ជំពូក អាល់-អាន់ប៊ីយ៉ា pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-អាន់ប៊ីយ៉ា pdf ខ្មែរ — ទាញយក ជំពូក អាល់-អាន់ប៊ីយ៉ា ការបកប្រែ. ជំពូក អាល់-អាន់ប៊ីយ៉ា (Meccan) 112 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-អាន់ប៊ីយ៉ា

ﭑﭒﭓﭔﭕﭖﭗﭘ
21:1
ចំពោះមនុស្សលោក ការជំនុំជំរះរបស់ពួកគេជិតបានមកដល់ ហើយ ខណៈដែលពួកគេស្ថិតនៅក្នុងភាពព្រងើយកន្ដើយងាកចេញ (ពីការដាស់តឿនព្រមាន)នោះ។
ﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤ
21:2
គ្មានការរំលឹក(អាយ៉ាត់នៃគម្ពីរគួរអាន)ដែលថ្មីណាមួយពី ម្ចាស់របស់ពួកគេមកដល់ពួកគេក្រៅពីពួកគេបានស្ដាប់វាដោយ លេងសើច
ﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶ
21:3
ខណៈដែលចិត្ដរបស់ពួកគេព្រងើយកន្ដើយនោះឡើយ។ ហើយពួកដែលបានបំពានបានខ្សឹបខ្សៀវគ្នាជាសម្ងាត់ថាៈ (មូហាំ-ម៉ាត់)នេះគ្រាន់តែជាមនុស្សធម្មតាដូចពួកអ្នកប៉ុណ្ណោះ។ តើពួកអ្នក ព្រមទទួលយកមន្ដអាគម ខណៈដែលពួកអ្នកឃើញច្បាស់នោះឬ
ﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂ
21:4
គាត់(មូហាំម៉ាត់)បានពោល(ទៅកាន់ពួកគេ)ថាៈ ម្ចាស់ របស់ខ្ញុំដឹងនូវពាក្យសំដី(ខ្សឹបខ្សៀវអ្នកដែល)នៅលើមេឃ និង ផែនដី។ ហើយទ្រង់មហាឮ មហាដឹង។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
21:5
ផ្ទុយទៅវិញពួកគេបាននិយាយ(ដោយបដិសេធ)ថាៈ (គម្ពីរ គួរអាននេះ)គឺជាភាពច្របូកច្របល់នៃការយល់សប្ដិមិនពិត ឬគេ (មូហាំម៉ាត់)បានប្រឌិតវាឡើង ឬក៏គេគ្រាន់តែជាកវីនិពន្ធម្នាក់ ប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យយើងនូវមុជីហ្សាត់ណាមួយដូចអ្វី ដែលគេបានបញ្ជូនឱ្យពួកមុនៗ។
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛ
21:6
គ្មានភូមិស្រុក(ប្រជាជន)មានជំនឿណាមួយដែលយើងបាន បំផ្លាញវាមុនពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)នោះឡើយ។ ដូចេ្នះ តើ ពួកគេនឹងមានជំនឿឬទេ
ﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫ
21:7
ហើយយើងមិនបានបញ្ជូនអ្នកណាម្នាក់មុនអ្នក(មូហាំម៉ាត់) ក្រៅពីបុរសៗដែលយើងផ្ដល់វ៉ាហ៊ីដល់ពួកគេនោះឡើយ។ ហេតុនេះ ចូរពួកអ្នក(ពួកមូស្ហរីគីន)សួរពួក(អះលីគីតាប)ដែលមានចំណេះ ដឹងចុះ ប្រសិនបើពួកអ្នកមិនបានដឹង។
ﮬﮭﮮﮯﮰﮱﯓﯔﯕﯖ
21:8
ហើយយើងមិនបានបង្កើតពួកគេ(អ្នកនាំសារ)ដោយមាន ខ្លួនប្រាណមិនចេះបរិភោគចំណីអាហារនោះទេ ហើយពួកគេក៏គ្មាន ជីវិតអមតៈដែរ។
ﯗﯘﯙﯚﯛﯜﯝﯞﯟ
21:9
បន្ទាប់មក យើងបានបំពេញកិច្ចសន្យាចំពោះពួកគេ(អ្នក នាំសារ) ហើយយើងបានសង្គ្រោះពួកគេនិងអ្នកណាដែលយើង មានចេតនា តែយើងក៏បានបំផ្លាញពួកដែលបំពានដែរ។
ﯠﯡﯢﯣﯤﯥﯦﯧﯨﯩ
21:10
ជាការពិតណាស់ យើងបានបញ្ចុះគម្ពីរមួយ(គម្ពីរគួរអាន) ឱ្យពួកអ្នក ដែលនៅក្នុងនោះមានការក្រើនរំលឹកចំពោះពួកអ្នក។ តើពួកអ្នកមិនគិតពិចារណាទេឬ
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
21:11
ហើយយើងបានបំផ្លាញភូមិស្រុក(ប្រជាជន)ដែលបាន បំពាននោះជាច្រើនមកហើយ រួចយើងបានបង្កើតក្រុមមួយផេ្សង ទៀតបន្ទាប់ពីពួកគេ។
ﭜﭝﭞﭟﭠﭡﭢﭣ
21:12
ហើយនៅពេលដែលពួកគេ(អ្នកភូមិស្រុក)បានឃើញ ទារុណកម្មរបស់យើង(មកដល់)ស្រាប់តែពួកគេរត់គេចពីវា។
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮ
21:13
(ម៉ាឡាអ៊ីកាត់បានពោលទៅកាន់ពួកគេថា) ពួកអ្នកកុំ រត់គេចឱ្យសោះ ហើយចូរពួកអ្នកត្រឡប់ទៅរកភាពសប្បាយរីករាយ និងលំនៅដ្ឋាន(ដ៏ប្រណីត)របស់ពួកអ្នកវិញចុះ ពួកអ្នកនឹង ត្រូវគេសួរជាមិនខាន។
ﭯﭰﭱﭲﭳﭴ
21:14
ពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បានបំពានមែន។
ﭵﭶﭷﭸﭹﭺﭻﭼﭽ
21:15
ហើយការស្រែកហៅរបស់ពួកគេនោះនៅតែបន្ដរហូត ទាល់តែយើងធ្វើឱ្យពួកគេដូចជាដំណាំដែលត្រូវបានគេច្រូតកាត់ ដែលមិនអាចរស់បានទៀតឡើយ។
ﭾﭿﮀﮁﮂﮃﮄﮅ
21:16
ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីៗដែល នៅចន្លោះវាទាំងពីរជាការលេងសើចនោះឡើយ។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
21:17
ប្រសិនបើយើងមានបំណងយកជាល្បែងលេងសើច (មហេសី ឬបុត្រ) គឺយើងនឹងយកវាពីអ្នកដែលនៅក្បែរយើង ប្រសិនបើយើងចង់ធ្វើមែននោះ។
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠ
21:18
ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិត(គម្ពីរគួរអាន)ទៅលើ ភាពមិនពិត។ ហើយវាបំផ្លាញភាពមិនពិត ពេលនោះភាពមិនពិត ស្រាប់តែរលាយសាបសូន្យ។ ហើយទារុណកម្មគឺសម្រាប់ពួកអ្នក ដោយសារតែអ្វីដែលពួកអ្នក និយាយប្រឌិត(ថាអល់ឡោះមាន មហេសី និងបុត្រ)នោះ។
ﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯ
21:19
ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងផែនដីជា កម្មសិទ្ធិរបស់ទ្រង់តែមួយគត់។ ហើយអ្នកនៅក្បែរទ្រង់គឺពួកគេ មិនក្រអឺតក្រទម និងមិននឿយហត់ក្នុងការគោរពសក្ការៈចំពោះ ទ្រង់ឡើយ។
ﮰﮱﯓﯔﯕﯖ
21:20
ដោយពួកគេនាំគ្នាលើកតម្កើងទ្រង់ទាំងយប់ទាំងថ្ងៃមិន ធុញទ្រាន់ឡើយ។
ﯗﯘﯙﯚﯛﯜﯝﯞ
21:21
តើពួកគេ(ពួកមូស្ហរីគីន)បានយកព្រះនានាដែលធ្វើអំពីដី (មកគោរពសក្ការៈ) ដែលព្រះទាំងនោះគ្មានលទ្ធភាពអាចប្រោស ជីវិតដែលស្លាប់បានឬ
ﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
21:22
ប្រសិនបើនៅលើមេឃ និងផែនដីមានម្ចាស់ច្រើនក្រៅពី អល់ឡោះមែននោះ វាទាំងពីរច្បាស់ជាអន្ដរាយជាមិនខាន។ ដូចេ្នះ អល់ឡោះជាម្ចាស់នៃអារ៉ស្ហមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះទៅទៀត។
ﯮﯯﯰﯱﯲﯳﯴ
21:23
ទ្រង់មិនត្រូវគេសួរដេញដោលនូវអ្វីដែលទ្រង់ធ្វើនោះ ឡើយ តែពួកគេទេដែលត្រូវគេ(អល់ឡោះ)សួរដេញដោលនោះ។
ﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏ
21:24
តើពួកគេយកព្រះនានាធ្វើជាម្ចាស់ក្រៅពីទ្រង់ឬ? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកនាំភស្ដុតាងរបស់ពួកអ្នកមកចុះ។ នេះ(គម្ពីរគួរអាន)គឺជាការរំលឹករបស់អ្នកដែលនៅជាមួយខ្ញុំ និង ជាការរំលឹករបស់អ្នកដែលមុនខ្ញុំ។ ផ្ទុយទៅវិញ ពួកគេភាគច្រើនមិន ដឹងការពិតឡើយ ដូចេ្នះពួកគេគឺជាពួកដែលងាកចេញ (ពីការពិត)។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠ
21:25
ហើយយើងមិនបានបញ្ជូនអ្នកនាំសារណាម្នាក់មុនអ្នកក្រៅ ពីយើងផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីយើងនោះឡើយ។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើងចុះ។
ﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫ
21:26
ហើយពួកគេបាននិយាយថាៈ ម្ចាស់មហាសប្បុរសមាន បុត្រ។ ទ្រង់មហាស្អាតស្អំ(អំពីអ្វីដែលពួកគេនិយាយ)។ ផ្ទុយទៅ វិញ ពួកគេ(ម៉ាឡាអ៊ីកាត់)គឺជាខ្ញុំរបស់អល់ឡោះដែលត្រូវគេលើក តម្កើង។
ﭬﭭﭮﭯﭰﭱﭲ
21:27
ពួកគេ(ម៉ាឡាអ៊ីកាត់)មិនហ៊ានផ្ដើមសំដីមុនទ្រង់ឡើយ ហើយពួកគេប្រតិបតិ្ដតាមការបញ្ជារបស់ទ្រង់។
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂ
21:28
ទ្រង់ដឹងនូវអ្វីដែល(នឹងកើតឡើង)នៅខាងមុខពួកគេ(ថ្ងៃបរលោក) និងអ្វីដែលពួកគេបានប្រព្រឹត្ដកន្លងមក(ក្នុងលោកិយ)។ ហើយពួកគេ(ម៉ាឡាអ៊ីកាត់)មិនអាចធ្វើអន្ដរាគមន៍ដល់អ្នកណា ក្រៅពីអ្នកដែលទ្រង់បានយល់ព្រមឡើយ ហើយពួកគេប្រុងប្រយ័ត្ន ដោយកោតខ្លាចទៅចំពោះទ្រង់។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒ
21:29
ហើយអ្នកណាម្នាក់ក្នុងចំណោមពួកគេដែលនិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំគឺជាម្ចាស់ផេ្សងពីទ្រង់នោះ យើងនឹងតបស្នង ដល់គេនូវនរកជើហាន់ណាំជាមិនខាន។ ដូច្នោះដែរ យើងនឹងតប ស្នងចំពោះពួកដែលបំពាន។
ﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧ
21:30
តើពួកដែលគ្មានជំនឿមិនបានដឹងទេឬថាៈ ពិតប្រាកដ ណាស់ មេឃជាច្រើនជាន់ និងផែនដីវាទាំងពីរបានជាប់គ្នា តែយើង បានបំបែកវាទាំងពីរឱ្យឃ្លាតពីគ្នាវិញនោះ? ហើយយើងបានបង្កើត អ្វីៗទាំងអស់ដែលមានជីវិតអំពីទឹក។ ដូចេ្នះតើពួកគេនៅតែមិន ជឿទៀតឬ
ﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖ
21:31
ហើយយើងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើផែនដី ដើម្បីកុំឱ្យវារញ្ជួយដល់ពួកគេ និងយើងបានបង្កើតឱ្យមានផ្លូវជាច្រើន ដែលទូលាយនៅលើវា សង្ឃឹមថាពួកគេទទួលបានការចង្អុលបង្ហាញ (ក្នុងកិច្ចការរស់នៅ)។
ﯗﯘﯙﯚﯛﯜﯝﯞﯟﯠ
21:32
ហើយយើងបានបង្កើតមេឃធ្វើជាដំបូលការពារ(ផែនដី)។ តែពួកគេនៅតែងាកចេញពីភស្ដុតាងនានា(ព្រះអាទិត្យ ព្រះច័ន្ទ ហ្វូងតារា...)របស់វា។
ﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭ
21:33
ហើយទ្រង់ជាអ្នកដែលបានបង្កើតពេលយប់ និងពេលថ្ងៃ ហើយនិងព្រះអាទិត្យ ព្រមទាំងព្រះច័ន្ទ។ ដោយពួកវាទាំងអស់ ដើរតាមគន្លងរបស់វា។
ﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹ
21:34
ហើយយើងមិនបានប្រទានជីវិតអមតៈឱ្យមនុស្សលោកណា ម្នាក់មុនអ្នក(មូហាំម៉ាត់)ឡើយ។ ដូចេ្នះ ប្រសិនបើអ្នកស្លាប់ តើពួកគេ(ពួកប្រឆាំង)មានជីវិតអមតៈឬ
ﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆ
21:35
រាល់ៗរបស់ដែលមានជីវិតនឹងភ្លក្សរសជាតិនៃការស្លាប់។ ហើយយើងនឹងសាកល្បងពួកអ្នកនូវប្រការអាក្រក់ និងប្រការល្អ។ ហើយពួកអ្នកនឹងត្រូវវិលត្រឡប់មកកាន់យើងវិញ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢ
21:36
ហើយនៅពេលដែលពួកប្រឆាំងបានឃើញអ្នក(មូហាំម៉ាត់) ពួកគេមិននិយាយអ្វីក្រៅពីការមើលងាយថាៈ តើគេនេះ ឬជាអ្នក ដែលនិយាយអាក្រក់ពីម្ចាស់(ព្រះនានា)របស់ពួកអ្នកនោះ? ដោយ ពួកគេគ្មានជំនឿនឹងការរំលឹកនៃម្ចាស់មហាសប្បុរសឡើយ។
ﭣﭤﭥﭦﭧﭨﭩﭪﭫﭬ
21:37
គេបានបង្កើតមនុស្សលោកមកគឺមានលក្ខណៈអន្ទះសា។ យើងនឹងបង្ហាញពួកអ្នកនូវភស្ដុតាង(ទារុណកម្ម)របស់យើង។ ដូចេ្នះ ចូរពួកអ្នកកុំអន្ទះសាសុំពីយើងពេក។
ﭭﭮﭯﭰﭱﭲﭳﭴ
21:38
ហើយពួកគេសួរថាៈ តើការសន្យា(ទារុណកម្ម)នេះនឹង មកដល់នៅពេលណា ប្រសិនបើពួកអ្នកគឺជាអ្នកដែលនិយាយពិត មែននោះ
ﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅ
21:39
ប្រសិនបើពួកដែលប្រឆាំងដឹងពីពេលវេលាដែលពួកគេមិន អាចការពារភ្លើងនរកចេញពីមុខ និងខ្នងរបស់ពួកគេ ហើយគ្មានអ្នក ណាជួយពួកគេនោះ (ប្រាកដជាពួកគេមិនទាមទារចង់ឃើញទារុណកម្មរបស់អល់ឡោះឡើយ)។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐ
21:40
ផ្ទុយទៅវិញ វា(ភ្លើងនរក)នឹងមកដល់ពួកគេភ្លាមៗ ហើយ វាធ្វើឱ្យពួកគេស្រឡាំងកាំង។ ពេលនោះពួកគេមិនអាចទប់ទល់នឹង វាបានឡើយ ហើយពួកគេក៏មិនត្រូវគេពន្យារ(ទារុណកម្ម)ដែរ។
ﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞ
21:41
ហើយជាការពិតណាស់ បណ្ដាអ្នកនាំសារមុនៗអ្នក(មូហាំ-ម៉ាត់)ក៏ត្រូវបានគេចំអកឡកឡឺយដែរ។ ពេលនោះ(ទារុណកម្ម) បានហ៊ុំព័ទ្ធពួកដែលបានប្រមាថមើលងាយបណ្ដាអ្នកនាំសារនូវអ្វី ដែលពួកគេធ្លាប់បានចំអកឡកឡឺយចំពោះវានោះ។
ﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
21:42
ចូរអ្នក(មូហាំម៉ាត់ )សួរថាៈ តើមានអ្នកណាការពារពួកអ្នកនៅពេលយប់ និងពេលថ្ងៃពីទារុណកម្មរបស់ម្ចាស់មហា សប្បុរស? ផ្ទុយទៅវិញ ពួកគេគឺជាពួកដែលងាកចេញពីការរំលឹក នៃម្ចាស់របស់ពួកគេ។
ﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞ
21:43
ឬមួយពួកគេមានព្រះផេ្សងពីយើង ដែលអាចការពារពួក គេ(ពីទារុណកម្មរបស់យើង)? ពួកគេ(ព្រះនានា)គ្មានសមត្ថភាព នឹងជួយខ្លួនឯង ហើយពួកគេក៏គ្មានការគាំពារពីយើងដែរ។
ﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳ
21:44
ផ្ទុយទៅវិញ យើងបានផ្ដល់ភាពសប្បាយរីករាយដល់ពួក គេ និងជីដូនជីតារបស់ពួកគេរហូតដល់ពួកគេមានអាយុវែង(ទើប ពួកគេភ្លើតភ្លើនភេ្លចខ្លួនក្នុងការគោរពសក្ការៈមកចំពោះយើង)។ តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ)ដោយយើងកាត់បន្ថយវា (ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ? ដួចេ្នះ តើពួកគេជា ពួកដែលឈ្នះឬ
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
21:45
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែដាស់ តឿនព្រមានពួកអ្នកដោយវ៉ាហ៊ីប៉ុណ្ណោះ។ ហើយអ្នកដែលថ្លង់ ស្ដាប់មិនឮការអំពាវនាវឡើយ កាលបើមានគេដាស់តឿនព្រមាន ពួកគេនោះ។
ﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩ
21:46
ហើយជាការពិតណាស់ ប្រសិនបើទារុណកម្មពីម្ចាស់របស់ អ្នកប៉ះពួកគេតែបន្ដិច ពួកគេពិតជានិយាយ(ដោយស្រែកយំ)ថាៈ ឱវិនាសអន្ដរាយហើយពួកយើង. ពិតប្រាកដណាស់ ពួកយើងគឺជា ពួកដែលបានបំពាន។
ﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀ
21:47
ហើយយើងនឹងដាក់ជញ្ជីងយុត្ដិធម៌នៅថ្ងៃបរលោក។ ដូចេ្នះ គ្រប់ៗរូបនឹងមិនត្រូវគេបំបាត់អ្វី(ទង្វើរបស់គេ)បន្ដិចឡើយ។ ហើយ សូម្បីវាមានទម្ងន់ដូចគ្រាប់ស្ពៃ ក៏យើងនាំវា(អំពើល្អ និងអំពើអាក្រក់)មកដែរ។ គ្រប់គ្រាន់ហើយយើងជាអ្នកជំនុំជំរះ។
ﮁﮂﮃﮄﮅﮆﮇﮈﮉ
21:48
ហើយជាការពិតណាស់់ យើងបានផ្ដល់គម្ពីរ(តាវរ៉ត)ឱ្យ មូសា និងហារូន ជាពន្លឺ(ការចង្អុលបង្ហាញទៅរកផ្លូវល្អ)និងជាការ រំលឹកសម្រាប់បណ្ដាអ្នកដែលកោតខ្លាចយើង។
ﮊﮋﮌﮍﮎﮏﮐﮑﮒ
21:49
គឺបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេដោយអាថ៌កំបាំង ហើយពួកគេខ្លាចថ្ងៃបរលោកបំផុត។
ﮓﮔﮕﮖﮗﮘﮙﮚﮛ
21:50
ហើយនេះ(គម្ពីរគួរអាន)គឺជាការរំលឹកដ៏មានពរជ័យដែល យើងបានបញ្ចុះវាមក។ ដូចេ្នះហេតុអ្វីបានជាពួកអ្នកបដិសេធនឹងវា
ﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦ
21:51
ហើយជាការពិតណាស់ យើងបានប្រទានឱ្យអ៊ីព្រហ៊ីម នូវ ការចង្អុលបង្ហាញរបស់គេកាលពីមុន(កេ្មងវ័យ) ហើយយើងដឹង យ៉ាងច្បាស់អំពីគេ។
ﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓ
21:52
នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានសួរទៅកាន់ឪពុក និង ប្រជាជនរបស់គេថាៈ តើរូបបដិមាដែលពួកអ្នកនាំគ្នាគោរពសក្ការៈ ចំពោះវាទាំងនេះជាអ្វី
ﯔﯕﯖﯗﯘﯙ
21:53
ពួកគេឆ្លើយថាៈ ពួកយើងបានឃើញជីដូនជីតារបស់ពួក យើងគោរពសក្ការៈចំពោះពួកគេ។
ﯚﯛﯜﯝﯞﯟﯠﯡﯢ
21:54
គាត់បានពោលថាៈ ជាការពិតណាស់ ពួកអ្នកនិងជីដូនជីតា របស់ពួកអ្នកបានស្ថិតក្នុងភាពវងេ្វងយ៉ាងច្បាស់លាស់។
ﯣﯤﯥﯦﯧﯨﯩﯪ
21:55
ពួកគេតបវិញថាៈ តើអ្នកនាំមកឱ្យយើងនូវការពិត ឬមួយ អ្នកជាមនុស្សម្នាក់ក្នុងចំណោមពួកដែលនិយាយលេងសើច
ﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸ
21:56
គេ(អ៊ីព្រហ៊ីម)បានពោលទៅវិញថាៈ ផ្ទុយទៅវិញ ម្ចាស់ របស់ពួកអ្នកគឺជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដីដែល ទ្រង់បានបង្កើតវាទាំងនោះ ហើយខ្ញុំជាសាក្សីម្នាក់លើរឿងទាំង នោះ។
ﯹﯺﯻﯼﯽﯾﯿﰀ
21:57
ខ្ញុំស្បថនឹងអល់ឡោះថាៈ ខ្ញុំនឹងរៀបគម្រោងកំចាត់រូប បដិមាទាំងអស់របស់ពួកអ្នក ក្រោយពេលដែលពួកអ្នកត្រឡប់មក (ពីពិធីបុណ្យ)វិញ។
ﭑﭒﭓﭔﭕﭖﭗﭘﭙ
21:58
ពេលនោះគេ(អ៊ីព្រហ៊ីម)ក៏បានវាយកំទេចរូបបដិមាទាំង នោះឱ្យទៅជាបំណែកៗ លើកលែងតែរូបបដិមាមួយធំជាងគេ ប៉ុណ្ណោះ ដើម្បីឱ្យពួកគេត្រឡប់ទៅកាន់វា(ហើយសួរវា)។
ﭚﭛﭜﭝﭞﭟﭠﭡﭢ
21:59
ពួកគេ(ពួកគ្មានជំនឿ)បាននិយាយថាៈ តើអ្នកណាបានធ្វើ មកលើព្រះនានារបស់ពួកយើងបែបនេះ? ពិតប្រាកដណាស់ អ្នក នោះពិតជាស្ថិតក្នុងចំណោមពួកដែលល្មើស។
ﭣﭤﭥﭦﭧﭨﭩﭪ
21:60
ពួកគេមួយចំនួនបាននិយាយថាៈពួកយើងបានឮយុវជនម្នាក់ និយាយ(អាក្រក់)ពីពួកវា(រូបបដិមា) គេហៅគាត់ថាអ៊ីព្រហ៊ីម ។
ﭫﭬﭭﭮﭯﭰﭱﭲﭳ
21:61
ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកនាំគេមកនៅចំពោះមុខ មហាជន ដើម្បីឱ្យពួកគេធ្វើជាសាក្សី(ចំពោះការប្រព្រឹត្ដរបស់គេ)។
ﭴﭵﭶﭷﭸﭹﭺ
21:62
ពួកគេបានសួរថាៈ តើអ្នកឬដែលបានធ្វើបែបនេះមកលើ ព្រះរបស់ពួកយើងឱអ៊ីព្រហ៊ីម
ﭻﭼﭽﭾﭿﮀﮁﮂﮃﮄ
21:63
គេ(អ៊ីព្រហ៊ីម)បានឆ្លើយថា ផ្ទុយទៅវិញ គឺរូបបដិមា ធំជាងគេនេះហើយដែលបានធ្វើវានោះ។ ដូចេ្នះ ចូរពួកអ្នកសួរ ពួកវាចុះ ប្រសិនបើពួកវាចេះនិយាយមែននោះ។
ﮅﮆﮇﮈﮉﮊﮋﮌ
21:64
ហើយ(ដោយពាក្យសំដីនេះ) ពួកគេបានបែរមកបន្ទោស គ្នារបស់ពួកគេវិញ ហើយក៏បាននិយាយថាៈ ពិតប្រាកដណាស់ ពួក អ្នកគឺជាពួកដែលបំពាន។
ﮍﮎﮏﮐﮑﮒﮓﮔﮕﮖ
21:65
បន្ទាប់មក ពួកគេបានឱនក្បាលរបស់ពួកគេ(ដោយខ្មាស់ អៀន រួចក៏និយាយទៅកាន់អ៊ីព្រហ៊ីមថា) ជាការពិតណាស់ អ្នក បានដឹងហើយថា ពួកវាទាំងនេះមិនចេះនិយាយឡើយ។
ﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢ
21:66
គាត់បានតបវិញថាៈ ដូចេ្នះ តើពួកអ្នកនៅគោរពសក្ការៈ ចំពោះអ្វីដែលមិនផ្ដល់ផលប្រយោជន៍ ឬមិនផ្ដល់គ្រោះថ្នាក់អ្វីសោះ ដល់ពួកអ្នកផេ្សងពីអល់ឡោះឬ
ﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
21:67
គួរឱ្យអាម៉ាស់បំផុតចំពោះពួកអ្នក និងចំពោះអ្វីៗដែល ពួកអ្នកនៅគោរពសក្ការៈក្រៅពីអល់ឡោះនោះ។ តើពួកអ្នកមិន ត្រិះរិះពិចារណាទេឬ
ﮮﮯﮰﮱﯓﯔﯕﯖ
21:68
ពួកគេបាននិយាយថាៈ ចូរពួកអ្នកដុតគេ(អ៊ីព្រហ៊ីម) និង នាំគ្នាជួយសង្គ្រោះព្រះរបស់ពួកអ្នក ប្រសិនបើពួកអ្នកចង់ធ្វើ។
ﯗﯘﯙﯚﯛﯜﯝﯞ
21:69
យើងបានមានបន្ទូលថាៈ ឱភ្លើង. ចូរប្រែក្លាយទៅជា ត្រជាក់ និងផ្ដល់សុវត្ថិភាពដល់អ៊ីព្រហ៊ីម ចុះ។
ﯟﯠﯡﯢﯣﯤ
21:70
ហើយពួកគេមានបំណងរៀបចំផែនការអាក្រក់ចំពោះគេ (អ៊ីព្រហ៊ីម) ប៉ុន្ដែយើងបានធ្វើឱ្យពួកគេវិនាសខាតបង់។
ﯥﯦﯧﯨﯩﯪﯫﯬﯭ
21:71
ហើយយើងបានសង្គ្រោះគេ(អ៊ីព្រហ៊ីម) និងលូត(ពីទឹកដី អ៊ីរ៉ាក់)ទៅកាន់ទឹកដី(ស្ហាម)ដែលយើងបានប្រទានពរជ័យចំពោះ ទឹកដីនេះសម្រាប់ពិភពលោក។
ﯮﯯﯰﯱﯲﯳﯴﯵﯶﯷ
21:72
ហើយយើងបានប្រទានអ៊ីស្ហាក(ជាកូន) និងយ៉ាក់កូប(ជា ចៅ)ឱ្យគេ(អ៊ីព្រហ៊ីម)ថែមទៀត។ ហើយយើងបានធ្វើឱ្យពួកគេ ក្លាយជាអ្នកដែលល្អត្រឹមត្រូវ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡ
21:73
ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅជាអ្នកដឹកនាំដើម្បី ចង្អុលបង្ហាញផ្លូវ(ដល់មនុស្សលោក)តាមបទបញ្ជារបស់យើង។ ហើយយើងបានផ្ដល់វ៉ាហ៊ីដល់ពួកគេឱ្យសាងអំពើល្អ និងប្រតិបត្ដិ សឡាត ហើយនិងបរិច្ចាគហ្សាកាត់។ ហើយពួកគេគឺជាអ្នកដែល បានគោរពសក្ការៈមកចំពោះយើង។
ﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳ
21:74
ហើយលូតវិញ យើងបានប្រទានឱ្យគេនូវគតិបណ្ឌិត និង ចំណេះដឹង ហើយយើងបានសង្គ្រោះគេឱ្យផុតពីអ្នកភូមិដែលបាន ប្រព្រឹត្ដអំពើស្មោកគ្រោក។ ពិតប្រាកដណាស់ ពួកគេជាក្រុមអាក្រក់ ដែលល្មើសនឹងបទបញ្ជារបស់យើង។
ﭴﭵﭶﭷﭸﭹﭺﭻ
21:75
ហើយយើងបានបញ្ចូលគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ គេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អ។
ﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
21:76
ហើយ(ចូរចងចាំអំពីរឿង)នួហ នៅពេលដែលគេបានបួង សួងសុំកាលពីមុន យើងក៏បានឆើ្លយតបចំពោះគេ។ ហើយយើងបាន សង្គ្រោះគេនិងអ្នករួមជំនឿរបស់គេឱ្យផុតពីគ្រោះមហន្ដរាយ(ទឹក ជំនន់)ដ៏ធំ។
ﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖ
21:77
ហើយ យើងបានជួយគេឱ្យរួចផុតពីក្រុមដែលបានបដិសេធ នឹងបណ្ដាភស្ដុតាងរបស់យើង។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុម អាក្រក់។ ដូចេ្នះហើយយើងបានពន្លិចពួកគេក្នុងទឹកទាំងអស់គ្នា។
ﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
21:78
ហើយ(ចូរចងចាំអំពីរឿង)ដាវូដ(ឪពុក)និងស៊ូឡៃម៉ាន (កូន)កាលនោះគេទាំងពីរបានកាត់ក្ដ្ដីពីរឿងចំការដំណាំមួយដែល ហ្វូងពពែរបស់ក្រុមអ្នកស្រុកបានចូលស៊ីខេ្ទចខ្ទីនៅយប់មួយ ហើយ យើង(អល់ឡោះ)ជាសាក្សីចំពោះការកាត់ក្ដីរបស់ពួកគេ។
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘ
21:79
ក្រោយមកយើងបានធ្វើឱ្យស៊ូឡៃម៉ានយល់អំពីរឿងក្ដីនេះ។ ហើយយើងបានប្រទានភាពឈ្លាសវៃ និងចំណេះដឹងដល់គេទាំងពីរ។ រួចហើយយើងបានធ្វើឱ្យភ្នំនិងហ្វូងសត្វស្លាបជាច្រើនលើកតម្កើង សរសើរ(ចំពោះយើង)រួមជាមួយដាវូដ។ ហើយយើងគឺជាអ្នកធ្វើ រឿងទាំងនេះ។
ﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤ
21:80
ហើយយើងបានបង្រៀនគេ(ដាវូដ)ឱ្យចេះធ្វើអាវក្រោះ សម្រាប់ពួកអ្នក ដើម្បីការពារពួកអ្នកក្នុងការធ្វើសង្គ្រាមរបស់ ពួកអ្នក។ តើពួកអ្នកដឹងគុណឬទេ
ﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴ
21:81
ហើយយើងបានផ្ដល់ឱ្យស៊ូឡៃម៉ាននូវវាយោដែលបក់បោក តាមបញ្ជារបស់គេទៅកាន់ទឹកដីដែលយើងបានប្រទានពរជ័យចំពោះ វា(ទឹកដីស្ហាម)។ ហើយយើងដឹងបំផុតនូវអ្វីៗទាំងអស់។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞ
21:82
ហើយក្នុងចំណោមពួកស្ហៃតនមានអ្នកជ្រមុជទឹក(រក កំណប់ក្នុងបាតសមុទ្រ)ឱ្យគេ(ស៊ូឡៃម៉ាន) និងធ្វើកិច្ចការផេ្សង ពីនោះទៀត ហើយយើងគឺជាអ្នកថែរក្សាពួកគេទាំងនោះ។
ﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪ
21:83
ហើយ(ចូរចងចាំអំពីរឿង)អៃយ៉ូបនៅពេលដែលគេបាន បួងសួងសុំម្ចាស់របស់គេថាៈ ពិតប្រាកដណាស់ ភាពគ្រោះថ្នាក់បាន មកបៀតបៀនខ្ញុំ ហើយមានតែទ្រង់ទេគឺជាអ្នកដែលអាណិត ស្រឡាញ់ជាងគេបំផុត។
ﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
21:84
ដូចេ្នះហើយ យើងបានឆ្លើយតបនូវការបួងសួងសុំរបស់គេ ហើយយើងបានរំដោះភាពគ្រោះថ្នាក់ឱ្យចេញពីខ្លួនគេ។ ហើយយើង បានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេឡើងវិញ ហើយនិងផ្ដល់ឱ្យ ពួកគេដូចអ្វីដែលមាននៅជាមួយពួកគេពីមុនដោយក្ដីមេត្ដាករុណា ពីយើង និងជាការរំលឹកដល់បណ្ដាអ្នកដែលគោរពសក្ការៈចំពោះ យើង។
ﭽﭾﭿﮀﮁﮂﮃﮄﮅ
21:85
(ចូរអ្នកចងចាំអំពីរឿង)អ៊ីស្មាអ៊ីល អ៊ីទ្រីស និងហ៊្សុល គីហ្វលី គេទាំងអស់គឺស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់។
ﮆﮇﮈﮉﮊﮋﮌﮍ
21:86
ហើយយើងបានបញ្ចូលពួកគេទៅក្នុងក្ដីមេត្ដាករុណារបស់ យើង។ ពិតប្រាកដណាស់ ពួកគេស្ថិតក្នុងចំណោមអ្នកដែលសាង អំពើល្អត្រឹមត្រូវ។
ﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥ
21:87
ហើយ(ចូរអ្នកចងចាំអំពីរឿង)ហ្សាន់នូន(យូនូស)នៅ ពេលដែលគេចាកចេញទៅដោយកំហឹង ហើយគេបានគិតថា យើង (អល់ឡោះ)មិនធ្វើទណ្ឌកម្មលើរូបគេទេ ក្រោយមកគេបានបួង សួងសុំក្នុងពេលងងឹតថាៈ ពិតប្រាកដណាស់ គ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់មហា ស្អាតស្អំ. ពិតប្រាកដណាស់ ខ្ញុំទេដែលស្ថិតក្នុងចំណោមអ្នកដែល បំពាននោះ។
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯ
21:88
ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានសង្គ្រោះគេឱ្យផុតពីភាពទុក្ខព្រួយ។ ហើយដូច្នោះ ដែរ យើងសង្គ្រោះបណ្ដាអ្នកដែលមានជំនឿ។
ﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜ
21:89
ហើយ(ចូរចងចាំអំពីរឿង)ហ្សាការីយ៉ានៅពេលដែលគេ បានបួងសួងសុំម្ចាស់របស់គេថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាកុំ ទុកឱ្យខ្ញុំនៅម្នាក់ឯង(ដោយគ្មានអ្នកបន្ដត្រកូល)អ្វី ហើយទ្រង់គឺជា អ្នកដែលទទួលមរតកល្អជាងគេ។
ﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲ
21:90
ដូចេ្នះហើយ យើងបានឆ្លើយតបនឹងការបួងសួងសុំរបស់គេ ហើយយើងបានប្រទានយ៉ះយ៉ាឱ្យគេ ហើយយើងបានព្យាបាលភរិយា របស់គេឱ្យគេ(មានកូន)។ ពិតប្រាកដណាស់ ពួកគេស្វាហាប់ក្នុង ការសាងអំពើល្អ ហើយពួកគេបួងសួងសុំមកចំពោះយើង ដោយក្ដី សង្ឃឹម និងកោតខ្លាច។ ហើយពួកគេគឺជាអ្នកដែលបានឱនលំទោន មកចំពោះយើង។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜ
21:91
ហើយ(ចូរចងចាំអំពីរឿងម៉ារយ៉ាំ) ដែលនាងបានរក្សា ភាពបរិសុទ្ធរបស់នាង ហើយយើងបានផ្លុំរួហ(ព្រលឹង)របស់យើង ទៅក្នុងខ្លួនរបស់នាង ហើយយើងបានយកនាងនិងបុត្រារបស់នាង ធ្វើជាភស្ដុតាងមួយសម្រាប់ពិភពទាំងអស់។
ﭝﭞﭟﭠﭡﭢﭣﭤﭥ
21:92
ពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺសាសនា តែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកគោរពសក្ការៈមកចំពោះយើង។
ﭦﭧﭨﭩﭪﭫﭬﭭ
21:93
ក៏ប៉ុន្ដែពួកគេបានបែកបាក់គ្នា(ជាច្រើនក្រុម)ក្នុងកិច្ចការ សាសនារបស់ពួកគេ (ដោយគោរពសក្ការៈក្រៅពីអល់ឡោះ)។ ពួកគេទាំងអស់នឹងវិលត្រឡប់មកចំពោះយើងវិញ។
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺ
21:94
ដូចេ្នះ អ្នកណាហើយដែលសាងអំពើល្អ ខណៈដែលគេជា អ្នកមានជំនឿ គឺគ្មានការបដិសេធ(បាត់បង់)ចំពោះការតស៊ូប្រឹង ប្រែងរបស់គេឡើយ។ ហើយពិតប្រាកដណាស់ យើងជាអ្នកកត់ ត្រាទុកសម្រាប់គេ(ក្នុងសៀវភៅកំណត់ហេតុ)។
ﭻﭼﭽﭾﭿﮀﮁﮂ
21:95
ហើយគេ(អល់ឡោះ)មិនអនុញ្ញាតឱ្យត្រឡប់(មកលើ លោកិយនេះដើម្បីលុបលាងកំហុស)វិញទេចំពោះអ្នកភូមិស្រុក ណាដែលយើងបានបំផ្លាញវារួច។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍ
21:96
រហូតទាល់តែនៅពេលដែលយ៉ាក់ជូច និងម៉ាក់ជូចត្រូវបាន គេ(អល់ឡោះ)ដោះលែង(ពីរនាំង) ហើយពួកគេចេញពីតំបន់ខ្ពស់ ទាំងហ្វូងៗ(ទៅគ្រប់ច្រកល្ហក)។
ﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡ
21:97
ហើយការសន្យាពិតប្រាកដ(ថ្ងៃបរលោក)បានជិតមក ដល់។ ពេលនោះ ចក្ខុរបស់ពួកដែលគ្មានជំនឿសម្លឹងមើល(ហេតុការណ៍ទាំងនេះ ដោយនិយាយថា) ឱវិនាសអន្ដរាយហើយពួកយើង. ជាការពិតណាស់ ពួកយើងបានធេ្វសប្រហែសអំពីរឿងនេះ។ ផ្ទុយ ទៅវិញ ពួកយើងជាពួកដែលបានបំពាន។
ﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
21:98
ពិតប្រាកដណាស់ ពួកអ្នកនិងអ្វីៗដែលពួកអ្នកនៅគោរព សក្ការៈផេ្សងពីអល់ឡោះនោះ គឺជាគ្រឿងដុតបពោ្ឆះរបស់នរកជើ ហាន់ណាំ ដោយពួកអ្នកពិតជានឹងត្រូវចូលទៅក្នុងវា។
ﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙ
21:99
ប្រសិនបើពួកវាទាំងនេះ ជាព្រះ(ដូចដែលពួកអ្នកអះអាង) មែននោះ គឺពួកវាមិនបានចូលនរកទេ។ ហើយពួកវាទាំងអស់នោះ គឺស្ថិតនៅក្នុងវា(នរកជើហាន់ណាំ)ជាអមតៈ។
ﯚﯛﯜﯝﯞﯟﯠﯡ
21:100
ពួកគេនឹងស្រែកថ្ងូរយ៉ាងខ្លាំងនៅក្នុងឋាននរកនោះ ហើយ ពួកគេនៅក្នុងនោះគឺមិនឮអ្វីឡើយ។
ﯢﯣﯤﯥﯦﯧﯨﯩﯪﯫ
21:101
ពិតប្រាកដណាស់ បណ្ដាអ្នកដែលយើងបានកំណត់ភ័ព្វ សំណាងល្អឱ្យពួកគេ អ្នកទាំងនោះត្រូវបានគេបញ្ចៀសឆ្ងាយពី ភ្លើងនរក(ដូចជា អ៊ីសា ម៉ារយ៉ាំ អ៊ូហ្សៃរ)។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
21:102
ពួកគេមិនឮសំឡេងអណ្ដាតភ្លើងនរកបន្ដិចណាឡើយ ដោយពួកគេស្ថិត(នៅក្នុងឋានសួគ៌)ជាអមតៈតាមអ្វីដែលខ្លួនរបស់ ពួកគេប្រាថ្នា។
ﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧ
21:103
ភាពតក់ស្លុតយ៉ាងខ្លាំង(នៅថ្ងៃបរលោក)មិនធ្វើឱ្យពួក គេ(អ្នកមានជំនឿ)ព្រួយបារម្ភឡើយ ហើយបណ្ដាម៉ាឡាអ៊ីកាត់ ទទួលរាក់ទាក់ពួកគេ(ដោយពោលថា) នេះគឺជាថ្ងៃរបស់ពួកអ្នក ដែលគេបានសន្យានឹងពួកអ្នក។
ﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻ
21:104
នៅថ្ងៃដែលយើងនឹងមូរមេឃដូចជាអ្នកដែលមូរក្រដាស ទុកសម្រាប់សរសេរ។ យើងនឹងបង្កើត(មនុស្សលោក)ជាថ្មីម្ដង ទៀត(នៅថ្ងៃបរលោក) ដូចដែលយើងបានចាប់ផ្ដើមបង្កើតមុន ដំបូងដូច្នោះដែរ។ ហើយយើងបានសន្យានូវកិច្ចសន្យាមួយចំពោះ ខ្លួនរបស់យើង ពិតប្រាកដណាស់យើងជាអ្នកធ្វើ(នូវអ្វីដែលយើង បានសន្យា)។
ﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
21:105
ហើយជាការពិតណាស់ យើងបានសរសេរក្នុងគម្ពីរហ្សាពួរ (ស៊ូហូហ្វអ៊ីព្រហ៊ីម គម្ពីរតាវរ៉ត គម្ពីរអ៊ីញជីល គម្ពីរគួរអាន)ក្រោយ ពី(យើងបានចាររួចនៅក្នុង)ឡាវហុលម៉ះហ្វ៊ូសថាៈ ពិតប្រាកដ ណាស់ផែនដី គឺខ្ញុំរបស់យើងដែលល្អត្រឹមត្រូវនឹងទទួលមរតកវា។
ﮉﮊﮋﮌﮍﮎﮏ
21:106
ពិតប្រាកដណាស់ នៅក្នុង(គម្ពីរគួរអាន)នេះគឺជាមេរៀន គ្រប់គ្រាន់សម្រាប់ក្រុមដែលគោរពសក្ការៈមកចំពោះយើង។
ﮐﮑﮒﮓﮔﮕ
21:107
ហើយយើងមិនបានបញ្ជូនអ្នកឡើយ លើកលែងតែដើម្បី ផ្ដល់ក្ដីមេត្ដាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះ។
ﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢ
21:108
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតគេគ្រាន់តែ ផ្ដល់វ៉ាហ៊ីមកឱ្យខ្ញុំថាៈ ពិតប្រាកដណាស់ ម្ចាស់របស់ពួកអ្នកគឺជា ម្ចាស់តែមួយគត់(អល់ឡោះ)។ ដូចេ្នះ តើពួកអ្នកព្រមប្រគល់ខ្លួន (ទៅចំពោះទ្រង់)ដែរឬទេ? (គោរពសក្ការៈចំពោះអល់ឡោះតែ មួយគត់)។
ﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱ
21:109
ហើយប្រសិនបើពួកគេងាកចេញ(ពីសាសនាអ៊ីស្លាម) នោះ ចូរអ្នកប្រាប់ពួកគេថាៈ ខ្ញុំបានជូនដំណឹងឱ្យពួកអ្នកដឹងដូចៗ គ្នាហើយ។ តែខ្ញុំមិនបានដឹងទេថា អ្វី(ទារុណកម្មនៃថ្ងៃបរលោក) ដែលគេសន្យានឹងពួកអ្នកនោះ តើវានៅជិតឬនៅឆ្ងាយឡើយ
ﯓﯔﯕﯖﯗﯘﯙﯚﯛ
21:110
ពិតប្រាកដណាស់ ទ្រង់ដឹងនូវពាក្យសំដីខ្លាំងៗ(ជាចំហរ) និងដឹងនូវអ្វីដែលពួកអ្នកបិទបាំង។
ﯜﯝﯞﯟﯠﯡﯢﯣﯤ
21:111
ហើយខ្ញុំ(មូហាំម៉ាត់)ក៏មិនដឹងដែរ(ការពន្យារពេលធ្វើ ទារុណកម្មលើពួកអ្នកនោះ)ប្រហែលវាជាការសាកល្បងមួយ សម្រាប់ពួកអ្នកនិងជាការសប្បាយរីករាយមួយរយៈកាលប៉ុណ្ណោះ។
ﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰ
21:112
គេ(មូហាំម៉ាត់)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាវិនិច្ឆ័យ(រវាងពួកយើង និងពួកប្រឆាំង)ដោយសច្ចៈ ធម៌ផង។ ហើយម្ចាស់របស់ពួកយើងគឺជាម្ចាស់មហាសប្បុរស ជា ម្ចាស់ដែលពួកយើងសុំជំនួយប្រឆាំងនឹងអ្វីដែលពួកអ្នកចោទប្រកាន់ (ថាអល់ឡោះមានកូន មូហាំម៉ាត់ជាគ្រូមន្ដអាគម គម្ពីរគួរអានជា កំណាព្យ)។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







