ជំពូក អាត់-ទូរ pdf — ទាញយក (ខ្មែរ)
ជំពូក អាត់-ទូរ pdf ខ្មែរ — ទាញយក ជំពូក អាត់-ទូរ ការបកប្រែ. ជំពូក អាត់-ទូរ (Meccan) 49 អាយ៉ាត់.
Related
- ជំពូក អាត់-ទូរ ការបកប្រែខ្មែរ
- ជំពូក អាត់-ទូរ mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាត់-ទូរ

ﮞﮟ
52:1
អល់ឡោះស្បថនឹងភ្នំតួរ។
ﮠﮡﮢ
52:2
ហើយស្បថនឹងគម្ពីរដែលត្រូវបានគេកត់ត្រា។
ﮣﮤﮥﮦ
52:3
នៅលើស្បែកដែលលាតត្រដាង។
ﮧﮨﮩ
52:4
និងហ្ពៃតិលម៉ាក់មូរ(ឈ្មោះកន្លែងមួយនៅលើមេឃជាន់ ទីប្រាំពីរ ដែលម៉ាឡាអ៊ីកាត់តវ៉ាហ្វ)។
ﮪﮫﮬ
52:5
និងដំបូលដែលគេលើកយ៉ាងខ្ពស់(មេឃនៃពិភពលោក)។
ﮭﮮﮯ
52:6
ហើយនិងមហាសមុទ្រដែលត្រូវគេបង្កាត់ភ្លើង(នៅថ្ងៃ បរលោក)។
ﮰﮱﯓﯔﯕ
52:7
ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នក(មូហាំម៉ាត់) ពិតជានឹងកើតឡើង។
ﯖﯗﯘﯙﯚ
52:8
គ្មានអ្នកណាម្នាក់អាចរារាំងវាបានឡើយ។
ﯛﯜﯝﯞﯟ
52:9
នៅថ្ងៃដែលមេឃនឹងរញ្ជួយយ៉ាងខ្លាំង។
ﯠﯡﯢﯣ
52:10
និងថ្ងៃដែលភ្នំរសាត់ខ្ចាត់ខ្ចាយ(ដូចពពក)។
ﯤﯥﯦﯧ
52:11
ដូចេ្នះ ការវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល ភូតកុហក។
ﯨﯩﯪﯫﯬﯭ
52:12
គឺពួកដែលលេងសើចនឹងប្រការមិនត្រឹមត្រូវ។
ﯮﯯﯰﯱﯲﯳﯴ
52:13
នៅថ្ងៃដែលពួកគេនឹងត្រូវគេរុញចូលទៅក្នុងនរក ជើហាន់ណាំយ៉ាងពេញទំហឹង។
ﯵﯶﯷﯸﯹﯺﯻ
52:14
(មានគេនិយាយទៅកាន់ពួកគេថា) នេះហើយជានរក ដែលពួកអ្នកធ្លាប់បានបដិសេធនឹងវា(នៅក្នុងលោកិយ)។
ﭑﭒﭓﭔﭕﭖﭗ
52:15
ដូចេ្នះ តើ(អ្វីដែលពួកអ្នកកំពុងតែមើលឃើញ)នេះជា មន្ដអាគមឬ? ឬមួយពួកអ្នកមើលមិនឃើញ
ﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥ
52:16
ចូរពួកអ្នកចូលទៅក្នុងវា(នរក) ទោះបីជាពួកអ្នកអត់ធ្មត់ ឬមិនអត់ធ្មត់ក៏ដោយ គឺវាដូចតែគ្នាទេចំពោះពួកអ្នក។ តាមពិតគេ គ្រាន់តែតបស្នងឱ្យពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ប្រព្រឹត្ដប៉ុណ្ណោះ។
ﭦﭧﭨﭩﭪﭫ
52:17
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ គឺស្ថិតក្នុងឋានសួគ៌ដោយសប្បាយរីករាយ។
ﭬﭭﭮﭯﭰﭱﭲﭳﭴ
52:18
ពួកគេសប្បាយរីករាយនឹងអ្វីដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ ហើយម្ចាស់របស់ពួកគេការពារពួកគេពីទារុណកម្ម នៃនរកជើហ៊ីម។
ﭵﭶﭷﭸﭹﭺﭻ
52:19
(មានគេនិយាយទៅកាន់ពួកគេថា)ចូរពួកអ្នកបរិភោគនិង ផឹកដោយក្ដីរីករាយជាមួយនឹងអ្វីៗដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដចុះ។
ﭼﭽﭾﭿﮀﮁﮂﮃﮄ
52:20
ដោយពួកគេផ្អែកខ្លួននៅលើគ្រែដែលគេរៀបចំជាជួរៗ។ ហើយយើងរៀបអាពាហ៍ពិពាហ៍ឱ្យពួកគេជាមួយនឹងស្រីទេពអប្សរ។
ﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
52:21
ហើយបណ្ដាអ្នកដែលមានជំនឿ និងកូនចៅរបស់ពួកគេ ដែលបានធ្វើតាមពួកគេក្នុងភាពមានជំនឿនោះ យើងនឹងឱ្យកូនចៅ របស់ពួកគេនៅជួបជុំជាមួយពួកគេ(ក្នុងឋានសួគ៌)។ ហើយយើង មិនធ្វើឱ្យផលបុណ្យនៃអំពើល្អរបស់ពួកគេខ្វះបន្ដិចណាឡើយ។ បុគ្គលគ្រប់ៗរូបគឺត្រូវគេផ្ដល់ឱ្យតាមសន្យានូវអ្វីដែលគេបានសាង។
ﮚﮛﮜﮝﮞﮟ
52:22
ហើយយើងបន្ថែមដល់ពួកគេនូវផ្លែឈើ និងសាច់គ្រប់ ប្រភេទតាមអ្វីដែលពួកគេត្រូវការ។
ﮠﮡﮢﮣﮤﮥﮦﮧﮨ
52:23
ពួកគេហុចកែវស្រាឱ្យគ្នានៅក្នុងវា(ឋានសួគ៌)ដែលពុំមាន ពាក្យសំដីឥតប្រយោជន៍ និងបាបកម្មនៅក្នុងនោះឡើយ។
ﮩﮪﮫﮬﮭﮮﮯﮰﮱ
52:24
ហើយកេ្មងៗដើរជុំវិញពួកគេសម្រាប់បម្រើពួកគេគឺប្រៀប ដូចជាគជ់ខ្យងដែលត្រូវបានគេថែរក្សា។
ﯓﯔﯕﯖﯗﯘ
52:25
ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។
ﯙﯚﯛﯜﯝﯞﯟﯠ
52:26
ពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ កាលពីមុន(នៅ ក្នុងលោកិយ) នៅពេលដែលពួកយើងនៅជាមួយក្រុមគ្រួសាររបស់ ពួកយើង ពួកយើងធ្លាប់កោតខ្លាចអល់ឡោះ។
ﯡﯢﯣﯤﯥﯦﯧ
52:27
ហើយអល់ឡោះបានប្រទាននៀកម៉ាត់ឱ្យពួកយើង និង បានការពារពួកយើងពីទារុណកម្មនៃភ្លើងនរក។
ﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲ
52:28
ពិតប្រាកដណាស់ ពួកយើងធ្លាប់គោរពសក្ការៈចំពោះទ្រង់ តែមួយគត់កាលពីមុន(នៅក្នុងលោកិយ)។ ពិតប្រាកដណាស់ ទ្រង់ មហាករុណា មហាអាណិតស្រឡាញ់។
ﯳﯴﯵﯶﯷﯸﯹﯺﯻ
52:29
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)រំលឹក(មនុស្សលោក) ព្រោះ ដោយសារនៀកម៉ាត់នៃម្ចាស់របស់អ្នក អ្នកមិនមែនជាគ្រូទាយ ហើយក៏មិនមែនជាមនុស្សវិកលចរិតដែរ។
ﯼﯽﯾﯿﰀﰁﰂﰃ
52:30
ផ្ទុយទៅវិញ ពួកគេ(ពួកមូស្ហរីគីន)និយាយថាៈ គេគឺជា កវីម្នាក់ដែលពួកយើងរង់ចាំឱ្យសេចក្ដីស្លាប់ធ្លាក់លើរូបគេ។
ﰄﰅﰆﰇﰈﰉﰊ
52:31
ចូរអ្នកតបវិញថាៈ ចូរពួកអ្នករង់ចាំចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុងចំណោមអ្នកដែលរង់ចាំជាមួយពួកអ្នកដែរ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚ
52:32
ផ្ទុយទៅវិញ តើសតិរបស់ពួកគេបានបញ្ជាឱ្យពួកគេ និយាយដូចេ្នះឬ? ឬមួយក៏ពួកគេជាក្រុមដែលបំពានលើខួ្លនឯង
ﭛﭜﭝﭞﭟﭠﭡﭢ
52:33
ឬមួយក៏ពួកគេនិយាយថាៈ អ្នក(មូហាំម៉ាត់)បានប្រឌិត វា(គម្ពីរគួរអាន)ដោយខ្លួនឯងឬ? ផ្ទុយទៅវិញពួកគេទេដែលគ្មាន ជំនឿនោះ។
ﭣﭤﭥﭦﭧﭨﭩ
52:34
ដូចេ្នះចូរឱ្យពួកគេនាំយកពាក្យពេចន៍ណាមួយដូចនឹងពាក្យ ពេចន៍របស់វា(គម្ពីរគួរអាន)មក ប្រសិនបើពួកគេជាអ្នកដែល និយាយពិតនោះ។
ﭪﭫﭬﭭﭮﭯﭰﭱﭲ
52:35
តើពួកគេត្រូវបានគេបង្កើតដោយគ្មានអ្នកបង្កើតឬ? ឬ មួយពួកគេជាអ្នកដែលបង្កើតខ្លួនឯង
ﭳﭴﭵﭶﭷﭸﭹﭺﭻ
52:36
តើពួកគេបានបង្កើតមេឃជាច្រើនជាន់ និងផែនដីនេះឬ? ផ្ទុយទៅវិញ ពួកគេគ្មានជំនឿពិតប្រាកដឡើយ។
ﭼﭽﭾﭿﮀﮁﮂﮃ
52:37
ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នក? ឬមួយពួកគេជាអ្នកគ្រប់គ្រង(អ្វីៗទាំងអស់ដែលមាននៅក្នុង លោកិយនេះ)
ﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎ
52:38
តើពួកគេមានជណ្ដើរ(ឡើងទៅលើមេឃ)អាចឱ្យពួកគេ ស្ដាប់ឮ(ពាក្យសំដីរបស់ម៉ាឡាអ៊ីកាត់)នៅក្នុងនោះឬ? ដូចេ្នះ ចូរឱ្យ អ្នកដែលស្ដាប់ឮក្នុងចំណោមពួកគេនាំភស្ដុតាងដ៏ច្បាស់លាស់មក
ﮏﮐﮑﮒﮓﮔ
52:39
ឬមួយទ្រង់មានកូនស្រី ហើយពួកអ្នកមានកូនប្រុស
ﮕﮖﮗﮘﮙﮚﮛﮜ
52:40
តើអ្នក(មូហាំម៉ាត់)សុំកម្រៃពីពួកគេ(ចំពោះការអំពាវ នាវរបស់អ្នក) រួចមកពួកគេត្រូវទទួលបន្ទុកធ្ងន់ធ្ងរពីការជំពាក់ បំណុល(របស់អ្នក)ឬ
ﮝﮞﮟﮠﮡﮢ
52:41
ឬមួយពួកគេដឹងពីរឿងអាថ៌កំបាំង ហើយពួកគេកត់ត្រា វាទុក(សម្រាប់ប្រាប់ដល់មនុស្សលោក)ឬ
ﮣﮤﮥﮦﮧﮨﮩﮪﮫ
52:42
ឬមួយពួកគេមានបំណងរៀបផែនការបោកប្រាស់(ចំពោះ មូហាំម៉ាត់)? តែពួកដែលបានប្រឆាំងទេ គឺជាពួកដែលទទួលរងនូវ ការបោកប្រាស់នោះ។
ﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗ
52:43
ឬមួយពួកគេមានម្ចាស់ដែលត្រូវគោរពសក្ការៈផេ្សងពី អល់ឡោះ? អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេធ្វើស្ហ៊ីរិក នោះ។
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
52:44
ហើយប្រសិនបើពួកគេ(ពួកមូស្ហរីគីន)ឃើញបំណែកមួយ (នៃទារុណកម្ម)ធ្លាក់ពីលើមេឃ ពួកគេនឹងនិយាយថាៈ វាជាពពក ដែលផ្ដុំគ្នាប៉ុណ្ណោះ។
ﯢﯣﯤﯥﯦﯧﯨﯩ
52:45
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បោះបង់ពួកគេចោលរហូតទាល់ តែពួកគេបានជួបនឹងថ្ងៃរបស់ពួកគេ(ថ្ងៃបរលោក)ដែលនៅថ្ងៃនោះ ពួកគេនឹងត្រូវវិនាសអន្ដរាយ។
ﯪﯫﯬﯭﯮﯯﯰﯱﯲﯳ
52:46
គឺជាថ្ងៃដែលឧបាយកលរបស់ពួកគេមិនអាចការពារអ្វីដល់ ពួកគេបានឡើយ ហើយពួកគេក៏គ្មានអ្នកជួយដែរ។
ﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾ
52:47
ហើយពិតប្រាកដណាស់ ពួកដែលបានបំពានគឺត្រូវទទួល ទារុណកម្មផេ្សងពីនោះទៀត(នៅក្នុងលោកិយ)។ ក៏ប៉ុន្ដែពួកគេ ភាគច្រើនមិនដឹងឡើយ។
ﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊ
52:48
ហើយចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នឹងបទបញ្ជានៃម្ចាស់ របស់អ្នក ព្រោះជាការពិតណាស់ អ្នកស្ថិតនៅក្រោមការឃ្លាំមើល របស់យើង។ ហើយចូរអ្នកលើកតម្កើងដោយសរសើរចំពោះម្ចាស់ របស់អ្នក នៅពេលដែលអ្នកក្រោក(ពីដំណេក ថ្វាយបង្គំ...)។
ﰋﰌﰍﰎﰏﰐ
52:49
ហើយមួយផ្នែកនៃពេលយប់ ចូរអ្នកលើកតម្កើងទ្រង់ និងនៅពេលដែលហ្វូងតារាលិច(ពេលទៀបភ្លឺ)។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







