អាល់-ហាឌីដ · 27/29
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ហាឌីដ
ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ ٢٧
Transliteration
Summa qaffainaa `alaa aasaarihim bi Rusulinaa wa qaffainaa be `Eesab ni Maryama wa aatainaahul Injeela wa ja`alnaa fee quloobil lazeenat taba` oohu raafatanw wa rahmatanw wa rahbaaniyyatanib tada` oohaa maa katanaahaa `alaihim illab tighaaa`a ridwaanil laahi famaa ra`awhaa haqqa ri`aayatihaa fa aatainal lazeena aamanoo minhum ajrahum wa kaseerum minhum faasiqoon
ការបកប្រែ (អត្ថន័យខ្មែរ)
📖 អត្ថន័យខ្មែរ
ក្រោយមកយើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ ពីពួកគេ និងបានតែងតាំងអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ ហើយយើង បានប្រទានឱ្យគេនូវគម្ពីរអ៊ីញជីល ហើយយើងបានដាក់ក្ដីអាណិត ស្រឡាញ់ និងក្ដីមេត្ដាករុណាទៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលតាម គេ(អ៊ីសា)។ ហើយពួកបុព្វជិត(របស់ពួកណាសរ៉នី)បានបង្កើតវា (ការគោរពសក្ការៈ)ដោយខ្លួនឯងដែលយើងមិនបានដាក់កាតព្វកិច្ច វាទៅលើពួកគេក្រៅពីចង់ឱ្យពួកគេស្វែងរកការយល់ព្រមរបស់ អល់ឡោះឡើយ តែពួកគេមិនបានថែរក្សាវានូវការថែរក្សាមួយឱ្យ បានត្រឹមត្រូវឡើយ។ ដូចេ្នះយើងក៏បានប្រទានឱ្យបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នកនូវផលបុណ្យរបស់ពួកគេ តែពួកគេ ភាគច្រើនល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
Additional reference in ภาษาไทย
🎧 ស្តាប់
📜 អាយ៉ាត់ 25-29 — អាល់-ហាឌីដ
25لَقَدْ أَرْسَلْنَا رُسُلَنَا بِالْبَيِّنَاتِ وَأَنزَلْنَا مَعَهُمُ الْكِتَابَ وَالْمِيزَانَ لِيَقُومَ النَّاسُ بِالْقِسْطِ ۖ وَأَنزَلْنَا الْحَدِيدَ فِيهِ بَأْسٌ شَدِيدٌ وَمَنَافِعُ لِلنَّاسِ وَلِيَعْلَمَ اللَّهُ مَن يَنصُرُهُ وَرُسُلَهُ بِالْغَيْبِ ۚ إِنَّ اللَّهَ قَوِيٌّ عَزِيزٌ
ជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសាររបស់ យើងជាមួយនឹងភស្ដុតាងៗយ៉ាងច្បាស់លាស់ ហើយយើងបានបញ្ចុះជាមួយពួកគេនូវគម្ពីរ និងជញ្ជីងយុត្ដិធម៌ ដើម្បីឱ្យមនុស្សលោក ទំនាក់ទំនងគ្នាដោយយុត្ដិធម៌។ ហើយយើងបានបង្កើតឱ្យមានដែក ដែលរឹងបំផុត និងជាប្រយោជន៍យ៉ាងច្រើនដល់មនុស្សលោក។ ហើយដើម្បីអល់ឡោះដឹងថា អ្នកណាម្នាក់ដែលជួយទ្រង់និងបណ្ដា អ្នកនាំសាររបស់ទ្រង់ដោយអាថ៌កំបាំង។ ពិតប្រាកដណាស់ អល់ឡោះមហាខ្លាំងក្លា មហាខ្លាំងពូកែ។
26وَلَقَدْ أَرْسَلْنَا نُوحًا وَإِبْرَاهِيمَ وَجَعَلْنَا فِي ذُرِّيَّتِهِمَا النُّبُوَّةَ وَالْكِتَابَ ۖ فَمِنْهُم مُّهْتَدٍ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ហើយជាការពិតណាស់ យើងបានបញ្ជូននួហ និងអ៊ីព្រហ៊ីម ជាអ្នកនាំសារ(ទៅកាន់ក្រុមរបស់គេទាំងពីរ) ហើយយើងបាន ប្រទានតំណែងជាណាពី និងប្រទានគម្ពីរឱ្យកូនចៅរបស់គេទាំងពីរ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះទទួលបានការចង្អុលបង្ហាញ តែពួកគេភាគច្រើនជាអ្នកល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
27ثُمَّ قَفَّيْنَا عَلَىٰ آثَارِهِم بِرُسُلِنَا وَقَفَّيْنَا بِعِيسَى ابْنِ مَرْيَمَ وَآتَيْنَاهُ الْإِنجِيلَ وَجَعَلْنَا فِي قُلُوبِ الَّذِينَ اتَّبَعُوهُ رَأْفَةً وَرَحْمَةً وَرَهْبَانِيَّةً ابْتَدَعُوهَا مَا كَتَبْنَاهَا عَلَيْهِمْ إِلَّا ابْتِغَاءَ رِضْوَانِ اللَّهِ فَمَا رَعَوْهَا حَقَّ رِعَايَتِهَا ۖ فَآتَيْنَا الَّذِينَ آمَنُوا مِنْهُمْ أَجْرَهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
ក្រោយមកយើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ ពីពួកគេ និងបានតែងតាំងអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ ហើយយើង បានប្រទានឱ្យគេនូវគម្ពីរអ៊ីញជីល ហើយយើងបានដាក់ក្ដីអាណិត ស្រឡាញ់ និងក្ដីមេត្ដាករុណាទៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលតាម គេ(អ៊ីសា)។ ហើយពួកបុព្វជិត(របស់ពួកណាសរ៉នី)បានបង្កើតវា (ការគោរពសក្ការៈ)ដោយខ្លួនឯងដែលយើងមិនបានដាក់កាតព្វកិច្ច វាទៅលើពួកគេក្រៅពីចង់ឱ្យពួកគេស្វែងរកការយល់ព្រមរបស់ អល់ឡោះឡើយ តែពួកគេមិនបានថែរក្សាវានូវការថែរក្សាមួយឱ្យ បានត្រឹមត្រូវឡើយ។ ដូចេ្នះយើងក៏បានប្រទានឱ្យបណ្ដាអ្នកដែល មានជំនឿក្នុងចំណោមពួកអ្នកនូវផលបុណ្យរបស់ពួកគេ តែពួកគេ ភាគច្រើនល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
28يَا أَيُّهَا الَّذِينَ آمَنُوا اتَّقُوا اللَّهَ وَآمِنُوا بِرَسُولِهِ يُؤْتِكُمْ كِفْلَيْنِ مِن رَّحْمَتِهِ وَيَجْعَل لَّكُمْ نُورًا تَمْشُونَ بِهِ وَيَغْفِرْ لَكُمْ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាច អល់ឡោះ ហើយចូរពួកអ្នកមានជំនឿលើអ្នកនាំសាររបស់ទ្រង់ (មូហាំម៉ាត់) ទ្រង់នឹងប្រទានឱ្យពួកអ្នកទេ្វដងនូវក្ដីមេត្ដាករុណា របស់ទ្រង់។ ហើយទ្រង់នឹងប្រទានឱ្យពួកអ្នកនូវពន្លឺមួយ(ការចង្អុល បង្ហាញ) ដែលពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញតាមរយៈវា ហើយទ្រង់នឹងអភ័យទោសដល់ពួកអ្នក។ ហើយអល់ឡោះមហា អភ័យទោស មហាអាណិតស្រឡាញ់។
29لِّئَلَّا يَعْلَمَ أَهْلُ الْكِتَابِ أَلَّا يَقْدِرُونَ عَلَىٰ شَيْءٍ مِّن فَضْلِ اللَّهِ ۙ وَأَنَّ الْفَضْلَ بِيَدِ اللَّهِ يُؤْتِيهِ مَن يَشَاءُ ۚ وَاللَّهُ ذُو الْفَضْلِ الْعَظِيمِ
(ធ្វើដូចេ្នះ)គឺដើម្បីឱ្យពួកអះលីគីតាបដឹងថាៈ ពិតប្រាកដណាស់ ពួកគេគ្មានសមត្ថភាពលើអ្វីមួយអំពីការប្រោសប្រទានរបស់ អល់ឡោះឡើយ។ ហើយពិតប្រាកដណាស់ ការប្រោសប្រទាននោះ គឺនៅក្នុងកណ្ដាប់ដៃរបស់អល់ឡោះដែលទ្រង់នឹងប្រទានវាឱ្យអ្នក ណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះមានការប្រោសប្រទាន ដ៏ធំធេង។
អាល់-ហាឌីដលិបិក្រមគូរអាន
29អាយ៉ាត់
MedinanRevelation
27អាយ៉ាត់
ការបកប្រែ — អាល់-ហាឌីដ 27
ជំពូក អាល់-ហាឌីដ អាយ៉ាត់ 27 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ក្រោយមកយើងបានតែងតាំងអ្នកនាំសារជាច្រើនបន្ទាប់ ពីពួកគេ និងបានតែងតាំងអ៊ីសាកូនប្រុសរបស់ម៉ារយ៉ាំ ហើយយើង បានប្រទានឱ្យគេនូវគម្ពីរអ៊ីញជីល ហើយយើងបានដាក់ក្ដីអាណិត ស្រឡាញ់ និងក្ដីមេត្ដាករុណាទៅក្នុងចិត្ដរបស់បណ្ដាអ្នកដែលតាម គេ(អ៊ីសា)។ ហើយពួកបុព្វជិត(របស់ពួកណាសរ៉នី)បានបង្កើតវា…ជំពូក អាយ៉ាត់ 27/29 — អាល់-ហាឌីដ الحديد (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ហាឌីដ ស្តាប់, អាល់-ហាឌីដ ការបកប្រែ, អាល់-ហាឌីដ mp3, អាល់-ហាឌីដ pdf. អាយ៉ាត់ 25–29. អត្ថន័យខ្មែរ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers








