ជំពូក អាល់-បាឡាដ ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាល់-បាឡាដ ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (20 អាយ៉ាត់ — مكية). អាល់-បាឡាដ ស្តាប់, អាល់-បាឡាដ ការបកប្រែ, អាល់-បាឡាដ mp3, អាល់-បាឡាដ pdf.

អាន និងស្តាប់ជំពូក អាល់-បាឡាដ

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
لَا أُقْسِمُ بِهَٰذَا الْبَلَدِ ۝١
📖 ការបកប្រែ អាយ៉ាត់ 1
យើង(អល់ឡោះ)ស្បថនឹងទីក្រុងនេះ(ទីក្រុងម៉ាក្កះ)។
وَأَنتَ حِلٌّ بِهَٰذَا الْبَلَدِ ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
ខណៈដែលអ្នក(មូហាំម៉ាត់)ជាអ្នកដែលរស់នៅក្នុងទីក្រុងនេះ។
وَوَالِدٍ وَمَا وَلَدَ ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
ហើយទ្រង់បានស្បថនឹងឪពុកមនុស្សលោក(អាដាំ) និង អ្នកដែលបានកើត(កូនចៅរបស់គាត់)។
لَقَدْ خَلَقْنَا الْإِنسَانَ فِي كَبَدٍ ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
ជាការពិតណាស់ យើងបានបង្កើតមនុស្សលោកឱ្យស្ថិតនៅ ក្នុងភាពលំបាក។
أَيَحْسَبُ أَن لَّن يَقْدِرَ عَلَيْهِ أَحَدٌ ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
តើគេគិតថា គ្មានអ្នកណាអាចមានអានុភាពលើខ្លួនគេទេឬ
يَقُولُ أَهْلَكْتُ مَالًا لُّبَدًا ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
ដោយគេនិយាយថាៈ ខ្ញុំបានចំណាយទ្រព្យសម្បត្ដិយ៉ាង ច្រើន។
أَيَحْسَبُ أَن لَّمْ يَرَهُ أَحَدٌ ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
តើគេគិតថា គ្មាននរណាម្នាក់បានឃើញគេទេឬ
أَلَمْ نَجْعَل لَّهُ عَيْنَيْنِ ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
តើយើងមិនបានបង្កើតគេឱ្យមានភ្នែកមួយគូ
وَلِسَانًا وَشَفَتَيْنِ ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
និងអណ្ដាតមួយ ហើយនិងបបូរមាត់ទេឬ
وَهَدَيْنَاهُ النَّجْدَيْنِ ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
ហើយយើងថែមទាំងបានចង្អុលបង្ហាញមាគ៌ាពីរ(ល្អ និង អាក្រក់)ដល់គេទៀតផង។
فَلَا اقْتَحَمَ الْعَقَبَةَ ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
តែគេមិនបានដើរនៅលើមាគ៌ាដែលលំបាក(មាគ៌ាទៅ កាន់ភាពជោគជ័យ)ឡើយ។
وَمَا أَدْرَاكَ مَا الْعَقَبَةُ ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា មាគ៌ាដែលលំបាកជាអ្វីនោះ
فَكُّ رَقَبَةٍ ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
គឺការដោះលែងខ្ញុំបម្រើដាច់ថ្លៃឱ្យមានសិទ្ធិសេរីភាព។
أَوْ إِطْعَامٌ فِي يَوْمٍ ذِي مَسْغَبَةٍ ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
ឬផ្ដល់ចំណីអាហារនៅក្នុងថ្ងៃមួយដែលមានគ្រោះទុរភិក្ស។
يَتِيمًا ذَا مَقْرَبَةٍ ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
(ឬផ្ដល់ចំណីអាហារដល់)កូនកំព្រាដែលជាញាតិសន្ដាន។
أَوْ مِسْكِينًا ذَا مَتْرَبَةٍ ۝١٦
📖 ការបកប្រែ អាយ៉ាត់ 16
ឬអ្នកក្រីក្រដែលគ្មានអ្វីសោះ។
ثُمَّ كَانَ مِنَ الَّذِينَ آمَنُوا وَتَوَاصَوْا بِالصَّبْرِ وَتَوَاصَوْا بِالْمَرْحَمَةِ ۝١٧
📖 ការបកប្រែ អាយ៉ាត់ 17
បន្ទាប់មក គេបានក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នក ដែលមានជំនឿ និងបានផ្ដែផ្ដាំគ្នាឱ្យមានការអត់ធ្មត់ ហើយនិងបាន ផ្ដែផ្ដាំគ្នាឱ្យមានក្ដីមេត្ដាករុណា។
أُولَٰئِكَ أَصْحَابُ الْمَيْمَنَةِ ۝١٨
📖 ការបកប្រែ អាយ៉ាត់ 18
អ្នកទាំងនោះគឺជាក្រុមដែលទទួលបញ្ជីដោយដៃស្ដាំ។
وَالَّذِينَ كَفَرُوا بِآيَاتِنَا هُمْ أَصْحَابُ الْمَشْأَمَةِ ۝١٩
📖 ការបកប្រែ អាយ៉ាត់ 19
ហើយពួកដែលគ្មានជំនឿនឹងអាយ៉ាត់ៗរបស់យើង ពួក គេគឺជាពួកដែលទទួលបញ្ជីដោយដៃឆេ្វង។
عَلَيْهِمْ نَارٌ مُّؤْصَدَةٌ ۝٢٠
📖 ការបកប្រែ អាយ៉ាត់ 20
ភ្លើងនរកគ្របដណ្ដប់លើពួកគេយ៉ាងជិត។
← 89 អាល់-បាឡាដ (90/114) 91 →
អាន ជំពូក អាល់-បាឡាដ ភាសាខ្មែរ – ការបកប្រែ និងសំឡេង

90البلد Al-Balad 📚 20 អាយ៉ាត់ مكية

ខ្នីនីមួយៗ – ជំពូក អាល់-បាឡាដ — 20 អាយ៉ាត់




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers