PDF —
25 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-អ៊ីនស៊ីកាក pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-អ៊ីនស៊ីកាក pdf ខ្មែរ — ទាញយក ជំពូក អាល់-អ៊ីនស៊ីកាក ការបកប្រែ. ជំពូក អាល់-អ៊ីនស៊ីកាក (Meccan) 25 អាយ៉ាត់.

← អាល់-មូតាហ្វីហ្វីនជំពូក អាល់-អ៊ីនស៊ីកាក អាល់-ប៊ូរូច →


25 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭣﭤﭥﭦ
84:1 នៅពេលដែលមេឃត្រូវបានបែកបាក់។
ﭧﭨﭩﭪ
84:2 ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។
ﭫﭬﭭﭮ
84:3 ហើយនៅពេលដែលផែនដីត្រូវបានលាតសន្ធឹង។
ﭯﭰﭱﭲﭳ
84:4 ហើយវាបានបពោ្ចញនូវអ្វីដែលមាននៅក្នុងខ្លួនរបស់វា ហើយធ្វើឱ្យទទេស្អាត។
ﭴﭵﭶﭷ
84:5 ហើយវាបានស្ដាប់បង្គាប់ និងប្រតិបត្ដិតាមម្ចាស់របស់វា។
ﭸﭹﭺﭻﭼﭽﭾﭿﮀ
84:6 ឱមនុស្សលោក. ពិតប្រាកដណាស់ អ្នកគឺជាអ្នកដែលខំ ប្រឹងប្រែងសាងចំពោះម្ចាស់របស់អ្នក(ទោះជាអំពើល្អ ឬអាក្រក់) អ្នកនឹងជួបទ្រង់ជាមិនខាន(នៅថ្ងៃបរលោក)។
ﮁﮂﮃﮄﮅﮆ
84:7 ហើយចំណែកឯអ្នកដែលត្រូវបានគេប្រគល់សៀវភៅ កំណត់ហេតុរបស់គេនៅដៃស្ដាំ
ﮇﮈﮉﮊﮋ
84:8 គេនឹងត្រូវទទួលនូវការកាត់សេចក្ដីយ៉ាងងាយស្រួលបំផុត។
ﮌﮍﮎﮏﮐ
84:9 ហើយគេនឹងត្រូវត្រឡប់ទៅកាន់គ្រួសាររបស់គេវិញដោយ សេចក្ដីរីករាយក្រៃលែង។
ﮑﮒﮓﮔﮕﮖﮗ
84:10 រីឯអ្នកដែលត្រូវបានគេប្រគល់នូវសៀវភៅរបស់គេនៅ ដៃឆេ្វងពីក្រោយខ្នងរបស់គេ
ﮘﮙﮚﮛ
84:11 គេនឹងស្រែកដង្ហោយថាៈ វិនាសអន្ដរាយហើយខ្ញុំ។
ﮜﮝﮞ
84:12 ហើយគេនឹងចូលក្នុងភ្លើងនរកដែលឆេះយ៉ាងសន្ធោ សន្ធៅ។
ﮟﮠﮡﮢﮣﮤ
84:13 ពិតប្រាកដណាស់ គេធ្លាប់រស់នៅក្នុងលោកិយជាមួយនឹង ក្រុមគ្រួសាររបស់គេយ៉ាងសប្បាយរីករាយ។
ﮥﮦﮧﮨﮩﮪ
84:14 ពិតប្រាកដណាស់ គេបានគិតថា គេនឹងមិនត្រូវវិលត្រឡប់ (ទៅកាន់អល់ឡោះ)វិញឡើយ។
ﮫﮬﮭﮮﮯﮰﮱﯓ
84:15 មិនដូច្នោះទេ. ពិតប្រាកដណាស់ ម្ចាស់របស់គេដឹងបំផុត ចំពោះរូបគេ។
ﯔﯕﯖﯗ
84:16 ដូចេ្នះ យើងស្បថនឹងពេលថ្ងៃរៀបលិច។
ﯘﯙﯚﯛ
84:17 និងពេលយប់ និងអ្វីដែលបានប្រមូលផ្ដុំ។
ﯜﯝﯞﯟ
84:18 និងព្រះច័ន្ទនៅពេលដែលវាបានរះពេញវង់។
ﯠﯡﯢﯣﯤ
84:19 ពួកអ្នកនឹងវិវដ្ដពីដំណាក់កាលមួយទៅដំណាក់កាលមួយ (នៅក្នុងលោកិយ)។
ﯥﯦﯧﯨﯩ
84:20 ដូចេ្នះ តើមានរឿងអី្វទៅបានជាពួកគេគ្មានជំនឿ
ﯪﯫﯬﯭﯮﯯﯰﯱ
84:21 ហើយនៅពេលដែលមានគេសូត្រគម្ពីរគួរអានឱ្យពួកគេស្ដាប់ពួកគេមិនស៊ូជូតឡើយ។
ﯲﯳﯴﯵﯶ
84:22 មិនតែប៉ុណ្ណោះ ពួកដែលគ្មានជំនឿថែមទាំងបដិសេធ ទៀតផង។
ﯷﯸﯹﯺﯻ
84:23 ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេលាក់ទុកនៅ ក្នុងចិត្ដ។
ﯼﯽﯾﯿ
84:24 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ប្រាប់ពួកគេអំពីទារុណកម្ម ដ៏សែនឈឺចាប់ចុះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
84:25 លើកលែងតែបណ្ដាអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ពួកគេនឹងទទួលបានផលបុណ្យដោយឥត គណនា។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers