PDF —
56 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-មុដាស៊ីរ pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-មុដាស៊ីរ pdf ខ្មែរ — ទាញយក ជំពូក អាល់-មុដាស៊ីរ ការបកប្រែ. ជំពូក អាល់-មុដាស៊ីរ (Meccan) 56 អាយ៉ាត់.



56 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﮪﮫﮬ
74:1 ឱអ្នកដណ្ដប់ភួយ(មូហាំម៉ាត់)
ﮭﮮﮯ
74:2 ចូរអ្នកក្រោកឡើង ហើយចូរអ្នកដាស់តឿនព្រមាន(មនុស្ស លោកអំពីទារុណកម្មរបស់អល់ឡោះ)។
ﮰﮱﯓ
74:3 ហើយចូរអ្នកលើកតម្កើងម្ចាស់របស់អ្នកចុះ។
ﯔﯕﯖ
74:4 ហើយចូរអ្នកសំអាតសំលៀកបំពាក់របស់អ្នក។
ﯗﯘﯙ
74:5 ហើយចូរអ្នកចៀសឱ្យឆ្ងាយពីអំពើស្ហ៊ីរិក។
ﯚﯛﯜﯝ
74:6 ហើយចូរអ្នកកុំឱ្យអ្វីដល់គេ ដោយអ្នកចង់បានការតបស្នង ច្រើនមកវិញឱ្យសោះ។
ﯞﯟﯠ
74:7 ហើយដើម្បីបំពេញបទបញ្ជានៃម្ចាស់របស់អ្នកចូរអ្នក អត់ធ្មត់។
ﯡﯢﯣﯤﯥ
74:8 ព្រោះនៅពេលដែលគេផ្លុំត្រែ។
ﯦﯧﯨﯩﯪ
74:9 គឺថ្ងៃនោះហើយ ជាថ្ងៃដែលលំបាកបំផុត។
ﯫﯬﯭﯮﯯ
74:10 ចំពោះពួកប្រឆាំង គឺគ្មានការងាយស្រួលឡើយ។
ﯰﯱﯲﯳﯴ
74:11 ចូរអ្នក(មូហាំម៉ាត់)ទុកឱ្យយើងជាមួយនឹងអ្នកដែលយើង បានបង្កើតគេតែម្នាក់ឯងចុះ។
ﯵﯶﯷﯸﯹ
74:12 ហើយយើងបានធ្វើឱ្យគេមានទ្រព្យសម្បត្ដិច្រើនស្ដុកស្ដម្ភ។
ﯺﯻﯼ
74:13 និងមានកូនចៅដែលនៅជាមួយគេ។
ﯽﯾﯿﰀ
74:14 ហើយយើងបានធ្វើឱ្យគេរស់នៅយ៉ាងសុខស្រួល។
ﰁﰂﰃﰄﰅ
74:15 បន្ទាប់មក គេមានភាពលោភលន់ចង់ឱ្យយើងបន្ថែមឱ្យ គេទៀត។
ﰆﰇﰈﰉﰊﰋﰌ
74:16 មិនដូច្នោះទេ. ពិតប្រាកដណាស់ គេគឺជាអ្នកដែលប្រឆាំង រឹងរូសចំពោះអាយ៉ាត់របស់យើង។
ﰍﰎﰏ
74:17 យើងនឹងធ្វើឱ្យគេមានទុក្ខលំបាកយ៉ាងធ្ងន់ធ្ងរ។
ﰐﰑﰒﰓ
74:18 ព្រោះពិតប្រាកដណាស់ គេបានសញ្ចឹងគិត(ចំពោះពាក្យ សំដីរបស់មូហាំម៉ាត់) និងបានរៀបគំរោងធ្វើអាក្រក់។
ﭑﭒﭓﭔ
74:19 ដូចេ្នះ គេត្រូវបានដាក់បណ្ដាសា។ តើគេរៀបគំរោងធ្វើ អាក្រក់បានយ៉ាងដូចមេ្ដច
ﭕﭖﭗﭘﭙ
74:20 បន្ទាប់មក គេត្រូវបានដាក់បណ្ដាសា។ តើគេរៀបគំរោង ធ្វើអាក្រក់បានយ៉ាងដូចមេ្ដច
ﭚﭛﭜ
74:21 បន្ទាប់មក គេបានពិចារណា។
ﭝﭞﭟﭠ
74:22 បន្ទាប់មកទៀត គេបានធ្វើមុខក្រញូវ និងខឹងមួម៉ៅ។
ﭡﭢﭣﭤ
74:23 ក្រោយមក គេបានបែរចេញ(ពីការពិត)និងបានក្រអឺត ក្រទមថែមទៀត។
ﭥﭦﭧﭨﭩﭪﭫ
74:24 រួចគេក៏បាននិយាយថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមដែល គេទទួលបានពីអ្នកជំនាន់មុននោះឡើយ។
ﭬﭭﭮﭯﭰﭱ
74:25 នេះគ្មានអ្វីក្រៅពីពាក្យសំដីរបស់មនុស្សលោកឡើយ។
ﭲﭳﭴ
74:26 ហើយយើងនឹងបញ្ចូលគេទៅក្នុងនរកសាក័រ។
ﭵﭶﭷﭸﭹ
74:27 តើអ្វីដែលធ្វើឱ្យអ្នកដឹងថា នរកសាក័រជាអ្វីនោះ
ﭺﭻﭼﭽﭾ
74:28 វាមិនបន្សល់ទុកសាច់ឡើយ ហើយក៏មិនចោលឆ្អឹងដែរ។
ﭿﮀﮁ
74:29 (នរកសាក័រនោះ)វាដុតស្បែកមនុស្សលោក។
ﮂﮃﮄﮅ
74:30 នៅក្នុងនរកសាក័រនោះ មានម៉ាឡាអ៊ីកាត់ដប់ប្រាំបួនរូប (ចាំធ្វើទារុណកម្ម)។
ﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤ
74:31 ហើយយើងមិនបានបង្កើតអ្នកការពារនរកក្រៅពីម៉ាឡា-អ៊ីកាត់ឡើយ។ ហើយយើងមិនបានបង្កើតចំនួនរបស់ពួកគេឡើយ លើកលែងតែជាការសាកល្បងចំពោះពួកដែលគ្មានជំនឿប៉ុណ្ណោះ ដើម្បីឱ្យបណ្ដាអ្នកដែលបានទទួលគម្ពីរ(ពួកយ៉ាហ៊ូទី និងណាសរ៉នី) ជឿជាក់យ៉ាងច្បាស់ និងដើម្បីឱ្យបណ្ដាអ្នកដែលមានជំនឿមានការ ជឿជាក់ថែមទៀត និងដើម្បីកុំឱ្យអ្នកដែលបានទទួលគម្ពីរ និង បណ្ដាអ្នកដែលមានជំនឿមានការសង្ស័យ។ និងដើម្បីឱ្យបណ្ដាអ្នក ដែលមានជំងឺនៅក្នុងចិត្ដរបស់ពួកគេ និងពួកដែលប្រឆាំងនិយាយ ថាៈ តើអល់ឡោះមានបំណងអ្វីចំពោះឧទាហរណ៍ទាំងនេះ។ ដូចេ្នះ ដែរ អល់ឡោះធ្វើឱ្យវងេ្វងចំពោះអ្នកណាដែលទ្រង់មានចេតនា ហើយក៏ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនាដែរ។ ហើយគ្មាននរណាម្នាក់ដឹងពីចំនួនកងទ័ពនៃម្ចាស់របស់អ្នកក្រៅពី ទ្រង់ឡើយ ហើយវា(នរកសាក័រ)ក៏គ្មានអ្វីក្រៅពីជាការរំលឹកដល់ មនុស្សលោកដែរ។
ﯥﯦﯧ
74:32 មិនដូច្នោះទេ. អល់ឡោះស្បថនឹងព្រះច័ន្ទ។
ﯨﯩﯪﯫ
74:33 និងពេលយប់នៅពេលវាបានកន្លងផុតទៅ។
ﯬﯭﯮﯯ
74:34 និងពេលព្រឹកនៅពេលដែលវាបពោ្ចញពន្លឺ។
ﯰﯱﯲﯳ
74:35 ពិតប្រាកដណាស់វា(នរកសាក័រ)ជាប្រការមួយ ដ៏ធំធេង។
ﯴﯵﯶ
74:36 ដើម្បីជាការព្រមានដល់មនុស្សលោក។
ﯷﯸﯹﯺﯻﯼﯽﯾ
74:37 សម្រាប់អ្នកណាដែលចង់ជ្រើសរើសមាគ៌ាឆ្ពោះទៅមុខ (ដោយដើរតាមមាគ៌ាត្រឹមត្រូវ) ឬស្ថិតនៅខាងក្រោយ(ដោយ ប្រព្រឹត្ដបាបកម្ម)។
ﯿﰀﰁﰂﰃﰄ
74:38 បុគ្គលគ្រប់រូបគឺត្រូវទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាន ប្រព្រឹត្ដកន្លងមក។
ﰅﰆﰇﰈ
74:39 លើកលែងតែបណ្ដាអ្នកដែលទទួលសៀវភៅខាងដៃស្ដាំ ប៉ុណ្ណោះ។
ﰉﰊﰋﰌ
74:40 ពួកគេសួរគ្នានៅក្នុងឋានសួគ៌
ﰍﰎﰏ
74:41 អំពីពួកប្រព្រឹត្ដបាបកម្មថាៈ
ﰐﰑﰒﰓﰔ
74:42 ហេតុអ្វីបានជាទ្រង់បញ្ចូលពួកអ្នកទៅក្នុងនរកសាក័រ
ﰕﰖﰗﰘﰙﰚ
74:43 ពួកគេបានឆ្លើយថាៈ ពួកយើងកាលពីមុនមិនបានស្ថិតក្នុង ចំណោមអ្នកដែលប្រតិបត្ដិសឡាតឡើយ។
ﰛﰜﰝﰞﰟ
74:44 ហើយយើងមិនធ្លាប់បានផ្ដល់ចំណីអាហារដល់អ្នកក្រីក្រ ឡើយ។
ﰠﰡﰢﰣﰤ
74:45 ហើយពួកយើងធ្លាប់បាននិយាយភូតកុហកជាមួយនឹងពួក ដែលនិយាយកុហក។
ﰥﰦﰧﰨﰩ
74:46 ហើយពួកយើងក៏ធ្លាប់បានបដិសេធនឹងថ្ងៃបរលោក
ﰪﰫﰬﰭ
74:47 រហូតទាល់តែសេចក្ដីស្លាប់បានមកដល់ពួកយើង។
ﭑﭒﭓﭔﭕ
74:48 ហើយការធ្វើអន្ដរាគមន៍របស់បណ្ដាអ្នកអន្ដរាគមន៍គឺគ្មាន ផលប្រយោជន៍អ្វីដល់ពួកគេឡើយ។
ﭖﭗﭘﭙﭚﭛ
74:49 ដូចេ្នះ ហេតុអ្វីបានជាពួកគេងាកចេញពីការរំលឹក(គម្ពីរ គួរអាន)ទៅវិញ
ﭜﭝﭞﭟ
74:50 ពួកទាំងនោះប្រៀបដូចជាសត្វលាដែលផ្អើល
ﭠﭡﭢﭣ
74:51 ដែលវារត់គេចពីសត្វតោ។
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭ
74:52 ផ្ទុយទៅវិញ បុគ្គលគ្រប់រូបមានបំណងចង់ឱ្យគេផ្ដល់គម្ពីរ ដែលរីកសុសសាយ(ដូចគម្ពីរគួរអាន)ដែរ។
ﭮﭯﭰﭱﭲﭳﭴ
74:53 មិនដូច្នោះទេ ផ្ទុយទៅវិញពួកគេមិនខ្លាចថ្ងៃបរលោក ឡើយ។
ﭵﭶﭷﭸ
74:54 ទេ. ពិតប្រាកដណាស់ គម្ពីរគួរអានគឺជាការរំលឹក។
ﭹﭺﭻﭼ
74:55 ដូចេ្នះ អ្នកណាហើយមានបំណង គេពិតជានឹងយកវាធ្វើ ជាមេរៀន។
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉ
74:56 ហើយពួកគេមិនទទួលវាយកជាមេរៀនឡើយ លើកលែង តែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ទ្រង់គឺជាម្ចាស់ដែលត្រូវគេ កោតខ្លាច និងជាម្ចាស់ដែលអភ័យទោស។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers