ជំពូក អាស់-សាហ្វ pdf — ទាញយក (ខ្មែរ)
ជំពូក អាស់-សាហ្វ pdf ខ្មែរ — ទាញយក ជំពូក អាស់-សាហ្វ ការបកប្រែ. ជំពូក អាស់-សាហ្វ (Medinan) 14 អាយ៉ាត់.
Related
- ជំពូក អាស់-សាហ្វ ការបកប្រែខ្មែរ
- ជំពូក អាស់-សាហ្វ mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាស់-សាហ្វ

ﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
61:1
អ្វីៗនៅលើមេឃជាច្រើនជាន់និងអ្វីៗនៅលើផែនដីបានលើក តម្កើងអល់ឡោះ។ ហើយទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។
ﮚﮛﮜﮝﮞﮟﮠﮡﮢ
61:2
ឱបណ្ដាអ្នកដែលមានជំនឿ. ហេតុអ្វីបានជាពួកអ្នកនិយាយ នូវអ្វីដែលពួកអ្នកមិនធ្វើ
ﮣﮤﮥﮦﮧﮨﮩﮪﮫﮬ
61:3
អល់ឡោះស្អប់ខ្ពើមបំផុតនូវអ្វីដែលពួកអ្នកនិយាយ ហើយ ពួកអ្នកមិនធ្វើ។
ﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙ
61:4
ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែល ប្រយុទ្ធតស៊ូក្នុងមាគ៌ារបស់ទ្រង់ ដោយតំរៀបគ្នាជាជួរប្រៀបដូច ជាសំណង់ដ៏រឹងមាំ។
ﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳ
61:5
ហើយ(ចូរចងចាំ)នៅពេលដែលមូសានិយាយទៅកាន់ក្រុម របស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ហេតុអ្វីបានជាពួកអ្នកធ្វើបាបខ្ញុំ ខណៈ ដែលពួកអ្នកដឹងច្បាស់ថា ខ្ញុំពិតជាអ្នកនាំសាររបស់អល់ឡោះមក កាន់ពួកអ្នកនោះ? ហើយនៅពេលដែលពួកគេគេចចេញ(ពីមាគ៌ា អល់ឡោះ) អល់ឡោះក៏បានធ្វើឱ្យចិត្ដរបស់ពួកគេកាន់តែឃ្លាតឆ្ងាយ (ពីមាគ៌ាអល់ឡោះ)ទៅទៀត។ ហើយអល់ឡោះមិនចង្អុលបង្ហាញ ចំពោះក្រុមដែលល្មើសនឹងបទបញ្ជារបស់ទ្រង់ឡើយ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱ
61:6
ហើយ(ចូរចងចាំ)នៅពេលដែលអ៊ីសាកូនម៉ារយ៉ាំ បានពោល ថាៈ ឱអំបូរអ៊ីស្រាអែល. ពិតប្រាកដណាស់ ខ្ញុំជាអ្នកនាំសាររបស់ អល់ឡោះមកកាន់ពួកអ្នក ដោយបញ្ជាក់អំពីអ្វីៗដែលមានមុនខ្ញុំនៅ ក្នុងគម្ពីរតាវរ៉ត និងផ្ដល់ដំណឹងរីករាយដល់ពួកអ្នកអំពីអ្នកនាំសារ ម្នាក់ដែលនឹងមកដល់បន្ទាប់ពីខ្ញុំដែលគេមានឈ្មោះថា អះម៉ាត់ (មូហាំម៉ាត់)។ ប៉ុន្ដែនៅពេលដែលគាត់បានមកដល់ពួកគេជាមួយ នឹងភស្ដុតាងដ៏ច្បាស់លាស់ជាច្រើននោះ ពួកគេបែរជានិយាយថាៈ នេះជាមន្ដអាគមយ៉ាងច្បាស់លាស់។
ﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃ
61:7
តើមានអ្នកណាដែលបំពានជាងអ្នកដែលប្រឌិតពាក្យភូត កុហកលើអល់ឡោះ ខណៈដែលគេអំពាវនាវឱ្យទៅកាន់សាសនា អ៊ីស្លាមនោះ? ហើយអល់ឡោះមិនចង្អុលបង្ហាញចំពោះក្រុមដែល បំពានឡើយ។
ﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏ
61:8
ពួកគេចង់ពន្លត់នូវពន្លឺរបស់អល់ឡោះ(សាសនាអ៊ីស្លាម) ដោយសំដីរបស់ពួកគេ។ ប៉ុន្ដែអល់ឡោះនៅតែធ្វើឱ្យពន្លឺរបស់ ទ្រង់ពេញបរិបូរណ៍ ទោះបីពួកគ្មានជំនឿស្អប់ខ្ពើមក៏ដោយ។
ﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞ
61:9
ទ្រង់គឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(មូហាំ-ម៉ាត់)ជាមួយនឹងការចង្អុលបង្ហាញ ហើយនិងសាសនាដ៏ត្រឹមត្រូវ ដើម្បីស្ដែងឱ្យលេចធ្លោជាងសាសនាផេ្សងៗ ទោះបីជាពួកមូស្ហរីគីន ស្អប់ខ្ពើមក៏ដោយ។
ﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪ
61:10
ឱបណ្ដាអ្នកដែលមានជំនឿ. តើពួកអ្នកចង់ឱ្យខ្ញុំប្រាប់ពួក អ្នកអំពីជំនួញមួយដែលអាចជួយពួកអ្នកឱ្យគេចផុតពីទារុណកម្ម ដ៏សែនឈឺចាប់ដែរឬទេ
ﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜ
61:11
(ជំនួញនោះគឺ)ពួកអ្នកត្រូវមានជំនឿលើអល់ឡោះ និង អ្នកនាំសាររបស់ទ្រង់(មូហាំម៉ាត់) ហើយនិងតស៊ូក្នុងមាគ៌ារបស់ អល់ឡោះដោយទ្រព្យសម្បត្ដិ និងខ្លួនប្រាណរបស់ពួកអ្នកផ្ទាល់។ នោះគឺជាការប្រសើរបំផុតសម្រាប់ពួកអ្នក ប្រសិនបើពួកអ្នកដឹង។
ﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯ
61:12
(ធ្វើដូចេ្នះ)ទ្រង់នឹងអភ័យទោសដល់ពួកអ្នកចំពោះបាប-កម្មទាំងឡាយរបស់ពួកអ្នក ហើយទ្រង់នឹងបញ្ចូលពួកអ្នកទៅក្នុង ឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ព្រមទាំងមានកន្លែង ជាទីមនោរម្យនៅក្នុងឋានសួគ៌អាត់និន។ នោះគឺជាជោគជ័យមួយ ដ៏ធំធេង។
ﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻ
61:13
ហើយ(ទ្រង់នឹងផ្ដល់ឱ្យ)អ្វីៗផេ្សងទៀតដែលពួកអ្នក ស្រឡាញ់ពេញចិត្ដនឹងវា។ (វានោះ)គឺជាជំនួយពីអល់ឡោះ និង ជ័យជំនះក្នុងពេលដ៏ខ្លីខាងមុខ។ ហើយចូរអ្នកផ្ដល់ដំណឹងរីករាយ ដល់បណ្ដាអ្នកដែលមានជំនឿចុះ។
ﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗﰘﰙﰚﰛﰜﰝﰞﰟﰠﰡﰢ
61:14
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកជួយ(សាសនា) អល់ឡោះ ដូចជាអ៊ីសាកូនម៉ារយ៉ាំបានពោលទៅកាន់អ្នកស្ដាប់ឱវាទ របស់គាត់ថាៈ តើអ្នកណាខ្លះចូលរួមជាមួយខ្ញុំដើម្បីលើកស្ទួយ(សាស នា)អល់ឡោះនោះ? បណ្ដាអ្នកស្ដាប់ឱវាទបានឆ្លើយថាៈ ពួកយើង គឺជាអ្នកចូលរួមលើកស្ទួយ(សាសនា)អល់ឡោះ។ ពេលនោះអំបូរ អ៊ីស្រាអែលមួយក្រុមមានជំនឿ និងមួយក្រុមទៀតគ្មានជំនឿ។ ហើយយើងបានជួយបណ្ដាអ្នកដែលមានជំនឿឱ្យមានកម្លាំងខ្លាំងក្លា ជាងពួកសត្រូវរបស់ពួកគេ ហើយពួកគេក៏បានក្លាយជាអ្នកដែល ទទួលបានជ័យជំនះ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







