ជំពូក ម៉ារយ៉ាំ pdf — ទាញយក (ខ្មែរ)
ជំពូក ម៉ារយ៉ាំ pdf ខ្មែរ — ទាញយក ជំពូក ម៉ារយ៉ាំ ការបកប្រែ. ជំពូក ម៉ារយ៉ាំ (Meccan) 98 អាយ៉ាត់.
Related
- ជំពូក ម៉ារយ៉ាំ ការបកប្រែខ្មែរ
- ជំពូក ម៉ារយ៉ាំ mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក ម៉ារយ៉ាំ

ﭑﭒ
19:1
កាហ្វ ហា យ៉ា អ៊ីន សទ ។
ﭓﭔﭕﭖﭗﭘ
19:2
នេះគឺជាការរំលឹកនៃក្ដីមេត្ដាករុម្ចាស់របស់អ្នកចំពោះខ្ញុំ របស់ទ្រង់ហ្សាការីយ៉ា។
ﭙﭚﭛﭜﭝﭞ
19:3
នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេនូវ ការបួងសួងមួយយ៉ាងស្ងៀមស្ងាត់ ។
ﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
19:4
គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ ឆ្អឹងឆ្អែងរបស់ខ្ញុំបានទ្រុឌទ្រោមទៅហើយ ហើយសក់ក្បាលក៏ស្កូវ ព្រោងព្រាតទៀត ហើយខ្ញុំក៏មិនធ្លាប់ត្រូវបានគេបដិសេធនឹងការ បួងសួងសុំចំពោះទ្រង់ដែរ ឱម្ចាស់របស់ខ្ញុំ
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻ
19:5
ហើយពិតប្រាកដណាស់់ ខ្ញុំបារម្ភខ្លាចញាតិសន្ដានរបស់ខ្ញុំបន្ទាប់ ពីខ្ញុំ(មិនអាចពង្រឹងសាសនារបស់ទ្រង់បាន) ហើយភរិយារបស់ខ្ញុំ ជាស្ដ្រីដែលមិនអាចមានកូន។ ដូចេ្នះហើយសូមទ្រង់មេត្ដាប្រទាន អ្នកស្នងត្រកូលម្នាក់ពីទ្រង់ដល់ខ្ញុំផង។
ﭼﭽﭾﭿﮀﮁﮂﮃﮄﮅ
19:6
គេនឹងទទួលមរតករបស់ខ្ញុំ និងមរតកពីសាច់សាលោហិត របស់យ៉ាក់កូប ហើយសូមទ្រង់មេត្ដាធ្វើឱ្យគេក្លាយជាអ្នកដែលទ្រង់ គាប់ចិត្ដផង ឱម្ចាស់របស់ខ្ញុំ.។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒ
19:7
(អល់ឡោះមានបន្ទូលថា) ឱហ្សាការីយ៉ា. ពិតប្រាកដ ណាស់ យើងនឹងផ្ដល់ដំណឹងរីករាយដល់អ្នក(ដោយប្រទាន)នូវ កេ្មងប្រុសម្នាក់ឈ្មោះរបស់គេគឺយ៉ះយ៉ា ដែលយើងមិនធ្លាប់ដាក់ ឈ្មោះនេះឱ្យអ្នកណាម្នាក់ទេពីមុនមក។
ﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡ
19:8
គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. តើខ្ញុំអាច មានកូនយ៉ាងដូចមេ្ដចទៅ បើភរិយារបស់ខ្ញុំជាស្ដ្រីអាម្នាក់ ហើយខ្ញុំ ក៏ចាស់ជរាណាស់ទៅហើយនោះ
ﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰ
19:9
គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់របស់ អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់យើង។ ហើយជាការពិតណាស់ យើងបានបង្កើតអ្នកពីមុនមកដោយអ្នក ពុំទាន់មានសោះ។
ﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠ
19:10
គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាផ្ដល់ជាសញ្ញាណាមួយ(ពីការមានគភ៌)ដល់ខ្ញុំផង។ ទ្រង់មាន បន្ទូលថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយទៅកាន់មនុស្ស លោកបានទេក្នុងរយៈពេលបីយប់ដោយមានសុខភាពធម្មតា។
ﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬ
19:11
ពេលនោះហ្សាការីយ៉ាបានចេញពីមាសរ៉ប(កន្លែងថ្វាយបង្គំ)ទៅជួបនឹងក្រុមរបស់គាត់ ហើយគាត់បានធ្វើសញ្ញាឱ្យពួកគេ លើកតម្កើងសរសើរទ្រង់ទាំងព្រឹកទាំងល្ងាច។
ﭑﭒﭓﭔﭕﭖﭗﭘﭙ
19:12
(អល់ឡោះបានមានបន្ទូលថា) ឱយ៉ះយ៉ា. ចូរអ្នកប្រកាន់ តាមគម្ពីរ(តាវរ៉ត)នេះឱ្យបានខ្ជាប់ខ្ជួន។ ហើយយើងបានប្រទាន ឱ្យគេនូវគតិបណ្ឌិតតាំងពីកុមារភាព។
ﭚﭛﭜﭝﭞﭟﭠﭡ
19:13
និងក្ដីមេត្ដាករុណា ហើយនិងភាពស្អាតសំ្អអំពីយើង ហើយ គេគឺជាអ្នកកោតខ្លាច(ចំពោះអល់ឡោះ)។
ﭢﭣﭤﭥﭦﭧﭨ
19:14
ហើយគេគឺជាកូនកតញ្ញូចំពោះមាតាបិតារបស់គេ។ ហើយ គេមិនដែលព្រហើនកោងកាចប្រឆាំង(ចំពោះអល់ឡោះ និងមាតា បិតារបស់គេ)ឡើយ។
ﭩﭪﭫﭬﭭﭮﭯﭰﭱﭲ
19:15
ហើយសូមសុខសន្ដិភាពកើតមានដល់គេ(យ៉ះយ៉ា)នៅថ្ងៃ ដែលគេត្រូវបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ ហើយនិងថ្ងៃដែល គេត្រូវគេធ្វើឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽ
19:16
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងម៉ារយ៉ាំនៅក្នុង គម្ពីរ(គួរអាន)ដែលនៅពេលនោះនាងបានចាកឆ្ងាយពីក្រុមគ្រួសារ របស់នាងឆ្ពោះទៅកន្លែងមួយនៅទិសខាងកើត។
ﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉ
19:17
រួចមកនាងបានយករបាំងមួយមកបិទបាំងពីពួកគេ(អ្នក ដទៃ)។ ក្រោយមក យើងបានបញ្ជូ នរួហ(ជីព្រីល)របស់យើងទៅ កាន់នាង។ ហើយគេ(ជីព្រីល)បានក្លែងខ្លួនជាមនុស្សម្នាក់ពេញ លក្ខណៈទៅជួបនាង។
ﮊﮋﮌﮍﮎﮏﮐﮑﮒ
19:18
នាងបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីម្ចាស់មហា សប្បុរសឱ្យបញ្ចៀសខ្ញុំ(ពីភាពអាក្រក់)ពីអ្នកប្រសិនបើអ្នកគឺជា អ្នកកោតខ្លាចអល់ឡោះ។
ﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
19:19
គេ(ជីព្រីល)បានតបវិញថាៈ តាមពិត ខ្ញុំគ្រាន់តែជាអ្នកនាំ សារពីម្ចាស់របស់អ្នក ដើម្បីឱ្យខ្ញុំប្រទានដល់អ្នកនូវកូនប្រុសម្នាក់ ដែលស្អាតស្អំ។
ﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
19:20
នាងបាននិយាយ(ដោយភ្ញាក់ផ្អើល)ថាៈ តើឱ្យខ្ញុំមានកូន ប្រុសយ៉ាងដូចមេ្ដច បើគ្មាននរណាម្នាក់ធ្លាប់ប៉ះពាល់ខ្ញុំ(រៀប អាពាហ៍ពិពាហ៍) ហើយខ្ញុំក៏មិនធ្លាប់ប្រព្រឹត្ដអំពើអសីលធម៌ (ហ្ស៊ីណា)ផងនោះ
ﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛ
19:21
គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់ របស់អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់ យើង។ ហើយយើងយកគេ(កេ្មងប្រុស)ធ្វើជាភស្ដុតាងសម្រាប់ មនុស្សលោក និងជាក្ដីមេត្ដាករុណាពីយើង។ ហើយរឿងនេះ អល់ឡោះបានចារទុករួចជាសេ្រចមកហើយ។
ﯜﯝﯞﯟﯠﯡﯢ
19:22
ដូចេ្នះ នាងក៏ចាប់ផ្ដើមមានគភ៌ ហើយនាងបានចាកចេញ ទៅកន្លែងដែលឆ្ងាយ(ជ្រលងភ្នំហ្ពៃឡាហាំទីក្រុងយេរូសាឡឹម)។
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰ
19:23
ហើយការឈឺចាប់នៅពេលមុនសំរាលកូនបានជំរុញឱ្យ នាងទៅកាន់ដើមល្មើមួយដើម ហើយនាងក៏និយាយថាៈ ឱខ្លួនខ្ញុំ អើយ. ប្រសិនបើខ្ញុំបានស្លាប់មុននេះ ប្រហែលជាខ្ញុំត្រូវបានគេ បំភេ្លច និងគេមិននឹកឃើញខ្ញុំឡើយ។
ﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻ
19:24
ហើយពេលនោះមានសំឡេងមួយ(ជីព្រីល)បានស្រែក ប្រាប់នាងពីខាងក្រោមមកថាៈ សូមអ្នកកុំព្រួយបារម្ភអ្វី ជាការ ពិតណាស់ម្ចាស់របស់អ្នកបានធ្វើឱ្យមានប្រឡាយទឹកមួយនៅពី ក្រោមអ្នក។
ﯼﯽﯾﯿﰀﰁﰂﰃﰄ
19:25
ហើយសូមអ្នកអង្រួនគល់ដើមល្មើនេះ វានឹងជ្រុះនូវផ្លែទុំ ស្រស់ៗឱ្យអ្នក។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤ
19:26
ដូចេ្នះ ចូរអ្នកទទួលទានផ្លែល្មើ និងផឹកទឹកនេះ ហើយនិង រីករាយ(ដោយការប្រទានកូនពីអល់ឡោះចំពោះអ្នក)ចុះ។ ហើយ ប្រសិនបើអ្នកជួបមនុស្សណាម្នាក់(ហើយគេសួរអ្នកអំពីកូន) សូម អ្នកប្រាប់គេថាៈ ពិតប្រាកដណាស់ខ្ញុំបានសច្ចាកាន់តំណមទៅចំពោះ ម្ចាស់មហាសប្បុរស។ ដូចេ្នះ ខ្ញុំនឹងមិននិយាយរកអ្នកណាម្នាក់ ឡើយនៅថ្ងៃនេះ។
ﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰ
19:27
បន្ទាប់មក នាងបាននាំទារកនោះ ឆ្ពោះទៅកាន់ក្រុមរបស់ នាងដោយបីទារកនោះ។ (ពេលឃើញម៉ារយ៉ាំបីទារកនោះ) ពួក គេបាននិយាយថាៈ ឱម៉ារយ៉ាំ. ជាការពិតណាស់ អ្នកបាននាំមកនូវ រឿងមួយចម្លែកបំផុត។
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
19:28
ឱប្អូនស្រីហារូន. ឪពុករបស់អ្នកពុំមែនជាមនុស្សអាក្រក់ (ហ្ស៊ីណា)ទេ ហើយម្ដាយរបស់អ្នកក៏ពុំមែនជាស្រីខូចដែរ។
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
19:29
នាងបានចង្អុលទៅទារកនោះ(ដើម្បីឱ្យពួកគេសួរ)។ ពួក គេបាននិយាយថាៈ តើឱ្យពួកយើងសួរទៅកាន់ទារកនៅក្នុងអង្រឹង យ៉ាងដូចមេ្ដច
ﮉﮊﮋﮌﮍﮎﮏﮐﮑ
19:30
ទារកនោះ(អ៊ីសា)បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំគឺ ជាខ្ញុំរបស់អល់ឡោះ ដែលទ្រង់បានប្រទានគម្ពីរមួយ(អ៊ីញជីល)ឱ្យ ខ្ញុំ ហើយទ្រង់បានបង្កើតខ្ញុំជាណាពីម្នាក់។
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝ
19:31
ហើយទ្រង់បានប្រទានពរជ័យដល់ខ្ញុំគ្រប់ទីកន្លែងដែលខ្ញុំ មានវត្ដមាន ហើយទ្រង់បានផ្ដែផ្ដាំខ្ញុំឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគ ហ្សាកាត់ដរាបណាខ្ញុំនៅមានជីវិត។
ﮞﮟﮠﮡﮢﮣﮤ
19:32
ហើយធ្វើឱ្យខ្ញុំក្លាយជាកូនកតញ្ញូចំពោះម្ដាយរបស់ខ្ញុំ ហើយ ទ្រង់មិនបានធ្វើឱ្យខ្ញុំក្លាយជាអ្នកកេ្អងក្អាងប្រឆាំង(នឹងទ្រង់)ឡើយ។
ﮥﮦﮧﮨﮩﮪﮫﮬﮭﮮ
19:33
ហើយសូមសុខសន្ដិភាពកើតមានដល់ខ្ញុំ(អ៊ីសា) នៅថ្ងៃ ដែលគេបានប្រសូតខ្ញុំ និងនៅថ្ងៃដែលខ្ញុំស្លាប់ ហើយនិងនៅថ្ងៃដែល គេធ្វើឱ្យខ្ញុំរស់ឡើងវិញ(ថ្ងៃបរលោក)។
ﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚ
19:34
ដំណើររឿងនោះគឺអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ។ វាគឺជា ពាក្យពិតដែលពួកគេ(យ៉ាហ៊ូទី និងណាសរ៉នី)មានការសង្ស័យ (ឬឈ្លោះប្រកែកគ្នា)ចំពោះវា។
ﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
19:35
វាមិនសក្ដិសមទេសម្រាប់អល់ឡោះដែលថា ទ្រង់មាន បុត្រ។ ទ្រង់មហាស្អាតស្អំ. នៅពេលដែលទ្រង់សមេ្រចចង់ឱ្យអ្វី មួយកើតឡើង គឺទ្រង់គ្រាន់តែមានបន្ទូលទៅកាន់វត្ថុនោះថាៈ ចូរកើតចុះ វាក៏កើតឡើងភ្លាម។
ﯮﯯﯰﯱﯲﯳﯴﯵﯶﯷ
19:36
(អ៊ីសាបានពោលថា) ហើយពិតប្រាកដណាស់ អល់ឡោះ គឺជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ពួកអ្នកត្រូវ គោរពសក្ការៈទៅចំពោះទ្រង់តែមួយគត់។ នេះគឺជាមាគ៌ាដ៏ត្រឹម ត្រូវ។
ﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄ
19:37
ក្រោយមក បក្សពួកទាំងឡាយ(របស់យ៉ាហ៊ូទី និង ណាសរ៉នី)បានខ្វែងគំនិតគ្នារវាងពួកគេ។ ដូចេ្នះភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគ្មានជំនឿនឹងការជួបជុំគ្នានៃថ្ងៃដ៏ ធំធេង(ថ្ងៃបរលោក)។
ﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑ
19:38
ពួកគេនឹងឮ និងឃើញច្បាស់នៅថ្ងៃដែលពួកគេវិលមកជួប យើង(អល់ឡោះ)វិញ។ ក៏ប៉ុន្ដែពួកដែលបំពាននៅថ្ងៃនេះ(លោកិយ)ស្ថិតនៅក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
19:39
ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានពួកគេនូវថ្ងៃសោក ស្ដាយ(ថ្ងៃបរលោក) នៅពេលដែលការកាត់ក្ដីត្រូវបានគេសមេ្រច (ឱ្យអ្នកមានជំនឿចូលឋានសួគ៌ និងអ្នកគ្មានជំនឿចូលឋាននរក) ខណៈដែលពួកគេស្ថិតក្នុងភាពព្រងើយកន្ដើយនិងគ្មានជំនឿ(នៅ ក្នុងលោកិយ)។
ﭞﭟﭠﭡﭢﭣﭤﭥﭦ
19:40
ពិតប្រាកដណាស់ យើងនឹងទទួលមរតកផែនដី និងអ្វីៗ ទាំងអស់ដែលនៅលើវា ហើយពួកគេនឹងត្រូវវិលត្រឡប់មកកាន់ យើងវិញ(ដើម្បីជំនុំជំរះ)។
ﭧﭨﭩﭪﭫﭬﭭﭮﭯﭰ
19:41
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីព្រហ៊ីមនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈជាណាពី ម្នាក់។
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀ
19:42
នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានពោលទៅកាន់ឪពុក (អាហ្សើរ)របស់គេថាៈ ឱឪពុករបស់ខ្ញុំ. ហេតុអ្វីបានជាឪពុកគោរព សក្ការៈចំពោះអ្វីដែលស្ដាប់មិនឮ និងមើលមិនឃើញ ហើយនិងមិន អាចផ្ដល់ផលប្រយោជន៍អ្វីដល់ឪពុកទាល់តែសោះនោះ
ﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎ
19:43
ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ចំណេះដឹងខ្លះ(ពី អល់ឡោះ)បានមកដល់ខ្ញុំ ដែលវាមិនបានមកដល់លោកឪពុក។ ដូចេ្នះ សូមលោកឪពុកធ្វើតាមខ្ញុំចុះ ខ្ញុំនឹងបង្ហាញលោកឪពុកនូវ មាគ៌ាដ៏ត្រឹមត្រូវ។
ﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
19:44
ឱឪពុករបស់ខ្ញុំ. សូមលោកឪពុកកុំគោរពសក្ការៈទៅចំពោះ ស្ហៃតន។ ពិតប្រាកដណាស់ ស្ហៃតនគឺជាអ្នកដែលបានប្រឆាំងនឹង ម្ចាស់មហាសប្បុរស។
ﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
19:45
ឱឪពុករបស់ខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំខ្លាចទារុណកម្មពីម្ចាស់ មហាសប្បុរសត្រូវទៅលើលោកឪពុក ហើយលោកឪពុកនឹងក្លាយជា មិត្ដភក្ដិរបស់ស្ហៃតន(នៅក្នុងឋាននរក)។
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
19:46
ឪពុករបស់គេបានតបវិញថាៈ តើឯងស្អប់ខ្ពើមព្រះរបស់ យើងឬ ឱអ៊ីព្រហ៊ីម? ប្រសិនបើឯងមិនព្រមបពា្ឈប់(និយាយ)ទេ យើងពិតជានឹងគប់សម្លាប់ឯងនឹងដុំថ្ម។ ដូចេ្នះ ចូរឯងចាកចេញឱ្យ ឆ្ងាយពីយើង។
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢ
19:47
គេ(អ៊ីព្រហ៊ីម)បានពោលថាៈ សូមឱ្យសេចក្ដីសុខកើតមាន ដល់លោកឪពុក. ខ្ញុំនឹងសុំអភ័យទោសពីម្ចាស់របស់ខ្ញុំឱ្យលោក ឪពុក។ ពិតប្រាកដណាស់ ទ្រង់តែងតែផ្ដល់ក្ដីមេត្ដាករុណាដល់ខ្ញុំ ជានិច្ច។
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱ
19:48
ហើយខ្ញុំនឹងចាកចេញពីពួកអ្នក និងពីអ្វីដែលពួកអ្នកកំពុង គោរពបួងសួងសុំក្រៅពីអល់ឡាះ។ ហើយខ្ញុំនឹងបួងសួងសុំទៅចំពោះ ម្ចាស់របស់ខ្ញុំ សង្ឃឹមថាខ្ញុំនឹងមិនត្រូវគេបដិសេធក្នុងការបួងសួងសុំ ចំពោះម្ចាស់របស់ខ្ញុំឡើយ។
ﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁ
19:49
ដូចេ្នះ នៅពេលដែលអ៊ីព្រហ៊ីមបានចាកចេញពីពួកគេនិងពី អ្វីដែលពួកគេគោរពសក្ការៈក្រៅពីអល់ឡោះនោះ យើងបានប្រទាន អ៊ីសហាក(កូន) និងយ៉ាកកូប(ចៅ)ដល់គេ ហើយយើងបានបង្កើត ពួកគេទាំងពីរជាណាពី។
ﰂﰃﰄﰅﰆﰇﰈﰉﰊﰋ
19:50
ហើយយើងបានប្រទានដល់ពួកគេនូវក្ដីមេត្ដាករុណារបស់យើង ហើយយើងបានធ្វើឱ្យពួកគេមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្ពង់ ខ្ពស់។
ﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗ
19:51
ចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងមូសានៅក្នុងគម្ពីរ (គួរអាន)។ ពិតប្រាកដណាស់ គេជាអ្នកដែលត្រូវបានជ្រើសរើស ហើយគេគឺជាអ្នកនាំសារនិងជាណាពីម្នាក់។
ﭑﭒﭓﭔﭕﭖﭗﭘ
19:52
ហើយយើងបានហៅគេនៅក្បែរភ្នំតូរប៉ែកខាងស្ដាំ ហើយ យើងធ្វើឱ្យគេមកជិតយើង ដើម្បីនិយាយជាមួយគេ។
ﭙﭚﭛﭜﭝﭞﭟﭠ
19:53
ហើយយើងបានប្រទានដល់គេនូវបងប្រុសរបស់គេហារូន ដែលជាណាពីម្នាក់ដោយក្ដីមេត្ដាករុណារបស់យើង។
ﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
19:54
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ីស្មាអ៊ីលនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាអ្នកសច្ចៈ គោរពកិច្ច សន្យា ហើយគេជាអ្នកនាំសារ និងជាណាពីម្នាក់។
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷ
19:55
ហើយគេ(អ៊ីស្មាអ៊ីល)បានបង្គាប់គ្រួសាររបស់គេឱ្យប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយគេជាអ្នកត្រូវបានពេញ ចិត្ដពីម្ចាស់របស់គេ។
ﭸﭹﭺﭻﭼﭽﭾﭿﮀﮁ
19:56
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកពីរឿងអ៊ិតទ្រីសនៅក្នុង គម្ពីរ(គួរអាន)។ ពិតប្រាកដណាស់ គេជាមនុស្សសច្ចៈជាណាពី ម្នាក់។
ﮂﮃﮄﮅ
19:57
ហើយយើងបានលើកតម្កើងគេ(អ៊ិតទ្រីស)ឱ្យមានឋានៈ ខ្ពង់ខ្ពស់។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
19:58
អ្នកទាំងនោះហើយដែលអល់ឡោះបានប្រទាននៀកម៉ាត់ ដល់ពួកគេឱ្យកើតជាណាពីក្នុងចំណោមកូនចៅអាដាំ និងអំពីបណ្ដា អ្នកដែលយើងបានសង្គ្រោះជាមួយនឹងនួហ និងកូនចៅអ៊ីព្រហ៊ីម និងអ៊ីស្រាអែល ហើយនិងអំពីបណ្ដាអ្នកដែលយើងបានចង្អុល បង្ហាញ និងបានជ្រើសរើស។ នៅពេលដែលមានគេសូត្រអាយ៉ាត់ៗ របស់ម្ចាស់មហាសប្បុរសឱ្យពួកគេស្ដាប់ ពួកគេបានក្រាបស៊ូជូត និងយំ(ដោយសារកោតខ្លាចអល់ឡោះ)។
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔ
19:59
ហើយក្រោយមក មានមនុស្សមួយចំនួនបានបោះបង់ការ ប្រតិបត្ដិសឡាត និងបានធ្វើតាមតណ្ហាបន្ទាប់ពីពួកគេ(ណាពី)។ ដូចេ្នះ ពួកគេគង់តែជួបនឹងភាពវិនាសអន្ដរាយជាមិនខាន។
ﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
19:60
លើកលែងតែអ្នកដែលបានសារភាពកំហុស និងមានជំនឿ ហើយនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះពួកទាំងនោះ នឹងចូលឋានសួគ៌ ហើយពួកគេមិនត្រូវគេបំបាត់អ្វី(អំពើល្អ)ឡើយ។
ﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮ
19:61
(ពួកគេនឹងចូល)ឋានសួគ៌អាត់និន ដែលម្ចាស់មហាសប្បុរសបានសន្យាចំពោះខ្ញុំទាំងអស់របស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ ការសន្យារបស់ទ្រង់គឺត្រូវតែមកដល់។
ﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻ
19:62
ដោយពួកគេមិនឮអ្វីដែលឥតប្រយោជន៍នៅក្នុងនោះ ឡើយគឺមានតែពាក្យគោរពជូនពរឪសិរីសួស្ដីឱប៉ុណ្ណោះ។ ហើយ នៅក្នុងនោះពួកគេមានចំណីអាហាររបស់ពួកគេ(តាមសេចក្ដី ប្រាថ្នា)ទាំងព្រឹកទាំងល្ងាច។
ﯼﯽﯾﯿﰀﰁﰂﰃﰄﰅ
19:63
ឋានសួគ៌នោះហើយ ដែលយើងនឹងប្រទានជាមរតកឱ្យ អ្នកណាដែលកោតខ្លាចយើងក្នុងចំណោមខ្ញុំទាំងអស់របស់យើង។
ﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗﰘﰙﰚ
19:64
ហើយយើង(ជីព្រីល)មិនអាចចុះ(ពីលើមេឃដោយពាំនាំ មកឱ្យអ្នកនូវរឿងរ៉ាវទាំងនេះ)ទេ លើកលែងតែតាមការបញ្ជានៃ ម្ចាស់របស់អ្នក(មូហាំម៉ាត់)ប៉ុណ្ណោះ។ អ្វីៗដែលនៅខាងមុខយើង (នាថ្ងៃបរលោក)និងអ្វីៗដែលនៅខាងក្រោយយើង(នៅក្នុង លោកិយ) ហើយនិងអ្វីៗដែលនៅចន្លោះទាំងពីរនោះគឺជាកម្មសិទ្ធិ របស់ទ្រង់។ ហើយម្ចាស់របស់អ្នកគឺមិនដែលភេ្លចឡើយ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞ
19:65
ទ្រង់ជាម្ចាស់នៃមេឃជាច្រើនជាន់ និងផែនដី ព្រមទាំង អ្វីៗដែលនៅចន្លោះវាទាំងពីរ។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)គោរព សក្ការៈចំពោះទ្រង់ និងទ្រាំអត់ធ្មត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់។ តើអ្នកដឹងទេថា មានអ្នកណាដែលមានឈ្មោះដូចទ្រង់នោះ
ﭟﭠﭡﭢﭣﭤﭥﭦﭧ
19:66
ហើយមនុស្ស(គ្មានជំនឿ)បែរជាសួរថាៈ តើនៅពេលដែល ខ្ញុំបានស្លាប់ទៅ ខ្ញុំនឹងត្រូវគេធ្វើឱ្យរស់ឡើងវិញមែនឬ
ﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲ
19:67
តើមនុស្សលោក(អ្នកគ្មានជំនឿ)មិននឹកឃើញទេឬថា ពិតប្រាកដណាស់ យើងបានបង្កើតគេកាលពីមុន ដោយគេមិនទាន់ មានអ្វីសោះនោះ
ﭳﭴﭵﭶﭷﭸﭹﭺﭻ
19:68
ហើយម្ចាស់របស់អ្នកបានស្បថថាៈ យើងនឹងប្រមូលផ្ដុំ ពួកគេទាំងនោះជាមួយពួកស្ហៃតន បន្ទាប់មកយើងនឹងនាំពួកគេ មកលុតជង្គង់នៅជុំវិញនរកជើហាន់ណាំ។
ﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆ
19:69
បន្ទាប់មក យើងពិតជានឹងដកយកអ្នកណាដែលប្រឆាំង នឹងម្ចាស់មហាសប្បុរសខ្លាំងជាងគេពីគ្រប់ៗក្រុម(មកធ្វើទារុណកម្មមុនគេ)។
ﮇﮈﮉﮊﮋﮌﮍﮎﮏ
19:70
ក្រោយមក យើងពិតជាដឹងបំផុតចំពោះពួកដែលសក្ដិសម ត្រូវចូលនរកមុនគេ។
ﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚ
19:71
ហើយក្នុងចំណោមពួកអ្នក គ្មានអ្នកណាម្នាក់អាចគេចផុត ពីការឆ្លងវា(ស្ពាននរក)បានឡើយ។ (ការឆ្លងស្ពាននរកនេះ)គឺត្រូវ បានសមេ្រចយ៉ាងដាច់ខាតពីម្ចាស់របស់អ្នក។
ﮛﮜﮝﮞﮟﮠﮡﮢﮣ
19:72
បន្ទាប់មក យើងនឹងសង្គ្រោះបណ្ដាអ្នកដែលបានកោតខ្លាច យើង ហើយយើងទុកឱ្យពួកដែលបំពានលុតជង្គង់ក្នុងវា(នរក)។
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
19:73
ហើយនៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យ ពួកគេស្ដាប់យ៉ាងច្បាស់លាស់ ពួកគ្មានជំនឿ(អ្នកមានអំណាច និង មានទ្រព្យសម្បត្ដិក្នុងចំណោមអារ៉ាប់កូរ៉ស្ហ)បាននិយាយទៅកាន់ បណ្ដាអ្នកដែលមានជំនឿ(អ្នកក្រីក្រគ្មានអំណាច និងអ្នកដើរតាម មូហាំម៉ាត់)ថាៈ តើក្រុមណាមួយនៃក្រុមទាំងពីរដែលមានឋានៈ និងមានកន្លែងរស់នៅល្អ និងកន្លែងជួបជុំ(ក្រុមប្រឹក្សា)ល្អជាងគេ
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟ
19:74
ហើយយើងបានបំផ្លាញមុនពួកគេ(ពួកគ្មានជំនឿអារ៉ាប់ កូរ៉ស្ហ)អស់ជាច្រើនជំនាន់មកហើយ ដែលពួកទាំងនោះមានទ្រព្យ សម្បត្ដិ និងរូបសម្បត្ដិល្អប្រសើរជាង(ពួកនេះទៅទៀត)។
ﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺ
19:75
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ អ្នកណាហើយដែលស្ថិត ក្នុងភាពវងេ្វង គឺម្ចាស់មហាសប្បុរសនឹងពន្យារពេលឱ្យគេកាន់តែ វងេ្វងថែមទៀត រហូតដល់ពេលពួកគេបានឃើញនូវអ្វីដែលគេ (អល់ឡោះ)បានសន្យាជាមួយពួកគេ(ពួកគ្មានជំនឿ)អាចជា ទារុណកម្ម(នៅក្នុងលោកិយ) ឬនៅថ្ងៃបរលោក។ ដូចេ្នះ ពួកគេ នឹងដឹងថា អ្នកណាដែលស្ថិតនៅក្នុងសភាពអាក្រក់ និងមានកម្លាំង ពលំខ្សោយជាង។
ﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
19:76
ហើយអល់ឡោះនឹងបន្ថែមដល់បណ្ដាអ្នកដែលបានទទួល ការចង្អុលបង្ហាញនូវការចង្អុលបង្ហាញថែមទៀត។ ប៉ុន្ដែអំពើល្អដែល ស្ថិតនៅជានិរន្ដរ៍នោះ គឺល្អប្រសើរចំពោះម្ចាស់របស់អ្នកក្នុងការផ្ដល់ ផលបុណ្យនិងជាកន្លែងវិលត្រឡប់ដ៏ប្រពៃ។
ﭑﭒﭓﭔﭕﭖﭗﭘﭙ
19:77
តើអ្នកបានឃើញអ្នកដែលបានប្រឆាំងនឹងអាយ៉ាត់ៗរបស់ យើង ហើយគេបាននិយាយថាៈ ខ្ញុំពិតជានឹងត្រូវគេផ្ដល់ឱ្យនូវទ្រព្យ សម្បត្ដិ និងកូនចៅ(នៅថ្ងៃបរលោក)ដែរឬទេ
ﭚﭛﭜﭝﭞﭟﭠﭡ
19:78
តើគេបានដឹងនូវរឿងអាថ៌កំបាំង ឬមួយគេបានទទួលយក ការសន្យាណាមួយពីម្ចាស់មហាសប្បុរសឬ
ﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬ
19:79
មិនដូច្នោះទេ យើងនឹងកត់ត្រាទុកនូវអ្វីដែលគេនិយាយ ហើយយើងនឹងបន្ថែមឱ្យគេនូវទារុណកម្មដ៏យូរអង្វែងថែមទៀត។
ﭭﭮﭯﭰﭱﭲ
19:80
ហើយយើងនឹងយកមរតកពីគេ(ពេលគេស្លាប់)ចំពោះអ្វី ដែលគេបាននិយាយថា(មានទ្រព្យសម្បត្ដិ និងកូនចៅ)ហើយគេ នឹងត្រឡប់មករកយើងវិញដោយខ្លួនទទេ។
ﭳﭴﭵﭶﭷﭸﭹﭺﭻ
19:81
ហើយពួកគេបានយកព្រះនានាមកគោរពសក្ការៈផេ្សងពី អល់ឡោះ ដើម្បីឱ្យព្រះទាំងនោះការពារពួកគេ។
ﭼﭽﭾﭿﮀﮁﮂﮃ
19:82
មិនដូច្នោះទេ ផ្ទុយទៅវិញព្រះទាំងនោះនឹងបដិសេធនឹង ការគោរពសក្ការៈរបស់ពួកគេ ហើយព្រះទាំងនោះនឹងក្លាយទៅជា សត្រូវនឹងពួកគេវិញ(នៅថ្ងៃបរលោក)។
ﮄﮅﮆﮇﮈﮉﮊﮋﮌﮍ
19:83
តើអ្នកមិនបានឃើញទេឬ យើងបានបញ្ជូនពួកស្ហៃតនទៅ ចំពោះពួកប្រឆាំង ដើម្បីបង្វក់ពួកគេ(ឱ្យប្រព្រឹត្ដអំពើអាក្រក់ និង ស្ថិតក្នុងភាពវងេ្វង)នោះ
ﮎﮏﮐﮑﮒﮓﮔﮕﮖ
19:84
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំប្រញាប់(សុំឱ្យយើងធ្វើ ទារុណកម្ម)ចំពោះពួកគេឱ្យសោះ។ តាមពិតយើងគ្រាន់តែគិតគូ ពេលវេលាឱ្យបានច្បាស់លាស់សម្រាប់ពួកគេប៉ុណ្ណោះ។
ﮗﮘﮙﮚﮛﮜﮝ
19:85
នៅថ្ងៃដែលយើងនឹងប្រមូលផ្ដុំបណ្ដាអ្នកដែលកោតខ្លាចទៅ កាន់ម្ចាស់មហាសប្បុរសជាភ្ញៀវកិត្ដិយស។
ﮞﮟﮠﮡﮢﮣ
19:86
ហើយយើងនឹងគៀងពួកដែលប្រព្រឹត្ដអំពើអាក្រក់ទៅកាន់ នរកជើហាន់ណាំ ដោយពួកគេសេ្រកឃ្លានយ៉ាងខ្លាំង។
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
19:87
ពួកគេ(ពួកគ្មានជំនឿ)គ្មានសិទ្ធិទទួលការអន្ដរាគមន៍ ឡើយ លើកលែងតែអ្នកដែលបានទទួលយកការសន្យាពីម្ចាស់ មហាសប្បុរសប៉ុណ្ណោះ។
ﮮﮯﮰﮱﯓ
19:88
ហើយពួកគេបាននិយាយថាៈ ម្ចាស់មហាសប្បុរសមាន បុត្រ។
ﯔﯕﯖﯗﯘ
19:89
ជាការពិតណាស់ ពួកអ្នកបាននាំមកនូវប្រការមួយអាក្រក់ បំផុត។
ﯙﯚﯛﯜﯝﯞﯟﯠﯡﯢ
19:90
ដោយពាក្យសំដីនេះ ធ្វើឱ្យមេឃជាច្រើនជាន់ស្ទើរតែបេ្រះ បែក និងផែនដីស្ទើរតែបែកខេ្ទចខ្ទី និងភ្នំទាំងឡាយស្ទើរតែរលំ រលាយ។
ﯣﯤﯥﯦﯧ
19:91
ដោយពួកគេបានចោទប្រកាន់ថាៈ ម្ចាស់មហាសប្បុរស មានបុត្រ។
ﯨﯩﯪﯫﯬﯭﯮ
19:92
ហើយមិនសក្ដិសមទេ ដែលថាម្ចាស់មហាសប្បុរស មានបុត្រនោះ។
ﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹ
19:93
រាល់អ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីគឺត្រូវ តែត្រឡប់ទៅកាន់ម្ចាស់មហាសប្បុរសក្នុងលក្ខណៈជាខ្ញុំរបស់ទ្រង់។
ﯺﯻﯼﯽﯾ
19:94
ជាការពិតណាស់ ទ្រង់បានដឹងពីចំនួនពួកគេ និងបានរាប់ ចំនួនពួកគេយ៉ាងច្បាស់លាស់។
ﯿﰀﰁﰂﰃﰄ
19:95
ហើយពួកគេទាំងអស់នឹងត្រឡប់ទៅកាន់ទ្រង់វិញនៅថ្ងៃ បរលោករៀងៗខ្លួន។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
19:96
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អ ម្ចាស់មហាសប្បុរសនឹងផ្ដល់ក្ដីអាណិតស្រឡាញ់ដល់ពួកគេ។
ﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥ
19:97
ដូចេ្នះ ពិតប្រាកដណាស់ យើងបានសម្រួលវា(គម្ពីរគួរអាន) ជាភាសារបស់អ្នក(មូហាំម៉ាត់) ដើម្បីអ្នកនឹងផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ និងដាស់តឿនព្រមាន ដល់ក្រុមដែលពូកែឈ្លោះប្រកែកគ្នាតាមរយៈវា។
ﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴ
19:98
ហើយយើងបានបំផ្លាញអស់ជាច្រើនជំនាន់មកហើយមុន ពួកគេ(មូស្ហរីគីនម៉ាក្កះ) តើអ្នក(មូហាំម៉ាត់)ឃើញអ្នកណាម្នាក់ ក្នុងចំណោមពួកគេ ឬឮសំឡេងខ្សឹបខ្សៀវពីពួកគេដែរឬទេ
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







