ជំពូក យ៉ាស៊ីន pdf — ទាញយក (ខ្មែរ)
ជំពូក យ៉ាស៊ីន pdf ខ្មែរ — ទាញយក ជំពូក យ៉ាស៊ីន ការបកប្រែ. ជំពូក យ៉ាស៊ីន (Meccan) 83 អាយ៉ាត់.
Related
- ជំពូក យ៉ាស៊ីន ការបកប្រែខ្មែរ
- ជំពូក យ៉ាស៊ីន mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក យ៉ាស៊ីន

ﭬﭭ
36:1
យ៉ា ស៊ីន
ﭮﭯﭰ
36:2
(អល់ឡោះ)ស្បថនឹងគម្ពីរគួរអានដែលពោរពេញទៅដោយ គតិបណ្ឌិត។
ﭱﭲﭳﭴ
36:3
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គឺជាអ្នកនាំសារម្នាក់ ក្នុងចំណោមអ្នកនាំសារទាំងឡាយ
ﭵﭶﭷﭸ
36:4
ដែលស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ។
ﭹﭺﭻﭼ
36:5
(គម្ពីរគួរអាននេះ)ជាការបញ្ចុះមកពីម្ចាស់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
ﭽﭾﭿﮀﮁﮂﮃﮄ
36:6
ដើម្បីឱ្យអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់ក្រុមដែល ជីដូនជីតារបស់ពួកគេមិនធ្លាប់ទទួលការដាស់តឿនព្រមាន(អំពី អ្នកណាម្នាក់ឡើយ)។ ដូចេ្នះពួកគេជាពួកដែលធេ្វសប្រហែស។
ﮅﮆﮇﮈﮉﮊﮋﮌﮍ
36:7
ជាការពិតណាស់ ទារុណកម្មបានកំណត់ធ្លាក់ទៅលើពួកគេ ភាគច្រើន(ពួកមូស្ហរីគីនម៉ាក្កះ) ដោយសារតែពួកគេគ្មានជំនឿ។
ﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘ
36:8
ពិតប្រាកដណាស់ យើងបានដាក់ច្រវាក់ករបស់ពួកគេ ហើយ វាបានរុំរហូតដល់ចង្កាធ្វើឱ្យពួកគេងើយក្បាលឡើងលើ(មិនអាច ងាកបានឡើយ)។
ﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
36:9
ហើយយើងបានដាក់រនាំងមួយបាំងពីមុខពួកគេនិងរនាំង មួយទៀតបាំងពីក្រោយពួកគេ។ បន្ទាប់មកយើងបានបំបាំងពួកគេ ដោយពួកគេមិនអាចមើលឃើញឡើយ។
ﮦﮧﮨﮩﮪﮫﮬﮭﮮ
36:10
ហើយវាស្មើគ្នាទេចំពោះពួកគេ ទោះបីជាអ្នក(មូហាំម៉ាត់) បានដាស់តឿនព្រមានពួកគេ ឬមិនបានដាស់តឿន ព្រមានពួកគេ ក៏ដោយ ក៏ពួកគេមិនជឿដែរ។
ﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝ
36:11
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)គ្រាន់តែជាអ្នកដាស់ តឿនព្រមានចំពោះអ្នកដែលបានដើរតាមគម្ពីរគួរអាន និងបានខ្លាច ម្ចាស់មហាសប្បុរសទាំងអាថ៌កំបាំងប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកផ្ដល់ ដំណឹងរីករាយពីការអភ័យទោស និងផលបុណ្យដ៏ឧត្ដុង្គឧត្ដមដល់ គេចុះ។
ﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
36:12
ពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យមនុស្សស្លាប់រស់ឡើង វិញ ហើយយើងកត់ត្រានូវអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក និង កេរដំណែលរបស់ពួកគេ។ ហើយរាល់អ្វីៗទាំងអស់ គឺយើងបានកត់ ត្រាវាទុកនៅក្នុងបញ្ជីមួយដ៏ច្បាស់លាស់(ឡាវហុលម៉ះហ្វ៊ូស)។
ﭑﭒﭓﭔﭕﭖﭗﭘﭙ
36:13
ចូរអ្នក(មូហាំម៉ាត់)លើកឧទាហរណ៍ប្រាប់ពួកគេអំពី រឿងរបស់អ្នកភូមិស្រុកមួយនៅពេលដែលបណ្ដាអ្នកនាំសារបាន ទៅដល់ពួកគេ។
ﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥ
36:14
នៅពេលដែលយើងបានបញ្ជូនអ្នកនាំសារពីរនាក់ទៅកាន់ ពួកគេ(អ្នកភូមិស្រុក) ពេលនោះពួកគេបានបដិសេធនឹងគេទាំង ពីរ។ បន្ទាប់មក យើងបានពង្រឹង(គេទាំងពីរ)នឹងអ្នកនាំសារទីបី ទៀត។ ហើយពួកគេបានពោលថាៈ ពិតប្រាកដណាស់ ពួកយើងគឺ ជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ពួកអ្នក។
ﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵ
36:15
ពួកគេ(អ្នកភូមិស្រុក)បាននិយាយថាៈ ពួកអ្នកគ្រាន់តែ ជាមនុស្សធម្មតាដូចពួកយើងប៉ុណ្ណោះ ហើយម្ចាស់ដ៏មហាសប្បុរស ក៏មិនបានបញ្ចុះអ្វីដែរ។ តាមពិតពួកអ្នកគឺជាពួកភូតកុហក។
ﭶﭷﭸﭹﭺﭻﭼ
36:16
ពួកគាត់បានតបវិញថាៈ ម្ចាស់របស់ពួកយើងដឹងថា ពិត ប្រាកដណាស់ពួកយើង គឺជាអ្នកនាំសារដែលត្រូវគេបញ្ជូនមកកាន់ ពួកអ្នក។
ﭽﭾﭿﮀﮁﮂ
36:17
ហើយកាតព្វកិច្ចរបស់ពួកយើងគឺគ្មានអ្វីក្រៅពីការផ្សព្វ ផ្សាយសារយ៉ាងច្បាស់លាស់នោះឡើយ។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐ
36:18
ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងមាន ប្រផ្នូលអាក្រក់ដោយសារតែពួកអ្នក។ ប្រសិនបើពួកអ្នកពិតជាមិន ព្រមបពា្ឈប់(ការផ្សព្វផ្សាយសារ)ទេនោះ យើងប្រាកដជានឹងគប់ ពួកអ្នកនឹងដុំថ្ម ហើយពួកអ្នកនឹងទទួលរងទារុណកម្មដ៏ឈឺចាប់ពី ពួកយើងជាមិនខាន។
ﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
36:19
ពួកគាត់បានតបវិញថាៈ ប្រផ្នូលអាក្រក់របស់ពួកអ្នកគឺនៅ ជាមួយនឹងពួកអ្នក។ តើ(វាជាប្រផ្នូលអាក្រក់ឬ) ប្រសិនបើពួកអ្នក ត្រូវបានគេក្រើនរំលឹកនោះ? ផ្ទុយទៅវិញ ពួកអ្នកគឺជាក្រុមដែល បំពាន។
ﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧ
36:20
ហើយមានបុរសម្នាក់មកពីជាយក្រុងបានមកដល់ទាំង ប្រញាប់ប្រញាល់ដោយគេបាននិយាយថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួក អ្នកអនុវត្ដតាមអ្នកនាំសារទាំងនោះចុះ។
ﮨﮩﮪﮫﮬﮭﮮﮯ
36:21
ចូរពួកអ្នកអនុវត្ដតាមអ្នកដែលមិនទាមទារកម្រៃពីពួក អ្នកចុះ ពីព្រោះពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ(ពី អល់ឡោះ)។
ﮰﮱﯓﯔﯕﯖﯗﯘﯙ
36:22
តើហេតុអ្វីបានជាខ្ញុំមិនគោរពសក្ការៈចំពោះអ្នកដែលបាន បង្កើតខ្ញុំ ខណៈដែលពួកអ្នកនឹងត្រូវវិលត្រឡប់ទៅចំពោះទ្រង់នោះ
ﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩ
36:23
តើឱ្យខ្ញុំយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅពីទ្រង់ឬ? ប្រសិនបើម្ចាស់មហាសប្បុរសមានបំណងឱ្យខ្ញុំមានគ្រោះថ្នាក់ គឺការ អន្ដរាគមន៍របស់ពួកវាមិនអាចការពារអ្វីដល់ខ្ញុំ និងមិនអាចសង្គ្រោះ ខ្ញុំបានឡើយ។
ﯪﯫﯬﯭﯮﯯ
36:24
ពិតប្រាកដណាស់ បើដូច្នោះមែន ខ្ញុំពិតជាស្ថិតក្នុងភាព វងេ្វងដ៏ច្បាស់លាស់។
ﯰﯱﯲﯳﯴ
36:25
ពិតប្រាកដណាស់ ខ្ញុំមានជំនឿលើម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរអ្នកស្ដាប់ខ្ញុំ។
ﯵﯶﯷﯸﯹﯺﯻﯼﯽ
36:26
(បន្ទាប់ពីបុរសនោះត្រូវបានសម្លាប់)មានគេ(ម៉ាឡាអ៊ី-កាត់)ពោលថាៈ ចូរអ្នកចូលឋានសួគ៌ចុះ។ គេបានតបវិញថាៈ ខ្ញុំចង់ តែឱ្យក្រុមរបស់ខ្ញុំដឹង
ﯾﯿﰀﰁﰂﰃﰄﰅ
36:27
នូវអ្វីដែលម្ចាស់របស់ខ្ញុំបានអភ័យទោសឱ្យខ្ញុំ និងបានធ្វើឱ្យ ខ្ញុំស្ថិតក្នុងចំណោមអ្នកដែលទទួលបានកិត្ដិយសខ្ពង់ខ្ពស់
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟ
36:28
ហើយយើងមិនបានបញ្ចុះកងទ័ពពីលើមេឃទៅលើក្រុម របស់គេបន្ទាប់ពីគេឡើយ ហើយយើងក៏មិនមែនជាអ្នកដែលបញ្ចុះដែរ។
ﭠﭡﭢﭣﭤﭥﭦﭧﭨ
36:29
ការវិនាសរបស់ពួកគេ គ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះទេ ហើយពេលនោះពួកគេក៏ស្លាប់គ្មានសល់ឡើយ។
ﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵ
36:30
គួរឱ្យស្ដាយបំផុតចំពោះមនុស្សលោក. គ្មានអ្នកនាំសារ ណាម្នាក់មកដល់ពួកគេក្រៅពីពួកគេបានចំអកឡកឡឺយនឹងគេ ឡើយ។
ﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁ
36:31
តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនដឹងទេឬ ប៉ុន្មានជំនាន់មក ហើយដែលយើងបានបំផ្លាញមុនពួកគេ? ពិតប្រាកដណាស់ ពួកគេ (អ្នកជំនាន់មុន)មិនអាចវិលត្រឡប់ទៅរកពួកគេបានឡើយ។
ﮂﮃﮄﮅﮆﮇﮈ
36:32
ហើយរាល់ពួកគេ នឹងត្រូវគេប្រមូលមកកាន់យើងទាំងអស់គ្នា។
ﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓ
36:33
ហើយដីស្លាប់(គ្មានជីជាតិ) ដែលយើងបានធ្វើឱ្យវារស់ ឡើងវិញ(មានជីជាតិ)និងបានបពោ្ចញគ្រាប់ធញ្ញជាតិពីវា ព្រមទាំង ពួកគេអាចទទួលទានពីវាបាននោះគឺជាភស្ដុតាងសម្រាប់ពួកគេ។
ﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞ
36:34
ហើយយើងបានបង្កើតនៅលើផែនដីឱ្យមានចំការល្មើ និង ទំពាំងបាយជូរ ហើយយើងបានធ្វើឱ្យប្រភពទឹកជាច្រើនផុសចេញ ពីក្នុងវា។
ﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
36:35
ដើម្បីពួកគេនឹងទទួលទាននូវភោគផលរបស់វា និងអ្វី ដែលដៃរបស់ពួកគេបានធ្វើវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ
ﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗ
36:36
ទ្រង់មហាស្អាតស្អំដែលបានបង្កើតអ្វីៗទាំងអស់ជាគូៗ អំពីអ្វីដែលដុះចេញពីដី និងអំពីខ្លួនរបស់ពួកគេផ្ទាល់ ហើយនិងអំពី អ្វីដែលពួកគេមិនដឹង។
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
36:37
ហើយពេលយប់ ដែលយើងបានដកយកពេលថ្ងៃចេញពីវា គឺជាភស្ដុតាងសម្រាប់ពួកគេ។ ហើយពួកគេស្រាប់តែស្ថិតនៅក្នុង ភាពងងឹតសូន្យសុង។
ﯢﯣﯤﯥﯦﯧﯨﯩﯪﯫ
36:38
ហើយព្រះអាទិត្យធ្វើដំណើរទៅតាមគន្លងរបស់វា។ នោះ គឺជាការកំណត់របស់ម្ចាស់ដែលមហាខ្លាំងពូកែ មហាដឹង។
ﯬﯭﯮﯯﯰﯱﯲﯳ
36:39
រីឯព្រះច័ន្ទ យើងបានកំណត់វាជាកំរិតៗ រហូតទាល់តែវា ត្រឡប់មកភាពដើមវិញ ប្រៀបដូចជាចង្កោមផ្លែល្មើដែលស្ងួត។
ﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄ
36:40
ព្រះអាទិត្យមិនអាចធ្វើដំណើរទៅទាន់ព្រះច័ន្ទបានឡើយ។ រីឯពេលយប់ក៏មិនអាចមកដល់មុនពេលថ្ងៃបានដែរ។ ហើយអ្វីៗ ទាំងអស់ត្រូវធ្វើដំណើរតាមគន្លងរបស់វារៀងៗខ្លួន។
ﭑﭒﭓﭔﭕﭖﭗﭘﭙ
36:41
ហើយពិតប្រាកណាស់ យើងបានដឹកជញ្ជូនកូនចៅរបស់ ពួកគេនៅក្នុងសំពៅដែលពេញដោយបន្ទុកនោះគឺជាភស្ដុតាង សម្រាប់ពួកគេ។
ﭚﭛﭜﭝﭞﭟﭠ
36:42
ហើយយើងបានបង្កើតសម្រាប់ពួកគេនូវអ្វីដែលពួកគេ អាចជិះដូចគ្នានឹងវា(សំពៅ)ដែរ។
ﭡﭢﭣﭤﭥﭦﭧﭨﭩﭪ
36:43
ហើយប្រសិនបើយើងមានចេតនា យើងនឹងពន្លិចពួកគេ។ ដូចេ្នះ ពួកគេគ្មានអ្នកជួយឡើយ ហើយពួកគេក៏មិនត្រូវគេជួយ សង្គ្រោះដែរ។
ﭫﭬﭭﭮﭯﭰﭱ
36:44
លុះត្រាតែមានក្ដីមេត្ដាករុណា និងមានសេចក្ដីសុខពីយើង រហូតដល់ពេលកំណត់។
ﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽ
36:45
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកកោតខ្លាចអល់ឡោះនូវអ្វីដែលមាននៅពីមុខពួកគេ(ថ្ងៃ បរលោក)និងអ្វីដែលមាននៅខាងក្រោយពួកគេ(លោកិយ)ចុះ សង្ឃឹមថាពួកអ្នកនឹងទទួលបានការអាណិតស្រឡាញ់។
ﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉ
36:46
ហើយគ្មានភស្តុតាងណាមួយក្នុងចំណោមភស្ដុតាងទាំង ឡាយនៃម្ចាស់របស់ពួកគេ(ពួកមូស្ហរីគីន)មកដល់ពួកគេ ក្រៅពី ពួកគេជាអ្នកបែរចេញពីវាឡើយ។
ﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢ
36:47
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកបរិច្ចាគនូវអ្វីដែលអល់ឡោះបានផ្ដល់លាភសក្ការៈដល់ ពួកអ្នក។ ពួកដែលប្រឆាំងបាននិយាយទៅកាន់បណ្ដាអ្នកដែលមាន ជំនឿថាៈ តើឱ្យយើងផ្ដល់ចំណីអាហារឱ្យអ្នកណា? ប្រសិនបើ អល់ឡោះមានចេតនាទ្រង់នឹងផ្ដល់ចំណីអាហារដល់អ្នកនោះជាមិន ខាន។ ពួកអ្នកគ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់ នោះឡើយ។
ﮣﮤﮥﮦﮧﮨﮩﮪ
36:48
ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (ថ្ងៃបរលោក)នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ
ﮫﮬﮭﮮﮯﮰﮱﯓﯔ
36:49
ពួកគេមិនរង់ចាំអ្វីក្រៅពីសម្រែកមួយដ៏ខ្លាំងនឹងឆក់យក ជីវិតពួកគេ ខណៈដែលពួកគេឈ្លោះប្រកែកគ្នានោះឡើយ។
ﯕﯖﯗﯘﯙﯚﯛﯜ
36:50
ពេលនោះពួកគេមិនអាចផ្ដាំផ្ញើ(អ្នកណាម្នាក់)បានឡើយ ហើយពួកគេក៏មិនអាចវិលត្រឡប់ទៅជួបក្រុមគ្រួសាររបស់ពួកគេ បានដែរ។
ﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧ
36:51
ហើយគេបានផ្លុំត្រែ ពេលនោះពួកគេស្រាប់តែផុសចេញ ពីផ្នូរឆ្ពោះទៅកាន់ម្ចាស់របស់ពួកគេយ៉ាងប្រញាប់ប្រញាល់។
ﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶ
36:52
ពួកគេបាននិយាយគ្នាថាៈ ឱវិនាសអន្ដរាយហើយពួកយើង. តើអ្នកណាបានបពោ្ចញពួកយើងពីកន្លែងដេក(ផ្នូរ)របស់ពួកយើង? (សម្រែកមួយបានឆ្លើយតបមកថា) នេះគឺជាអ្វីដែលម្ចាស់មហា សប្បុរសបានសន្យា និងអ្វីដែលអ្នកនាំសារបានបញ្ជាក់ប្រាប់។
ﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁ
36:53
ការវិនាសរបស់ពួកគេគ្មានអ្វីក្រៅពីសម្រែកមួយយ៉ាង ខ្លាំងនោះឡើយ ស្រាប់តែនៅពេលនោះ ពួកគេទាំងអស់នឹងត្រូវគេ ប្រមូលមកកាន់យើង។
ﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍ
36:54
ដូចេ្នះ នៅថ្ងៃនេះគេមិនបំពានលើអ្នកណាម្នាក់ឡើយ សូម្បីតែបន្ដិចក៏ដោយ។ ហើយពួកអ្នកក៏មិនត្រូវគេតបស្នងដែរ លើកលែងតែអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
ﭑﭒﭓﭔﭕﭖﭗﭘ
36:55
ពិតប្រាកដណាស់ បណ្ដាអ្នកដែលនៅក្នុងឋានសួគ៌នៅថ្ងៃ នោះ ពួកគេរវល់នឹងភាពសប្បាយរីករាយ។
ﭙﭚﭛﭜﭝﭞﭟﭠ
36:56
ពួកគេនិងភរិយារបស់ពួកគេអង្គុយផ្អែកខ្លួនលើគ្រែដ៏ ប្រណីតក្រោមម្លប់។
ﭡﭢﭣﭤﭥﭦﭧ
36:57
នៅក្នុងឋានសួគ៌នោះ មានផ្លែឈើគ្រប់ប្រភេទសម្រាប់ ពួកគេ ហើយពួកគេទទួលបាននូវអ្វីៗដែលពួកគេសុំ។
ﭨﭩﭪﭫﭬﭭ
36:58
សាឡាម ជាបន្ទូលស្វាគមន៍ពីម្ចាស់ដែលមហាអាណិត ស្រឡាញ់។
ﭮﭯﭰﭱﭲ
36:59
ឱពួកដែលប្រព្រឹត្ដអំពើបាប. នៅថ្ងៃនេះ ចូរពួកអ្នកចៀស ឱ្យឆ្ងាយ(ពីបណ្ដាអ្នកដែលមានជំនឿ)។
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂ
36:60
ឱកូនចៅអាដាំ. តើយើងមិនបានបញ្ជាពួកអ្នកកុំឱ្យគោរពសក្ការៈចំពោះស្ហៃតនទេឬ? ពិតប្រាកដណាស់ វាគឺជាសត្រូវរបស់ ពួកអ្នកយ៉ាងច្បាស់លាស់។
ﮃﮄﮅﮆﮇﮈﮉ
36:61
ហើយពួកអ្នកត្រូវគោរពសក្ការៈមកចំពោះយើង។ នេះ ហើយជាមាគ៌ាដ៏ត្រឹមត្រូវ។
ﮊﮋﮌﮍﮎﮏﮐﮑﮒﮓ
36:62
ហើយជាការពិតណាស់ វា(ស្ហៃតន)បានធ្វើឱ្យវងេ្វងមួយ ចំនួនធំក្នុងចំណោមពួកអ្នក។ ដូចេ្នះ តើពួកអ្នកមិនបានពិចារណា ទេឬ
ﮔﮕﮖﮗﮘﮙ
36:63
នេះគឺជានរកជើហាន់ណាំដែលពួកអ្នកធ្លាប់ត្រូវបានគេ សន្យា។
ﮚﮛﮜﮝﮞﮟ
36:64
ចូរពួកអ្នកចូលទៅក្នុងវា(នរក)ចុះនៅថ្ងៃនេះដោយសារ តែអ្វីដែលពួកអ្នកធ្លាប់បានប្រឆាំង។
ﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫ
36:65
នៅថ្ងៃនេះ(ថ្ងៃជំនុំជំរះ)យើងនឹងបោះត្រាភ្ជិតលើមាត់ របស់ពួកគេ។ ហើយដៃរបស់ពួកគេនឹងនិយាយមកកាន់យើង ព្រម ទាំងជើងរបស់ពួកគេនឹងធ្វើសាក្សីចំពោះអ្វីដែលពួកគេធ្លាប់បាន ប្រព្រឹត្ដ។
ﮬﮭﮮﮯﮰﮱﯓﯔﯕﯖ
36:66
ហើយប្រសិនបើយីងមានចេតនា យើងពិតជានឹងធ្វើឱ្យ ភ្នែករបស់ពួកគេងងឹត ហើយពួកគេដណ្ដើមគ្នារកផ្លូវរៀងៗខ្លួន។ ដូចេ្នះ តើពួកគេអាចមើលឃើញយ៉ាងដូចមេ្ដច
ﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
36:67
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបពា្ឈប់ ចលនារបស់ពួកគេឱ្យនៅនឹងមួយកន្លែង(ប្រព្រឹត្ដអំពើអាក្រក់)របស់ ពួកគេ។ ហើយពួកគេមិនអាចធ្វើដំណើរទៅមុខរួច និងមិនអាច ត្រឡប់មកក្រោយវិញបានឡើយ។
ﯢﯣﯤﯥﯦﯧﯨﯩﯪ
36:68
ហើយអ្នកណាដែលយើងឱ្យគេមានអាយុវែង(រហូតដល់ ចាស់ជរា) យើងនឹងធ្វើឱ្យគេត្រឡប់ទៅភាពដើមវិញ(ទន់ខ្សោយ ដូចទារក)។ ដូចេ្នះ តើពួកគេមិនគិតពិចារណាទេឬ
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸ
36:69
ហើយយើងមិនបានបង្រៀនកំណាព្យដល់គេ(មូហាំម៉ាត់) ឡើយ ហើយវាក៏មិនចាំបាច់ចំពោះគេដែរ។ វាមិនមែនជាអ្វីក្រៅពី ជាការរំលឹក និងគមី្ពរគួរអានដ៏ច្បាស់លាស់នោះឡើយ។
ﯹﯺﯻﯼﯽﯾﯿﰀﰁ
36:70
ដើម្បីឱ្យគេ(មូហាំម៉ាត់)ដាស់តឿនព្រមានចំពោះអ្នក ដែលនៅរស់ និងដើម្បីឱ្យទារុណកម្មធ្លាក់ទៅលើពួកដែលប្រឆាំង។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
36:71
តើពួកគេ(ពួកគ្មានជំនឿ)មិនបានឃើញទេឬ ពិតប្រាកដ ណាស់ យើងបានបង្កើតសត្វពាហនៈជាច្រើនសម្រាប់ពួកគេដែល ដៃរបស់យើងបានបង្កើតដោយផ្ទាល់ ហើយពួកគេជាអ្នកគ្រប់គ្រង វានោះ
ﭞﭟﭠﭡﭢﭣﭤ
36:72
ហើយយើងបានធ្វើឱ្យពួកវា(សត្វពាហនៈ)ស្ដាប់បង្គាប់ ពួកគេ ហើយពួកវាមួយចំនួនជាជំនិះរបស់ពួកគេ និងមួយចំនួនទៀត ពួកគេអាចបរិភោគបាន។
ﭥﭦﭧﭨﭩﭪﭫﭬ
36:73
ហើយពួកគេទទួលបានផលប្រយោជន៍ និងទឹកដោះជា ច្រើនពីពួកវា។ ដូចេ្នះ តើពួកគេមិនដឹងគុណទេឬ
ﭭﭮﭯﭰﭱﭲﭳﭴ
36:74
ហើយពួកគេបានយកម្ចាស់ផេ្សងៗមកគោរពសក្ការៈក្រៅ ពីអល់ឡោះ ដោយពួកគេសង្ឃឹមថា ពួកគេនឹងត្រូវគេ(ម្ចាស់ផេ្សង) ជួយ។
ﭵﭶﭷﭸﭹﭺﭻﭼ
36:75
ពួកវា(ម្ចាស់ផេ្សង)មិនអាចជួយពួកគេបានឡើយ តែពួក គេវិញទេដែលជាទាហានត្រូវគេប្រមូលផ្ដុំសម្រាប់ការពារពួកវា នោះ។
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
36:76
ដូចេ្នះ ចូរកុំឱ្យពាក្យសំដីរបស់ពួកគេធ្វើឱ្យអ្នក(មូហាំម៉ាត់) កើតទុក្ខឱ្យសោះ ព្រោះយើងពិតជាដឹងនូវអ្វីដែលពួកគេលាក់បាំង និងអ្វីដែលពួកគេលាតត្រដាង។
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓ
36:77
តើមនុស្សលោកមិនឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេអំពីទឹកកាម រួចមកស្រាប់តែគេក្លាយជាអ្នក ដែលប្រឆាំងដ៏ច្បាស់លាស់នោះ
ﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠ
36:78
ហើយគេហ៊ានលើកឧទាហរណ៍សម្រាប់យើង និងបានភេ្លច កំណើតរបស់គេ ដោយគេបានសួរថាៈ តើអ្នកណាអាចធ្វើឱ្យឆ្អឹងរស់ ឡើងវិញខណៈដែលវាបានពុកផុយហើយនោះ
ﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬ
36:79
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកដែលធ្វើឱ្យវារស់ឡើង វិញនោះ គឺអ្នកដែលបានបង្កើតវាពីដំបូង។ ហើយទ្រង់ដឹងបំផុតពីអ្វី ដែលទ្រង់បានបង្កើត។
ﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙ
36:80
ទ្រង់ជាអ្នកបង្កើតភ្លើងអំពីឈើបៃតងសម្រាប់ពួកអ្នក ហើយពេលនោះពួកអ្នកអាចបង្កាត់ភ្លើងពីវាបាន។
ﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩ
36:81
តើអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដីមិនមែន ជាអ្នកដែលមានសមត្ថភាពលើការបង្កើតឱ្យដូចពួកគេទេឬ ? ផ្ទុយ ទៅវិញ ទ្រង់ជាអ្នកមានអានុភាពបង្កើត មហាដឹង។
ﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴ
36:82
ពិតប្រាកដណាស់ បញ្ជារបស់ទ្រង់ ពេលណាទ្រង់មាន បំណងបង្កើតអ្វីមួយ ទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វាថាៈ ចូរ កើតចុះ វាក៏កើតឡើងភ្លាម។
ﯵﯶﯷﯸﯹﯺﯻﯼﯽ
36:83
ដូចេ្នះ មហាស្អាតស្អំចំពោះអ្នកដែលគ្រប់គ្រងរាល់អ្វីៗ ទាំងអស់ក្នុងកណ្ដាប់ដៃរបស់ទ្រង់។ ហើយពួកអ្នកនឹងត្រូវវិល ត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







