ជំពូក អាល់-មូមីនូន pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-មូមីនូន pdf ខ្មែរ — ទាញយក ជំពូក អាល់-មូមីនូន ការបកប្រែ. ជំពូក អាល់-មូមីនូន (Meccan) 118 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-មូមីនូន

ﭑﭒﭓﭔ
23:1
បណ្ដាអ្នកដែលមានជំនឿពិតជាទទួលបានជោគជ័យ។
ﭕﭖﭗﭘﭙﭚ
23:2
គឺបណ្ដាអ្នកដែលមានចិត្ដនឹងនរក្នុងការប្រតិបត្ដិសឡាតរបស់ ពួកគេ។
ﭛﭜﭝﭞﭟﭠ
23:3
និងបណ្ដាអ្នកដែលបោះបង់ចោលនូវរាល់ទង្វើដែលគ្មាន ប្រយោជន៍។
ﭡﭢﭣﭤﭥ
23:4
និងបណ្ដាអ្នកដែលបានបរិច្ចាគហ្សាកាត់។
ﭦﭧﭨﭩﭪ
23:5
និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ។
ﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵ
23:6
លើកលែងតែចំពោះភរិយារបស់ពួកគេ និងពួកខ្ញុំបម្រើស្រី ដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។
ﭶﭷﭸﭹﭺﭻﭼﭽ
23:7
អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នេះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់ទ្រង់)។
ﭾﭿﮀﮁﮂﮃ
23:8
ហើយនិងបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់និងការ សន្យារបស់ពួកគេ។
ﮄﮅﮆﮇﮈﮉ
23:9
ព្រមទាំងបណ្ដាអ្នកដែលថែរក្សាការប្រតិបត្ដិសឡាតរបស់ ពួកគេ។
ﮊﮋﮌﮍ
23:10
អ្នកទាំងនោះហើយគឺជាអ្នកដែលត្រូវទទួលមរតក(ឋាន សួគ៌)។
ﮎﮏﮐﮑﮒﮓﮔ
23:11
ដែលពួកគេនឹងត្រូវទទួលមរកតឋានសួគ៌ហ្វៀរដោស(ឋាន សួគ៌ដែលមានឋានៈខ្ពង់ខ្ពស់ជាងគេ) ដោយពួកគេស្ថិតនៅក្នុងនោះ ជាអមតៈ។
ﮕﮖﮗﮘﮙﮚﮛﮜ
23:12
ហើយជាការពិតណាស់ យើងបានបង្កើតមនុស្សលោក (អាដាំ)ពីដីឥដ្ឋ(ផ្សំពីទឹកនិងដី)។
ﮝﮞﮟﮠﮡﮢﮣ
23:13
ក្រោយមកយើងបានបង្កើតគេពីទឹកកាមនៅក្នុងកន្លែង ដែលមានសុវត្ថិភាព(នៅក្នុងស្បូន)។
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛ
23:14
បន្ទាប់មកយើងបានបង្កើតទឹកកាមនោះឱ្យទៅជាឈាម មួយដុំ ហើយយើងបានបង្កើតដុំឈាមនោះទៅជាសាច់មួយដុំ រួច យើងបានបង្កើតដុំសាច់នោះឱ្យមានជាឆ្អឹង ហើយយើងបានគ្រប ដណ្ដប់ឆ្អឹងនោះដោយសាច់ ក្រោយមកទៀតយើងបានបង្កើតវាទៅ ជារូបរាងមួយផេ្សងទៀត(ដោយផ្លុំជីវិតទៅក្នុងរូបនោះ)។ ហើយ អល់ឡោះ មហាឧត្ដុង្គឧត្ដម ដែលជាអ្នកបង្កើតដ៏ប្រសើរបំផុត។
ﯜﯝﯞﯟﯠﯡ
23:15
បន្ទាប់មកពួកអ្នកពិតជាស្លាប់ក្រោយពីនោះ(ពេលកំណត់ អាយុកាល)។
ﯢﯣﯤﯥﯦﯧ
23:16
បន្ទាប់មក ពួកអ្នកពិតជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញនៅ ថ្ងៃបរលោក។
ﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲ
23:17
ហើយជាការពិតណាស់ យើងបានបង្កើតមេឃប្រាំពីរជាន់ នៅខាងលើពួកអ្នក ហើយយើងមិនបានព្រងើយកន្ដើយចំពោះសត្វ លោកឡើយ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟ
23:18
ហើយយើងបានបញ្ចុះទឹកភ្លៀងពីលើមេឃតាមការកំណត់ រួចយើងបានផ្ទុកវានៅលើផែនដី។ ហើយពិតប្រាកដណាស់ យើងក៏ ជាអ្នកមានសមត្ថភាពធ្វើឱ្យវារីងទៅវិញដែរ។
ﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
23:19
ហើយដោយសារទឹកភ្លៀងនេះ យើងបានបង្កើតច្បារដំណាំ អំពីដើមល្មើ និងទំពាំងបាយជូរសម្រាប់ពួកអ្នកដោយនៅក្នុងនោះ មានផ្លែឈើជាច្រើនសម្រាប់ពួកអ្នកបរិភោគវា។
ﭮﭯﭰﭱﭲﭳﭴﭵﭶﭷ
23:20
ហើយ(យើងបានបង្កើតឱ្យមាន)ដើមឈើ(ហ្សៃទូន)ដែល ដុះនៅជុំវិញភ្នំតូរសៃណាកដែលអាចចម្រាញ់ជាបេ្រង និងជាចំណី អាហារដ៏ឆ្ងាញ់សម្រាប់អ្នកដែលបរិភោគ។
ﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
23:21
ហើយពិតប្រាកដណាស់ ចំពោះសត្វពាហនៈគឺជាមេរៀន មួយសម្រាប់ពួកអ្នក(ទុកពិចារណា)។ យើងផ្ដល់ឱ្យពួកអ្នកទទួល ទាននូវអ្វី(ទឹកដោះ)ដែលមាននៅក្នុងពោះរបស់ពួកវា។ ហើយ ចំពោះសត្វនោះ វាមានផលប្រយោជន៍ជាច្រើនសម្រាប់ពួកអ្នក ហើយវាមួយចំនួនពួកអ្នកក៏អាចទទួលទានបានផងដែរ។
ﮉﮊﮋﮌﮍ
23:22
ហើយពួកអ្នកត្រូវដឹកជញ្ជូននៅលើវា(សត្វអូដ្ឋ)និងនៅ លើសំពៅ។
ﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟ
23:23
ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរព សក្ការៈចំពោះអល់ឡោះ សម្រាប់ពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅ ពីទ្រង់ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ
ﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛ
23:24
ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿបាន និយាយថាៈ គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតា ដូចពួកអ្នក ដែលគេចង់លើកតម្កើង(ខ្លួនគេ) ឱ្យខ្ពស់ជាងពួកអ្នក នោះឡើយ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ពិតជា បញ្ចុះម៉ាឡាអ៊ីកាត់(មកធ្វើជាអ្នកនាំសារ)។ ពួកយើងមិនដែលបាន ឮរឿងបែបនេះទេតាំងពីជីដូនជីតារបស់ពួកយើងពីមុនមកម្លេះ។
ﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦ
23:25
គេ(នួហ)នេះមិនមែនជាអ្វីក្រៅពីបុរសដែលមានរោគ វិកលចរិតឡើយ។ ដូចេ្នះ ចូរពួកអ្នករង់ចាំមើលគេមួយរយៈកាល សិនចុះ។
ﯧﯨﯩﯪﯫﯬ
23:26
គេ(នួហ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។
ﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎ
23:27
ដូចេ្នះ យើងបានផ្ដល់វ៉ាហ៊ីទៅឱ្យគេថាៈ ចូរអ្នកធ្វើសំពៅ មួយ(យ៉ាងធំ)ដោយមានការឃ្លាំមើលរបស់យើង និងតាមការវ៉ាហ៊ី (ចង្អុលបង្ហាញ)របស់យើង។ក្រោយមកនៅពេលបទបញ្ជា(ទារុណ-កម្ម)របស់យើងបានមកដល់ ហើយទឹកបានផ្ទុះចេញពីដីយ៉ាងខ្លាំង (យើងបានមានបន្ទូលថា) ចូរអ្នក(នួហ)ផ្ទុក(សត្វពាហនៈ)នៅលើ វា(សំពៅ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) និងក្រុម គ្រួសារ(អ្នករួមជំនឿ)របស់អ្នក លើកលែងតែបុគ្គលណាដែលបាន កំណត់ជាមុនក្នុងចំណោមពួកគេ(ក្នុងការពន្លិចក្នុងទឹកជំនន់)។ ហើយចូរអ្នកកុំបួងសួងសុំពីយើងឱ្យ(សង្គ្រោះ)ពួកដែលបានបំពាន នោះឱ្យសោះ។ ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេពន្លិច។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠ
23:28
ហើយនៅពេលដែលអ្នកនិងអ្នករួមជំនឿជាមួយអ្នកបាន ឡើងទៅលើសំពៅហើយនោះ ចូរអ្នកពោលថាៈ រាល់ការសរសើរ គឺចំពោះអល់ឡោះតែមួយគត់ ដែលទ្រង់បានសង្គ្រោះពួកយើងឱ្យ រួចផុតពីក្រុមដែលបំពាន។
ﭡﭢﭣﭤﭥﭦﭧﭨﭩ
23:29
ហើយចូរអ្នកពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាឱ្យ ខ្ញុំចុះចតនៅកន្លែងមួយដ៏មានពរជ័យផងចុះ។ ហើយទ្រង់ជាអ្នក ប្រទានកន្លែងដ៏ល្អប្រសើរបំផុត។
ﭪﭫﭬﭭﭮﭯﭰﭱ
23:30
ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាភស្ដុតាងៗ (បញ្ជាក់ពីភាពខ្លាំងក្លារបស់អល់ឡោះ)។ ហើយយើងពិតជាបាន សាកល្បងពួកគេ។
ﭲﭳﭴﭵﭶﭷﭸ
23:31
ក្រោយមក យើងបានបង្កើតមនុស្សជំនាន់ផេ្សងៗទៀត បន្ទាប់ពីពួកគេ។
ﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈ
23:32
ហើយយើងបានចាត់តាំងឱ្យពួកគេនូវអ្នកនាំសារម្នាក់ក្នុង ចំណោមពួកគេ (ដោយឱ្យគេអំពាវនាវថា) ចូរពួកអ្នកគោរពសក្ការៈ ចំពោះអល់ឡោះចុះ ព្រោះពួកអ្នកគ្មានម្ចាស់ណាផេ្សងក្រៅពីទ្រង់ ឡើយ។ តើពួកអ្នកមិនកោតខ្លាចអល់ឡោះទេឬ
ﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢ
23:33
ហើយពួកមេដឹកនាំនៃក្រុមរបស់គេដែលគ្មានជំនឿ និង បានបដិសេធនឹងការជួបនៃថ្ងៃបរលោក ហើយនិងពួកដែលយើង បានផ្ដល់ភាពសប្បាយរីករាយក្នុងជីវិតលោកិយបាននិយាយថាៈ គេ(ហ៊ូទ)នេះមិនមែនជាអ្វីក្រៅពីជាមនុស្សធម្មតាដូចពួកអ្នកដែល គេបរិភោគនូវអ្វីដែលពួកអ្នកបរិភោគ និងផឹកនូវអ្វីដែលពួកអ្នកផឹក នោះឡើយ។
ﮣﮤﮥﮦﮧﮨﮩﮪ
23:34
ហើយប្រសិនបើពួកអ្នកប្រតិបត្ដិតាមមនុស្សធម្មតាដូច ពួកអ្នកដែរនោះ ដូចេ្នះពួកអ្នកពិតជាខាតបង់ជាមិនខាន។
ﮫﮬﮭﮮﮯﮰﮱﯓﯔﯕ
23:35
តើគេសន្យានឹងពួកអ្នកថាៈ ពិតប្រាកដណាស់ នៅពេល ដែលពួកអ្នកស្លាប់ ហើយបានក្លាយជាធូលី និងឆ្អឹង ពួកអ្នកពិតជា នឹងត្រូវគេធ្វើឱ្យរស់ឡើងវិញម្ដងទៀតឬ
ﯖﯗﯘﯙﯚﯛ
23:36
អ្វីដែលពួកអ្នកត្រូវគេសន្យានោះគឺឆ្ងាយជាទីបំផុត។
ﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦ
23:37
គ្មានការរស់នៅណាក្រៅពីការរស់នៅរបស់ពួកយើងក្នុង លោកិយឡើយ ដោយពួកយើងស្លាប់និងពួកយើងរស់ ហើយពួក យើងក៏មិនត្រូវគេធ្វើឱ្យរស់ឡើងវិញដែរ។
ﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳ
23:38
គេ(ហ៊ូទ)មិនមែនជាអ្វីក្រៅពីជាបុរសដែលបានប្រឌិត រឿងភូតកុហកទៅលើអល់ឡោះនោះឡើយ។ ហើយពួកយើងក៏ មិនមានជំនឿនឹងគេដែរ។
ﯴﯵﯶﯷﯸﯹ
23:39
គេ(ហ៊ូទ)បានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាជួយខ្ញុំអំពីអ្វីដែលពួកគេបានបដិសេធនឹងខ្ញុំផង។
ﯺﯻﯼﯽﯾﯿ
23:40
អល់ឡោះបានមានបន្ទូលថាៈ ក្នុងរយៈពេលបន្ដិចទៀត ពួកគេពិតជានឹងក្លាយទៅជាពួកដែលមានវិប្បដិសារីជាមិនខាន ។
ﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
23:41
ហើយសម្រែកដ៏ខ្លាំងបានឆក់យកជីវិតរបស់ពួកគេយ៉ាង ពិតប្រាកដ។ ហើយយើងបានធ្វើឱ្យពួកគេដូចសំរាម(ដែលអណ្ដែត លើទឹក)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលបំពាន។
ﰊﰋﰌﰍﰎﰏﰐ
23:42
ក្រោយមក យើងបានបង្កើតមនុស្សជាច្រើនជំនាន់ផេ្សង ទៀតបន្ទាប់ពីពួកគេ។
ﭑﭒﭓﭔﭕﭖﭗﭘ
23:43
គ្មានប្រជាជាតិណាមួយអាច(ធ្វើឱ្យសេចក្ដីស្លាប់)កើត ឡើងមុនពេលកំណត់របស់វាបានឡើយ ហើយពួកគេក៏មិនអាចសុំ ពន្យារពេល(សេចក្ដីស្លាប់)បានដែរ។
ﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯ
23:44
ក្រោយមក យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់យើង ជាបន្ដបន្ទាប់។ រាល់ពេលដែលអ្នកនាំសារបានមកដល់ប្រជាជាតិ នោះ ពួកគេតែងតែបដិសេធនឹងគេ។ ហើយយើងបានធ្វើឱ្យពួកគេ វិនាសអន្ដរាយជាបន្ដបន្ទាប់ ហើយយើងបានធ្វើឱ្យពួកគេក្លាយទៅ ជារឿងនិយាយតៗគ្នា(សម្រាប់អ្នកជំនាន់ក្រោយពិចារណា)។ ដូចេ្នះ វិនាសអន្ដរាយហើយចំពោះក្រុមដែលគ្មានជំនឿ។
ﭰﭱﭲﭳﭴﭵﭶﭷﭸ
23:45
ក្រោយមកទៀត យើងបានបញ្ជូនមូសា និងបងរបស់គេ ហារូនជាមួយនឹងមុជីហ្សាត់របស់យើងជាច្រើន និងភស្ដុតាងយ៉ាង ច្បាស់លាស់
ﭹﭺﭻﭼﭽﭾﭿﮀ
23:46
ទៅកាន់ហ្វៀរអោន និងពួកមន្ដ្រីរបស់គេ តែពួកគេបែរជា ក្រអឺតក្រទម ហើយពួកគេជាក្រុមដែលធ្លាប់ព្រហើនកេ្អងក្អាង។
ﮁﮂﮃﮄﮅﮆﮇﮈ
23:47
ហើយពួកគេបាននិយាយថា តើឱ្យពួកយើងជឿលើជន ទាំងពីរដែលជាមនុស្សធម្មតាដូចពួកយើងដោយក្រុមរបស់គេទាំងពីរគឺជាពួកដែលគោរពមកចំពោះយើងឬ
ﮉﮊﮋﮌﮍ
23:48
ហើយពួកគេបានបដិសេធនឹងគេទាំងពីរ ដូចេ្នះពួកគេក៏បាន ស្ថិតក្នុងចំណោមពួកដែលត្រូវគេបំផ្លិចបំផ្លាញ។
ﮎﮏﮐﮑﮒﮓﮔ
23:49
ហើយជាការពិតណាស់ យើងបានប្រទានឱ្យមូសានូវគម្ពីរ (តាវរ៉ត) សង្ឃឹមថាពួកគេនឹងទទួលបានការចង្អុលបង្ហាញ។
ﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠ
23:50
ហើយយើងបានធ្វើឱ្យកូនរបស់ម៉ារយ៉ាំ (អ៊ីសា) និងម្ដាយ របស់គេជាភស្ដុតាងមួយ(បញ្ជាក់ ពីសមត្ថភាពរបស់យើង)។ ហើយ យើងបានផ្ដល់ឱ្យគេទាំងពីរនូវកន្លែងខ្ពស់ ប្រកបដោយសុវត្ថិភាព និងមានប្រភពទឹក។
ﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
23:51
ឱបណ្ដាអ្នកនាំសារ. ចូរអ្នកទាំងអស់ទទួលទានចំណីអាហារ ណាដែលល្អ(ហាឡាល់) ហើយចូរពួកអ្នកសាងអំពើល្អ។ ពិតប្រាកដណាស់ យើងមហាដឹងនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
ﮮﮯﮰﮱﯓﯔﯕﯖﯗ
23:52
ហើយពិតប្រាកដណាស់ នេះជាសាសនារបស់ពួកអ្នកគឺ សាសនាតែមួយគត់(អ៊ីស្លាម) ហើយយើងជាម្ចាស់របស់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចមកចំពោះយើង។
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢ
23:53
ក្រោយមក ពួកគេបានខ្វែងគំនិតគ្នានៅក្នុងកិច្ចការសាសនា របស់ពួកគេ ដោយបែកខ្ញែកជាច្រើនក្រុម។ ក្រុមនីមួយៗសប្បាយ ចិត្ដនូវអ្វីដែលពួកគេមាន(គម្ពីររៀងៗខ្លួន)។
ﯣﯤﯥﯦﯧﯨ
23:54
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេស្ថិតក្នុងភាព វងេ្វងរបស់ពួកគេរហូតដល់ពេលមួយសិនចុះ(ពួកគេនឹងដឹងខ្លួនជា មិនខាន)។
ﯩﯪﯫﯬﯭﯮﯯﯰ
23:55
តើពួកគេគិតថា ពិតប្រាកដណាស់ អ្វីដែលយើងផ្ដល់ឱ្យពួក គេអំពីទ្រព្យសម្បត្ដិ និងកូនចៅ
ﯱﯲﯳﯴﯵﯶﯷﯸﯹ
23:56
គឺយើងរួសរាន់ប្រទានឱ្យពួកគេនូវប្រការល្អឬ? ផ្ទុយទៅ វិញ ពួកគេមិនដឹងខ្លួនឡើយ។
ﯺﯻﯼﯽﯾﯿﰀﰁ
23:57
ពិតប្រាកដណាស់ បណ្ដាអ្នកដែលប្រុងប្រយ័ត្នដោយការ កោតខ្លាចចំពោះ(ទារុណកម្ម)ម្ចាស់របស់ពួកគេ។
ﰂﰃﰄﰅﰆﰇ
23:58
ហើយបណ្ដាអ្នកដែលមានជំនឿនឹងអាយ៉ាត់ៗនៃម្ចាស់របស់ ពួកគេ។
ﰈﰉﰊﰋﰌﰍ
23:59
និងបណ្ដាអ្នកដែលមិនធ្វើស្ហ៊ីរិកនឹងម្ចាស់របស់ពួកគេ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
23:60
ហើយនិងបណ្ដាអ្នកដែលបរិច្ចាគនូវអ្វីដែលពួកគេមាន ដោយចិត្ដរបស់ពួកគេភ័យខ្លាចថា (អល់ឡោះមិនទទួលយក ព្រោះ ពួកគេគិតថា) ពិតប្រាកដណាស់ ពួកគេនឹងវិលត្រឡប់ទៅរកម្ចាស់ របស់ពួកគេវិញ។
ﭜﭝﭞﭟﭠﭡﭢﭣ
23:61
អ្នកទាំងនោះគឺជាអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អ ហើយពួកគេជាអ្នកដំបូងគេបង្អស់ចំពោះការសាងអំពើល្អនោះ។
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱ
23:62
ហើយយើងមិនដាក់បន្ទុកលើបុគ្គលណាម្នាក់ឱ្យហួសពី សមត្ថភាពរបស់គេឡើយ។ ហើយយើងមានសៀវភៅកំណត់ហេតុ មួយដែលបញ្ជាក់យ៉ាងពិតប្រាកដ។ ហើយពួកគេមិនត្រូវគេបំពាន ឡើយ។
ﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿﮀ
23:63
ផ្ទុយទៅវិញចិត្ដរបស់ពួកគេស្ថិតក្នុងភាពវងេ្វងអំពី (គម្ពីរ គួរអាន)នេះ ហើយពួកគេមានអំពើ(អាក្រក់)ជាច្រើនផេ្សងពីនោះ ដែលពួកគេកំពុងតែប្រព្រឹត្ដវា។
ﮁﮂﮃﮄﮅﮆﮇﮈﮉ
23:64
រហូតទាល់តែនៅពេលដែលយើងបានឆក់យកជីវិតពួក ដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភក្នុងចំណោមពួកគេដោយទារុណកម្ម ស្រាប់តែពួកគេស្រែកសុំជំនួយ។
ﮊﮋﮌﮍﮎﮏﮐﮑﮒ
23:65
ពួកអ្នកមិនត្រូវស្រែកសុំជំនួយនៅថ្ងៃនេះទេ។ ពិតប្រាកដណាស់ ពួកអ្នកមិនត្រូវគេជួយឱ្យរួចផុតពី(ទារុណកម្ម)យើងឡើយ។
ﮓﮔﮕﮖﮗﮘﮙﮚﮛﮜ
23:66
ជាការពិតណាស់ អាយ៉ាត់ៗរបស់យើងត្រូវបានគេសូត្រឱ្យ ពួកអ្នកស្ដាប់ តែពួកអ្នកបែរជាបានបែរត្រឡប់ក្រោយ(មិនយកចិត្ដ ទុកដាក់ស្ដាប់)ទៅវិញ។
ﮝﮞﮟﮠﮡ
23:67
ដោយពួកអ្នកក្រអឺតក្រទមព្រោះតែ(ពួកអ្នកគិតថាជា ម្ចាស់)ម៉ាស្ជីទិលហារ៉ម ថែមទាំងពួកអ្នកនិយាយអាក្រក់(អំពី គម្ពីរគួរអាន)នៅពេលយប់ទៀតផង។
ﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬ
23:68
ដូចេ្នះ តើពួកគេមិនបានពិចារណាចំពោះពាក្យសំដី(នៅ ក្នុងគម្ពីរគួរអាន)ឬអ្វីដែលបានមកដល់ពួកគេ(គម្ពីរគួរអាន)ដែល ជីដូនជីតារបស់ពួកគេជំនាន់មុនមិនបានទទួលទេឬ
ﮭﮮﮯﮰﮱﯓﯔﯕ
23:69
ឬមួយពួកគេមិនបានស្គាល់អ្នកនាំសារ(មូហាំម៉ាត់)របស់ ពួកគេ ទើបពួកគេបដិសេធនឹងគេឬ
ﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡ
23:70
ឬមួយពួកគេចោទគេថាជាមនុស្សវិកលចរិត? ផ្ទុយទៅ វិញ គេបានពាំនាំឱ្យពួកគេនូវការពិត(ការគោរពសក្ការៈចំពោះ អល់ឡោះ គម្ពីរគួរអាន និងសាសនាអ៊ីស្លាម) តែពួកគេភាគច្រើន មិនពេញចិត្ដនឹងការពិតនោះទៅវិញ។
ﯢﯣﯤﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳ
23:71
ហើយប្រសិនបើ(អល់ឡោះបណ្ដោយឱ្យ)ការពិតទៅតាម ចំណង់របស់ពួកគេនោះ មេឃជាច្រើនជាន់ និងផែនដី ហើយនិងអ្វីៗ ដែលមាននៅក្នុងនោះ ពិតជាត្រូវវិនាសអន្ដរាយជាមិនខាន។ ផ្ទុយ ទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវកិត្ដិយសដ៏ថ្លៃថ្នូរសម្រាប់ពួកគេ តែពួកគេបែរជាងាកចេញពីកិត្ដិយសដ៏ថ្លៃថ្នូរនោះទៅវិញ។
ﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾ
23:72
ឬមួយក៏អ្នក(មូហាំម៉ាត់)សុំពួកគេឱ្យផ្ដល់ថ្លៃឈ្នួលដល់ អ្នក? ដូចេ្នះ ការតបស្នងនៃម្ចាស់របស់អ្នកគឺល្អប្រសើរជាង។ ហើយ ទ្រង់ជាអ្នកប្រទានលាភសក្ការៈដ៏ល្អប្រសើរបំផុត។
ﯿﰀﰁﰂﰃﰄ
23:73
ហើយពិតប្រាកដណាស់ អ្នកគឺជាអ្នកអំពាវនាវពួកគេឱ្យ ទៅរកមាគ៌ាដែលត្រឹមត្រូវ(សាសនាអ៊ីស្លាម)។
ﰅﰆﰇﰈﰉﰊﰋﰌﰍ
23:74
ហើយពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក ពួកគេនឹងងាកចេញពីមាគ៌ាដែលត្រឹមត្រូវជាមិនខាន។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
23:75
ហើយប្រសិនបើយើងអាណិតអាសូរដល់ពួកគេ និងលុប បំបាត់អ្វីដែលកើតឡើងចំពោះពួកគេអំពីគ្រោះថ្នាក់(គ្រោះរាំងស្ងួត និងភាពអត់ឃ្លាន)នោះ ច្បាស់ជាពួកគេនៅតែស្ថិតក្នុងភាពវងេ្វង របស់ពួកគេ ដោយស្រពេចស្រពិលដដែល។
ﭞﭟﭠﭡﭢﭣﭤﭥﭦ
23:76
ហើយជាការពិតណាស់ យើងបានសាកល្បងពួកគេដោយ ការដាក់ទណ្ឌកម្ម(នៅក្នុងលោកិយ) តែពួកគេនៅតែមិនព្រម បន្ទាបខ្លួន និងមិនទទូចបួងសួងសុំដោយឱនលំទោនចំពោះម្ចាស់ របស់ពួកគេឡើយ។
ﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳ
23:77
លុះនៅពេលដែលយើងបើកទ្វារទារុណកម្មដ៏ធ្ងន់ធ្ងរឱ្យពួក គេ(នៅថ្ងៃបរលោក) ស្រាប់តែពួកគេអស់សង្ឃឹម សោកស្ដាយ ចំពោះវាយ៉ាងខ្លាំង។
ﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿ
23:78
ហើយទ្រង់ជាអ្នកដែលបានបង្កើតឱ្យពួកអ្នកមានត្រចៀក និងភ្នែក ហើយនិងបេះដូង។ បន្ដិចបន្ដួចបំផុតដែលពួកអ្នកដឹងគុណ។
ﮀﮁﮂﮃﮄﮅﮆﮇ
23:79
ហើយទ្រង់ជាអ្នកដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើ ផែនដី ហើយពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃ បរលោក)។
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓ
23:80
ហើយទ្រង់ជាអ្នកដែលធ្វើឱ្យរស់ និងធ្វើឱ្យស្លាប់។ ហើយ ភាពខុសគ្នារវាងពេលថ្ងៃ និងពេលយប់គឺជាកម្មសិទ្ធិរបស់ទ្រង់។ តើពួកអ្នកមិនគិតពិចារណាទេឬ
ﮔﮕﮖﮗﮘﮙﮚ
23:81
ផ្ទុយទៅវិញ ពួកគេបែរជាបាននិយាយដូចអ្វី(សំដី)ដែល ពួកជំនាន់មុនបាននិយាយដែរ។
ﮛﮜﮝﮞﮟﮠﮡﮢﮣ
23:82
ពួកគេបាននិយាយថាៈ តើនៅពេលដែលពួកយើងស្លាប់ ហើយបានក្លាយទៅជាដី និងឆ្អឹងទៅហើយនោះ តើពួកយើងពិត ជានឹងត្រូវគេធ្វើឱ្យរស់ឡើងវិញឬ
ﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰ
23:83
ហើយជាការពិតណាស់ ពួកយើងនិងជីដូនជីតារបស់ពួក យើងត្រូវបានគេសន្យាចំពោះរឿងនេះ(ការធ្វើឱ្យរស់ឡើងវិញ) តាំងពីមុនមកម៉េ្លះ។ រឿងនេះគ្មានអ្វីក្រៅពីជារឿងពេ្រងនិទាន របស់អ្នកជំនាន់មុននោះឡើយ។
ﮱﯓﯔﯕﯖﯗﯘﯙﯚ
23:84
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តើផែនដី និងអ្វីៗដែល មាននៅលើវាជាកម្មសិទ្ធិរបស់អ្នកណា ប្រសិនបើពួកអ្នកបាន ដឹងមែននោះ
ﯛﯜﯝﯞﯟﯠﯡ
23:85
ពួកគេនឹងឆ្លើយថា វាជាកម្មសិទិ្ធរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូចេ្នះ តើពួកអ្នកមិនភ្ញាក់រលឹកទេឬ
ﯢﯣﯤﯥﯦﯧﯨﯩﯪ
23:86
ចូរអ្នកពោលទៀតថាៈ តើអ្នកណាជាម្ចាស់គ្រប់គ្រងនៃ មេឃទាំងប្រាំពីរជាន់ និងជាម្ចាស់នៃអារ៉ស្ហដ៏ធំធេងនោះ
ﯫﯬﯭﯮﯯﯰﯱ
23:87
ពួកគេនឹងឆ្លើយថា ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយគត់។ ចូរអ្នកតបវិញថាៈ បើដូច្នោះ តើពួកអ្នកមិនកោតខ្លាច អល់ឡោះទេឬ
ﯲﯳﯴﯵﯶﯷﯸﯹﯺﯻﯼﯽﯾﯿﰀ
23:88
ចូរអ្នកពោលទៀតថាៈ តើអ្នកណាគឺជាអ្នកគ្រប់គ្រងអ្វីៗ ទាំងអស់ដោយដៃរបស់គេ ហើយគេជាអ្នកការពារ(អ្វីៗទាំងអស់) និងគ្មាននរណាអាចការពារ(ពីទារុណកម្មរបស់គេ)បាន ប្រសិនបើ ពួកអ្នកបានដឹងមែននោះ
ﰁﰂﰃﰄﰅﰆﰇ
23:89
ពួកគេនឹងឆ្លើយថាៈ ជាកម្មសិទ្ធិរបស់អល់ឡោះតែមួយ គត់។ ចូរអ្នកតបថាៈ ដូចេ្នះតើពួកអ្នកត្រូវគេបោកបញ្ឆោត(ឱ្យ ងាកចេញពីការពិត)បានយ៉ាងដូចមេ្ដច
ﭑﭒﭓﭔﭕﭖ
23:90
ផ្ទុយទៅវិញ យើងបានផ្ដល់ឱ្យពួកគេនូវការពិត ហើយពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក ។
ﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱ
23:91
អល់ឡោះពុំមានបុត្រឡើយ ហើយក៏ពុំមានម្ចាស់ណាដែល ត្រូវគោរពសក្ការៈដ៏ពិតប្រាកដរួមជាមួយនឹងទ្រង់ដែរ។ ប្រសិនបើ មានមែន ម្ចាស់នីមួយៗពិតជានាំយកទៅគ្រប់គ្រងនូវអ្វីដែលគេបាន បង្កើត ហើយពួកគេនឹងយកប្រៀបលើគ្នាទៅវិញទៅមក(ក្នុងការ គ្រប់គ្រង)។ អល់ឡោះមហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយ ប្រឌិតនោះ។
ﭲﭳﭴﭵﭶﭷﭸ
23:92
ទ្រង់ជាអ្នកដឹងពីប្រការអាថ៌កំបាំងនិងប្រការលាត ត្រដាង។ ហើយទ្រង់ខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេប្រព្រឹត្ដស្ហ៊ីរិក។
ﭹﭺﭻﭼﭽﭾﭿ
23:93
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ប្រសិនបើ ទ្រង់ពិតជាបង្ហាញឱ្យខ្ញុំឃើញនូវអី្វ(ទារុណកម្ម)ដែលពួកគេត្រូវគេ សន្យាមែននោះ។
ﮀﮁﮂﮃﮄﮅﮆ
23:94
ឱម្ចាស់របស់ខ្ញុំ. ដូចេ្នះ សូមទ្រង់មេត្ដាកុំធ្វើឱ្យខ្ញុំស្ថិតក្នុង ចំណោមពួកដែលបំពានអី្វ។
ﮇﮈﮉﮊﮋﮌﮍﮎ
23:95
ហើយពិតប្រាកដណាស់ យើងគឺជាអ្នកមានសមត្ថភាពក្នុង ការបង្ហាញអ្នក(មូហាំម៉ាត់)នូវអ្វី(ទារុណកម្ម)ដែលយើងសន្យា នឹងពួកគេ។
ﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙ
23:96
ចូរអ្នក(មូហាំម៉ាត់)រុញច្រានប្រការអាក្រក់ដោយអ្វីដែល ជាប្រការល្អបំផុត។ យើងដឹងបំផុតនូវអ្វីដែលពួកគេប្រឌិតឡើង។
ﮚﮛﮜﮝﮞﮟﮠﮡ
23:97
ហើយចូរអ្នកពោលទៀតថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំសុំពីទ្រង់ ឱ្យបញ្ចៀសខ្ញុំពីការពង្វក់របស់ស្ហៃតនផង។
ﮢﮣﮤﮥﮦﮧ
23:98
ឱម្ចាស់របស់ខ្ញុំ. ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសខ្ញុំពីវត្ដមានរបស់ ពួកគេមកក្បែរខ្ញុំផង។
ﮨﮩﮪﮫﮬﮭﮮﮯﮰ
23:99
លុះនៅពេលដែលសេចក្ដីស្លាប់បានមកដល់នរណាម្នាក់ក្នុង ចំណោមពួកគេ(ពួកមូស្ហរីគីន) គេបាននិយាយថាៈ ឱម្ចាស់របស់ ខ្ញុំ. សូមទ្រង់មេត្ដាឱ្យខ្ញុំត្រឡប់ទៅ(លោកិយ)វិញម្ដងទៀតផង។
ﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥ
23:100
ដើម្បីខ្ញុំនឹងសាងអំពើល្អចំពោះអ្វីដែលខ្ញុំបានបោះបង់ ចោលកន្លងមក។ មិនដូច្នោះទេ. ពិតប្រាកដណាស់ វាគ្រាន់តែជា ពាក្យសំដីដែលគេនិយាយទទេៗតែប៉ុណ្ណោះ។ ហើយនៅខាងមុខ ពួកគេមានជញ្ជាំង(ឃាំងពួកគេមិនឱ្យត្រឡប់ទៅលោកិយវិញ) រហូតដល់ថ្ងៃដែលពួកគេត្រូវគេធ្វើឱ្យរស់ឡើងវិញ។
ﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰ
23:101
ហើយនៅពេលដែលគេផ្លុំត្រែ(នៅថ្ងៃបរលោក)គឺគ្មាន សាច់សាលោហិតរវាងពួកគេទៀតទេនៅថ្ងៃនោះ ហើយពួកគេក៏ គ្មានការសួរគ្នាដែរ។
ﯱﯲﯳﯴﯵﯶﯷ
23:102
ហើយអ្នកណាដែលភ្នែកជញ្ជីង (នៃអំពើល្អ)របស់គេធ្ងន់ នោះ អ្នកទាំងនោះគឺជាអ្នកដែលជោគជ័យ(ឋានសួគ៌)។
ﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂ
23:103
តែអ្នកណាដែលភ្នែកជញ្ជីង(នៃអំពើល្អ)របស់គេស្រាល វិញនោះ ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ដោយពួក គេស្ថិតនៅក្នុងនរកជើហាន់ណាំជាអមតៈ។
ﰃﰄﰅﰆﰇﰈﰉ
23:104
ភ្លើងនរកឆាបឆេះមុខរបស់ពួកគេ ហើយពួកគេរួញ ក្រញង់នៅក្នុងនោះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙ
23:105
(អល់ឡោះមានបន្ទូលទៅកាន់ពួកគេនៅថ្ងៃនោះថា) តើ គេមិនបានសូត្រអាយ៉ាត់ៗរបស់យើងឱ្យពួកអ្នកស្ដាប់ ហើយពួកអ្នក ធ្លាប់បានបដិសេធនឹងវាទេឬ
ﭚﭛﭜﭝﭞﭟﭠﭡﭢ
23:106
ពួកគេបានតបវិញថាៈ ឱម្ចាស់របស់ពួកយើង. ចំណង់ចិត្ដ របស់ពួកយើងបានគ្របដណ្ដប់លើពួកយើង។ ហើយពួកយើងក៏បាន ក្លាយជាក្រុមដែលវងេ្វងដែរ។
ﭣﭤﭥﭦﭧﭨﭩﭪ
23:107
ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ពីនរកផង (ហើយឱ្យពួកយើងវិលទៅរស់នៅក្នុងលោកិយម្ដងទៀត ដើម្បីសាងអំពើល្អផង)។ ហើយប្រសិនបើពួកយើងវិលត្រលប់ទៅ (រកភាពវងេ្វង)ម្ដងទៀតនោះ ពួកយើងពិតជាពួកដែលបំពានជា មិនខាន។
ﭫﭬﭭﭮﭯﭰ
23:108
ទ្រង់បានមានបន្ទូលថាៈ ចូរពួកអ្នកនៅក្នុងនរកទាំង វេទនាចុះ ហើយពួកអ្នកកុំនិយាយជាមួយយើងទៀតឱ្យសោះ។
ﭱﭲﭳﭴﭵﭶﭷﭸﭹﭺﭻﭼﭽﭾﭿ
23:109
ពិតប្រាកដណាស់មានមួយក្រុមក្នុងចំណោមខ្ញុំរបស់យើង បួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួកយើងមានជំនឿហើយ ដូចេ្នះសូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ពួកយើង ផង ព្រោះទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
ﮀﮁﮂﮃﮄﮅﮆﮇﮈ
23:110
ហើយពួកអ្នក(ពួកមូស្ហរីគីន)បានប្រមាថមើលងាយពួក គេ(អ្នកមានជនឿ) រហូតធ្វើឱ្យពួកអ្នកភេ្លចនូវការរំលឹកមកចំពោះ យើង។ ហើយពួកអ្នកបានសើចចំអកឡកឡឺយដាក់ពួកគេ។
ﮉﮊﮋﮌﮍﮎﮏﮐﮑ
23:111
ពិតប្រាកដណាស់ យើងបានតបស្នងឱ្យពួកគេនៅថ្ងៃនេះ (ថ្ងៃបរលោក) ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់កន្លងមក ពិតប្រាកដណាស់ពួកគេគឺជាអ្នកដែលជោគជ័យ។
ﮒﮓﮔﮕﮖﮗﮘﮙ
23:112
ទ្រង់បានមានបន្ទូលថាៈ តើពួកអ្នកបានរស់នៅលើផែនដី រយៈពេលប៉ុន្មានឆ្នាំហើយ
ﮚﮛﮜﮝﮞﮟﮠﮡﮢ
23:113
ពួកគេឆ្លើយថាៈ ពួកយើងបានរស់នៅតែមួយថ្ងៃ ឬកន្លះ ថ្ងៃប៉ុណ្ណោះ ដូចេ្នះសូមទ្រង់មេត្ដាសួរអ្នកដែលចេះគណនា(ពីថ្ងៃខែ) ទៅ។
ﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
23:114
ទ្រង់បានមានបន្ទូលថាៈ ពួកអ្នកមិនបានរស់នៅ(លើ លោកិយ)ឡើយ លើកលែងតែមួយរយៈពេលខ្លីប៉ុណ្ណោះ ប្រសិន បើពួកអ្នកពិតជាបានដឹងមែននោះ។
ﮮﮯﮰﮱﯓﯔﯕﯖﯗ
23:115
តើពួកអ្នកគិតថាៈ យើងបានបង្កើតពួកអ្នកគ្រាន់តែជា ការលេងសើច ហើយពួកអ្នកពិតជាមិនត្រូវគេឱ្យវិលត្រឡប់មក ជួបយើងវិញ(ដើម្បីជំនុំជំរះ)ទេឬ
ﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤ
23:116
ហើយអល់ឡោះដែលជាសេ្ដចដ៏ពិតប្រាកដ មហាខ្ពង់ ខ្ពស់។ គ្មានម្ចាស់ណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពី ទ្រង់ដែលជាម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើងឡើយ។
ﯥﯦﯧﯨﯩﯪﯫﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸ
23:117
អ្នកណាហើយគោរពសក្ការៈម្ចាស់ផេ្សងរួមជាមួយ អល់ឡោះដែលគ្មានភស្ដុតាងបញញ្ជាក់សម្រាប់គេចំពោះការគោរព នោះ ពិតប្រាកដណាស់ ការទូរទាត់(ទង្វើអាក្រក់)របស់គេគឺស្ថិត នៅលើម្ចាស់របស់គេ។ ពិតប្រាកដណាស់ ពួកដែលប្រឆាំងនោះពុំ មានជ័យជំនះឡើយ។
ﯹﯺﯻﯼﯽﯾﯿﰀ
23:118
ហើយចូរអ្នក(មូហាំម៉ាត់)បួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យទោស និងអាណិតស្រឡាញ់ដល់ខ្ញុំផង។ ហើយទ្រង់គឺជាអ្នកដែលអាណិតស្រឡាញ់ដ៏ប្រសើរបំផុត។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







