ជំពូក អាល់-អាហ្កាហ្វ pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-អាហ្កាហ្វ pdf ខ្មែរ — ទាញយក ជំពូក អាល់-អាហ្កាហ្វ ការបកប្រែ. ជំពូក អាល់-អាហ្កាហ្វ (Meccan) 35 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-អាហ្កាហ្វ

ﮑﮒ
46:1
ហា មីម។
ﮓﮔﮕﮖﮗﮘﮙ
46:2
ការបញ្ចុះគម្ពីរ(គួរអាន)នេះគឺមកពីអល់ឡោះដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪ
46:3
យើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយនិង អ្វីៗដែលនៅរវាងវាទាំងពីរក្រៅពីការពិត និងមានរយៈពេលមួយ ដែលបានកំណត់ឡើយ។ ហើយពួកដែលប្រឆាំងគឺជាពួកដែលបែរ ចេញពីអ្វីដែលគេបានដាស់តឿនព្រមានពួកគេ។
ﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪ
46:4
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាង ដូចមេ្ដចចំពោះអ្វីដែលពួកអ្នកបានបួងសួងសុំផេ្សងពីអល់ឡោះនោះ? ចូរពួកអ្នកបង្ហាញឱ្យខ្ញុំឃើញមើលតើផ្នែកណាមួយនៃផែនដី ដែលពួកគេបានបង្កើត ឬមួយពួកគេមានការរួមចំណែក(ជាមួយ អល់ឡោះ)ក្នុងការបង្កើតមេឃជាច្រើនជាន់? ចូរពួកអ្នកនាំមក ឱ្យខ្ញុំនូវគម្ពីរមុនគម្ពីរ(គួរអាន)នេះ ឬក៏ចំណេះដឹងដែលសេសសល់ (ពីអ្នកជំនាន់មុន) ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽ
46:5
ហើយអ្នកណាដែលវងេ្វងជាងអ្នកដែលបួងសួងសុំ(ព្រះ នានា)ក្រៅពីអល់ឡោះដែលវាមិនអាចទទួលនូវការបួងសួងសុំ របស់គេរហូតដល់ថ្ងៃបរលោកដោយពួកវា(ព្រះនានា)មិនដឹងនូវ ការបួងសួងរបស់ពួកគេនោះ
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
46:6
ហើយនៅពេលដែលមនុស្សលោកត្រូវបានគេប្រមូលផ្ដុំ(នៅ ថ្ងៃបរលោក) ពួកវាបានក្លាយជាសត្រូវរបស់ពួកគេ ហើយពួកវាបាន បដិសេធនឹងការគោរពសក្ការៈរបស់ពួកគេ។
ﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩ
46:7
ហើយនៅពេលដែលអាយ៉ាត់ៗដ៏ច្បាស់លាស់របស់យើងត្រូវ បានគេសូត្រឱ្យពួកគេស្ដាប់ ពួកដែលបានបដិសេធនឹងការពិតនៅ ពេលដែលវាបានមកដល់ពួកគេបាននិយាយថាៈ នេះគឺជាមន្ដអាគម ដ៏ច្បាស់លាស់។
ﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
46:8
ផ្ទុយទៅវិញពួកគេនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ឡើង។ ចូរអ្នកពោលថាៈ ប្រសិនបើខ្ញុំប្រឌិតវា មែននោះ ពួកអ្នកគ្មានលទ្ធភាពអ្វីជួយការពារខ្ញុំពី(ទារុណកម្ម) អល់ឡោះបានឡើយ។ ទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកនិយាយ អំពីវា។ គ្រប់គ្រាន់ហើយដែលទ្រង់ជាសាក្សីរវាងខ្ញុំ និងពួកអ្នក។ ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡ
46:9
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនមែនជាអ្នកដំបូងគេ ក្នុងចំណោមអ្នកនាំសារទាំងឡាយនោះឡើយ ហើយខ្ញុំក៏មិនដឹង ដែរថាអ្វីទៅដែលគេនឹងធ្វើមកចំពោះខ្ញុំ និងចំពោះពួកអ្នកនោះ។ ខ្ញុំមិនធ្វើតាមក្រៅពីអ្វីដែលគេបានផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំនោះឡើយ។ ហើយខ្ញុំក៏មិនមែនជាអ្វីក្រៅពីជាអ្នកដាស់តឿនព្រមានដ៏ច្បាស់ លាស់នោះដែរ។
ﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜ
46:10
ចូរអ្នកពោលថាៈ តើពួកអ្នកយល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិនបើវា(គមី្ពរគួរអាន)មកពីអល់ឡោះ ហើយពួកអ្នកបានបដិ-សេធនឹងវានោះ? ហើយមានសាក្សីម្នាក់ក្នុងចំណោមអំបូរអ៊ីស្រា-អែលបានអះអាងទទួលស្គាល់វាដូច្នោះដែរ រួចគេក៏បានជឿ តែពួក អ្នកបែរជាក្រអឺតក្រទមទៅវិញ។ ពិតប្រាកដណាស់ អល់ឡោះមិន ចង្អុលបង្ហាញដល់ក្រុមដែលបំពានឡើយ។
ﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱ
46:11
ហើយពួកដែលគ្មានជំនឿបាននិយាយទៅកាន់បណ្ដាអ្នក ដែលមានជំនឿថាៈ ប្រសិនបើវា(គម្ពីរគួរអាន)ជាប្រការដែលល្អ ប្រសើរមែននោះ ពួកគេមិនអាចមានជំនឿលើវាមុនពួកយើង ឡើយ។ ហើយនៅពេលដែលពួកគេពុំទាន់មានការចង្អុលបង្ហាញ ពីវាទេនោះ ពួកគេនឹងនិយាយថាៈ នេះគឺជារឿងភូតកុហកជាយូរ ណាស់មកហើយ។
ﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃ
46:12
ហើយពីមុនវា(គម្ពីរគួរអាន)មានគម្ពីរមួយរបស់មូសា (តាវរ៉ត)ជាការដឹកនាំ និងជាក្ដីមេត្ដាករុណា។ ហើយនេះ(គម្ពីរ គួរអាន)គឺជាគម្ពីរដែលបញ្ជាក់(ពីគម្ពីរមុនៗ)ជាភាសាអារ៉ាប់ ដើម្បីដាស់តឿនព្រមានដល់ពួកដែលបំពាន និងជាដំណឹងរីករាយ សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។
ﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑ
46:13
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបាននិយាយថាៈ ម្ចាស់ របស់ពួកយើងគឺអល់ឡោះ បន្ទាប់មកពួកគេបានប្រកាន់យ៉ាងខ្ជាប់ ខ្ជួន(នូវគោលជំហរ)នោះ គឺគ្មានការភ័យខ្លាចចំពោះពួកគេឡើយ ហើយពួកគេក៏គ្មានទុក្ខព្រួយដែរ។
ﰒﰓﰔﰕﰖﰗﰘﰙﰚﰛ
46:14
អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅទីនោះ ជាអមតៈ ជាការតបស្នងនូវអ្វីដែលពួកគេបានសាង។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂ
46:15
ហើយយើងបានណែនាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ ម្ដាយរបស់គេបានពពោះគេដោយលំបាក និងបាន ប្រសូតគេដោយលំបាកបំផុត។ ហើយការពពោះគេ និងការឈប់ បំបៅគេគឺមានរយៈពេលសាមសិបខែ។ លុះនៅពេលដែលគេធំដឹង ក្ដី និងនៅពេលដែលគេគ្រប់អាយុសែសិបឆ្នាំ គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះនៀកម៉ាត់ របស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយ របស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលំអរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំ ផង។ ពិតប្រាកដណាស់ ខ្ញុំបានសារភាពទោសកំហុសចំពោះទ្រង់ (ដែលខ្ញុំបានសាងកន្លងមក) ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖ
46:16
អ្នកទាំងនោះហើយ ដែលយើងទទួលយកពីពួកគេនូវអំពើ ល្អដែលពួកគេបានសាង និងលុបបំបាត់នូវអំពើអាក្រក់ទាំងឡាយ របស់ពួកគេ។ (ពួកគេ)ស្ថិតនៅក្នុងចំណោមអ្នកឋានសួគ៌។ គឺជាការ សន្យាដ៏ពិតប្រាកដដែលពួកគេត្រូវបានគេសន្យា។
ﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔ
46:17
ហើយអ្នកដែលបាននិយាយទៅកាន់ឪពុកម្ដាយរបស់គេ ថាៈ ហ៊ឺអ្នកទាំងពីរ. តើអ្នកទាំងពីរសន្យាជាមួយខ្ញុំថា គេនឹងបពោ្ចញ ខ្ញុំ(ពីផ្នូរ)មកវិញយ៉ាងណាទៅ ខណៈដែលមនុស្សជំនាន់មុនៗខ្ញុំបាន កន្លងផុតទៅជាច្រើនមកហើយ(មិនត្រូវបពោ្ចញផង)នោះ? ពេល នោះគាត់ទាំងពីរ(ឪពុកម្ដាយ)បួងសួងសុំពីអល់ឡោះឱ្យជួយ(ដោយ និយាយទៅកាន់កូនថា)ចង្រៃហើយឯង. ចូរឯងជឿជាក់ចុះ ពិត ប្រាកដណាស់ ការសន្យារបស់អល់ឡោះគឺជាការពិត។ ពេលនោះ គេ(កូន)ក៏និយាយថាៈ នេះគឺគ្មានអ្វីក្រៅពីរឿងនិទានរបស់អ្នក ជំនាន់មុននោះឡើយ។
ﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧ
46:18
ពួកទាំងនោះហើយដែលទារុណកម្មត្រូវធ្លាក់លើពួកគេ ជាមួយនឹងប្រជាជាតិដែលបានកន្លងផុតទៅមុនពួកគេអំពីជិន និង មនុស្សលោក។ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលខាតបង់ ។
ﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲ
46:19
ហើយរាល់ៗក្រុមមានឋានៈជាច្រើនទៅតាមអ្វីដែលពួក គេបានសាង និងដើម្បីទ្រង់នឹងតបស្នងឱ្យពួកគេនូវទង្វើទាំងឡាយ របស់ពួកគេដោយពួកគេនឹងមិនត្រូវគេបំពានឡើយ។
ﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎ
46:20
ហើយនៅថ្ងៃដែលគេបញ្ជូនពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) ពួកអ្នកបានធ្វើឱ្យបាត់បង់នូវប្រការល្អរបស់ ពួកអ្នកក្នុងការរស់នៅរបស់ពួកអ្នកនៅលើលោកិយ ហើយពួកអ្នក បានសោយសុខនឹងវា។ ដូចេ្នះថ្ងៃនេះពួកអ្នកនឹងត្រូវគេតបស្នងនូវ ទារុណកម្មដ៏អាម៉ាស់ដោយសារតែអ្វីដែលពួកអ្នកធ្លាប់បានក្រអឺត ក្រទមនៅលើផែនដីដោយមិនត្រឹមត្រូវ និងដោយសារតែអ្វីដែល ពួកអ្នកធ្លាប់បានបំពាន។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫ
46:21
ហើយចូរអ្នក(មូហាំម៉ាត់)រំលឹកដល់បងប្អូនរបស់អាដ (ហ៊ូទ)នៅពេលដែលគាត់បានដាស់តឿនព្រមានក្រុមរបស់គាត់នៅ អះកហ្វ។ ហើយជាការពិតណាស់បណ្ដាអ្នកដាស់តឿនព្រមានបាន កន្លងផុតទៅមុនគាត់ និងក្រោយគាត់(ដោយទូន្មានថា) ចូរពួកអ្នក កុំគោរពសក្ការៈផេ្សងពីអល់ឡោះឱ្យសោះ ពិតប្រាកដណាស់ ខ្ញុំខ្លាច ទារុណកម្មនៅថ្ងៃដ៏ធំធេង(ថ្ងៃបរលោក)ធ្លាក់ទៅលើពួកអ្នក។
ﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸ
46:22
ពួកគេបាននិយាយថាៈ តើអ្នកបានមកកាន់ពួកយើងដើម្បី បង្វែរពួកយើងចេញពី(ការគោរពសក្ការៈ)ព្រះនានារបស់ពួកយើង ឬ? ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វី(ទារុណកម្ម)ដែលអ្នក សន្យាជាមួយពួកយើងមក ប្រសិនបើអ្នកស្ថិតក្នុងចំណោមអ្នកដែល និយាយពិតមែននោះ
ﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆ
46:23
គាត់បានពោលថាៈ ពិតប្រាកដណាស់ ការដឹង(ក្នុងរឿង នោះ)មានតែអល់ឡោះ ហើយខ្ញុំគ្រាន់តែជាអ្នកផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានចាត់តាំងខ្ញុំឱ្យនាំវាមកប៉ុណ្ណោះ ក៏ប៉ុន្ដែខ្ញុំឃើញថាពួក អ្នកគឺជាក្រុមដែលល្ងង់ខ្លៅ។
ﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛ
46:24
ហើយនៅពេលដែលពួកគេបានឃើញវា(ទារុណកម្ម)ដូច ជាដុំពពកដ៏ធំតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ ពួកគេបែរជានាំ គ្នានិយាយថាៈ នេះគឺជាដុំពពកដែលនាំទឹកភ្លៀងមកឱ្យពួកយើង។ ផ្ទុយទៅវិញវាគឺជាទារុណកម្មដែលពួកអ្នកបានសុំឱ្យកើតឡើងភ្លាមៗនោះ។ វាគឺជាខ្យល់ដែលផ្ទុកដោយទារុណកម្មដ៏ឈឺចាប់បំផុត។
ﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫ
46:25
វាបំផ្លាញអ្វីៗទាំងអស់តាមបទបញ្ជានៃម្ចាស់របស់វា។ ដូចេ្នះ ពួកគេក្លាយជាអ្នកដែលមិនឃើញអ្វីក្រៅពី(កំទេចកំទី) លំនៅដ្ឋានរបស់ពួកគេនោះឡើយ។ ដូច្នោះដែរ យើងតបស្នង ចំពោះក្រុមដែលប្រព្រឹត្ដបាបកម្ម។
ﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
46:26
ហើយជាការពិតណាស់ យើងបានផ្ដល់សិទ្ធិអំណាចឱ្យពួក គេ(ក្រុមអាដ)នូវអ្វីដែលយើងមិនបានផ្ដល់ឱ្យពួកអ្នក(ពួកគូរ៉ស្ហ) អំពីវា។ ហើយយើងបានបង្កើតឱ្យពួកគេមានត្រចៀក និងភ្នែក ហើយនិងបេះដូង ក៏ប៉ុន្ដែត្រចៀករបស់ពួកគេ និងភ្នែករបស់ពួកគេ ហើយនិងបេះដូងរបស់ពួកគេមិនបានផ្ដល់ប្រយោជន៍អ្វីដល់ពួកគេ ឡើយ ដោយសារតែពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់ អល់ឡោះ។ ហើយអ្វី(ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអក នឹងវាបានហ៊ុមព័ទ្ធពួកគេ។
ﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸ
46:27
ហើយជាការពិតណាស់ យើងបានបំផ្លាញភូមិស្រុកមួយ ចំនួនដែលនៅជុំវិញពួកអ្នក ហើយយើងបានបង្ហាញភស្ដុតាងនានា (ដល់ពួកគេ) សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។
ﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌ
46:28
ហើយហេតុអ្វីបានជាពួក(ព្រះនានា)ដែលពួកគេយកធ្វើ ជាម្ចាស់ក្រៅពីអល់ឡោះ ដើម្បីបញ្ជិតខ្លួន(ទៅចំពោះអល់ឡោះ) នោះមិនជួយពួកគេ? ផ្ទុយទៅវិញ ពួកវាបានគេចចេញពីពួកគេ។ ហើយនោះគឺជាការភូតកុហករបស់ពួកគេ និងជាអ្វីដែលពួកគេបាន ប្រឌិតឡើងប៉ុណ្ណោះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤ
46:29
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានបញ្ជូនមួយ ក្រុមអំពីជិនទៅកាន់អ្នក(មូហាំម៉ាត់)ដើម្បីឱ្យពួកគេស្ដាប់គម្ពីរ គួរអាន។ ហើយនៅពេលដែលពួកគេបានទៅដល់គេ ពួកគេបាន និយាយ(ទៅកាន់គ្នាគេ)ថាៈ ចូរពួកអ្នកស្ងៀមស្ងាត់. ហើយនៅ ពេលដែលគេសូត្រចប់ពួកគេបានត្រឡប់ទៅកាន់ក្រុមរបស់ពួកគេ វិញ ដើម្បីធ្វើជាអ្នកដាស់តឿនព្រមាន។
ﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸ
46:30
ពួកគេបាននិយាយថាៈ ឱក្រុមរបស់ពួកយើង. ពិតប្រាកដ ណាស់ យើងបានឮគម្ពីរ(គួរអាន)ដែលគេបានបញ្ចុះក្រោយពីមូសា ដែលជាការបញ្ជាក់នូវអ្វីៗដែលបានបញ្ចុះពីមុនវា ដែលចង្អុលបង្ហាញ ទៅកាន់ភាពពិត និងទៅកាន់មាគ៌ាដ៏ត្រឹមត្រូវ។
ﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇ
46:31
ឱក្រុមរបស់ពួកយើង. ចូរពួកអ្នកឆ្លើយតបចំពោះអ្នក អំពាវនាវរបស់អល់ឡោះ(មូហាំម៉ាត់) និងមានជំនឿលើគេចុះ ទ្រង់ នឹងអភ័យទោសដល់ពួកអ្នកនូវទោសកំហុសទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងសង្គ្រោះពួកអ្នកឱ្យរួចផុតពីទារុណកម្មដ៏ឈឺចាប់។
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛ
46:32
ហើយអ្នកណាដែលមិនឆ្លើយតបចំពោះអ្នកអំពាវនាវ របស់អល់ឡោះទេនោះ គឺអ្នកនោះមិនអាចគេចផុត(ពីទារុណកម្ម) បានឡើយនៅលើផែនដីនេះ ហើយគេក៏គ្មានអ្នកគាំពារណាផេ្សង ពីទ្រង់ដែរ។ ពួកទាំងនោះគឺស្ថិតនៅក្នុងភាពវងេ្វងដ៏ច្បាស់លាស់។
ﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
46:33
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយទ្រង់មិនលំបាកក្នុងការបង្កើតវា គឺទ្រង់មានសមត្ថភាពគ្រប់ គ្រាន់ធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញនោះ? ពិតហើយ ទ្រង់ពិតជាមានអានុភាពលើអ្វីៗទាំងអស់។
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪ
46:34
ហើយនៅថ្ងៃដែលគេនាំពួកដែលប្រឆាំងទៅកាន់នរក (ដោយនិយាយថា) តើនេះមិនមែនជាការពិតទេឬ? ពួកគេបាន តបវិញថាៈ ពិតមែនហើយ សូមស្បថនឹងម្ចាស់របស់ពួកយើង។ ទ្រង់មានបន្ទូលថាៈ ដូចេ្នះ ចូរពួកអ្នកភ្លក្សនូវទារុណកម្មនេះដោយ សារតែពួកអ្នកធ្លាប់បានប្រឆាំងចុះ។
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
46:35
ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្ដាអ្នកដែលមាន ឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ។ ហើយអ្នកកុំសុំឱ្យ(ទារុណកម្ម)ប្រញាប់ធ្លាក់មកលើពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេឃើញនូវអ្វីដែលត្រូវគេសន្យាចំពោះពួកគេ ហាក់ បីដូចជាពួកគេមិនបានរស់នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែង តែមួយរយៈពេលខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ នេះគឺជាមេរៀនមួយ ដ៏គ្រប់គ្រាន់(សម្រាប់ពួកគេ)។ ដូចេ្នះ គេមិនបំផ្លាញក្រុមណាក្រៅ ពីក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







