ជំពូក អាស់-ស្យាមស ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាស់-ស្យាមស ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (15 អាយ៉ាត់ — مكية). អាស់-ស្យាមស ស្តាប់, អាស់-ស្យាមស ការបកប្រែ, អាស់-ស្យាមស mp3, អាស់-ស្យាមស pdf.

អាន និងស្តាប់ជំពូក អាស់-ស្យាមស

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
وَالشَّمْسِ وَضُحَاهَا ۝١
📖 ការបកប្រែ អាយ៉ាត់ 1
អល់ឡោះស្បថនឹងព្រះអាទិត្យ និងរស្មីដ៏ត្រចះត្រចង់ របស់វានៅពេលព្រឹក។
وَالْقَمَرِ إِذَا تَلَاهَا ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
និងព្រះច័ន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។
وَالنَّهَارِ إِذَا جَلَّاهَا ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
និងពេលថ្ងៃនៅពេលដែលព្រះអាទិត្យបានបពោ្ចញពន្លឺ។
وَاللَّيْلِ إِذَا يَغْشَاهَا ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
និងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់ព្រះអាទិត្យ។
وَالسَّمَاءِ وَمَا بَنَاهَا ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
និងមេឃ និងអ្នកដែលបានបង្កើតវា។
وَالْأَرْضِ وَمَا طَحَاهَا ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
និងផែនដី និងអ្នកដែលបានលាតសនឹ្ធងវា។
وَنَفْسٍ وَمَا سَوَّاهَا ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
និងរូបរាង(អាដាំ) និងអ្នកដែលបានធ្វើឱ្យគេមានលក្ខណៈ សមរម្យ។
فَأَلْهَمَهَا فُجُورَهَا وَتَقْوَاهَا ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
រួចមកទ្រង់បានចង្អុលបង្ហាញដល់គេឱ្យស្គាល់នូវអំពើទុច្ចរិត និងអំពើសុច្ចរិតរបស់គេ។
قَدْ أَفْلَحَ مَن زَكَّاهَا ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
អ្នកដែលសំអាតខ្លួនគេ(ដោយសាងអំពើល្អ) ពិតជាទទួល បានជោគជ័យ។
وَقَدْ خَابَ مَن دَسَّاهَا ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
ហើយអ្នកដែលបានធ្វើឱ្យខ្លួនគេកខ្វក់(ដោយសាងអំពើ អាក្រក់)ពិតជាបានខាតបង់។
كَذَّبَتْ ثَمُودُ بِطَغْوَاهَا ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
ក្រុមសាមូដបានបដិសេធ(អ្នកនាំសាររបស់ពួកគេ)ដោយ សារការបំពានរបស់ពួកគេ។
إِذِ انبَعَثَ أَشْقَاهَا ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
នៅពេលដែលជនកំណាចបំផុតក្នុងចំណោមពួកគេបាន ចេញមក(សម្លាប់សត្វអូដ្ឋញី)។
فَقَالَ لَهُمْ رَسُولُ اللَّهِ نَاقَةَ اللَّهِ وَسُقْيَاهَا ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
ពេលនោះអ្នកនាំសាររបស់អល់ឡោះ(សឡេះ)បាន ពោលទៅកាន់ពួកគេថាៈ (ចូរប្រុងប្រយ័ត្នចំពោះ)សត្វអូដ្ឋញី របស់អល់ឡោះ ហើយកុំរារាំងដល់ការផឹករបស់វាឱ្យសោះ។
فَكَذَّبُوهُ فَعَقَرُوهَا فَدَمْدَمَ عَلَيْهِمْ رَبُّهُم بِذَنبِهِمْ فَسَوَّاهَا ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
តែពួកគេបានបដិសេធនឹងគាត់ និងបានសម្លាប់វា។ ពេល នោះម្ចាស់របស់ពួកគេបានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។
وَلَا يَخَافُ عُقْبَاهَا ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់ពួកគេ (ដែលទ្រង់បានដាក់ទណ្ឌកម្មលើពួកគេ)នោះឡើយ។
← 90 អាស់-ស្យាមស (91/114) 92 →
អាន ជំពូក អាស់-ស្យាមស ភាសាខ្មែរ – ការបកប្រែ និងសំឡេង

91الشمس Ash-Shams 📚 15 អាយ៉ាត់ مكية

ខ្នីនីមួយៗ – ជំពូក អាស់-ស្យាមស — 15 អាយ៉ាត់




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers