ជំពូក អាស់-សាហ្វាត pdf — ទាញយក (ខ្មែរ)
ជំពូក អាស់-សាហ្វាត pdf ខ្មែរ — ទាញយក ជំពូក អាស់-សាហ្វាត ការបកប្រែ. ជំពូក អាស់-សាហ្វាត (Meccan) 182 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាស់-សាហ្វាត

ﭑﭒﭓ
37:1
អល់ឡោះស្បថនឹងបណ្ដាអ្នកដែលរៀបជាជួរ(ក្រុមម៉ាឡា-អ៊ីកាត់)។
ﭔﭕﭖ
37:2
អល់ឡោះស្បថនឹងបណ្ដាអ្នកដែលនាំពពក(ក្រុមម៉ាឡា-អ៊ីកាត់)។
ﭗﭘﭙ
37:3
អល់ឡោះស្បថនឹងបណ្ដាអ្នកដែលសូត្របន្ទូលរបស់ អល់ឡោះ(ក្រុមម៉ាឡាអ៊ីកាត់)។
ﭚﭛﭜﭝ
37:4
ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគោរពសក្ការៈរបស់ពួកអ្នក គឺមានតែមួយគត់។
ﭞﭟﭠﭡﭢﭣﭤﭥ
37:5
ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរ ហើយជាម្ចាស់ដែលគ្រប់គ្រងទិសនៃព្រះ អាទិត្យរះ និងទិសនៃព្រះអាទិត្យលិច។
ﭦﭧﭨﭩﭪﭫﭬ
37:6
ពិតប្រាកដណាស់ យើងបានលំអមេឃជាន់ទីមួយនៃផែនដី លំអដោយផ្កាយជាច្រើន។
ﭭﭮﭯﭰﭱﭲ
37:7
ហើយ(យើងធ្វើឱ្យផ្កាយទាំងនោះ)ការពារអំពីស្ហៃតនទាំង អស់ដែលរឹងរូស។
ﭳﭴﭵﭶﭷﭸﭹﭺﭻﭼ
37:8
ពួកវាមិនអាចទៅលបស្ដាប់បណ្ដាម៉ាឡាអ៊ីកាត់(ពិភាក្សា គ្នា)បានឡើយ ហើយពួកវានឹងត្រូវគេគប់(ដោយភ្លើងផ្កាយ)ពី គ្រប់ទិសទី
ﭽﭾﭿﮀﮁﮂ
37:9
ដើម្បីបណេ្ដញពួកវា។ ហើយពួកវានឹងទទួលទារុណកម្មជា អមតៈ
ﮃﮄﮅﮆﮇﮈﮉﮊ
37:10
លើកលែងតែអ្នកណាដែលបានលួចស្ដាប់(ពាក្យសំដីម៉ា-ឡាអ៊ីកាត់) រួចផ្កាយដែលមានភ្លើងបានដេញតាមដុតវាប៉ុណ្ណោះ។
ﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘ
37:11
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់) សួរពួកគេ(ពួកមូស្ហរីគីន)ថាៈ តើពួកគេជាអ្នកខ្លាំងជាង ឬអ្វី(មេឃ ដី ម៉ាឡាអ៊ីកាត់)ដែលយើង បានបង្កើតខ្លាំងជាង? ពិតប្រាកដណាស់ យើងបានបង្កើតពួកគេអំពី ដីដែលស្អិត។
ﮙﮚﮛﮜ
37:12
ផ្ទុយទៅវិញ អ្នក(មូហាំម៉ាត់)ងឿងឆ្ងល់យ៉ាងខ្លាំង ខណៈ ដែលពួកគេចំអកមើលងាយ(ចំពោះគម្ពីរគួរអាន និងសំណួររបស់ អ្នក)។
ﮝﮞﮟﮠﮡ
37:13
ហើយនៅពេលដែលពួកគេត្រូវគេរំលឹក ពួកគេបែរជាមិន យកចិត្ដទុកដាក់ទៅវិញ។
ﮢﮣﮤﮥﮦ
37:14
ហើយនៅពេលដែលពួកគេបានឃើញភស្ដុតាងណាមួយ ពួកគេក៏ចំអកមើលងាយ។
ﮧﮨﮩﮪﮫﮬﮭ
37:15
ហើយពួកគេបាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគម ដ៏ច្បាស់លាស់នោះឡើយ។
ﮮﮯﮰﮱﯓﯔﯕﯖ
37:16
តើនៅពេលដែលពួកយើងស្លាប់ ហើយពួកយើងបាន ក្លាយទៅជាដីនិងឆ្អឹងហើយនោះ ពួកយើងពិតជាត្រូវគេធ្វើឱ្យរស់ ចេញពីផ្នូរឡើងវិញមែនឬ
ﯗﯘﯙ
37:17
ហើយតើជីដូនជីតារបស់ពួកយើងពីមុន(ក៏ត្រូវគេធ្វើឱ្យ រស់ចេញពីផ្នូរឡើងវិញ)ដែរឬ
ﯚﯛﯜﯝﯞ
37:18
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតហើយ(ពួកអ្នកនឹងត្រូវ គេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញទាំងអស់)ដោយពួកអ្នកជាពួកដែល ថោកទាប។
ﯟﯠﯡﯢﯣﯤﯥﯦ
37:19
ហើយតាមពិតវា(ការរស់ចេញពីផ្នូរឡើងវិញ)គ្រាន់តែ ជាការផ្លុំត្រែមួយដងប៉ុណ្ណោះ។ ពេលនោះពួកគេស្រាប់តែមើល ឃើញ(ភាពវឹកវរនៃថ្ងៃបរលោក)។
ﯧﯨﯩﯪﯫﯬ
37:20
ហើយពួកគេបាននិយាយថាៈ ឱវិនាសអន្ដរាយហើយពួក យើង. នេះគឺជាថ្ងៃជំនុំជំរះ។
ﯭﯮﯯﯰﯱﯲﯳﯴ
37:21
នេះហើយគឺជាថ្ងៃកាត់សេចក្ដី ដែលពួកអ្នកធ្លាប់បាន បដិសេធនឹងវានោះ។
ﯵﯶﯷﯸﯹﯺﯻﯼﯽ
37:22
(អល់ឡោះបានបញ្ជាម៉ាឡាអ៊ីកាត់ថា) ចូរពួកអ្នកប្រមូល ពួកដែលបានបំពាន និងភរិយារបស់ពួកគេ ហើយនិងអ្វី(ព្រះនានា) ដែលពួកគេធ្លាប់បានគោរពសក្ការៈ
ﯾﯿﰀﰁﰂﰃﰄﰅ
37:23
ផេ្សងពីអល់ឡោះមក។ ហើយចូរពួកអ្នកបង្ហាញពួកគេ ទៅកាន់ផ្លូវនរកជើហ៊ីមចុះ។
ﰆﰇﰈﰉﰊ
37:24
ហើយចូរពួកអ្នកបពា្ឈប់ពួកគេ។ ពិតប្រាកដណាស់ ពួកគេ នឹងត្រូវគេសួរចម្លើយ។
ﭑﭒﭓﭔﭕ
37:25
ហេតុអ្វីបានជាពួកអ្នកមិនជួយគ្នាទៅវិញទៅមកទៅ
ﭖﭗﭘﭙﭚ
37:26
ផ្ទុយទៅវិញពួកគេនៅថ្ងៃនេះ គឺជាពួកដែលប្រគល់ខ្លួន។
ﭛﭜﭝﭞﭟﭠ
37:27
ហើយពួកគេសំដៅទៅរកគ្នា ដោយពួកគេសួរ(ឈ្លោះប្រកែក)គ្នាទៅវិញទៅមក។
ﭡﭢﭣﭤﭥﭦﭧ
37:28
ដោយពួកគេបាននិយាយ(ទៅកាន់ពួកមេដឹកនាំរបស់ ពួកគេ)ថាៈ ពិតប្រាកដណាស់ ពួកអ្នកបានបោកប្រាស់ពួកយើងថា សាសនាដែលពួកអ្នកនាំមកគឺត្រឹមត្រូវ។
ﭨﭩﭪﭫﭬﭭ
37:29
ពួកគេ(មេដឹកនាំ)បានតបវិញថាៈ ផ្ទុយទៅវិញ ពួកអ្នក ទេដែលគ្មានជំនឿ(លើអល់ឡោះ)។
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷﭸﭹ
37:30
ហើយពួកយើងក៏គ្មានអំណាចគៀបសង្កត់ពួកអ្នក(មិន ឱ្យជឿលើអល់ឡោះ)ដែរ។ ផ្ទុយទៅវិញ ពួកអ្នកទេជាក្រុមដែល វងេ្វងនោះ។
ﭺﭻﭼﭽﭾﭿﮀﮁ
37:31
ហើយការព្រមាន(ទារុណកម្ម)នៃម្ចាស់របស់ពួកយើង បានធ្លាក់មកលើពួកយើង។ ពិតប្រាកដណាស់ ពួកយើងគឺជាពួក ដែលត្រូវភ្លក្សទារុណកម្ម។
ﮂﮃﮄﮅﮆ
37:32
ហើយពួកយើងបានធ្វើឱ្យពួកអ្នកវងេ្វង។ ពិតប្រាកដ ណាស់ ពួកយើងគឺជាពួកដែលបានវងេ្វង។
ﮇﮈﮉﮊﮋﮌ
37:33
ដូចេ្នះ នៅថ្ងៃនោះពួកគេពិតជាត្រូវទទួលរងនូវទារុណកម្មរួមជាមួយគ្នាទាំងអស់។
ﮍﮎﮏﮐﮑ
37:34
ពិតប្រាកដណាស់ យើង(អល់ឡោះ)ក៏ធ្វើដូចេ្នះដែរ ចំពោះពួកដែលប្រព្រឹត្ដបាបកម្ម។
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
37:35
ពិតប្រាកដណាស់ ពួកគេកាលពីមុននៅពេលដែលមានគេ និយាយទៅកាន់ពួកគេថាៈ គ្មានម្ចាស់ណាផេ្សងត្រូវគេគោរពសក្ការៈ ពិតប្រាកដក្រៅពីទ្រង់នោះ គឺពួកគេក្រអឺតក្រទម។
ﮝﮞﮟﮠﮡﮢﮣ
37:36
ហើយពួកគេនិយាយថាៈ តើពិតជាឱ្យពួកយើងបោះបង់ ចោលព្រះនានារបស់ពួកយើង ព្រោះតែកវីវិកលចរិតម្នាក់នេះឬ
ﮤﮥﮦﮧﮨﮩ
37:37
ផ្ទុយទៅវិញ គេ(មូហាំម៉ាត់)បាននាំមកនូវការពិតហើយ បានបញ្ជាក់ពីបណ្ដាអ្នកនាំសារមុនៗ។
ﮪﮫﮬﮭﮮ
37:38
ពិតប្រាកដណាស់ ពួកអ្នកគឺជាពួកដែលភ្លក្សរសជាតិ ទារុណកម្មដ៏ឈឺចាប់។
ﮯﮰﮱﯓﯔﯕﯖ
37:39
ហើយពួកអ្នកមិនត្រូវគេតបស្នងក្រៅពីអ្វីដែលពួកអ្នក ធ្លាប់បានប្រព្រឹត្ដនោះឡើយ។
ﯗﯘﯙﯚﯛ
37:40
ក៏ប៉ុន្ដែ បណ្ដាខ្ញុំរបស់អល់ឡោះដែលបរិសុទ្ធ(ក្នុងការ គោរពសក្ការៈ)
ﯜﯝﯞﯟﯠ
37:41
អ្នកទាំងនោះនឹងទទួលបានលាភសក្ការៈ ដែលគេកំណត់ រួចជាសេ្រច(ក្នុងឋានសួគ៌)។
ﯡﯢﯣﯤ
37:42
វានោះគឺផ្លៃឈើគ្រប់ប្រភេទ។ ហើយពួកគេត្រូវបានគេ លើកតម្កើង
ﯥﯦﯧﯨ
37:43
នៅក្នុងឋានសួគ៌ណាអ៊ីម។
ﯩﯪﯫﯬ
37:44
ដោយពួកគេអង្គុយលើគ្រែទល់មុខគ្នា(យ៉ាងសប្បាយ រីករាយ)។
ﯭﯮﯯﯰﯱﯲ
37:45
គេដាក់នៅជុំវិញពួកគេនូវកែវស្រាមកពីទនេ្លស្រាដែលហូរ
ﯳﯴﯵﯶ
37:46
មានពណ៌សដែលមានរសជាតិឆ្ងាញ់សម្រាប់បណ្ដាអ្នកដែល ទទួលទាន។
ﯷﯸﯹﯺﯻﯼﯽﯾ
37:47
ដែលនៅក្នុងវា(ស្រា)មិនធ្វើឱ្យប៉ះពាល់ដល់សុខភាព ឡើយ ហើយក៏មិនឱ្យពួកគេស្រវឹងដោយសារវាដែរ។
ﯿﰀﰁﰂﰃ
37:48
ហើយនៅក្បែរពួកគេមានស្រីទេពអប្សរជាច្រើន។
ﰄﰅﰆﰇ
37:49
ពួកនាងប្រៀបដូចជាពងសត្វដែលគេថែរក្សាយ៉ាងល្អ បំផុត។
ﰈﰉﰊﰋﰌﰍ
37:50
ហើយពួកគេសំដៅទៅរកគ្នាដោយសួរគ្នាទៅវិញទៅមក។
ﰎﰏﰐﰑﰒﰓﰔﰕ
37:51
ម្នាក់ក្នុងចំណោមពួកគេបាននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំធ្លាប់មានមិត្ដភកិ្ដម្នាក់(ក្នុងលោកិយ)
ﭑﭒﭓﭔﭕ
37:52
ដែលគេនិយាយថាៈ តើអ្នកពិតជាស្ថិតក្នុងចំណោមអ្នក ដែលមានជំនឿ(នឹងការរស់ចេញពីផ្នូរឡើងវិញ)ឬ
ﭖﭗﭘﭙﭚﭛﭜﭝ
37:53
តើនៅពេលដែលយើងស្លាប់ ហើយយើងបានក្លាយទៅជាដីនិងឆ្អឹងហើយនោះ តើពួកយើងពិតជាត្រូវគេតបស្នង(នូវទង្វើ ទាំងឡាយរបស់ពួកយើង)ឬ
ﭞﭟﭠﭡﭢ
37:54
ម្នាក់នោះបាននិយាយទៀតថាៈ តើពួកអ្នកឃើញ(មិត្ដភកិ្ដ របស់យើងកាលនៅលោកិយ)ដែរឬទេ
ﭣﭤﭥﭦﭧﭨ
37:55
រួចមកគេក៏ទៅរកមើល ពេលនោះគេស្រាប់តែឃើញមិត្ដ របស់គេស្ថិតនៅកណ្ដាលនរកជើហ៊ីម។
ﭩﭪﭫﭬﭭﭮ
37:56
គេក៏បាននិយាយថាៈ សូមស្បថនឹងអល់ឡោះ តាមពិត អ្នកស្ទើរតែធ្វើឱ្យខ្ញុំធ្លាក់ក្នុងនរក(ដូចអ្នក)។
ﭯﭰﭱﭲﭳﭴﭵ
37:57
ហើយប្រសិនបើគ្មាននៀកម៉ាត់នៃម្ចាស់របស់ខ្ញុំទេ ខ្ញុំពិត ជាស្ថិតក្នុងចំណោមអ្នកដែលត្រូវគេប្រមូល(ធ្វើទារុណកម្ម)ជា មិនខាន។
ﭶﭷﭸﭹ
37:58
(អ្នកឋានសួគ៌បានសួរគ្នាថា) ដូចេ្នះតើពួកយើងមិនស្លាប់
ﭺﭻﭼﭽﭾﭿﮀ
37:59
ក្រៅពីការស្លាប់របស់ពួកយើងជាលើកដំបូង(ក្នុងលោ-កិយ) ហើយពួកយើងមិនមែនជាអ្នកដែលត្រូវគេធ្វើទារុណកម្ម ទេឬ
ﮁﮂﮃﮄﮅﮆ
37:60
ពិតប្រាកដណាស់ នេះហើយជាជោគជ័យដ៏ធំធេង។
ﮇﮈﮉﮊﮋ
37:61
ដើម្បីចង់បានដូចនេះ ដូចេ្នះចូរឱ្យបណ្ដាអ្នកដែលសាងអំពើ ល្អខិតខំសាងអំពើល្អ(នៅក្នុងលោកិយ)។
ﮌﮍﮎﮏﮐﮑﮒ
37:62
តើអ្វី(ចំណីអាហារ)ដែលគេត្រៀមឱ្យ(អ្នកឋានសួគ៌) នោះល្អជាង ឬដើមហ្សឹកគូម(ដែលជាចំណីពួកនរក)ល្អជាង
ﮓﮔﮕﮖﮗ
37:63
ពិតប្រាកដណាស់ យើងបានបង្កើតវា(ដើមហ្សឹកគូម)ជា ទារុណកម្មសម្រាប់ពួកបំពាន។
ﮘﮙﮚﮛﮜﮝﮞ
37:64
ពិតប្រាកដណាស់ វាគឺជាដើមឈើដែលដុះចេញពីបាតនរក ជើហ៊ីម។
ﮟﮠﮡﮢﮣ
37:65
ផ្លែរបស់វាហាក់បីដូចជាក្បាលពួកស្ហៃតន។
ﮤﮥﮦﮧﮨﮩﮪ
37:66
ដូចេ្នះ ពិតប្រាកដណាស់ពួកគេគឺត្រូវបរិភោគអំពីដើមឈើ នោះ ហើយពោះរបស់ពួកគេពេញទៅដោយវា។
ﮫﮬﮭﮮﮯﮰﮱﯓ
37:67
បន្ទាប់មក ពិតប្រាកដណាស់ ពួកគេនឹងត្រូវផឹកទឹកក្ដៅ បំផុតលាយជាមួយវា។
ﯔﯕﯖﯗﯘﯙ
37:68
ក្រោយមក ពិតប្រាកដណាស់កន្លែងវិលត្រឡប់របស់ពួគេ គឺឆ្ពោះទៅកាន់នរកជើហ៊ីម។
ﯚﯛﯜﯝﯞ
37:69
ពិតប្រាកដណាស់ ពួកគេបានប្រទះឃើញជីដូនជីតារបស់ ពួកគេវងេ្វង។
ﯟﯠﯡﯢﯣ
37:70
រួចពួកគេប្រញាប់ប្រញាល់អនុវត្ដតាមគំរូរបស់(ជីដូនជីតា) ពួកគេ។
ﯤﯥﯦﯧﯨﯩ
37:71
ហើយជាការពិតណាស់ ពួកជំនាន់មុនភាគច្រើនបានវងេ្វង មុនពួកគេទៅទៀត។
ﯪﯫﯬﯭﯮ
37:72
ហើយជាការពិតណាស់ យើងបានចាត់តាំងក្នុងចំណោម ពួកគេ(ពួកជំនាន់មុន)នូវអ្នកដាស់តឿនព្រមានជាច្រើន។
ﯯﯰﯱﯲﯳﯴ
37:73
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)មើលចុះ តើលទ្ធផលចុង ក្រោយរបស់អ្នកដែលត្រូវគេដាស់តឿនព្រមានទាំងនោះយ៉ាងដូចមេ្ដច
ﯵﯶﯷﯸﯹ
37:74
លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដបរិសុទ្ធ ប៉ុណ្ណោះ។
ﯺﯻﯼﯽﯾﯿ
37:75
ហើយជាការពិតណាស់ នួហបានបួងសួងសុំពីយើង ពេល នោះយើងគឺជាអ្នកផ្ដល់ចម្លើយដ៏ប្រសើរបំផុត។
ﰀﰁﰂﰃﰄﰅ
37:76
ហើយយើងបានសង្គ្រោះគេ និងក្រុមគ្រួសាររបស់គេពី គ្រោះមហន្ដរាយ(ទឹកជំនន់)ដ៏ធ្ងន់ធ្ងរ។
ﭑﭒﭓﭔﭕ
37:77
ហើយយើងបានធ្វើឱ្យកូនចៅរបស់គេជាពួកដែលនៅ រស់រានមានជីវិត។
ﭖﭗﭘﭙﭚ
37:78
ហើយយើងបានបន្សល់ទុករឿងរបស់គេ(ជាការរំលឹក ដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។
ﭛﭜﭝﭞﭟﭠ
37:79
សុខសន្ដិភាពកើតមានដល់នួហនៅលើពិភពទាំងអស់។
ﭡﭢﭣﭤﭥ
37:80
ពិតប្រាកដណាស់ យើងក៏បានតបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។
ﭦﭧﭨﭩﭪ
37:81
ពិតប្រាកដណាស់ គេ(នួហ)ស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។
ﭫﭬﭭﭮ
37:82
ក្រោយមក យើងក៏បានពន្លិចពួកដទៃទៀត។
ﭯﭰﭱﭲﭳﭴ
37:83
ហើយពិតប្រាកដណាស់ ក្នុងចំណោមអ្នកដែលតាមមាគ៌ា របស់នួហគឺអ៊ីព្រហ៊ីម។
ﭵﭶﭷﭸﭹﭺ
37:84
(ចូរចងចាំ)នៅពេលដែលគេ(អ៊ីព្រហ៊ីម)បានមកជួប ម្ចាស់របស់គេដោយចិត្ដបរិសុទ្ធ។
ﭻﭼﭽﭾﭿﮀﮁ
37:85
(ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ឪពុក របស់គេនិងក្រុមរបស់គេថាៈ តើពួកអ្នកកំពុងតែគោរពសក្ការៈអ្វី
ﮂﮃﮄﮅﮆﮇ
37:86
តើពួកអ្នកចង់គោរពសក្ការៈម្ចាស់ផេ្សងពីអល់ឡោះ ដើម្បី ប្រឌិតភូតកុហកឬ
ﮈﮉﮊﮋﮌ
37:87
ដូចេ្នះ តើពួកអ្នកគិតអ្វីចំពោះម្ចាស់គ្រប់គ្រងពិភពទាំង អស់
ﮍﮎﮏﮐﮑ
37:88
រួចមកគេ(អ៊ីព្រហ៊ីម)បានសម្លឹងមើលទៅហ្វូងផ្កាយ មួយស្របក់។
ﮒﮓﮔﮕ
37:89
ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ខ្ញុំឈឺ។
ﮖﮗﮘﮙ
37:90
ពេលនោះ ពួកគេក៏បានបែរខ្នងចាកចេញពីគេ។
ﮚﮛﮜﮝﮞﮟﮠ
37:91
បន្ទាប់មកគេដើរសំដៅទៅរកព្រះនានារបស់ពួកគេ ហើយ បានពោលថាៈ តើពួកឯងមិនបរិភោគទេឬ
ﮡﮢﮣﮤﮥ
37:92
ហេតុអ្វីបានជាពួកឯងមិននិយាយ
ﮦﮧﮨﮩﮪ
37:93
ហើយគេក៏ដើរទៅជិតពួកវា(ព្រះនានា) ដោយវាយ នឹងដៃស្ដាំរបស់គេ(យ៉ាងខ្លាំង)។
ﮫﮬﮭﮮ
37:94
ពេលនោះ ពួកគេបានដើរសំដៅទៅរកគេយ៉ាងរហ័ស។
ﮯﮰﮱﯓﯔ
37:95
គេបានពោលថាៈ តើពួកអ្នកគោរពសក្ការៈនូវអ្វីដែលពួក អ្នកឆ្លាក់
ﯕﯖﯗﯘﯙ
37:96
ខណៈដែលអល់ឡោះបានបង្កើតពួកអ្នកនិងអ្វីដែលពួកអ្នក កំពុងធ្វើនោះឬ
ﯚﯛﯜﯝﯞﯟﯠﯡ
37:97
ពួកគេបាននិយាយគ្នាថាៈ ចូរពួកអ្នកសង់សំណង់មួយ សម្រាប់គេ ហើយបោះគេចូលទៅក្នុងភ្លើងដ៏ក្ដៅនោះចុះ។
ﯢﯣﯤﯥﯦﯧ
37:98
ដូច្នោះ ពួកគេមានបំណងរៀបគំរោងអាក្រក់ចំពោះគេ តែ យើងក៏បានធ្វើឱ្យពួកគេទាបថោក។
ﯨﯩﯪﯫﯬﯭﯮ
37:99
ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំនឹងទៅកាន់ ម្ចាស់របស់ខ្ញុំដែលទ្រង់នឹងចង្អុលបង្ហាញខ្ញុំ។
ﯯﯰﯱﯲﯳﯴ
37:100
ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាប្រទានឱ្យខ្ញុំ(នូវកូន ប្រុស)ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវផង។
ﯵﯶﯷﯸ
37:101
ហើយយើងបានផ្ដល់ដំណឹងរីករាយដល់គេអំពីកូនប្រុស ម្នាក់ដែលអត់ធ្មត់បំផុត(អ៊ីស្មាអ៊ីល)។
ﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕ
37:102
ហើយនៅពេលដែលគេ(អ៊ីស្មាអ៊ីល)គ្រប់អាយុអាច ដើរជាមួយគាត់បាននោះ គាត់បានពោលថាៈ ឱកូនសម្លាញ់. ពិត ប្រាកដណាស់ យើងបានសុបិនឃើញថា យើងពិតជាត្រូវសំឡេះ ឯង។ ដូចេ្នះ ចូរឯងពិចារណាមើលចុះ តើឯងយល់ឃើញយ៉ាងដូច មេ្ដច? អ៊ីស្មាអ៊ីលលបានឆ្លើយថាៈ ឱឪពុកជាទីស្រឡាញ់របស់ខ្ញុំ. សូម លោកឪពុកអនុវត្ដតាមអ្វីដែលគេបានបញ្ជាចុះ។ ប្រសិនបើ អល់ឡោះមានចេតនា លោកឪពុកនឹងឃើញខ្ញុំស្ថិតក្នុងចំណោមអ្នកដែលអត់ធ្មត់ជាមិនខាន។
ﭑﭒﭓﭔﭕ
37:103
ហើយនៅពេលដែលគេទាំងពីរបានយល់ព្រម(ធ្វើតាម បទបញ្ជាអល់ឡោះ) រួចគាត់ក៏បានផេ្ដកអ៊ីស្មាអ៊ីលផ្កាប់មុខទៅលើ ដី(ដើម្បីសំឡេះ)។
ﭖﭗﭘﭙ
37:104
ពេលនោះយើងបានហៅគេថាៈ ឱអ៊ីព្រហ៊ីម
ﭚﭛﭜﭝﭞﭟﭠﭡﭢ
37:105
អ្នកពិតជាបានបំពេញតាមសុបិន(របស់អ្នក)ហើយ។ ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរ ចំពោះអ្នកដែលសាង អំពើល្អ។
ﭣﭤﭥﭦﭧﭨ
37:106
ពិតប្រាកដណាស់ នេះគឺជាការសាកល្បងមួយយ៉ាង ច្បាស់លាស់។
ﭩﭪﭫﭬ
37:107
ហើយយើងបានសង្គ្រោះគេ(អ៊ីស្មាអ៊ីល)ដោយប្ដូរនឹង ការសំឡេះសត្វមួយដ៏ធំ។
ﭭﭮﭯﭰﭱ
37:108
ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។
ﭲﭳﭴﭵ
37:109
សូមសុខសន្ដិភាពកើតមានដល់អ៊ីព្រហ៊ីម។
ﭶﭷﭸﭹ
37:110
ដូច្នោះដែរ យើងតបស្នងចំពោះអ្នកដែលសាងអំពើល្អ។
ﭺﭻﭼﭽﭾ
37:111
ពិតប្រាកដណាស់ គេ(អ៊ីព្រហ៊ីម)ស្ថិតក្នុងចំណោមខ្ញុំ របស់យើងដែលមានជំនឿ។
ﭿﮀﮁﮂﮃﮄ
37:112
យើងបានផ្ដល់ដំណឹងរីករាយដល់គេនូវអ៊ីសហាកជា ណាពីម្នាក់ដែលស្ថិតក្នុងចំណោមអ្នកដែលសាងអំពើល្អត្រឹមត្រូវ។
ﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐ
37:113
យើងបានប្រទានពរជ័យទៅដល់គេ និងអ៊ីសហាក។ ហើយក្នុងចំណោមកូនចៅរបស់គេទាំងពីរមានអ្នកដែលល្អត្រឹមត្រូវ និងអ្នកដែលបំពានលើខ្លួនឯងដ៏ច្បាស់លាស់។
ﮑﮒﮓﮔﮕﮖ
37:114
ហើយជាការពិតណាស់ យើងបានប្រទាននៀកម៉ាត់ ទៅលើមូសានិងហារ៉ូន។
ﮗﮘﮙﮚﮛﮜ
37:115
ហើយយើងបានសង្គ្រោះគេទាំងពីរ និងក្រុមរបស់គេ ទាំងពីរឱ្យរួចផុតពីគ្រោះមហន្ដរាយដ៏ធ្ងន់ធ្ងរ។
ﮝﮞﮟﮠﮡ
37:116
ហើយយើងបានជួយពួកគេ ហើយពួកគេក៏បានក្លាយជា ពួកដែលមានជ័យជំនះ។
ﮢﮣﮤﮥ
37:117
ហើយយើងបានផ្ដល់ឱ្យគេទាំងពីរនូវគម្ពីរដ៏ច្បាស់ លាស់។
ﮦﮧﮨﮩ
37:118
ហើយយើងចង្អុលបង្ហាញដល់គេទាំងពីរនូវមាគ៌ាដ៏ត្រឹម ត្រូវ។
ﮪﮫﮬﮭﮮ
37:119
ហើយយើងបន្សល់ទុករឿងរបស់គេទាំងពីរ(ជាការ រំលឹកដ៏ល្អ)ដល់អ្នកជំនាន់ក្រោយ។
ﮯﮰﮱﯓﯔ
37:120
សូមសុខសន្ដិភាពកើតមានចំពោះមូសា និងហារូន។
ﯕﯖﯗﯘﯙ
37:121
ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះ អ្នកដែលសាងអំពើល្អ។
ﯚﯛﯜﯝﯞ
37:122
ពិតប្រាកដណាស់ គេទាំងពីរគឺស្ថិតក្នុងចំណោមខ្ញុំរបស់ យើងដែលមានជំនឿ។
ﯟﯠﯡﯢﯣ
37:123
ហើយពិតប្រាកដណាស់ អ៊ីលយ៉ាសគឺជាអ្នកនាំសារ ម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។
ﯤﯥﯦﯧﯨﯩ
37:124
(ចូរចងចាំ)នៅពេលដែលគេបានពោលទៅកាន់ក្រុម របស់គេ(អំបូរអ៊ីស្រាអែល)ថាៈ តើពួកអ្នកមិនកោតខ្លាចអល់ឡោះ ទេឬ
ﯪﯫﯬﯭﯮﯯ
37:125
តើពួកអ្នកគោរពសក្ការៈចំពោះរូបសំណាកហ្ពាកឡាន់ ហើយពួកអ្នកបោះបង់ចោល(ការគោរពសក្ការៈ)អ្នកដែលបង្កើត ដ៏ប្រសើរជាងគេ
ﯰﯱﯲﯳﯴﯵ
37:126
ខណៈដែលអល់ឡោះ គឺជាម្ចាស់របស់ពួកអ្នក និងជា ម្ចាស់របស់ជីដូនជីតាជំនាន់មុនរបស់ពួកអ្នកនោះ
ﭑﭒﭓﭔ
37:127
តែពួកគេបែរជាបានបដិសេធនឹងគេ(អ៊ីលយ៉ាស)ទៅ វិញ។ ដូចេ្នះ ពិតប្រាកដណាស់ពួកគេនឹងត្រូវគេប្រមូលផ្ដុំ(ធ្វើ ទារុណកម្ម)
ﭕﭖﭗﭘﭙ
37:128
លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។
ﭚﭛﭜﭝﭞ
37:129
ហើយយើងបន្សល់ទុករឿងរបស់គេ(ជាការរំលឹកដ៏ល្អ) ដល់អ្នកជំនាន់ក្រោយ។
ﭟﭠﭡﭢﭣ
37:130
សូមសុខសន្ដិភាពកើតមានចំពោះអ៊ីលយ៉ាស៊ីន។
ﭤﭥﭦﭧﭨ
37:131
ពិតប្រាកដណាស់ យើងក៏តបស្នងដូច្នោះដែរចំពោះអ្នក ដែលសាងអំពើល្អ។
ﭩﭪﭫﭬﭭ
37:132
ពិតប្រាកដណាស់ គេគឺស្ថិតក្នុងចំណោមខ្ញុំរបស់យើង ដែលមានជំនឿ។
ﭮﭯﭰﭱﭲ
37:133
ហើយពិតប្រាកដណាស់ លូតគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។
ﭳﭴﭵﭶﭷ
37:134
(ចូរចងចាំ)នៅពេលដែលយើងបានសង្គ្រោះគេនិងក្រុម គ្រួសាររបស់គេទាំងអស់គ្នា
ﭸﭹﭺﭻﭼ
37:135
លើកលែងតែស្ដ្រីជរាម្នាក់(ប្រពន្ធរបស់គេ)ប៉ុណ្ណោះ ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវទារុណកម្ម។
ﭽﭾﭿﮀ
37:136
បន្ទាប់មក យើងបានបំផ្លាញអ្នកដទៃទៀត។
ﮁﮂﮃﮄﮅ
37:137
ហើយពិតប្រាកដណាស់ ពួកអ្នកធ្វើដំណើរឆ្លងកាត់ (ភូមិស្រុក)ពួកគេជារៀងរាល់ព្រឹក
ﮆﮇﮈﮉﮊ
37:138
និងពេលយប់។ ដូចេ្នះ តើពួកអ្នកមិនគិតពិចារណា ទេឬ
ﮋﮌﮍﮎﮏ
37:139
ហើយពិតប្រាកដណាស់ យូនូសគឺជាអ្នកនាំសារម្នាក់ក្នុង ចំណោមអ្នកនាំសារទាំងឡាយ។
ﮐﮑﮒﮓﮔﮕ
37:140
(ចូរចងចាំ)នៅពេលដែលគេបានរត់គេចចូលទៅក្នុង សំពៅដែលពេញដោយបន្ទុក។
ﮖﮗﮘﮙﮚ
37:141
ក្រោយមកគេបានផ្សងសំណាង ពេលនោះគេក៏ស្ថិតក្នុង ចំណោមអ្នកដែលចាញ់ក្នុងការផ្សងសំណាង(ដោយត្រូវគេបោះចូល ទៅក្នុងសមុទ្រ)។
ﮛﮜﮝﮞﮟ
37:142
រួចមកត្រីដ៏ធំមួយបានលេបគេ ខណៈដែលគេគឺជាអ្នក ដែលត្រូវគេស្ដីបន្ទោស។
ﮠﮡﮢﮣﮤﮥ
37:143
ដូចេ្នះ ពិតប្រាកដណាស់ប្រសិនបើគេមិនមែនជាអ្នក ដែលស្ថិតក្នុងចំណោមអ្នកដែលសរសើរលើកតមើ្កងយើងទេនោះ
ﮦﮧﮨﮩﮪﮫﮬ
37:144
គេប្រាកដជាស្ថិតនៅក្នុងពោះត្រីដ៏ធំនោះ រហូតដល់ថ្ងៃ ដែលគេធ្វើឱ្យរស់ចេញពីផ្នូរឡើងវិញ(ថ្ងៃបរលោក)។
ﮭﮮﮯﮰﮱﯓ
37:145
ហើយយើងបានបោះគេទៅលើដីវាល ដែលគ្មានអ្វីសោះ ហើយគេស្ថិតក្នុងភាពមានជម្ងឺ។
ﯔﯕﯖﯗﯘﯙ
37:146
ហើយយើងបានបណ្ដុះដើមរុក្ខជាតិមួយដើមជាប្រភេទ ដើមល្ពៅ(ជាម្លប់)សម្រាប់គេ។
ﯚﯛﯜﯝﯞﯟﯠ
37:147
ហើយយើងបានបញ្ជូនគេទៅកាន់ក្រុមមនុស្សដែលមាន ចំនួនមួយរយពាន់នាក់ ឬច្រើនជាងនេះ។
ﯡﯢﯣﯤﯥ
37:148
ក្រោយមក ពួកគេមានជំនឿ រួចយើងបានឱ្យពួកគេ សោយសុខ(ក្នុងការរស់នៅ)រហូតដល់ពេលកំណត់។
ﯦﯧﯨﯩﯪﯫ
37:149
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេ(អារ៉ាប់ម៉ាក្កះ) ថាៈ តើកូនស្រីសម្រាប់ម្ចាស់របស់អ្នក ហើយកូនប្រុសសម្រាប់ ពួកគេឬ
ﯬﯭﯮﯯﯰﯱﯲ
37:150
ឬមួយយើងបានបង្កើតម៉ាឡាអ៊ីកាត់ជាភេទស្រី ដោយ ពួកគេមើលឃើញ(ថាដូច្នោះ)ឬ
ﯳﯴﯵﯶﯷﯸ
37:151
ចូរដឹងថា ពិតប្រាកដណាស់ ក្នុងចំណោមពាក្យសំដី ប្រឌិតភូតកុហករបស់ពួកគេ គឺពួកគេនិយាយថាៈ
ﯹﯺﯻﯼﯽ
37:152
អល់ឡោះបានបង្កើតកូន។ ហើយពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
ﯾﯿﰀﰁﰂ
37:153
តើហេតុអ្វីបានជាទ្រង់ជ្រើសរើសយកកូនស្រី(លើក តម្កើង)ជាងកូនប្រុសទៅវិញ
ﭑﭒﭓﭔﭕ
37:154
តើមានអ្វីកើតឡើងចំពោះពួកអ្នកបានជាពួកអ្នកសន្និ-ដ្ឋានបែបនេះ
ﭖﭗﭘ
37:155
ដូចេ្នះ តើពួកអ្នកមិនពិចារណាទេឬ
ﭙﭚﭛﭜﭝ
37:156
ឬមួយពួកអ្នកមានភស្ដុតាងបញ្ជាក់ច្បាស់លាស់
ﭞﭟﭠﭡﭢﭣ
37:157
ដូចេ្នះ ចូរពួកអ្នកនាំគម្ពីររបស់ពួកអ្នកមក ប្រសិនបើ ពួកអ្នកជាអ្នកដែលនិយាយពិតមែននោះ។
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯ
37:158
ហើយពួកគេ(មូស្ហរីគីន)បានចាត់ទុករវាងទ្រង់ និងជិន ជាសាច់ញាតិនឹងគ្នា។ ហើយជាការពិតណាស់ ជិនបានដឹងថាៈ ពួកគេ ពិតជានឹងត្រូវគេប្រមូលផ្ដុំ(នៅថ្ងៃបរលោក)។
ﭰﭱﭲﭳﭴ
37:159
អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតភូតកុហក។
ﭵﭶﭷﭸﭹ
37:160
លើកលែងតែបណ្ដាខ្ញុំរបស់អល់ឡោះដែលមានចិត្ដស្មោះ ត្រង់ប៉ុណ្ណោះ។
ﭺﭻﭼﭽ
37:161
ព្រោះពិតប្រាកដណាស់ ពួកអ្នកនិងអ្វីដែលពួកអ្នក គោរពសក្ការៈ
ﭾﭿﮀﮁﮂ
37:162
គឺពួកអ្នកមិនមែនជាអ្នកដែលអាចធ្វើឱ្យនរណាម្នាក់ វងេ្វងបានឡើយ។
ﮃﮄﮅﮆﮇﮈ
37:163
លើកលែងតែអ្នកណាដែលជាអ្នកចូលនរកជើហ៊ីម ប៉ុណ្ណោះ។
ﮉﮊﮋﮌﮍﮎﮏ
37:164
ហើយ(ម៉ាឡាអ៊ីកាត់បានពោលថា)គ្មានអ្នកណាម្នាក់ ក្នុងចំណោមពួកយើង លើកលែងតែគេមានកន្លែងដែលគេកំណត់ រួចជាសេ្រចប៉ុណ្ណោះ។
ﮐﮑﮒﮓ
37:165
ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលឈរជា ជួរៗ(ក្នុងការគោរពសក្ការៈចំពោះអល់ឡោះ)។
ﮔﮕﮖﮗ
37:166
ហើយពិតប្រាកដណាស់ ពួកយើងគឺជាអ្នកដែលសរសើរ លើកតម្កើងអល់ឡោះ។
ﮘﮙﮚﮛ
37:167
ហើយពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)ធ្លាប់បាន និយាយថាៈ
ﮜﮝﮞﮟﮠﮡﮢ
37:168
ពិតប្រាកដណាស់ ប្រសិនបើពួកយើងមានគម្ពីរដូចពួកជំនាន់មុនមាននោះ
ﮣﮤﮥﮦﮧ
37:169
ពួកយើងពិតជានឹងក្លាយជាខ្ញុំរបស់អល់ឡោះដែល មានចិត្ដស្មោះត្រង់មិនខាន។
ﮨﮩﮪﮫﮬﮭ
37:170
តែ(នៅពេលដែលគេបានបញ្ចុះគម្ពីរគួរអានមក) ពួក គេបែរជាបានបដិសេធនឹងវាទៅវិញ។ ដូចេ្នះ ពួកគេគង់តែនឹងដឹង។
ﮮﮯﮰﮱﯓﯔ
37:171
ហើយជាការពិតណាស់ ពាក្យសំដី(ការសន្យា)របស់ យើងបានសមេ្រចរួចជាសេ្រចសម្រាប់បណ្ដាខ្ញុំរបស់យើងដែលជា អ្នកនាំសារ។
ﯕﯖﯗﯘ
37:172
ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេជួយ។
ﯙﯚﯛﯜﯝ
37:173
ហើយពិតប្រាកដណាស់ ទាហានរបស់យើងគឺជាអ្នក ដែលទទួលបានជោគជ័យ។
ﯞﯟﯠﯡﯢ
37:174
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយរយៈ ពេល។
ﯣﯤﯥﯦ
37:175
ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។
ﯧﯨﯩ
37:176
ដូចេ្នះ តើពួកគេសុំឱ្យទារុណកម្មរបស់យើងធ្លាក់មកលើ ពួកគេភ្លាមៗឬ
ﯪﯫﯬﯭﯮﯯﯰ
37:177
ហើយនៅពេលដែលទារុណកម្មបានធ្លាក់ទៅលើទីធ្លា លំនៅដ្ឋានរបស់ពួកគេ ការវិនាសរបស់ពួកដែលត្រូវគេព្រមាននោះ គឺអាក្រក់បំផុត។
ﯱﯲﯳﯴﯵ
37:178
ហើយចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេមួយ រយៈពេលសិនចុះ។
ﯶﯷﯸﯹ
37:179
ហើយចូរអ្នកឱ្យពួកគេមើលចុះ ពួកគេគង់តែនឹងឃើញ (ទារុណកម្ម)ជាមិនខាន។
ﯺﯻﯼﯽﯾﯿﰀ
37:180
ម្ចាស់របស់អ្នកមហាស្អាតស្អំ ជាម្ចាស់មហាខ្ពង់ខ្ពស់អំពី អ្វីដែលពួកគេនិយាយប្រឌិត។
ﰁﰂﰃﰄ
37:181
ហើយសូមសុខសន្ដិភាពកើតមានដល់បណ្ដាអ្នកនាំសារ។
ﰅﰆﰇﰈﰉ
37:182
ហើយរាល់ការសរសើរគឺចំពោះអល់ឡោះជាម្ចាស់គ្រប់ គ្រងពិភពទាំងអស់។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







