អាន់-នីសា · 10/176
ការបកប្រែ ការបញ្ចេញសំឡេង — អាន់-នីសា
إِنَّ الَّذِينَ يَأْكُلُونَ أَمْوَالَ الْيَتَامَىٰ ظُلْمًا إِنَّمَا يَأْكُلُونَ فِي بُطُونِهِمْ نَارًا ۖ وَسَيَصْلَوْنَ سَعِيرًا ۝١٠
Innal lazeena yaakuloona amwaalal yataamaa zulman innamaa yaakuloona fee butoonihim Naaranw-wa sayaslawna sa`eeraa
📖 អត្ថន័យខ្មែរ
ពិតប្រាកដណាស់ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយ បំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ ហើយ ពួកគេនឹងចូលនរកដែលឆេះសន្ធោសន្ធៅ។
🎧 ស្តាប់

📜 អាយ៉ាត់ 8-12 — អាន់-នីសា

8وَإِذَا حَضَرَ الْقِسْمَةَ أُولُو الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينُ فَارْزُقُوهُم مِّنْهُ وَقُولُوا لَهُمْ قَوْلًا مَّعْرُوفًا
បើកាលណាសាច់សាលោហិត(នៃសព)និងអ្នកក្រីក្រ ហើយ និងកេ្មងកំព្រាបានចូលរួមក្នុងការបែងចែកកេរមរតកនោះ ចូរពួក អ្នកផ្ដល់ឱ្យពួកគេមួយចំនួននៃកេរមរតកនោះ(មុនបែងចែក) ហើយចូរពួកអ្នកនិយាយទៅកាន់ពួកគេនូវពាក្យសំដីដែលល្អប្រពៃ។
9وَلْيَخْشَ الَّذِينَ لَوْ تَرَكُوا مِنْ خَلْفِهِمْ ذُرِّيَّةً ضِعَافًا خَافُوا عَلَيْهِمْ فَلْيَتَّقُوا اللَّهَ وَلْيَقُولُوا قَوْلًا سَدِيدًا
ហើយចូរឱ្យបណ្ដាអាណាព្យាបាល(របស់កូនកំព្រា)កោត ខ្លាចអល់ឡោះ បើសិនជាពួកគេបានបន្សល់ទុកនូវកូនចៅតូចៗនៅ ពីក្រោយពួកគេដែលពួកគេតែងតែបារម្ភចំពោះកូនៗរបស់ពួកគេ។ ដូចេ្នះចូរឱ្យពួកគេកោតខ្លាចអល់ឡាះ និងត្រូវនិយាយនូវពាក្យ សំដីដ៏ត្រឹមត្រូវ។
10إِنَّ الَّذِينَ يَأْكُلُونَ أَمْوَالَ الْيَتَامَىٰ ظُلْمًا إِنَّمَا يَأْكُلُونَ فِي بُطُونِهِمْ نَارًا ۖ وَسَيَصْلَوْنَ سَعِيرًا
ពិតប្រាកដណាស់ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយ បំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ ហើយ ពួកគេនឹងចូលនរកដែលឆេះសន្ធោសន្ធៅ។
11يُوصِيكُمُ اللَّهُ فِي أَوْلَادِكُمْ ۖ لِلذَّكَرِ مِثْلُ حَظِّ الْأُنثَيَيْنِ ۚ فَإِن كُنَّ نِسَاءً فَوْقَ اثْنَتَيْنِ فَلَهُنَّ ثُلُثَا مَا تَرَكَ ۖ وَإِن كَانَتْ وَاحِدَةً فَلَهَا النِّصْفُ ۚ وَلِأَبَوَيْهِ لِكُلِّ وَاحِدٍ مِّنْهُمَا السُّدُسُ مِمَّا تَرَكَ إِن كَانَ لَهُ وَلَدٌ ۚ فَإِن لَّمْ يَكُن لَّهُ وَلَدٌ وَوَرِثَهُ أَبَوَاهُ فَلِأُمِّهِ الثُّلُثُ ۚ فَإِن كَانَ لَهُ إِخْوَةٌ فَلِأُمِّهِ السُّدُسُ ۚ مِن بَعْدِ وَصِيَّةٍ يُوصِي بِهَا أَوْ دَيْنٍ ۗ آبَاؤُكُمْ وَأَبْنَاؤُكُمْ لَا تَدْرُونَ أَيُّهُمْ أَقْرَبُ لَكُمْ نَفْعًا ۚ فَرِيضَةً مِّنَ اللَّهِ ۗ إِنَّ اللَّهَ كَانَ عَلِيمًا حَكِيمًا
អល់ឡោះបញ្ជាឱ្យពួកអ្នកធ្វើការបែងចែកទ្រព្យសម្បត្ដិ ទាក់ទងនឹងកូនចៅរបស់ពួកអ្នក(បន្ទាប់ពីពួកអ្នកទទួលមរណភាព) គឺសម្រាប់កូនប្រុសម្នាក់ស្មើនឹងចំណែកកូនស្រីពីរនាក់។ តែប្រសិន បើសពមានតែកូនស្រីលើសពីពីរនាក់គឺពួកនាងទទួលបានពីរភាគបី នៃមរតកនោះ។ ហើយប្រសិនបើសពមានតែកូនស្រីម្នាក់ គឺនាង ទទួលបានពាក់កណ្ដាល។ ហើយចំពោះឪពុកម្ដាយនៃសពវិញម្នាក់ៗ ត្រូវទទួលបានមួយភាគប្រាំមួយនៃមរតក ប្រសិនបើសពនោះមាន កូន។ តែប្រសិនបើសពនោះគ្មានកូនទេគឺឪពុកម្ដាយជាអ្នកទទួល មរតកនោះទាំងស្រុង ដោយម្ដាយសពទទួលបានមួយភាគបី។ តែ ប្រសិនបើសពនោះមានបងប្អូនចាប់ពីពីរនាក់ឡើង គឺម្ដាយសព ទទួលបានមួយភាគប្រាំមួយបន្ទាប់ពីដកបណ្ដាំមរតករបស់សព ឬ បន្ទាប់ពីសងបំណុលរួច។ ឪពុកម្ដាយរបស់ពួកអ្នកនិងកូនៗរបស់ពួក អ្នក ពួកអ្នកមិនបានដឹងទេថា តើគេមួយណាដែលមានប្រយោជន៍ ច្រើនសម្រាប់ពួកអ្នក។ (ទាំងនេះ)ជាកាតព្វកិច្ចមកពីអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។
12۞ وَلَكُمْ نِصْفُ مَا تَرَكَ أَزْوَاجُكُمْ إِن لَّمْ يَكُن لَّهُنَّ وَلَدٌ ۚ فَإِن كَانَ لَهُنَّ وَلَدٌ فَلَكُمُ الرُّبُعُ مِمَّا تَرَكْنَ ۚ مِن بَعْدِ وَصِيَّةٍ يُوصِينَ بِهَا أَوْ دَيْنٍ ۚ وَلَهُنَّ الرُّبُعُ مِمَّا تَرَكْتُمْ إِن لَّمْ يَكُن لَّكُمْ وَلَدٌ ۚ فَإِن كَانَ لَكُمْ وَلَدٌ فَلَهُنَّ الثُّمُنُ مِمَّا تَرَكْتُم ۚ مِّن بَعْدِ وَصِيَّةٍ تُوصُونَ بِهَا أَوْ دَيْنٍ ۗ وَإِن كَانَ رَجُلٌ يُورَثُ كَلَالَةً أَوِ امْرَأَةٌ وَلَهُ أَخٌ أَوْ أُخْتٌ فَلِكُلِّ وَاحِدٍ مِّنْهُمَا السُّدُسُ ۚ فَإِن كَانُوا أَكْثَرَ مِن ذَٰلِكَ فَهُمْ شُرَكَاءُ فِي الثُّلُثِ ۚ مِن بَعْدِ وَصِيَّةٍ يُوصَىٰ بِهَا أَوْ دَيْنٍ غَيْرَ مُضَارٍّ ۚ وَصِيَّةً مِّنَ اللَّهِ ۗ وَاللَّهُ عَلِيمٌ حَلِيمٌ
ហើយសម្រាប់ពួកអ្នក(ជាប្ដី)ត្រូវទទួលបានពាក់កណ្ដាល នៃមរតកដែលបណ្ដាភរិយារបស់ពួកអ្នកបានបន្សល់ទុក ប្រសិនបើ ពួកនាងគ្មានកូន។ តែបើពួកនាងមានកូនវិញ គឺពួកអ្នកទទួលបាន មួយភាគបួនពីមរតកដែលពួកនាងបានបន្សល់ទុក បន្ទាប់ពីដកបណ្ដាំ មរតកដែលពួកនាង(សព)ផ្ដែផ្ដាំ ឬសងបំណុលរួច។ រីឯពួកនាង(ជា ភរិយា)វិញត្រូវទទួលបានមួយភាគបួនពីមរតកដែលពួកអ្នក(ប្ដី) បានបន្សល់ទុក ប្រសិនបើពួកអ្នកគ្មានកូនទេនោះ។ តែបើពួកអ្នក មានកូនវិញ គឺពួកនាងទទួលបានមួយភាគប្រាំបីប៉ុណ្ណោះពីមរតក ដែលពួកអ្នកបានបន្សល់ទុកបន្ទាប់ពីបណ្ដាំមរតកដែលពួកអ្នក(សព) ផ្ដែផ្ដាំ ឬសងបំណុលរួច។ ដោយឡែកបុរសឬស្រី្ដ(សព)ដែលគ្មាន កូនគ្មានឪពុក តែគាត់មានបងប្អូនប្រុសម្នាក់ ឬបងប្អូនស្រីម្នាក់គឺ គេម្នាក់ៗទទួលបានមួយភាគប្រាំមួយ។ តែបើពួកគេមានចំនួនលើស ពីពីរនាក់ គឺពួកគេទទួលបានមួយភាគបីរួមគ្នាបន្ទាប់ពីដកបណ្ដាំ មរតករបស់សពឬសងបំណុលរួចដោយគ្មានការប៉ះទង្គិច(លើអ្នក ទទួលមរតក)ឡើយ។ (ទាំងនេះ)ជាបពា្ជាមកពីអល់ឡោះ។ អល់ឡោះមហាដឹង មហាអត់ធ្មត់ ។
អាន់-នីសាលិបិក្រមគូរអាន
176អាយ៉ាត់
MedinanRevelation
10អាយ៉ាត់

ការបកប្រែ — អាន់-នីសា 10

ជំពូក អាន់-នីសា អាយ៉ាត់ 10 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពិតប្រាកដណាស់ពួកដែលស៊ីទ្រព្យសម្បត្ដិកេ្មងកំព្រាដោយ បំពាន គឺពួកគេកំពុងតែស៊ីភ្លើងចូលទៅក្នុងពោះរបស់ពួកគេ ហើយ ពួកគេនឹងចូលនរកដែលឆេះសន្ធោសន្ធៅ។

ជំពូក អាយ៉ាត់ 10/176 — អាន់-នីសា النساء (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាន់-នីសា ស្តាប់, អាន់-នីសា ការបកប្រែ, អាន់-នីសា mp3, អាន់-នីសា pdf. អាយ៉ាត់ 8–12. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers