ជំពូក អាល់-កាឡាម pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-កាឡាម pdf ខ្មែរ — ទាញយក ជំពូក អាល់-កាឡាម ការបកប្រែ. ជំពូក អាល់-កាឡាម (Meccan) 52 អាយ៉ាត់.
Related
- ជំពូក អាល់-កាឡាម ការបកប្រែខ្មែរ
- ជំពូក អាល់-កាឡាម mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-កាឡាម

ﮉﮊﮋﮌﮍﮎ
68:1
នូន។ អល់ឡោះស្បថនឹងស្លាបប៉ាកា និងអ្វីដែលពួកគេ (ម៉ាឡាអ៊ីកាត់ និងមនុស្សលោក)កំពុងសរសេរ។
ﮏﮐﮑﮒﮓﮔ
68:2
ដោយសារតែនៀកម៉ាត់នៃម្ចាស់របស់អ្នក(មូហាំម៉ាត់)នោះ អ្នកមិនមែនជាអ្នកដែលវិកលចរិតឡើយ។
ﮕﮖﮗﮘﮙﮚ
68:3
ហើយពិតប្រាកដណាស់ អ្នកនឹងទទួលបានផលបុណ្យដោយ គ្មានទីបពា្ចប់ឡើយ។
ﮛﮜﮝﮞﮟ
68:4
ហើយពិតប្រាកដណាស់ អ្នកមានអត្ដចរិតដ៏ប្រពៃបំផុត។
ﮠﮡﮢ
68:5
ដូចេ្នះអ្នក(មូហាំំម៉ាត់)នឹងឃើញ ហើយពួកគេ(ពួកគ្មាន ជំនឿ)ក៏នឹងឃើញដែរ។
ﮣﮤﮥ
68:6
តើអ្នកណាក្នុងចំណោមពួកអ្នកជាមនុស្សវិកលចរិតនោះ
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱ
68:7
ពិតប្រាកដណាស់ ម្ចាស់របស់អ្នក ទ្រង់ដឹងបំផុតចំពោះអ្នក ដែលបានវងេ្វងចេញពីមាគ៌ារបស់ទ្រង់ ហើយទ្រង់ក៏ដឹងបំផុតដែរ ចំពោះបណ្ដាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញ។
ﯓﯔﯕﯖ
68:8
ដូចេ្នះ ចូរអ្នកកុំធ្វើតាមពួកដែលបដិសេធ(នឹងអាយ៉ាត់ និង អ្នកនាំសាររបស់យើង)ឱ្យសោះ។
ﯗﯘﯙﯚﯛ
68:9
ពួកគេស្រឡាញ់ពេញចិត្ដយ៉ាងខ្លាំង ប្រសិនបើអ្នក(មូហាំម៉ាត់)ឯកភាព ហើយពួកគេក៏ឯកភាពវិញដែរ។
ﯜﯝﯞﯟﯠﯡ
68:10
ហើយចូរអ្នកកុំធ្វើតាមពួកដែលស្បថបំពានដែលថោក ទាបបំផុតនោះឱ្យសោះ។
ﯢﯣﯤﯥ
68:11
គឺអ្នកដែលចូលចិត្ដបរិហាកេរិ៍្ដគេ និងដើរចាក់រុកគេ។
ﯦﯧﯨﯩﯪ
68:12
អ្នកដែលកំណាញ់ក្នុងផ្លូវល្អ និងចូលចិត្ដបំពាន និងចូលចិត្ដ ប្រព្រឹត្ដបាបកម្ម។
ﯫﯬﯭﯮﯯ
68:13
គេជាមនុស្សដែលប្រឆាំងយ៉ាងខ្លាំង លើសពីនេះទៀត គេជាមនុស្សឃោរឃៅបំផុត។
ﯰﯱﯲﯳﯴﯵ
68:14
ដោយសារតែគេមានទ្រព្យសម្បត្ដិ និងកូនជាច្រើន។
ﯶﯷﯸﯹﯺﯻﯼﯽ
68:15
នៅពេលដែលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់គេបែរជានិយាយថាៈ នេះគ្រាន់តែជារឿងនិទានរបស់អ្នក ជំនាន់មុនប៉ុណ្ណោះ។
ﯾﯿﰀﰁ
68:16
យើងនឹងដាក់សញ្ញាចំណាំលើច្រមុះរបស់គេជាមិនខាន។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
68:17
ពិតប្រាកដណាស់ យើងបានសាកល្បងពួកគេ(ពួកមូស្ហ-រីគីនម៉ាក្កះ)ដូចដែលយើងបានសាកល្បងចំពោះពួកដែលមានចំការ ជាច្រើនដែរ ខណៈដែលពួកគេបានស្បថថាៈ ពួកគេពិតជានឹង ប្រមូលផលដំណាំនៅពេលព្រឹកព្រហាម។
ﭜﭝﭞ
68:18
ដោយពួកគេមិននិយាយថាៈ អិនស្ហាអល់ឡោះ (ប្រសិន បើអល់ឡោះមានចេតនា)ឡើយ។
ﭟﭠﭡﭢﭣﭤﭥﭦ
68:19
ពេលនោះភ្លើងមួយបានឆាបឆេះចំការនោះតាមបទបញ្ជា នៃម្ចាស់របស់អ្នក ខណៈដែលពួកគេដេកលន់លក់នៅពេលយប់។
ﭧﭨﭩ
68:20
ដូចេ្នះ ចំការនោះក៏បានក្លាយជាពណ៌ខ្មៅដូចជាយប់ដែល ងងឹតសូន្យសុង។
ﭪﭫﭬ
68:21
ពេលនោះពួកគេបានស្រែកហៅគ្នានៅពេលព្រឹកព្រលឹម ថា
ﭭﭮﭯﭰﭱﭲﭳﭴ
68:22
ចូរពួកអ្នកធ្វើដំណើរទៅកាន់ចំការរបស់ពួកអ្នកចុះ ប្រសិន បើពួកអ្នកចង់ប្រមូលផលនោះ។
ﭵﭶﭷﭸ
68:23
ពេលនោះពួកគេក៏នាំគ្នាធ្វើដំណើរ(ឆ្ពោះទៅចំការ)ដោយ ពួកគេនិយាយគ្នាតិចៗថា
ﭹﭺﭻﭼﭽﭾﭿ
68:24
ដើម្បីកុំឱ្យអ្នកក្រីក្រណាម្នាក់ចូលទៅក្នុងចំការនោះទៅរក អ្នកនៅថ្ងៃនេះ។
ﮀﮁﮂﮃﮄ
68:25
ហើយពួកគេស្រូតដំណើរតាំងពីព្រលឹម(ទៅកាន់ចំការ នោះ)ក្នុងគោលបំណងរារាំងអ្នកក្រីក្រមិនឱ្យចូលទៅក្នុងចំការនោះ ដោយពួកគេគិតថាៈ ពួកគេមានលទ្ធភាពធ្វើដូច្នោះ។
ﮅﮆﮇﮈﮉﮊ
68:26
ហើយនៅពេលដែលពួកគេបានឃើញចំការនោះ ពួកគេ ក៏បានពោលថាៈ ពិតប្រាកដណាស់ ពួកយើងវងេ្វងផ្លូវហើយ។
ﮋﮌﮍﮎ
68:27
ផ្ទុយទៅវិញ ពួកយើងទេត្រូវបានគេរារាំង(អំពីការ ប្រមូលផល)នោះ។
ﮏﮐﮑﮒﮓﮔﮕﮖ
68:28
អ្នកដែលមានប្រាជ្ញាល្អជាងគេក្នុងចំណោមពួកនោះបាន និយាយថាៈ តើខ្ញុំមិនបាននិយាយជាមួយពួកអ្នកទេឬថាៈ ហេតុអ្វី បានពួកអ្នកមិននិយាយថា អិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះ មានចេតនា)
ﮗﮘﮙﮚﮛﮜﮝ
68:29
ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើងមហាស្អាត ស្អំ. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពាន។
ﮞﮟﮠﮡﮢﮣ
68:30
បន្ទាប់មក ពួកគេបានដើរទៅរកគ្នា ដោយស្ដីបន្ទោសគ្នា ទៅវិញទៅមក។
ﮤﮥﮦﮧﮨﮩ
68:31
ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលបំពាន។
ﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
68:32
សង្ឃឹមថា ម្ចាស់របស់ពួកយើងនឹងជំនួសឱ្យពួកយើងវិញ នូវប្រការល្អជាងចំការនោះទៅទៀត។ ពិតប្រាកដណាស់ ពួកយើង សង្ឃឹមទៅចំពោះម្ចាស់របស់យើងតែមួយគត់ថានឹងទទួលបានការ អភ័យទោស។
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠ
68:33
នោះគ្រាន់តែជាទារុណកម្ម(លោកិយ)ប៉ុណ្ណោះ តែ ទារុណកម្មនៅថ្ងៃបរលោកវិញពិតជាធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើពួកគេបានដឹង។
ﯡﯢﯣﯤﯥﯦﯧ
68:34
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺ ទទួលបានឋានសួគ៌ណាអ៊ីមពីម្ចាស់របស់ពួកគេជាមិនខាន។
ﯨﯩﯪﯫ
68:35
ដូចេ្នះ តើឱ្យយើងចាត់ទុកបណ្ដាអ្នកមូស្លីម(ដែលគោរព តាមបទបញ្ជារបស់យើង) ដូចពួកដែលប្រព្រឹត្ដបាបកម្មឬ
ﯬﯭﯮﯯﯰ
68:36
តើពួកអ្នកមានបញ្ហាអ្វី តើពួកអ្នកកាត់សេចក្ដីយ៉ាងដូច មេ្ដច
ﯱﯲﯳﯴﯵﯶ
68:37
ឬមួយអ្នកមានគម្ពីរមួយ ដែលពួកអ្នកកំពុងតែសិក្សាវា
ﯷﯸﯹﯺﯻﯼ
68:38
(បើដូចេ្នះមែន) ពិតប្រាកដណាស់ នៅក្នុងនោះពួកអ្នក ពិតជាមានអ្វីៗដែលពួកអ្នកអាចជ្រើសរើសសម្រាប់ពួកអ្នកបាន។
ﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
68:39
ឬមួយពួកអ្នកមានពាក្យសម្បថព្រមព្រៀងមួយអំពីយើង រហូតដល់ថ្ងៃបរលោក ដែលអ្នកពិតជាអាចកាត់សេចក្ដីតាមអ្វីដែល ពួកអ្នកចង់ឬ
ﰊﰋﰌﰍﰎ
68:40
ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាម្នាក់ក្នុង ចំណោមពួកគេជាអ្នកទទួលខុសត្រូវចំពោះរឿងកាត់សេចក្ដីនោះ
ﰏﰐﰑﰒﰓﰔﰕﰖﰗ
68:41
ឬមួយពួកគេមានព្រះនានា(ផេ្សងពីអល់ឡោះ)? (ប្រសិនបើមានមែន) ដូចេ្នះ ចូរឱ្យពួកគេនាំព្រះនានារបស់ពួកគេ នោះមក ប្រសិនបើពួកគេជាពួកដែលត្រឹមត្រូវមែននោះ។
ﰘﰙﰚﰛﰜﰝﰞﰟﰠﰡ
68:42
នៅថ្ងៃដែលកំភួនជើងត្រូវគេបពោ្ចញ ហើយពួកគេ (មនុស្សលោក)ត្រូវគេអំពាវនាវឱ្យស៊ូជូត តែពួកគេ(ពួកប្រឆាំង) មិនអាចស៊ូជូតបានឡើយ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
68:43
ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្រប ដណ្ដប់ពួកគេ។ ហើយជាការពិតណាស់ ពួកគេធ្លាប់ត្រូវបានគេអំពាវ នាវឱ្យស៊ូជូត(តែពួកគេមិនបានស៊ូជូតឡើយ) ខណៈដែលពួកគេមាន សុខភាពល្អនោះ។
ﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩ
68:44
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ទុកកិច្ចការនោះឱ្យយើង ហើយ អ្នកណាដែលបដិសេធនឹងពាក្យសំដីនេះ(គម្ពីរគួរអាន) យើងនឹង ទាញយកពួកគេបន្ដិចម្ដងៗ(ទៅរកភាពអន្ដរាយ)ដោយពួកគេមិន ដឹងខ្លួនឡើយ។
ﭪﭫﭬﭭﭮﭯﭰ
68:45
ហើយយើងពន្យារពេលសម្រាប់ពួកគេ។ ពិតប្រាកដណាស់ ល្បិចកលរបស់យើងគឺខ្លាំងក្លាបំផុត។
ﭱﭲﭳﭴﭵﭶﭷﭸ
68:46
តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)នោះឬ
ﭹﭺﭻﭼﭽﭾ
68:47
ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ
ﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊ
68:48
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះច្បាប់នៃម្ចាស់ របស់អ្នក ហើយចូរអ្នកកុំធ្វើដូចអ្នកដែលនៅក្នុងពោះត្រីហ៊ូត (យូនូស)នៅពេលដែលគាត់បានបួងសួងសុំ(ពីម្ចាស់របស់គាត់) ខណៈដែលគាត់ពោរពេញដោយក្ដីទុក្ខព្រួយ។
ﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕ
68:49
ប្រសិនបើគ្មាននៀកម៉ាត់ពីម្ចាស់របស់គាត់ទៅដល់គាត់ ទេនោះ គាត់ពិតជានឹងត្រូវគេបោះបង់ចោលនៅឯទីវាលដែលគ្មាន អ្វីសោះ ខណៈដែលគាត់ត្រូវគេស្ដីបន្ទោស។
ﮖﮗﮘﮙﮚﮛ
68:50
ក្រោយមកម្ចាស់របស់គាត់បានជ្រើសរើសគាត់(ជាអ្នក នាំសារ) ព្រមទាំងធ្វើឱ្យគាត់ស្ថិតក្នុងចំណោមអ្នកដែលសាងអំពើ ល្អត្រឹមត្រូវ។
ﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨ
68:51
ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿស្ទើរតែធ្វើឱ្យ អ្នកមានគ្រោះថ្នាក់ដោយសារតែការសម្លឹងមើលរបស់ពួកគេនៅ ពេលដែលពួកគេបានស្ដាប់ឮគម្ពីរគួរអាន ហើយពួកគេថែមទាំង និយាយថាៈ ពិតប្រាកដណាស់ គាត់គឺជាមនុស្សវិកលចរិត។
ﮩﮪﮫﮬﮭﮮ
68:52
ហើយគម្ពីរគួរអានគ្មានអ្វីក្រៅពីការរំលឹកដល់ពិភព ទាំងអស់នោះឡើយ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







