PDF —
19 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-អ៊ីនហ្វីតារ pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-អ៊ីនហ្វីតារ pdf ខ្មែរ — ទាញយក ជំពូក អាល់-អ៊ីនហ្វីតារ ការបកប្រែ. ជំពូក អាល់-អ៊ីនហ្វីតារ (Meccan) 19 អាយ៉ាត់.

← អាត់-តាក់វីរជំពូក អាល់-អ៊ីនហ្វីតារ អាល់-មូតាហ្វីហ្វីន →


19 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭑﭒﭓﭔ
82:1 នៅពេលដែលមេឃបានបេ្រះបែក។
ﭕﭖﭗﭘ
82:2 និងនៅពេលដែលភពទាំងឡាយបានបាក់ធ្លាក់ខេ្ទចខ្ទី ។
ﭙﭚﭛﭜ
82:3 និងនៅពេលដែលទឹកសមុទ្រត្រូវបានគេបំផ្ទុះឡើង ។
ﭝﭞﭟﭠ
82:4 និងនៅពេលដែលផ្នូរទាំងឡាយត្រូវបានគេបំផុសឡើង។
ﭡﭢﭣﭤﭥﭦ
82:5 មនុស្សម្នាក់ៗនឹងបានដឹងនូវអ្វីដែលខ្លួនបានសាងកន្លងមក និងអ្វីដែលខ្លួនមិនទាន់សាង។
ﭧﭨﭩﭪﭫﭬﭭ
82:6 ឱមនុស្សលោក. តើអ្វីទៅដែលបានបោកប្រាស់អ្នកឱ្យធ្វើ ស្ហ៊ីរិកចំពោះម្ចាស់របស់អ្នកដ៏ថ្កុំថ្កើង
ﭮﭯﭰﭱﭲ
82:7 ដែលបានបង្កើតអ្នក រួចធ្វើឱ្យអ្នកមានរូបរាងពេញលេញ ព្រមទាំងផ្ដល់ឱ្យអ្នកនូវលក្ខណៈល្អសមរម្យ
ﭳﭴﭵﭶﭷﭸﭹ
82:8 ក្នុងរូបរាងណាមួយដែលទ្រង់មានចេតនា ទ្រង់នឹង បង្កើតអ្នកនោះ
ﭺﭻﭼﭽﭾ
82:9 មិនដូច្នោះទេ. ផ្ទុយទៅវិញពួកអ្នកបែរជាបដិសេធនឹងថ្ងៃ ជំនុំជំរះ(ថ្ងៃបរលោក)ទៅវិញ។
ﭿﮀﮁﮂ
82:10 ហើយពិតប្រាកដណាស់ ពួកអ្នកគឺមានអ្នកតាមឃ្លាំមើល (ម៉ាឡាអ៊ីកាត់)។
ﮃﮄﮅ
82:11 ជាអ្នកថ្កុំថ្កើង និងជាអ្នកកត់ត្រា(រាល់អំពើរបស់អ្នក)។
ﮆﮇﮈﮉ
82:12 ពួកគេ(ម៉ាឡាអ៊ីកាត់)ដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
ﮊﮋﮌﮍﮎ
82:13 ពិតប្រាកដណាស់ បណ្ដាអ្នកដែលបានសាងអំពើល្អគឺ ស្ថិតក្នុងឋានសួគ៌ណាអ៊ីម។
ﮏﮐﮑﮒﮓ
82:14 ហើយពិតប្រាកដណាស់ ពួកដែលប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងនរកជើហ៊ីម។
ﮔﮕﮖﮗ
82:15 ពួកគេនឹងចូលទៅក្នុងឋាននរកនោះនៅថ្ងៃជំនុំជំរះ(ថ្ងៃ បរលោក)។
ﮘﮙﮚﮛﮜ
82:16 ហើយពួកគេមិនអាចគេចវេះពីវាបានឡើយ។
ﮝﮞﮟﮠﮡﮢ
82:17 តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វីនោះ
ﮣﮤﮥﮦﮧﮨﮩ
82:18 បន្ទាប់មក តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ថ្ងៃជំនុំជំរះជាអ្វី នោះ
ﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
82:19 គឺជាថ្ងៃដែលគ្មានបុគ្គលណាម្នាក់អាចមានអំណាចអ្វីជួយ ដល់បុគ្គលម្នាក់ទៀតបានឡើយ។ ហើយសេចកី្ដសមេ្រចនៅថ្ងៃ នោះគឺជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers