភសក្ការៈ) ឡើយ។
ﮯﮰﮱﯓﯔ
56:68 ដូចេ្នះ ចូរពួកអ្នកប្រាប់យើងនូវទឹកដែលពួកអ្នកទទួលទាន នោះមក
ﯕﯖﯗﯘﯙﯚﯛﯜ
56:69 តើពួកអ្នកបានបញ្ចុះវាពីពពក ឬមួយយើងជាអ្នកបញ្ចុះ
ﯝﯞﯟﯠﯡﯢﯣ
56:70 ប្រសិនបើយើងមានចេតនា យើងនឹងធ្វើវាឱ្យក្លាយទៅជា ប្រៃល្វីង។ ដូចេ្នះ ហេតុអ្វីបានជាពួកអ្នកមិនដឹងគុណ
ﯤﯥﯦﯧﯨ
56:71 តើពួកអ្នកមិនឃើញភ្លើងដែលពួកអ្នកបង្កាត់នោះទេឬ
ﯩﯪﯫﯬﯭﯮﯯ
56:72 តើពួកអ្នកបានបង្កើតដើមឈើ(ដើម្បីបង្កាត់)វា ឬមួយ យើងជាអ្នកបង្កើត
ﯰﯱﯲﯳﯴﯵ
56:73 យើងបានបង្កើតវាជាការរំលឹក(ដល់ពួកអ្នកចំពោះភ្លើងនរក) និងជាប្រយោជន៍សម្រាប់បណ្ដាអ្នកដែលធ្វើដំណើរ។
ﯶﯷﯸﯹﯺ
56:74 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកមហាឧត្ដុង្គឧត្ដម។
ﯻﯼﯽﯾﯿﰀ
56:75 ហើយយើងស្បថនឹងកន្លែងគោចរនៃហ្វូងតារាទាំងអស់។
ﰁﰂﰃﰄﰅﰆ
56:76 ហើយពិតប្រាកដណាស់ វាគឺជាការស្បថមួយដ៏ធំប្រសិន បើពួកអ្នកដឹង។
ﭑﭒﭓﭔ
56:77 ពិតប្រាកដណាស់ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។
ﭕﭖﭗﭘ
56:78 ដែលគេរក្សាទុកនៅក្នុងគម្ពីរ(ឡាវហុលម៉ះហ្វ៊ូស)។
ﭙﭚﭛﭜﭝ
56:79 គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយ លើកលែងតែបណ្ដា អ្នកដែលជ្រះស្អាតប៉ុណ្ណោះ។
ﭞﭟﭠﭡﭢ
56:80 ការបញ្ចុះ(គម្ពីរគួរអាន)នេះមកពីម្ចាស់ដែលគ្រប់គ្រងនៃ ពិភពទាំងអស់។
ﭣﭤﭥﭦﭧ
56:81 ដូចេ្នះ តើពួកអ្នក(ពួកមូស្ហរីគីន)ហ៊ានបដិសេធនឹងគម្ពីរ គួរអាននេះឬ
ﭨﭩﭪﭫﭬ
56:82 ហើយពួកអ្នកបានយកលាភសក្ការៈរបស់ពួកអ្នក(ដែល អល់ឡោះប្រទានឱ្យ)ធ្វើជាការប្រឆាំងឬ
ﭭﭮﭯﭰﭱ
56:83 ហេតុអ្វីបានជាពួកអ្នកមិន(ធ្វើឱ្យជីវិតត្រឡប់មកវិញ) នៅពេលដែលវាបានចេញមកដល់បំពង់ក
ﭲﭳﭴﭵ
56:84 ខណៈដែលពួកអ្នកកំពុងសម្លឹងមើលនោះ
ﭶﭷﭸﭹﭺﭻﭼﭽ
56:85 ដោយម៉ាឡាអ៊ីកាត់របស់យើងនៅជិតគេជាងពួកអ្នកទៅ ទៀត ក៏ប៉ុន្ដែពួកអ្នកមើលមិនឃើញឡើយ។
ﭾﭿﮀﮁﮂﮃ
56:86 ដូចេ្នះ ប្រសិនបើពួកអ្នកធ្លាប់គិតថា គ្មានការជំនុំជំរះទេ នោះ ហេតុអ្វីបានជា
ﮄﮅﮆﮇﮈ
56:87 ពួកអ្នកមិនធ្វើឱ្យវាចូលទៅក្នុងខ្លួនវិញ ប្រសិនបើពួកអ្នក ជាអ្នកដែលនិយាយពិតនោះ
ﮉﮊﮋﮌﮍﮎ
56:88 ហើយប្រសិនបើអ្នកដែលស្លាប់នោះជិតនឹងអល់ឡោះ
ﮏﮐﮑﮒﮓ
56:89 ក្ដីមេត្ដាករុណា និងលាភសក្ការៈដ៏ល្អប្រពៃ ហើយនិង ឋានសួគ៌ណាអ៊ីម(គឺសម្រាប់ពួកគេ)។
ﮔﮕﮖﮗﮘﮙﮚ
56:90 ហើយប្រសិនបើគេ(អ្នកដែលស្លាប់)ស្ថិតក្នុងចំណោមក្រុម (ដែលទទួលបញ្ជីដោយ)ដៃស្ដាំវិញ។
ﮛﮜﮝﮞﮟﮠ
56:91 (មានគេនិយាយទៅកាន់អ្នកនោះថា) សូមសុខសន្ដិភាព កើតមានចំពោះអ្នក ដែលស្ថិតក្នុងចំណោមក្រុម(ដែលទទួលបញ្ជីដោយ)ដៃស្ដាំ។
ﮡﮢﮣﮤﮥﮦﮧ
56:92 តែប្រសិនបើគេស្ថិតក្នុងចំណោមពួកដែលបដិសេធដែល វងេ្វងវិញនោះ
ﮨﮩﮪﮫ
56:93 ការស្វាគមន៍(ចំពោះគេ)គឺទឹកពុះដ៏ក្ដៅបំផុត។
ﮬﮭﮮ
56:94 ហើយត្រូវគេដុតក្នុងភ្លើងនរកជើហ៊ីម។
ﮯﮰﮱﯓﯔﯕ
56:95 ពិតប្រាកដណាស់ នេះគឺជារឿងពិតយ៉ាងជាក់ច្បាស់។
ﯖﯗﯘﯙﯚ
56:96 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)លើកតម្កើងដោយរំលឹកនាម នៃម្ចាស់របស់អ្នកដ៏មហាឧត្ដុង្គឧត្ដម។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers