ជំពូក អាល់-ហ្គាស៊ីយ៉ា pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-ហ្គាស៊ីយ៉ា pdf ខ្មែរ — ទាញយក ជំពូក អាល់-ហ្គាស៊ីយ៉ា ការបកប្រែ. ជំពូក អាល់-ហ្គាស៊ីយ៉ា (Meccan) 26 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-ហ្គាស៊ីយ៉ា

ﭽﭾﭿﮀﮁ
88:1
តើដំណឹងនៃថ្ងៃបរលោកបានមកដល់អ្នក(មូហាំម៉ាត់) ហើយឬនៅ
ﮂﮃﮄﮅ
88:2
នៅថ្ងៃនោះទឹកមុខ(របស់ពួកគ្មានជំនឿ) គឺមានភាពអាម៉ាស់។
ﮆﮇﮈ
88:3
រវល់យ៉ាងខ្លាំង និងនឿយហត់បំផុត។
ﮉﮊﮋﮌ
88:4
ពួកគេនឹងចូលក្នុងភើ្លងនរកដ៏សែនក្ដៅ។
ﮍﮎﮏﮐﮑ
88:5
ពួកគេនឹងត្រូវគេឱ្យផឹកទឹកដ៏ក្ដៅបំផុត។
ﮒﮓﮔﮕﮖﮗﮘ
88:6
គ្មានចំណីអាហារណាសម្រាប់ពួកគេក្រៅពីបន្លានិងជាតិពុល
ﮙﮚﮛﮜﮝﮞﮟ
88:7
ដែលវានឹងមិនធ្វើឱ្យធំធាត់ និងមិនធ្វើឱ្យបាត់ការសេ្រក ឃ្លាននោះឡើយ ។
ﮠﮡﮢﮣ
88:8
នៅថ្ងៃនោះដែរ ទឹកមុខ(របស់បណ្ដាអ្នកមានជំនឿ)ប្រកប ដោយក្ដីរីករាយ។
ﮤﮥﮦ
88:9
ដោយសារតែពួកគេពេញចិត្ដចំពោះការប្រឹងប្រែងរបស់ខ្លួន (នៅក្នុងលោកិយ) ។
ﮧﮨﮩﮪ
88:10
នៅក្នុងឋានសួគ៌ដ៏ខ្ពស់ត្រដែត
ﮫﮬﮭﮮﮯ
88:11
ដែលនៅក្នុងវានោះ ពួកគេមិនឮពាក្យសំដីឥតប្រយោជន៍ ឡើយ។
ﮰﮱﯓﯔ
88:12
នៅទីនោះ មានប្រភពទឹកដែលហូរ។
ﯕﯖﯗﯘ
88:13
នៅទីនោះដែរ មានគ្រែខ្ពស់ៗ។
ﯙﯚﯛ
88:14
និងកែវដែលបានរៀបចំទុកដាក់ជាសេ្រច។
ﯜﯝﯞ
88:15
និងខ្នើយកើយរៀបដាក់ជាជួរៗ។
ﯟﯠﯡ
88:16
និងកម្រាលព្រំគ្រប់បែបយ៉ាងដែលបានក្រាលសន្ធឹងរួច ជាសេ្រច។
ﯢﯣﯤﯥﯦﯧﯨ
88:17
ហើយតើពួកគេមិនបានពិចារណាចំពោះសត្វអូដ្ឋទេឬថា វាត្រូវបានគេបង្កើតយ៉ាងដូចមេ្ដច
ﯩﯪﯫﯬﯭ
88:18
និងមើលទៅមេឃ តើវាត្រូវបានគេលើកឱ្យខ្ពស់ឡើង យ៉ាងដូចមេ្ដច
ﯮﯯﯰﯱﯲ
88:19
និងមើលទៅភ្នំទាំងឡាយ តើវាត្រូវបានគេបោះភ្ជាប់ យ៉ាងរឹងមាំដូចមេ្ដច
ﯳﯴﯵﯶﯷ
88:20
និងមើលទៅផែនដី តើវាត្រូវបានគេពន្លាតសន្ធឹងយ៉ាង ដូចមេ្ដចដែរ
ﯸﯹﯺﯻﯼ
88:21
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ក្រើនរំលឹកចុះ ការពិតអ្នក គ្រាន់តែជាអ្នកដែលក្រើនរំលឹកប៉ុណ្ណោះ។
ﯽﯾﯿﰀ
88:22
អ្នកពុំមែនជាអ្នកប្រើអំណាចផ្ដាច់ការទៅលើពួកគេ ឡើយ។
ﭑﭒﭓﭔﭕ
88:23
លើកលែងតែអ្នកណាដែលងាកចេញ និងគ្មានជំនឿ ប៉ុណ្ណោះ។
ﭖﭗﭘﭙﭚ
88:24
អល់ឡោះនឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាង ធ្ងន់ធ្ងរបំផុត។
ﭛﭜﭝﭞ
88:25
ពិតប្រាកដណាស់ ការវិលត្រឡប់របស់ពួកគេគឺមកកាន់ យើងតែម្នាក់គត់។
ﭟﭠﭡﭢﭣ
88:26
បន្ទាប់មក ពិតប្រាកដណាស់ ការជំនុំជំរះរបស់ពួកគេ គឺជាតួនាទីរបស់យើង។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







