ជំពូក អាល់-អាឡាក ជាភាសាអារ៉ាប់ និងខ្មែរ

អានជំពូក អាល់-អាឡាក ជាមួយការបកប្រែខ្មែរពេញលេញ ការបញ្ចេញសំឡេង និងសំឡេងសូត្រ។ អត្ថន័យនៃខ្នីមួយៗ។ (19 អាយ៉ាត់ — مكية). អាល់-អាឡាក ស្តាប់, អាល់-អាឡាក ការបកប្រែ, អាល់-អាឡាក mp3, អាល់-អាឡាក pdf.

អាន និងស្តាប់ជំពូក អាល់-អាឡាក

🎧 អាយ៉ាត់
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
اقْرَأْ بِاسْمِ رَبِّكَ الَّذِي خَلَقَ ۝١
📖 ការបកប្រែ អាយ៉ាត់ 1
ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។
خَلَقَ الْإِنسَانَ مِنْ عَلَقٍ ۝٢
📖 ការបកប្រែ អាយ៉ាត់ 2
ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។
اقْرَأْ وَرَبُّكَ الْأَكْرَمُ ۝٣
📖 ការបកប្រែ អាយ៉ាត់ 3
ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស
الَّذِي عَلَّمَ بِالْقَلَمِ ۝٤
📖 ការបកប្រែ អាយ៉ាត់ 4
ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។
عَلَّمَ الْإِنسَانَ مَا لَمْ يَعْلَمْ ۝٥
📖 ការបកប្រែ អាយ៉ាត់ 5
ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។
كَلَّا إِنَّ الْإِنسَانَ لَيَطْغَىٰ ۝٦
📖 ការបកប្រែ អាយ៉ាត់ 6
ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)
أَن رَّآهُ اسْتَغْنَىٰ ۝٧
📖 ការបកប្រែ អាយ៉ាត់ 7
ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។
إِنَّ إِلَىٰ رَبِّكَ الرُّجْعَىٰ ۝٨
📖 ការបកប្រែ អាយ៉ាត់ 8
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។
أَرَأَيْتَ الَّذِي يَنْهَىٰ ۝٩
📖 ការបកប្រែ អាយ៉ាត់ 9
តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់
عَبْدًا إِذَا صَلَّىٰ ۝١٠
📖 ការបកប្រែ អាយ៉ាត់ 10
ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ
أَرَأَيْتَ إِن كَانَ عَلَى الْهُدَىٰ ۝١١
📖 ការបកប្រែ អាយ៉ាត់ 11
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ
أَوْ أَمَرَ بِالتَّقْوَىٰ ۝١٢
📖 ការបកប្រែ អាយ៉ាត់ 12
ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ
أَرَأَيْتَ إِن كَذَّبَ وَتَوَلَّىٰ ۝١٣
📖 ការបកប្រែ អាយ៉ាត់ 13
តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ
أَلَمْ يَعْلَم بِأَنَّ اللَّهَ يَرَىٰ ۝١٤
📖 ការបកប្រែ អាយ៉ាត់ 14
តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ
كَلَّا لَئِن لَّمْ يَنتَهِ لَنَسْفَعًا بِالنَّاصِيَةِ ۝١٥
📖 ការបកប្រែ អាយ៉ាត់ 15
ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។
نَاصِيَةٍ كَاذِبَةٍ خَاطِئَةٍ ۝١٦
📖 ការបកប្រែ អាយ៉ាត់ 16
គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។
فَلْيَدْعُ نَادِيَهُ ۝١٧
📖 ការបកប្រែ អាយ៉ាត់ 17
ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ
سَنَدْعُ الزَّبَانِيَةَ ۝١٨
📖 ការបកប្រែ អាយ៉ាត់ 18
យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។
كَلَّا لَا تُطِعْهُ وَاسْجُدْ وَاقْتَرِب ۩ ۝١٩
📖 ការបកប្រែ អាយ៉ាត់ 19
ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។
← 95 អាល់-អាឡាក (96/114) 97 →
អាន ជំពូក អាល់-អាឡាក ភាសាខ្មែរ – ការបកប្រែ និងសំឡេង

96العلق Al-'Alaq 📚 19 អាយ៉ាត់ مكية

ខ្នីនីមួយៗ – ជំពូក អាល់-អាឡាក — 19 អាយ៉ាត់




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers