ជំពូក អាល់-អាឡាក pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-អាឡាក pdf ខ្មែរ — ទាញយក ជំពូក អាល់-អាឡាក ការបកប្រែ. ជំពូក អាល់-អាឡាក (Meccan) 19 អាយ៉ាត់.
Related
- ជំពូក អាល់-អាឡាក ការបកប្រែខ្មែរ
- ជំពូក អាល់-អាឡាក mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-អាឡាក

ﮕﮖﮗﮘﮙﮚ
96:1
ចូរអ្នក(មូហាំម៉ាត់)សូត្រក្នុងនាមម្ចាស់របស់អ្នកដែលបាន បង្កើត(នូវអ្វីៗទាំងអស់)ចុះ។
ﮛﮜﮝﮞﮟ
96:2
ទ្រង់បានបង្កើតមនុស្សលោកពីកំំណកឈាមមួយដុំ។
ﮠﮡﮢﮣ
96:3
ចូរអ្នកសូត្រចុះ ហើយម្ចាស់របស់អ្នកមហាសប្បុរស
ﮤﮥﮦﮧ
96:4
ដែលទ្រង់បានបង្រៀន(ការសរសេរ)ដោយស្លាបប៉ាកា។
ﮨﮩﮪﮫﮬﮭ
96:5
ទ្រង់បានបង្រៀនមនុស្សលោកនូវអ្វីដែលគេមិនបានដឹង។
ﮮﮯﮰﮱﯓ
96:6
ទេ. ការពិតមនុស្សលោកគឺពិតជាបំពាន(លើច្បាប់របស់ អល់ឡោះ)
ﯔﯕﯖﯗ
96:7
ដោយសារគេយល់ឃើញថា ខួ្លនគេមានគ្រប់គ្រាន់ហើយ។
ﯘﯙﯚﯛﯜ
96:8
ពិតប្រាកដណាស់ កន្លែងវិលត្រឡប់ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។
ﯝﯞﯟﯠ
96:9
តើអ្នក(មូហាំម៉ាត់)បានឃើញអ្នកដែល(អាពូចាហាល់) ហាមឃាត់
ﯡﯢﯣﯤ
96:10
ខ្ញុំរបស់អល់ឡោះ(មូហាំម៉ាត់)នៅពេលដែលគេសឡាត ទេឬ
ﯥﯦﯧﯨﯩﯪ
96:11
តើអ្នកយល់ឃើញយ៉ាងដូចមេ្ដច ប្រសិនបើគេ(ខ្ញុំរបស់ អល់ឡោះ)ស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ
ﯫﯬﯭﯮ
96:12
ឬគេបានប្រើគ្នាឱ្យកោតខ្លាចអល់ឡោះនោះ
ﭑﭒﭓﭔﭕ
96:13
តើអ្នក(មូហាំម៉ាត់)យល់ឃើញយ៉ាងដូចមេ្ដចដែរ ប្រសិន បើគេ(អាពូចាហាល់)បានបដិសេធនិងបែរចេញ(ពីជំនឿ)នោះ
ﭖﭗﭘﭙﭚﭛ
96:14
តើគេ(អាពូចាហាល់)មិនដឹងទេឬថា អល់ឡោះពិតជាឃើញ(ទង្វើរបស់គេ)នោះ
ﭜﭝﭞﭟﭠﭡﭢ
96:15
ផ្ទុយទៅវិញ. ប្រសិនបើគេមិនឈប់បំពានទេនោះ យើង នឹងចាប់ក្បាលរបស់គេរុញទម្លាក់ទៅក្នុងនរកជាមិនខាន ។
ﭣﭤﭥﭦ
96:16
គឺក្បាលអ្នកដែលភូតកុហក និងសាងបាបកម្ម។
ﭧﭨﭩ
96:17
ដូចេ្នះ ចូរអ្នកឱ្យគេស្រែកហៅក្រុមរបស់គេមកជួយចុះ
ﭪﭫﭬ
96:18
យើងនឹងហៅអ្នកយាមនរក(ដើម្បីចាប់គេបោះទម្លាក់ ទៅក្នុងនរក)។
ﭭﭮﭯﭰﭱﭲﭳ
96:19
ផុ្ទយទៅវិញ ចូរអ្នក(មូហាំម៉ាត់)កុំធ្វើតាមគេឱ្យសោះ ហើយចូរអ្នកស៊ូជូត និងបញ្ជិតខ្លួនទៅចំពោះទ្រង់ចុះ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







