ជំពូក អាល់-អ៊ីនហ្វីតារ ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាល់-អ៊ីនហ្វីតារ ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (19 អាយ៉ាត់ — مكية). អាល់-អ៊ីនហ្វីតារ ស្តាប់, អាល់-អ៊ីនហ្វីតារ ការបកប្រែ, អាល់-អ៊ីនហ្វីតារ mp3, អាល់-អ៊ីនហ្វីតារ pdf.

អាន និងស្តាប់ជំពូក អាល់-អ៊ីនហ្វីតារ

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
إِذَا السَّمَاءُ انفَطَرَتْ ۝١
📖 ការបកប្រែ អាយ៉ាត់ 1
នៅពេលដែលមេឃបានបេ្រះបែក។
وَإِذَا الْكَوَاكِبُ انتَثَرَتْ ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។
وَإِذَا الْبِحَارُ فُجِّرَتْ ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។
وَإِذَا الْقُبُورُ بُعْثِرَتْ ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។
عَلِمَتْ نَفْسٌ مَّا قَدَّمَتْ وَأَخَّرَتْ ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។
يَا أَيُّهَا الْإِنسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
ឱមនុស្សលោក. តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង
الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ
فِي أَيِّ صُورَةٍ مَّا شَاءَ رَكَّبَكَ ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ
كَلَّا بَلْ تُكَذِّبُونَ بِالدِّينِ ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
មិនដូច្នោះទេ. ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។
وَإِنَّ عَلَيْكُمْ لَحَافِظِينَ ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។
كِرَامًا كَاتِبِينَ ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។
يَعْلَمُونَ مَا تَفْعَلُونَ ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
إِنَّ الْأَبْرَارَ لَفِي نَعِيمٍ ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
وَإِنَّ الْفُجَّارَ لَفِي جَحِيمٍ ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។
يَصْلَوْنَهَا يَوْمَ الدِّينِ ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។
وَمَا هُمْ عَنْهَا بِغَائِبِينَ ۝١٦
📖 ការបកប្រែ អាយ៉ាត់ 16
ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។
وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ ۝١٧
📖 ការបកប្រែ អាយ៉ាត់ 17
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ
ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ ۝١٨
📖 ការបកប្រែ អាយ៉ាត់ 18
បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ
يَوْمَ لَا تَمْلِكُ نَفْسٌ لِّنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِّلَّهِ ۝١٩
📖 ការបកប្រែ អាយ៉ាត់ 19
គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។
← 81 អាល់-អ៊ីនហ្វីតារ (82/114) 83 →
អាន ជំពូក អាល់-អ៊ីនហ្វីតារ ភាសាខ្មែរ – ការបកប្រែ និងសំឡេង

82الإنفطار Al-Infitar 📚 19 អាយ៉ាត់ مكية

ខ្នីនីមួយៗ – ជំពូក អាល់-អ៊ីនហ្វីតារ — 19 អាយ៉ាត់




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers