ជំពូក អាស់-សាចដា pdf — ទាញយក (ខ្មែរ)
ជំពូក អាស់-សាចដា pdf ខ្មែរ — ទាញយក ជំពូក អាស់-សាចដា ការបកប្រែ. ជំពូក អាស់-សាចដា (Meccan) 30 អាយ៉ាត់.
Related
- ជំពូក អាស់-សាចដា ការបកប្រែខ្មែរ
- ជំពូក អាស់-សាចដា mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាស់-សាចដា

ﭑﭒ
32:1
អាលីហ្វ ឡាម មីម។
ﭓﭔﭕﭖﭗﭘﭙﭚﭛ
32:2
ការបញ្ចុះគម្ពីរ(គួរអាន)គឺមកពីម្ចាស់គ្រប់គ្រងពិភពទាំង អស់ដោយគ្មានការសង្ស័យក្នុងវាឡើយ។
ﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯ
32:3
ឬមួយពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវាឡើង? ផ្ទុយទៅវិញ វាគឺជាការពិតមកពីម្ចាស់របស់អ្នក ដើម្បីឱ្យ អ្នកដាស់តឿនព្រមានចំពោះក្រុមមួយដែលគ្មានអ្នកដាស់តឿន ព្រមានណាមួយពីមុនអ្នកមកដល់ពួកគេឡើយ។ សង្ឃឹមថាពួកគេ នឹងទទួលបានការចង្អុលបង្ហាញ។
ﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊ
32:4
អល់ឡោះគឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយនិងអី្វៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ ក្រោយមកទ្រង់នៅលើអារ៉ស្ហ។ ពួកអ្នកគ្មានអ្នកគាំពារនិងគ្មានអ្នក អន្ដរាគមន៍ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះតើពួកអ្នកមិនចងចាំទេឬ
ﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
32:5
ទ្រង់រៀបចំភារកិច្ចពីលើមេឃរហូតដល់ផែនដី ក្រោយមក ភារកិច្ចនោះនឹងឡើងទៅកាន់ទ្រង់វិញនៅថ្ងៃមួយដែលរយៈពេល របស់វាសើ្មនឹងមួយពាន់ឆ្នាំតាមអ្វីដែលពួកអ្នករាប់ ។
ﮝﮞﮟﮠﮡﮢﮣ
32:6
នោះគឺជាអ្នកដែលដឹងនូវប្រការអាថ៌កំបាំង និងប្រការលាត ត្រដាងដែលទ្រង់មហាខ្លាំងពូកែ មហាអាណិតស្រឡាញ់។
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯ
32:7
គឺជាអ្នកដែលបានធ្វើឱ្យរាល់អ្វីៗដែលទ្រង់បានបង្កើតវាមក ល្អឥតខ្ចោះ។ ហើយទ្រង់បានចាប់ផ្ដើមបង្កើតមនុស្សលោកពីដីឥដ្ឋ។
ﮰﮱﯓﯔﯕﯖﯗﯘﯙ
32:8
ក្រោយមក ទ្រង់បានបង្កើតពូជពង្សរបស់គេចេញពីទឹកកាម ដែលគ្មានតម្លៃ ។
ﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪ
32:9
បន្ទាប់មក ទ្រង់បានធ្វើឱ្យគេមានរូបរាងពេញលេញ ហើយ ទ្រង់ក៏បានផ្លុំបញ្ចូលព្រលឹងដែលទ្រង់បានបង្កើតនោះទៅក្នុងវា។ ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានចិត្ដ (ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកដឹងគុណគឺតិចតួចបំផុត។
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺ
32:10
ហើយពួកគេបាននិយាយថាៈ នៅពេលដែលពួកយើងបាន រលាយទៅក្នុងដីហើយនោះ តើពួកយើងពិតជាត្រូវគេបង្កើតឡើង សាជាថ្មីម្ដងទៀតឬ? ផ្ទុយទៅវិញ ពួកគេជាពួកដែលបដិសេធនឹង ជំនួបជាមួយម្ចាស់របស់ពួកគេ។
ﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇ
32:11
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម៉ាឡាអ៊ីកាត់យកជីវិត មនុស្សដែលត្រូវគេបញ្ជូនទៅកាន់ពួកអ្នកនឹងយកជីវិតពួកអ្នក។ បន្ទាប់មកពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់ពួកអ្នក វិញ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡ
32:12
ហើយ(គួរឱ្យរន្ធត់ជាទីបំផុត) ប្រសិនបើអ្នកឃើញនៅ ពេលដែលពួកធ្វើអំពើអាក្រក់ឱនក្បាលរបស់ពួកគេនៅចំពោះមុខ ម្ចាស់របស់ពួកគេ(ដោយនិយាយថា) ឱម្ចាស់របស់ពួកយើង. ពួក យើងបានឃើញ និងបានឮហើយ ដូចេ្នះសូមទ្រង់មេត្ដាបញ្ជូនពួក យើងឱ្យវិលត្រឡប់ទៅ(លោកិយ)វិញផង ពួកយើងនឹងធ្វើអំពើ ល្អត្រឹមត្រូវ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកជឿជាក់បំផុត។
ﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲ
32:13
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងប្រទាន ដល់មនុស្សគ្រប់រូបនូវការចង្អុលបង្ហាញដល់គេជាមិនខាន។ ក៏ប៉ុន្ដែ បន្ទូលរបស់យើងបានសមេ្រចរួចហើយថាៈ យើងនឹងដាក់បំពេញ នរកជើហាន់ណាំអំពីជិន និងមនុស្សលោកជាមួយគ្នាទាំងអស់។
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂ
32:14
ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណកម្ម) ដោយសារតែ អី្វដែលពួកអ្នកបានភេ្លចនូវជំនួបនៃថ្ងៃរបស់ពួកអ្នកនេះចុះ ពិត ប្រាកដណាស់ យើងក៏បានភេ្លចពួកអ្នកវិញដែរ។ ហើយចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្មដ៏យូរអង្វែងដោយសារតែអី្វដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដ។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓ
32:15
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗ របស់យើង នៅពេលដែលមានគេរំលឹកពួកគេអំពីវា គឺពួកគេក្រាប ស៊ូជូត និងលើកតម្កើងសរសើរចំពោះម្ចាស់របស់ពួកគេ ដោយពួកគេ មិនក្រអឺតក្រទមឡើយ ។
ﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟ
32:16
ខ្លួនពួកគេបានក្រោកចេញពីកន្លែងគេងទៅបួងសួងសុំម្ចាស់ របស់ពួកគេដោយការភ័យខ្លាចនិងក្ដីសង្ឃឹម ព្រមទាំងពួកគេបាន បរិច្ចាគនូវអី្វដែលយើងបានប្រទានលាភសក្ការៈដល់ពួកគេ។
ﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
32:17
គ្មានអ្នកណាម្នាក់ដឹងពីអី្វដែលគេលាក់ទុកសម្រាប់ពួកគេ ពីភាពសប្បាយរីករាយ ជាការតបស្នងទៅនឹងអ្វីដែលពួកគេប្រព្រឹត្ដ ឡើយ។
ﮮﮯﮰﮱﯓﯔﯕﯖﯗﯘ
32:18
ដូចេ្នះ តើអ្នកដែលមានជំនឿដូចអ្នកដែលល្មើសនឹងបទ បញ្ជារបស់អល់ឡោះដែរឬ? ពួកគេមិនដូចគ្នាឡើយ។
ﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥ
32:19
រីឯបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវ នោះ ពួកគេនឹងទទួលបានឋានសួគ៌ជាកន្លែងស្នាក់នៅ ដែលជាការ តបស្នងនូវអ្វីដែលពួកគេធ្លាប់បានសាង។
ﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼ
32:20
ចំណែកឯពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះវិញ កន្លែងស្នាក់នៅរបស់ពួកគេគឺឋាននរក។ រាល់ពេលដែលពួកគេចង់ ចេញពីវា ពួកគេត្រូវបានគេបញ្ជូនទៅក្នុងវាវិញ ហើយមានគេ ពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកភ្លក្សរសជាតិទារុណកម្មនៃ ភ្លើងនរកដែលពួកអ្នកធ្លាប់បានបដិសេធនឹងវាចុះ ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
32:21
ហើយយើងពិតជានឹងឱ្យពួកគេភ្លក្សរសជាតិទារុណកម្មធុន ស្រាល(ក្នុងលោកិយ)មុនទារុណកម្មធ្ងន់ធ្ងរ(នៅថ្ងៃបរលោក)។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់(សុំអភ័យទោសពីទ្រង់)វិញ។
ﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩ
32:22
ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលត្រូវគេ រំលឹកពីអាយ៉ាត់ៗនៃម្ចាស់របស់គេ បន្ទាប់មកគេបានបែរចេញពីវា ទៀតនោះ? ហើយពិតប្រាកដណាស់ យើងជាអ្នកផ្ដន្ទាទោសចំពោះ ពួកដែលប្រព្រឹត្ដអំពើអាក្រក់។
ﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹ
32:23
ហើយជាការពិតណាស់យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា។ ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)កុំមានការសង្ស័យពីជំនួបនឹងគេ (ជំនួបរវាងមូហាំម៉ាត់ និងមូសាពេលឡើងទៅលើមេឃ)ឱ្យសោះ។ ហើយយើងបានបង្កើតវា(គម្ពីរតាវរ៉ត)ទុកជាការចង្អុលបង្ហាញ ដល់អំបូរអ៊ីស្រាអែល។
ﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅ
32:24
ហើយយើងបានធ្វើឱ្យពួកគេមួយចំនួនក្លាយទៅជាអ្នកដឹកនាំ ដើម្បីចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់ យើងនៅពេលដែលពួកគេបានអត់ធ្មត់។ ហើយពួកគេជឿយ៉ាង ច្បាស់លើអាយ៉ាត់ៗរបស់យើង។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
32:25
ពិតប្រាកដណាស់ ម្ចាស់របស់អ្នកនឹងកាត់សេចក្ដីរវាង ពួកគេ(អ្នកមានជំនឿ និងអ្នកគ្មានជំនឿ)នៅថ្ងៃបរលោកនូវអី្វ ដែលពួកគេធ្លាប់ខ្វែងគំនិតគ្នាអំពីវា(កិច្ចការសាសនា) ។
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦ
32:26
តើវាមិនទាន់ច្បាស់សម្រាប់ពួកគេទេឬ ដែលយើងបាន បំផ្លាញមនុស្សជាច្រើនជំនាន់មុនពួកគេ ដែលពួកគេធ្វើដំណើរឆ្លង កាត់លំនៅដ្ឋានរបស់ពួកគេនោះ? ពិតប្រាកដណាស់ នៅក្នុងរឿង នោះគឺជាភស្ដុតាងជាច្រើន។ ដូចេ្នះ តើពួកគេមិនស្ដាប់ឮទេឬ
ﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚ
32:27
តើពួកគេមិនឃើញទេឬ យើងបានបញ្ជូនទឹកភ្លៀងទៅកាន់ ដីដែលហួតហែង ហើយដោយសារទឹកភ្លៀងនោះយើងបណ្ដុះរុក្ខជាតិ ដែលសត្វពាហនៈរបស់ពួកគេ និងខ្លួនពួកគេផ្ទាល់ទទួលទានអំពីវា នោះ? ដូចេ្នះ តើពួកគេមិនឃើញទេឬ
ﯛﯜﯝﯞﯟﯠﯡﯢ
32:28
ហើយពួកគេនិយាយថាៈ តើការកាត់សេចក្ដីនេះ(ថ្ងៃបរលោក)នឹងមកដល់នៅពេលណា ប្រសិនបើពួកអ្នកជាអ្នកនិយាយ ពិតនោះ
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮ
32:29
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ នៅថ្ងៃកាត់សេចក្ដីពួកដែល ប្រឆាំងនោះ ជំនឿរបស់ពួកគេគ្មានផលប្រយោជន៍អ្វីឡើយ ហើយ ពួកគេក៏មិនត្រូវគេពន្យារពេល(ឱ្យសារភាពកំហុស)ដែរ។
ﯯﯰﯱﯲﯳﯴ
32:30
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ចៀសចេញពីពួកគេ ហើយ រង់ចាំ(លទ្ធផលចុងក្រោយ)ចុះ។ ពិតប្រាកដណាស់ ពួកគេក៏កំពុងរង់ចាំដែរ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







