ជំពូក អាល់-គីយ៉ាម៉ា pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-គីយ៉ាម៉ា pdf ខ្មែរ — ទាញយក ជំពូក អាល់-គីយ៉ាម៉ា ការបកប្រែ. ជំពូក អាល់-គីយ៉ាម៉ា (Meccan) 40 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-គីយ៉ាម៉ា

ﮊﮋﮌﮍﮎ
75:1
យើង(អល់ឡោះ)ស្បថនឹងថ្ងៃបរលោក។
ﮏﮐﮑﮒﮓ
75:2
ហើយយើងស្បថនឹងជីវិត(អ្នកមានជំនឿ)ដែលមានការ សោកស្ដាយចំពោះខ្លួនឯង។
ﮔﮕﮖﮗﮘﮙ
75:3
តើមនុស្សលោក(អ្នកដែលគ្មានជំនឿ)នឹកស្មានថា យើង គ្មានលទ្ធភាពប្រមូលឆ្អឹងរបស់គេឬ
ﮚﮛﮜﮝﮞﮟﮠ
75:4
មិនដូច្នោះទេ. តាមពិតយើងជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបសន្លាក់ឆ្អឹង ម្រាមដៃ ម្រាមជើងរបស់គេឱ្យមានលក្ខណៈ ពេញលេញដូចដើមវិញ។
ﮡﮢﮣﮤﮥﮦ
75:5
ផ្ទុយទៅវិញ មនុស្សលោកនៅតែមានបំណងចង់ប្រព្រឹត្ដ បាបកម្មដដែល
ﮧﮨﮩﮪﮫ
75:6
ដោយគេសួរថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណា
ﮬﮭﮮﮯ
75:7
នៅពេលដែលភ្នែកស្រឡាំងកាំង(ដោយសារស្ថាន ភាពថ្ងៃបរលោក)
ﮰﮱﯓ
75:8
និងព្រះច័ន្ទបាត់ពន្លឺ
ﯔﯕﯖﯗ
75:9
ហើយព្រះអាទិត្យនិងព្រះច័ន្ទត្រូវបានគេប្រមូល
ﯘﯙﯚﯛﯜﯝ
75:10
ថ្ងៃនោះមនុស្សលោកនឹងនិយាយថាៈ តើពួកយើងត្រូវ រត់ទៅទីណា
ﯞﯟﯠﯡ
75:11
ទេ. គ្មានកន្លែងរត់ឡើយ។
ﯢﯣﯤﯥﯦ
75:12
កន្លែងវិលត្រឡប់នៅថ្ងៃនោះមានតែឆ្ពោះទៅកាន់ម្ចាស់ របស់អ្នកប៉ុណ្ណោះ។
ﯧﯨﯩﯪﯫﯬﯭ
75:13
នៅថ្ងៃនោះមនុស្សលោកត្រូវគេប្រាប់នូវអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក និងអ្វីដែលគេមិនបានប្រព្រឹត្ដ។
ﯮﯯﯰﯱﯲﯳ
75:14
ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីលើខួ្លនឯង។
ﯴﯵﯶﯷ
75:15
ហើយទោះបីជាគេបាននាំមកនូវការដោះសារបស់គេយ៉ាង ណាក៏ដោយ(ក៏គ្មានប្រយោជន៍អ្វីដល់គេដែរ)។
ﯸﯹﯺﯻﯼﯽﯾ
75:16
ចូរអ្នក(មូហាំម៉ាត់)កុំកម្រើកអណ្ដាតរបស់អ្នកចំពោះ ការសូត្រវា ព្រោះតែប្រញាប់ទនេ្ទញវាឱ្យសោះ។
ﯿﰀﰁﰂﰃ
75:17
ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវា (នៅក្នុងចិត្ដរបស់អ្នក) ហើយឱ្យអ្នកស្ទាត់ជំនាញក្នុងការសូត្រវា។
ﰄﰅﰆﰇﰈ
75:18
ដូចេ្នះ នៅពេលដែលយើងបានសូត្រវា(តាមរយៈជីព្រីល) ចូរអ្នកត្រាប់តាមការសូត្ររបស់វាចុះ។
ﰉﰊﰋﰌﰍ
75:19
បន្ទាប់មក ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវ ក្នុងការបំភ្លឺវា។
ﭑﭒﭓﭔﭕ
75:20
ទេ. ផ្ទុយទៅវិញ ពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុង លោកិយ
ﭖﭗﭘ
75:21
ហើយពួកអ្នកបោះបង់ថ្ងៃបរលោក។
ﭙﭚﭛﭜ
75:22
វង់ភ័ក្ដ្រ(អ្នកដែលមានជំនឿ)នៅថ្ងៃនោះគឺមានពន្លឺចែង ចាំង
ﭝﭞﭟﭠ
75:23
ដោយបានមើលទៅកាន់ម្ចាស់របស់ពួកគេ ។
ﭡﭢﭣﭤ
75:24
រីឯមុខ(អ្នកដែលគ្មានជំនឿ)នៅថ្ងៃនោះគឺក្រញូវ
ﭥﭦﭧﭨﭩﭪ
75:25
ដោយពួកគេគិតយ៉ាងច្បាស់ថា គេនឹងធ្វើទារុណកម្មពួកគេ យ៉ាងធ្ងន់ធ្ងរ។
ﭫﭬﭭﭮﭯ
75:26
មិនដូច្នោះទេ. នៅពេលដែលវា(ដង្ហើម)បានមកដល់ បំពង់ក។
ﭰﭱﭲﭳﭴ
75:27
ហើយមានគេនិយាយថាៈ តើអ្នកណាជាអ្នកព្យាបាល (ឱ្យរួចផុតពីសេចក្ដីស្លាប់បាន)
ﭵﭶﭷﭸ
75:28
ហើយគេបានជឿយ៉ាងច្បាស់ថាៈ គេពិតជាលាចាកពី លោកិយជាមិនខាន។
ﭹﭺﭻﭼ
75:29
ហើយកំភួនជើងឆេ្វងបានចងភ្ជាប់នឹងកំភួនជើងស្ដាំ។
ﭽﭾﭿﮀﮁ
75:30
កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។
ﮂﮃﮄﮅﮆ
75:31
ហើយគេមិនបានជឿ(លើអ្នកនាំសារ និងគម្ពីរគួរអាន) និងមិនបានសឡាតឡើយ។
ﮇﮈﮉﮊ
75:32
ក៏ប៉ុន្ដែគេបានបដិសេធ និងបានបែរចេញ(ពីការពិត)។
ﮋﮌﮍﮎﮏﮐ
75:33
បន្ទាប់មក គេបានទៅជួបជុំគ្រួសាររបស់គេដោយ អួតអាង។
ﮑﮒﮓﮔ
75:34
វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាស អន្ដរាយទៀត។
ﮕﮖﮗﮘﮙ
75:35
បន្ទាប់មក វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាសអន្ដរាយទៀត។
ﮚﮛﮜﮝﮞﮟ
75:36
តើមនុស្សលោកនឹកស្មានថាៈ គេបោះបង់ចោលដោយ មិនអើពើឬ
ﮠﮡﮢﮣﮤﮥﮦ
75:37
តើគេមិនបង្កើតមនុស្សលោកអំពីមួយតំណក់ទឹកកាម ដែលគេបានបញ្ចូលទៅក្នុងស្បូនទេឬ
ﮧﮨﮩﮪﮫﮬ
75:38
បន្ទាប់មកគេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើត វា រួចក៏ធ្វើឱ្យមានរូបរាងពេញលក្ខណៈ។
ﮭﮮﮯﮰﮱﯓ
75:39
ក្រោយមកទ្រង់បានបង្កើតអំពីវាជាគូៗមានប្រុសនិងស្រី។
ﯔﯕﯖﯗﯘﯙﯚﯛ
75:40
តើនោះមិនមែនជាអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញទេឬ
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







