អាល់-ហ្វាត · 15/29
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ហ្វាត
سَيَقُولُ الْمُخَلَّفُونَ إِذَا انطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا كَلَامَ اللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا ۝١٥
Sa yaqoolul mukhalla foona izan talaqtum ilaa maghaanima litaakhuzoohaa zaroonaa nattabi`kum yureedoona any yubaddiloo Kalaamallaah; qul lan tattabi`oonaa kazaalikum qaalal laahu min qablu fasa yaqooloona bal tahsudoonanna; bal kaanoo laa yafqahoona illaa qaleela
📖 អត្ថន័យខ្មែរ
ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។

🎧 ស្តាប់


📜 អាយ៉ាត់ 13-17 — អាល់-ហ្វាត

13وَمَن لَّمْ يُؤْمِن بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
ហើយអ្នកណាដែលគ្មានជំនឿលើអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពិតប្រាកដណាស់ យើងបានរៀប ចំសម្រាប់ពួកដែលគ្មានជំនឿនូវនរកដែលឆេះសន្ធោសន្ធៅ។
14وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់់អល់ឡោះ។ ទ្រង់អភ័យទោសឱ្យអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ក៏ធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនាដែរ។ ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។
15سَيَقُولُ الْمُخَلَّفُونَ إِذَا انطَلَقْتُمْ إِلَىٰ مَغَانِمَ لِتَأْخُذُوهَا ذَرُونَا نَتَّبِعْكُمْ ۖ يُرِيدُونَ أَن يُبَدِّلُوا كَلَامَ اللَّهِ ۚ قُل لَّن تَتَّبِعُونَا كَذَٰلِكُمْ قَالَ اللَّهُ مِن قَبْلُ ۖ فَسَيَقُولُونَ بَلْ تَحْسُدُونَنَا ۚ بَلْ كَانُوا لَا يَفْقَهُونَ إِلَّا قَلِيلًا
ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។ ដូច្នោះហើយអល់ឡោះបានមានបន្ទូលពីមុនមក(តាម ពិតជ័យភណ្ឌខយពើរជាចំណែកសម្រាប់អ្នកដែលចូលរួមធ្វើកិច្ច ព្រមព្រៀងអាល់ហូទៃពីយ៉ះប៉ុណ្ណោះ)។ ហើយពួកគេនឹងនិយាយ ថាៈ តាមពិតពួកអ្នកច្រណែនឈ្នានីសនឹងពួកយើង។ ផ្ទុយទៅវិញ ពួកគេមិនយល់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
16قُل لِّلْمُخَلَّفِينَ مِنَ الْأَعْرَابِ سَتُدْعَوْنَ إِلَىٰ قَوْمٍ أُولِي بَأْسٍ شَدِيدٍ تُقَاتِلُونَهُمْ أَوْ يُسْلِمُونَ ۖ فَإِن تُطِيعُوا يُؤْتِكُمُ اللَّهُ أَجْرًا حَسَنًا ۖ وَإِن تَتَوَلَّوْا كَمَا تَوَلَّيْتُم مِّن قَبْلُ يُعَذِّبْكُمْ عَذَابًا أَلِيمًا
ចូរអ្នក(មូហាំំម៉ាត់)ពោលទៅកាន់ពួកដែលត្រូវគេទៅ ចោលអំពីពួកអារ៉ាប់ជនបទថាៈ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅ (ច្បាំងជាមួយ)ក្រុមដែលមានកម្លាំងខ្លាំងក្លាដែលពួកអ្នកនឹងត្រូវ ច្បាំងជាមួយពួកគេ ឬពួកគេប្រគល់ខ្លួន(ចូលសាសនាអ៊ីស្លាម)។ ហើយប្រសិនបើពួកអ្នកគោរពតាម(បទបញ្ជារបស់អល់ឡោះ) គឺ អល់ឡោះនឹងផ្ដល់ឱ្យពួកអ្នកនូវផលបុណ្យយ៉ាងល្អប្រសើរ។ តែ ប្រសិនបើពួកអ្នកប្រឆាំងដូចដែលពួកអ្នកបានប្រឆាំងពីមុនមកនោះ ទ្រង់នឹងធ្វើទារុណកម្មពួកអ្នកនូវទារុណកម្មដ៏ឈឺចាប់។
17لَّيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ وَلَا عَلَى الْمَرِيضِ حَرَجٌ ۗ وَمَن يُطِعِ اللَّهَ وَرَسُولَهُ يُدْخِلْهُ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ وَمَن يَتَوَلَّ يُعَذِّبْهُ عَذَابًا أَلِيمًا
គ្មានទោសពៃរ៍អ្វីចំពោះអ្នកដែលងងឹតភ្នែក និងគ្មានទោស ពៃរ៍អ្វីចំពោះអ្នកដែលពិការឡើយ ហើយក៏គ្មានទោសពៃរ៍អ្វីចំពោះ អ្នកដែលមានជម្ងឺ(ដោយពួកគេមិនបានចេញទៅធ្វើសង្គ្រាម)ដែរ។ ហើយអ្នកណាដែលគោរពប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសារ របស់ទ្រង់(មូហាំម៉ាត់)គឺទ្រង់នឹងបញ្ចូលគេទៅក្នុងឋានសួគ៌ដែល មានទនេ្លជាច្រើនហូរពីក្រោមវា។ តែអ្នកណាហើយដែលប្រឆាំង វិញ ទ្រង់នឹងធ្វើទារុណកម្មគេនូវទារុណកម្មដ៏ឈឺចាប់។
អាល់-ហ្វាតលិបិក្រមគូរអាន
29អាយ៉ាត់
MedinanRevelation
15អាយ៉ាត់

ការបកប្រែ — អាល់-ហ្វាត 15

ជំពូក អាល់-ហ្វាត អាយ៉ាត់ 15 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពួកដែលត្រូវគេទៅចោល នៅពេលដែលពួកអ្នក(អ្នកមានជំនឿ)ធ្វើដំណើរទៅកាន់ជ័យភណ្ឌ(សមរភូមិខយពើរ) ដើម្បី យកវានោះនឹងនិយាយថាៈ សូមអនុញ្ញាតឱ្យពួកយើងទៅជាមួយ ពួកអ្នកផង។ ពួកគេចង់ផ្លាស់ប្ដូរនូវពាក្យសំដីរបស់អល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកអ្នកមិនអាចទៅតាមពួកយើង បានឡើយ។…

ជំពូក អាយ៉ាត់ 15/29 — អាល់-ហ្វាត الفتح (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ហ្វាត ស្តាប់, អាល់-ហ្វាត ការបកប្រែ, អាល់-ហ្វាត mp3, អាល់-ហ្វាត pdf. អាយ៉ាត់ 13–17. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers