អាល់-អាហ្សាប · 52/73
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អាហ្សាប
لَّا يَحِلُّ لَكَ النِّسَاءُ مِن بَعْدُ وَلَا أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَّقِيبًا ۝٥٢
Laa yahillu lakan nisaaa`u mim ba`du wa laaa an tabaddala bihinna min azwaajinw wa law ajabaka husnuhunna illaa maa malakat yameenukk; wa kaanal laahu `alaa kulli shai`ir Raqeeba
📖 អត្ថន័យខ្មែរ
មិនអនុញ្ញាតិឱ្យអ្នក(មូហាំម៉ាត់)រៀបការជាមួយស្ដ្រី ដទៃបន្ទាប់ពីនោះឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរពួកនាងទៅយក ភរិយាផេ្សងបានដែរ ទោះបីជាសម្រស់របស់ពួកគេទាក់ទាញអ្នក យ៉ាងណាក៏ដោយ លើកលែងតែខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នក ប៉ុណ្ណោះ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាគ្រប់គ្រងលើអ្វីៗទាំងអស់។
🎧 ស្តាប់

📜 អាយ៉ាត់ 50-54 — អាល់-អាហ្សាប

50يَا أَيُّهَا النَّبِيُّ إِنَّا أَحْلَلْنَا لَكَ أَزْوَاجَكَ اللَّاتِي آتَيْتَ أُجُورَهُنَّ وَمَا مَلَكَتْ يَمِينُكَ مِمَّا أَفَاءَ اللَّهُ عَلَيْكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّاتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَالَاتِكَ اللَّاتِي هَاجَرْنَ مَعَكَ وَامْرَأَةً مُّؤْمِنَةً إِن وَهَبَتْ نَفْسَهَا لِلنَّبِيِّ إِنْ أَرَادَ النَّبِيُّ أَن يَسْتَنكِحَهَا خَالِصَةً لَّكَ مِن دُونِ الْمُؤْمِنِينَ ۗ قَدْ عَلِمْنَا مَا فَرَضْنَا عَلَيْهِمْ فِي أَزْوَاجِهِمْ وَمَا مَلَكَتْ أَيْمَانُهُمْ لِكَيْلَا يَكُونَ عَلَيْكَ حَرَجٌ ۗ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
ឱណាពី(មូហាំម៉ាត់). ពិតប្រាកដណាស់ យើងបាន អនុញ្ញាតឱ្យអ្នកនូវបណ្ដាភរិយារបស់អ្នកដែលអ្នកបានផ្ដល់ប្រាក់ខាន់ ស្លាដល់ពួកនាង និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នកដែលអល់ឡោះបាន ប្រទានជាជ័យភណ្ឌដល់អ្នក។ ហើយ(យើងបានអនុញ្ញាតឱ្យអ្នករៀប ការជាមួយ)កូនស្រីរបស់មាខាងឪពុករបស់អ្នក និងកូនស្រីរបស់មីង ខាងឪពុករបស់អ្នក និងកូនស្រីរបស់មាខាងម្ដាយរបស់អ្នក ហើយ និងកូនស្រីរបស់មីងខាងម្ដាយរបស់អ្នកដែលពួកនាងបានភៀសខ្លួនជាមួយអ្នក។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នកដែរនូវ)ស្ដ្រីមានជំនឿដទៃទៀតដែលនាងបានប្រគល់ខ្លួនរបស់នាងជូនណាពី(ដោយ មិនទាមទារខាន់ស្លា) ប្រសិនបើណាពីមានបំណងរៀបអាពាហ៍ពិពាហ៍ជាមួយនាងគឺសម្រាប់តែអ្នកម្នាក់គត់ដោយមិនអនុញ្ញាត ចំពោះអ្នកមានជំនឿទូទៅឡើយ។ ពិតណាស់ យើងបានដឹងពីអ្វី ដែលយើងបានដាក់បញ្ញត្ដិចំពោះពួកគេក្នុងរឿងភរិយារបស់ពួកគេ (អនុញ្ញាតត្រឹមបួននាក់)និងខ្ញុំបម្រើស្រីដាច់ថ្លៃរបស់ពួកគេ ដើម្បី កុំឱ្យមានការលំបាកដល់អ្នក។ ហើយអល់ឡោះមហាអភ័យទោសមហាអាណិតស្រឡាញ់។
51۞ تُرْجِي مَن تَشَاءُ مِنْهُنَّ وَتُؤْوِي إِلَيْكَ مَن تَشَاءُ ۖ وَمَنِ ابْتَغَيْتَ مِمَّنْ عَزَلْتَ فَلَا جُنَاحَ عَلَيْكَ ۚ ذَٰلِكَ أَدْنَىٰ أَن تَقَرَّ أَعْيُنُهُنَّ وَلَا يَحْزَنَّ وَيَرْضَيْنَ بِمَا آتَيْتَهُنَّ كُلُّهُنَّ ۚ وَاللَّهُ يَعْلَمُ مَا فِي قُلُوبِكُمْ ۚ وَكَانَ اللَّهُ عَلِيمًا حَلِيمًا
ហើយអ្នកអាចបោះបង់ការជ្រើសរើសអ្នកណាម្នាក់ក្នុង ចំណោមពួកនាង ឬអ្នកអាចនៅជាមួយអ្នកណាម្នាក់តាមតែអ្នក ប្រាថ្នា។ ហើយអ្នកណាម្នាក់ដែលអ្នកមានបំណងរួមរស់ជាមួយក្នុង ចំណោមភរិយាដែលអ្នកបានបោះបង់នោះ គឺគ្មានទោសពៃរ៍អ្វី ចំពោះអ្នកឡើយ។ នោះគឺជារឿងដែលជិតបំផុតដែលធ្វើឱ្យពួកនាង សប្បាយរីករាយ និងមិនព្រួយបារម្ភ ហើយពួកនាងយល់ព្រមនូវអ្វី ដែលអ្នកបានផ្ដល់ឱ្យពួកនាងទាំងអស់គ្នា។ ហើយអល់ឡោះដឹងនូវ អ្វីដែលមាននៅក្នុងចិត្ដរបស់ពួកអ្នក។ ហើយអល់ឡោះមហាដឹង មហាអត់ធ្មត់។
52لَّا يَحِلُّ لَكَ النِّسَاءُ مِن بَعْدُ وَلَا أَن تَبَدَّلَ بِهِنَّ مِنْ أَزْوَاجٍ وَلَوْ أَعْجَبَكَ حُسْنُهُنَّ إِلَّا مَا مَلَكَتْ يَمِينُكَ ۗ وَكَانَ اللَّهُ عَلَىٰ كُلِّ شَيْءٍ رَّقِيبًا
មិនអនុញ្ញាតិឱ្យអ្នក(មូហាំម៉ាត់)រៀបការជាមួយស្ដ្រី ដទៃបន្ទាប់ពីនោះឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរពួកនាងទៅយក ភរិយាផេ្សងបានដែរ ទោះបីជាសម្រស់របស់ពួកគេទាក់ទាញអ្នក យ៉ាងណាក៏ដោយ លើកលែងតែខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នក ប៉ុណ្ណោះ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាគ្រប់គ្រងលើអ្វីៗទាំងអស់។
53يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتَ النَّبِيِّ إِلَّا أَن يُؤْذَنَ لَكُمْ إِلَىٰ طَعَامٍ غَيْرَ نَاظِرِينَ إِنَاهُ وَلَٰكِنْ إِذَا دُعِيتُمْ فَادْخُلُوا فَإِذَا طَعِمْتُمْ فَانتَشِرُوا وَلَا مُسْتَأْنِسِينَ لِحَدِيثٍ ۚ إِنَّ ذَٰلِكُمْ كَانَ يُؤْذِي النَّبِيَّ فَيَسْتَحْيِي مِنكُمْ ۖ وَاللَّهُ لَا يَسْتَحْيِي مِنَ الْحَقِّ ۚ وَإِذَا سَأَلْتُمُوهُنَّ مَتَاعًا فَاسْأَلُوهُنَّ مِن وَرَاءِ حِجَابٍ ۚ ذَٰلِكُمْ أَطْهَرُ لِقُلُوبِكُمْ وَقُلُوبِهِنَّ ۚ وَمَا كَانَ لَكُمْ أَن تُؤْذُوا رَسُولَ اللَّهِ وَلَا أَن تَنكِحُوا أَزْوَاجَهُ مِن بَعْدِهِ أَبَدًا ۚ إِنَّ ذَٰلِكُمْ كَانَ عِندَ اللَّهِ عَظِيمًا
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកកុំចូលផ្ទះរបស់ណាពី លើកលែងតែគេអនុញ្ញាតិឱ្យពួកអ្នកចូលរួមទទួលទានអាហារដោយ ពួកអ្នកមិនត្រូវទៅរង់ចាំមុនពេលចំអិនអាហារឡើយ។ ក៏ប៉ុន្ដែនៅ ពេលដែលគេបានអញ្ចើញពួកអ្នក ចូរពួកអ្នកចូលទៅចុះ។ ហើយនៅ ពេលដែលពួកអ្នកទទួលទានរួច ចូរពួកអ្នកចាកចេញរៀងៗខ្លួន ហើយមិនត្រូវបន្ដជជែកគ្នាឡើយ។ ពិតប្រាកដណាស់ ប្រការទាំង នោះគឺវាប៉ះពាល់ដល់ណាពី ហើយគាត់មានការខ្មាស់អៀនពួកអ្នក (ក្នុងការប្រាប់ឱ្យពួកអ្នកចាកចេញ)។ ហើយអល់ឡោះមិនខ្មាស់អៀនចំពោះរឿងពិតឡើយ។ ហើយនៅពេលពួកអ្នកសុំរបស់របរ ប្រើប្រាស់អ្វីមួយពីពួកនាង(ភរិយាណាពី) ចូរពួកអ្នកសុំពីពួកនាង ពីខាងក្រៅរបាំង។ ទាំងនោះគឺជាការស្អាតស្អំបំផុតចំពោះចិត្ដពួកអ្នក និងចិត្ដពួកនាង។ ហើយវាមិនសក្ដិសមឡើយចំពោះពួកអ្នកដែលពួក អ្នករំខានដល់អ្នកនាំសាររបស់អល់ឡោះ។ ហើយពួកអ្នកមិនអាច រៀបការជាមួយនឹងបណ្ដាភរិយារបស់គាត់បន្ទាប់ពីគាត់(មរណៈ)ជា ដាច់ខាត។ ពិតប្រាកដណាស់ ប្រការទាំងនោះគឺធំធេងបំផុតចំពោះ អល់ឡោះ។
54إِن تُبْدُوا شَيْئًا أَوْ تُخْفُوهُ فَإِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
ប្រសិនបើពួកអ្នកលាតត្រដាងអ្វីមួយ ឬលាក់បាំងវានោះ ពិតប្រាកដណាស់ អល់ឡោះមហាដឹងរាល់អ្វីៗទាំងអស់។
អាល់-អាហ្សាបលិបិក្រមគូរអាន
73អាយ៉ាត់
MedinanRevelation
52អាយ៉ាត់

ការបកប្រែ — អាល់-អាហ្សាប 52

ជំពូក អាល់-អាហ្សាប អាយ៉ាត់ 52 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : មិនអនុញ្ញាតិឱ្យអ្នក(មូហាំម៉ាត់)រៀបការជាមួយស្ដ្រី ដទៃបន្ទាប់ពីនោះឡើយ ហើយក៏មិនអាចផ្លាស់ប្ដូរពួកនាងទៅយក ភរិយាផេ្សងបានដែរ ទោះបីជាសម្រស់របស់ពួកគេទាក់ទាញអ្នក យ៉ាងណាក៏ដោយ លើកលែងតែខ្ញុំបម្រើស្រីដាច់ថ្លៃរបស់អ្នក ប៉ុណ្ណោះ។ ហើយអល់ឡោះគឺជាអ្នកថែរក្សាគ្រប់គ្រងលើអ្វីៗទាំងអស់។

ជំពូក អាយ៉ាត់ 52/73 — អាល់-អាហ្សាប الأحزاب (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អាហ្សាប ស្តាប់, អាល់-អាហ្សាប ការបកប្រែ, អាល់-អាហ្សាប mp3, អាល់-អាហ្សាប pdf. អាយ៉ាត់ 50–54. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers