ជំពូក មូហាំម៉ាដ pdf — ទាញយក (ខ្មែរ)
ជំពូក មូហាំម៉ាដ pdf ខ្មែរ — ទាញយក ជំពូក មូហាំម៉ាដ ការបកប្រែ. ជំពូក មូហាំម៉ាដ (Medinan) 38 អាយ៉ាត់.
Related
- ជំពូក មូហាំម៉ាដ ការបកប្រែខ្មែរ
- ជំពូក មូហាំម៉ាដ mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក មូហាំម៉ាដ

ﭑﭒﭓﭔﭕﭖﭗﭘﭙ
47:1
ពួកដែលបានប្រឆាំង និងបានរារាំងអ្នកដទៃអំពីមាគ៌ារបស់ អល់ឡោះ គឺទ្រង់លុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។
ﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬ
47:2
រីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ហើយនិងបានជឿនូវអ្វីដែលគេបានបញ្ចុះទៅឱ្យមូហាំម៉ាត់(គម្ពីរ គួរអាន) ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេ គឺទ្រង់លុប បំបាត់នូវអំពើបាបទាំងឡាយរបស់ពួកគេ ហើយទ្រង់កែលំអនូវ ស្ថានភាពរបស់ពួកគេ។
ﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀ
47:3
នោះគឺដោយសារតែពួកដែលប្រឆាំងបានធ្វើតាមប្រការ ដែលមិនត្រឹមត្រូវ។ តែពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ បានធ្វើតាមប្រការដែលត្រឹមត្រូវដែលមកពីម្ចាស់របស់ពួកគេ។ ដូច្នោះដែរ អល់ឡោះលើកយកពួកគេមកធ្វើជាឧទាហរណ៍សម្រាប់ មនុស្សលោក។
ﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪ
47:4
ហើយនៅពេលដែលពួកអ្នកជួបប្រទះនឹងពួកដែលប្រឆាំង (នៅក្នុងសមរភូមិ) ចូរពួកអ្នកកាប់កញ្ចឹងក(របស់ពួកគេ)ចុះ រហូតទាល់តែពួកអ្នកមានជ័យជំនះលើពួកគេ។ ដូចេ្នះ ចូរពួកអ្នក ចាប់ពួកគេជាឈ្លើយសឹក បន្ទាប់មកពួកអ្នកអាចដោះលែងពួកគេ ឬទទួលយកទ្រព្យលោះពីពួកគេរហូតដល់សង្គ្រាមត្រូវបានបពា្ចប់។ រឿងនោះប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងធ្វើឱ្យ(ពួកអ្នក) មានជ័យជំនះលើពួកគេ ក៏ប៉ុន្ដែ(ធ្វើដូចេ្នះ)ដើម្បីទ្រង់នឹងសាកល្បង ពួកអ្នកទៅវិញទៅមក។ ហើយបណ្ដាអ្នកដែលត្រូវគេសម្លាប់នៅ ក្នុងមាគ៌ារបស់អល់ឡោះ(សមរភូមិ)នោះ ទ្រង់នឹងមិនលុបបំបាត់ នូវអំពើល្អទាំងឡាយរបស់ពួកគេជាដាច់ខាត។
ﮫﮬﮭﮮ
47:5
ទ្រង់នឹងចង្អុលបង្ហាញពួកគេ និងកែលំអស្ថានភាពរបស់ ពួកគេ។
ﮯﮰﮱﯓﯔ
47:6
ហើយទ្រង់នឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌ដែលទ្រង់បាន ណែនាំវាឱ្យពួកគេស្គាល់។
ﯕﯖﯗﯘﯙﯚﯛﯜﯝﯞ
47:7
ឱបណ្ដាអ្នកមានជំនឿ. ប្រសិនបើពួកអ្នកជួយ(សាសនា) អល់ឡោះ គឺទ្រង់នឹងជួយពួកអ្នកវិញ ហើយទ្រង់នឹងពង្រឹងនូវ គោលជំហររបស់ពួកអ្នក។
ﯟﯠﯡﯢﯣﯤﯥ
47:8
រីឯពួកដែលប្រឆាំងវិញ ការវិនាសនឹងធ្លាក់ទៅលើពួកគេ ហើយទ្រង់នឹងលុបបំបាត់នូវអំពើល្អទាំងឡាយរបស់ពួកគេ។
ﯦﯧﯨﯩﯪﯫﯬﯭﯮ
47:9
នោះគឺដោយសារតែពួកគេបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះ បានបញ្ចុះ(គម្ពីរគួរអាន)។ ដូចេ្នះ ទ្រង់នឹងរំលាយអំពើល្អទាំងឡាយ របស់ពួកគេ។
ﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂ
47:10
ដូចេ្នះ តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅ លើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? អល់ឡោះបានបំផ្លាញពួកគេឱ្យខេ្ទចខ្ទី។ ហើយសម្រាប់ពួកដែល ប្រឆាំងវិញនឹងទទួលលទ្ធផលដូចគ្នាដែរ។
ﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎ
47:11
នោះគឺដោយសារតែអល់ឡោះជាអ្នកគាំពារបណ្ដាអ្នក ដែលមានជំនឿ។ ហើយពិតប្រាកដណាស់ ពួកដែលប្រឆាំង ពួកគេ គ្មានអ្នកគាំពារឡើយ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨ
47:12
ពិតប្រាកដណាស់ អល់ឡោះនឹងបញ្ចូលបណ្ដាអ្នកដែល មានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌ដែលមាន ទនេ្លជាច្រើនហូរពីក្រោមវា។ រីឯពួកដែលប្រឆាំងវិញ ពួកគេសោយ សុខ(នៅក្នុងលោកិយ)និងបរិភោគដូចជាសត្វពាហនៈស៊ីដូច្នោះ ដែរ។ ហើយនរកគឺជាកន្លែងជ្រកកោនសម្រាប់ពួកគេ។
ﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷ
47:13
ហើយមានអ្នកភូមិស្រុកជាច្រើនដែលពួកគេមានអំណាច ខ្លាំងក្លាជាងអ្នកភូមិស្រុករបស់អ្នក(មូហាំម៉ាត់)ទៅទៀតដែលពួក គេបានបណេ្ដញអ្នកចេញនោះ គឺយើងបានបំផ្លាញពួកគេ ហើយគ្មាន អ្នកណាម្នាក់ជួយពួកគេឡើយ។
ﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅ
47:14
ដូចេ្នះ តើអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់លាស់ពី ម្ចាស់របស់គេ ដូចអ្នកដែលស្ហៃតនបានលំអសម្រាប់គេនូវអំពើ អាក្រក់របស់គេ និងពួកដែលបានធ្វើតាមចំណង់របស់ពួកគេឬ
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖ
47:15
លក្ខណៈរបស់ឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដា អ្នកដែលកោតខ្លាចអល់ឡោះ ដែលនៅក្នុងនោះមានទនេ្លជាច្រើន អំពីទឹកដែលមិនប្រែក្លិន និងរសជាតិ និងមានទនេ្លជាច្រើនអំពីទឹក ដោះគោដែលមិនប្រែប្រួលរសជាតិរបស់វា ហើយមានទនេ្លជាច្រើន អំពីសុរាដែលមានរសជាតិឆ្ងាញ់សម្រាប់អ្នកដែលទទួលទាន ហើយ និងមានទនេ្លជាច្រើនទៀតអំពីទឹកឃ្មុំដ៏បរិសុទ្ធ។ ហើយនៅក្នុងនោះ ដែរ ពួកគេមានផ្លែឈើគ្រប់ប្រភេទ និងមានការអភ័យទោសពី ម្ចាស់របស់ពួកគេនោះ តើវាដូចនឹងអ្នកដែលរស់ជាអមតៈនៅក្នុង ឋាននរក ហើយគេបានឱ្យពួកគេផឹកទឹកដ៏សែនក្ដៅ រួចវាបានកាត់ ផ្ដាច់ពោះវៀនរបស់ពួកគេឬ
ﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰ
47:16
ហើយនៅក្នុងចំណោមពួកគេ(ពួកពុតត្បុត)មានអ្នកដែល ស្ដាប់អ្នក(មូហាំម៉ាត់)។ លុះនៅពេលដែលពួកគេបានចាកចេញពី អ្នក ពួកគេបាននិយាយទៅកាន់បណ្ដាអ្នកដែលត្រូវគេផ្ដល់ចំណេះដឹង ឱ្យថាៈ តើគេ(មូហាំម៉ាត់)បាននិយាយអ្វីអំបាញ់មិញ? ពួកទាំងនោះ ហើយដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្ដរបស់ពួកគេ និង ជាពួកដែលបានធ្វើតាមចំណង់របស់ពួកគេ។
ﯱﯲﯳﯴﯵﯶﯷ
47:17
ហើយបណ្ដាអ្នកដែលទទួលបានការចង្អុលបង្ហាញ ទ្រង់ បានបន្ថែមការចង្អុលបង្ហាញដល់ពួកគេ និងបានផ្ដល់ឱ្យពួកគេនូវការ កោតខ្លាចរបស់ពួកគេថែមទៀត។
ﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
47:18
ដូចេ្នះ ពួកគេមិនរង់ចាំអ្វីក្រៅពីកាលកំណត់នៃថ្ងៃបរលោក ដែលនឹងមកដល់ពួកគេភ្លាមៗនោះឡើយ។ ហើយជាការពិតណាស់ សញ្ញាណទាំងឡាយរបស់វាក៏បានលេចឡើងហើយដែរ។ ដូចេ្នះ តើ ការភ្ញាក់រលឹករបស់ពួកគេមានប្រយោជន៍អ្វីសម្រាប់ពួកគេនៅពេល ដែលវា(ថ្ងៃបរលោក)បានមកដល់ពួកគេហើយនោះ
ﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗﰘﰙ
47:19
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ដឹងថាៈ ពិតប្រាកដណាស់ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយចូរអ្នកសុំអភ័យទោស(ពីអល់ឡោះ)ចំពោះបាបកម្ម របស់អ្នកនិង(បាបកម្ម)បណ្ដាអ្នកមានជំនឿប្រុស និងបណ្ដាអ្នកមាន ជំនឿស្រីចុះ។ ហើយអល់ឡោះដឹងនូវសកម្មភាពរបស់ពួកអ្នក និង កន្លែងស្នាក់នៅរបស់ពួកអ្នក។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮ
47:20
ហើយបណ្ដាអ្នកដែលមានជំនឿនិយាយថាៈ ហេតុអ្វីបាន ជាគេមិនបញ្ចុះជំពូក(បង្គាប់ឱ្យពួកយើងធ្វើសង្គ្រាម)? តែនៅពេល ដែលជំពូកដ៏ច្បាស់លាស់ត្រូវបានគេបញ្ចុះនិងបទបញ្ជាធ្វើសង្គ្រាម ត្រូវបានគេរំលឹកនៅក្នុងវានោះ អ្នកនឹងបានឃើញពួកដែលមានជំងឺ ក្នុងចិត្ដរបស់ពួកគេ(ពួកពុតត្បុត)សម្លឹងមើលអ្នក(មូហាំម៉ាត់) ដូច ជាការសម្លឹងមើលរបស់អ្នកដែលជិតស្លាប់ដោយសារភ័យខ្លាចចំពោះ សេចក្ដីស្លាប់ដែរ។ ដូចេ្នះ ជាការល្អប្រសើរសម្រាប់ពួកគេ។
ﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
47:21
គឺការគោរពប្រតិបត្ដិតាមអល់ឡោះនិងការនិយាយស្ដីល្អ។ ហើយនៅពេលដែលបទបញ្ជាធ្វើសង្គ្រាមបានកំណត់(ពួក ពុតត្បុត បែរជាស្អប់ខ្ពើមវាទៅវិញ)។ តែប្រសិនបើពួកគេជឿជាក់ ចំពោះអល់ឡោះវិញនោះ វាជាការប្រសើរបំផុតសម្រាប់ពួកគេ។
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
47:22
ដូចេ្នះ តើពួកអ្នកនឹងទៅជាយ៉ាងណា ប្រសិនបើពួកអ្នក បែរចេញ(ពីការប្រតិបត្ដិតាមអល់ឡោះ)ទៅបង្កវិនាសកម្មនៅ លើផែនដី និងផ្ដាច់ចំណងសាច់ញាតិរបស់ពួកអ្នកវិញនោះ
ﮈﮉﮊﮋﮌﮍﮎﮏ
47:23
ពួកទាំងនោះហើយដែលអល់ឡោះបានដាក់បណ្ដាសា ពួកគេ និងបានធ្វើឱ្យពួកគេថ្លង់ ហើយនិងធ្វើឱ្យភ្នែករបស់ពួកគេ ងងឹត។
ﮐﮑﮒﮓﮔﮕﮖﮗ
47:24
ដូចេ្នះ តើពួកគេមិនគិតពិចារណាអំពី(អត្ថន័យ)គម្ពីរ គួរអានទេឬ? ឬនៅក្នុងចិត្ដរបស់ពួកគេត្រូវបិទជិត(មិនយល់អ្វី សោះអំពីគម្ពីរគួរអាន)
ﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
47:25
ពិតប្រាកដណាស់ ពួកដែលបានបែរខ្នងរបស់ពួកគេ(ចេញ ពីសាសនាអ៊ីស្លាម)បន្ទាប់ពីការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ចំពោះពួកគេហើយនោះ គឺស្ហៃតនបានលំអ(បាបកម្ម)សម្រាប់ពួក គេ ហើយវាបានពន្យារនូវក្ដីស្រមើស្រមៃរបស់ពួកគេ។
ﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚ
47:26
នោះគឺដោយសារតែពួកគេ(ពួកពុតត្បុត)បាននិយាយ ទៅកាន់ពួក(យ៉ាហ៊ូទី)ដែលបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះបាន បញ្ចុះ(ឱ្យមូហាំម៉ាត់)ថាៈ ពួកយើងនឹងប្រតិបត្ដិតាមពួកអ្នកនូវ កិច្ចការមួយចំនួនប៉ុណ្ណោះ។ ហើយអល់ឡោះដឹងនូវអាថ៌កំបាំង ទាំងឡាយរបស់ពួកគេ។
ﯛﯜﯝﯞﯟﯠﯡﯢ
47:27
ដូចេ្នះ នៅពេលដែលម៉ាឡាអ៊ីកាត់យកជីវិតពួកគេ ដោយ វាយមុខរបស់ពួកគេ និងខ្នងរបស់ពួកគេនោះ តើយ៉ាងដូចមេ្ដចវិញ
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
47:28
នោះគឺដោយសារតែពួកគេធ្វើតាមអ្វីដែលធ្វើឱ្យអល់ឡោះ ខឹង។ ហើយពួកគេបានស្អប់ខ្ពើមចំពោះការយល់ព្រមរបស់ទ្រង់។ ដូចេ្នះ ទ្រង់ក៏លុបបំបាត់អំពើល្អរបស់ពួកគេ។
ﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹ
47:29
ឬមួយពួកដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេគិតថាៈ អល់ឡោះនឹងមិនលាតត្រដាងនូវការគុំគួនឈ្នានីសរបស់ពួកគេ (ចំពោះអ្នកមានជំនឿ)ទេឬ
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟ
47:30
ហើយប្រសិនបើយើងមានចេតនា យើងពិតជានឹងបង្ហាញ ឱ្យអ្នកឃើញពួកគេ ហើយអ្នកពិតជានឹងស្គាល់ពួកគេតាមរយៈសញ្ញា (ពុតត្បុត)របស់ពួកគេជាមិនខាន។ ហើយអ្នកពិតជានឹងស្គាល់ពួក គេទៀតតាមរយៈអត្ថន័យនៃពាក្យសំដីរបស់ពួកគេ។ ហើយ អល់ឡោះដឹងនូវទង្វើរបស់ពួកអ្នក។
ﭠﭡﭢﭣﭤﭥﭦﭧﭨ
47:31
ហើយយើងប្រាកដជានឹងសាកល្បងពួកអ្នក ដើម្បីយើង ដឹងនូវបណ្ដាអ្នកដែលតស៊ូ(ក្នុងសង្គ្រាម)និងបណ្ដាអ្នកដែលអត់ធ្មត់ ក្នុងចំណោមពួកអ្នក ព្រមទាំងយើងសាកល្បងចំពោះស្ថានភាពរបស់ ពួកអ្នក។
ﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾ
47:32
ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ហើយនិងបានប្រឆាំងនឹងអ្នកនាំសារ បន្ទាប់ពីមានការចង្អុលបង្ហាញបានបញ្ជាក់យ៉ាងច្បាស់ ហើយនោះ ពួកគេមិនអាចបង្កគ្រោះថ្នាក់អ្វីដល់អល់ឡោះឡើយ។ ហើយទ្រង់ នឹងលុបបំបាត់អំពើល្អរបស់ពួកគេ។
ﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊ
47:33
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកប្រតិបត្ដិតាម អល់ឡោះ និងប្រតិបត្ដិតាមអ្នកនាំសារចុះ និងកុំធ្វើឱ្យខូចអំពើល្អ របស់ពួកអ្នកឱ្យសោះ។
ﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚ
47:34
ពិតប្រាកដណាស់ ពួកដែលបានប្រឆាំង និងបានរារាំងអ្នក ដទៃពីមាគ៌ារបស់អល់ឡោះ ក្រោយមកពួកគេបានស្លាប់ក្នុងពេល ដែលពួកគេជាពួកប្រឆាំងនោះ គឺអល់ឡោះមិនអភ័យទោសឱ្យ ពួកគេជាដាច់ខាត។
ﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧ
47:35
ដូចេ្នះ ចូរពួកអ្នកកុំទន់ជ្រាយ និងកុំអំពាវនាវទៅរកសន្ដិ-ភាព(ជាមួយពួកសត្រូវ) ខណៈដែលពួកអ្នកជាអ្នកដែលមានប្រៀប ជាងពួកគេឱ្យសោះ។ ហើយអល់ឡោះនៅជាមួយពួកអ្នកជានិច្ច ហើយទ្រង់មិនកាត់បន្ថយអំពើល្អរបស់ពួកអ្នកជាដាច់ខាត។
ﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗ
47:36
តាមពិត ការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការ លេងសើច និងជាការបោកប្រាស់ប៉ុណ្ណោះ។ តែប្រសិនបើពួកអ្នក មានជំនឿ និងកោតខ្លាចអល់ឡោះវិញនោះ ទ្រង់នឹងប្រទានឱ្យ ពួកអ្នកនូវផលបុណ្យរបស់ពួកអ្នក ហើយទ្រង់មិនសុំពីពួកអ្នក (ឱ្យបរិច្ចាគទាន)នូវទ្រព្យសម្បត្ដិទាំងអស់របស់ពួកអ្នកឡើយ។
ﯘﯙﯚﯛﯜﯝﯞ
47:37
ប្រសិនបើទ្រង់សុំវាពីពួកអ្នក រួចទទូចសុំពីពួកអ្នក(ឱ្យ បរិច្ចាគទានទាំងអស់)នោះ ពួកអ្នកនឹងកំណាញ់ ហើយទ្រង់នឹង លាតត្រដាងនូវរាល់ការកំណាញ់ឈ្នានីសរបស់ពួកអ្នកជាមិនខាន។
ﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿ
47:38
ឱអ្នកទាំងអស់គ្នា(អ្នកមានជំនឿ). ពួកអ្នកត្រូវគេអំពាវ នាវឱ្យបរិច្ចាគក្នុងមាគ៌ារបស់អល់ឡោះ តែក្នុងចំណោមពួកអ្នកមាន អ្នកដែលកំណាញ់។ ហើយអ្នកណាដែលកំណាញ់ ពិតប្រាកដណាស់ គេកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ ហើយអល់ឡោះមហាមានលើស លប់ រីឯពួកអ្នកវិញជាអ្នកដែលក្រខ្សត់។ តែប្រសិនបើពួកអ្នកបែរ ចេញ(ពីភាពមានជំនឿទ្រង់នឹងបំផ្លាញពួកអ្នក) ទ្រង់នឹងប្ដូរក្រុម មួយផេ្សងទៀតក្រៅពីពួកអ្នក បន្ទាប់មកពួកគេទាំងនោះនឹងមិន មានលក្ខណៈដូចពួកអ្នកឡើយ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







